ពិតជាល្អបំផុត! កម្ពុជានឹងមានរោងចក្រកែច្នៃសំរាម២ប្រភេទ មានប្រយោជន៍មិនធម្មតា

ពិតជាល្អបំផុត! កម្ពុជានឹងមានរោងចក្រកែច្នៃសំរាម២ប្រភេទ មានប្រយោជន៍មិនធម្មតា

On

បើ​មិន​មាន​ការ​ប្រែប្រួល​ទេ ឆាប់​ៗ​ខាង​មុខ​នេះ​កម្ពុជា​នឹង​មាន​រោង​ចក្រ​កែច្នៃ​សំរាម​២​ប្រភេទ ដើម្បី​បម្រើ​ឲ្យ​ផល​ប្រយោជន៍​ជាតិ ក៏​ដូចជា​ជួយ​កាត់​បន្ថយ​ការ​បំពុល​បរិយាកាស​បាន​យ៉ាង​ល្អ​ប្រសើរ។ ខាង​ក្រោម​នេះ គឺ​ជា​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​សំរាម​នៅ​កម្ពុជា៖ ១. រោងចក្រ​ប្រមូល​សំរាម​ផលិត​ថាមពល​វារីអគ្គិសនី ​ ​ថ្នាក់​ដឹកនាំ​នៃ​ក្រុមហ៊ុន​ដ៏ធំមួយ​នៅប្រទេសចិន​ ​បាន​បង្ហើប​ពីបំណង​ចង់​វិនិយោគ​រោងចក្រ​ប្រមូល​សំរាម​ ​ផលិត​ជា​អគ្គិសនី​ផ្គត់ផ្គង់​នៅ​ប្រទេស​កម្ពុជា​។ ​ដំណឹង​នេះបាន​លេច​ឡើង​ ​បន្ទាប់​ពី​​ជំនួប​រវាង​គណៈ​ប្រតិភូ​ក្រសួង​ពាណិជ្ជកម្ម​ និងប​​ក្រុមហ៊ុន​ផលិត​ថាមពល​អគ្គិសនី​ ZDWT នា​ពេល​កន្លង​ទៅ។ លោក Chen Zefeng ប្រធានក្រុមហ៊ុនខាងលើ ​បាន​ថ្លែង​ចំពោះ​មុខ​មន្ត្រី​ជាន់​ខ្ពស់​របស់កម្ពុជា​ថា លោក​មាន​បំណងទៅ​វិនិយោគ​គម្រោង​ផលិត​ថាមពល​អគ្គិសនី​ចេញពី​ការ​ដុតសំរាម​នេះ​នៅ​ប្រទេស​កម្ពុជា។ ស្របគ្នានោះ ក្រុមហ៊ុន​ចិន​ក៏​បាន​ស្នើសុំ​បើក​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ ​នៅទីក្រុង​ប៉េកាំង ដោយ​សន្យា​ផ្តល់​នៅ​ទីតាំង​សម្រាប់​ការបង្កើត​មជ្ឈមណ្ឌល​ផងដែរ។ ប្រភពពីក្រសួងពាណិជ្ជកម្ម ឲ្យដឹងថា ​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​ដ៏ធំ​មួយនេះ​ប្រវត្តិ​ដំណើរ​ការ​ក្នុងវិស័យ​នេះជាង ​២០មក​ហើយ​។ ​​បច្ចុប្បន្ន​​បាន​ពង្រីករោង​ចក្រ​ផលិត​អគ្គិសនី​ចេញពី​ការដុត​សំរាម​ ​មាន​ទាំង​ខ្នាតតូច​ និងធំ ​នៅតាម​ខេត្ត​ជាច្រើន​នៅក្នុង​ប្រទេស​ចិន​ ព្រមទាំង​មានដៃគូ​សហការ​ជាមួយ​ប្រទេស​ជាច្រើន​ ​ដូចជា​៖ ប្រទេស​ជប៉ុន​ ឥណ្ឌា ​អាមេរិក ​អាឡឺម៉ង់​។ល។ ២….

រាជរដ្ឋាភិបាលផ្ដល់​ថវិកា​ឧបត្ថម្ភ​កម្មការិនី​សម្រាលកូន​ចំនួន​៦៧៨​នាក់​

រាជរដ្ឋាភិបាលផ្ដល់​ថវិកា​ឧបត្ថម្ភ​កម្មការិនី​សម្រាលកូន​ចំនួន​៦៧៨​នាក់​

On

ក្រោយពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដាក់ចេញនូវគោលការណ៍ពង្រឹងការគាំពារមាតា និងផ្តល់ថវិកាដល់កម្មការិនីសម្រាលកូននូវកញ្ចប់ថវិកាពីរាជរដ្ឋាភិបាលនោះ គឺបានរកឃើញថា ក្នុងរយៈពេលមួយសប្តាហ៍ពេញ មានកម្មការិនីចំនួន ៦៧៨ នាក់បានសម្រាលកូន ហើយទទួលបានថវិកាឧបត្ថម្ភសរុបចំនួន២៧៤.៤លានរៀល។

ក្រសួង​ការងារ​ដាក់​ចេញ​វិធានការ​១១​ចំណុច ដើម្បី​បញ្ចៀស​ការ​ដួល​សន្លប់​នៅតាម​រោងចក្រ

ក្រសួង​ការងារ​ដាក់​ចេញ​វិធានការ​១១​ចំណុច ដើម្បី​បញ្ចៀស​ការ​ដួល​សន្លប់​នៅតាម​រោងចក្រ

On

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការចំនួន១១ចំណុច សម្រាប់ម្ចាស់រោងចក្រសហគ្រាសនៅស្រុកខ្មែរ ដើម្បីបញ្ចៀសការដួលសន្លប់របស់កម្មករ កម្មការិនី។ នៅក្នុងសេចក្ដីជូនដំណឹងដែលទើបតែត្រូវផ្សព្វផ្សាយនៅល្ងាចថ្ងៃទី៣មករា ក្រសួងការងារបានសង្កត់ធ្ងន់ទៀតថា ខ្លួននឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះម្ចាស់រោងចក្រសហគ្រាសណា ដែលល្មើសនឹងវិធានការទាំង១១ចំណុចនេះ។ វិធានការទាំង១១ចំណុចរបស់ក្រសួងការងារ ដើម្បីបង្ការការដួលសន្លប់របស់កម្មករ កម្មការិនីនៅតាមរោងចក្រ មានខ្លឹមសារជារួម៖ ធ្វើយ៉ាងណាធានាថាមានខ្យល់ចេញចូលគ្រប់គ្រាន់នៅក្នុងអគារផលិតកម្ម, ពិនិត្យបរិវេណរោងចក្រសហគ្រាសដើម្បីទប់ស្កាត់ការសាយភាយក្លិនសារធាតុគីមី ថ្នាំសម្លាប់សត្វល្អិត និងសារធាតុដទៃទៀតទៅក្នុងអគារផលិតកម្ម។ សម្រាប់គ្រឹះស្ថានដែលមានប្រើប្រាស់សារធាតុងាយឆាបឆេះ ក្រសួងការងារតម្រូវឲ្យរៀបចំប្រព័ន្ធឆ្លើយតបក្នុងគ្រាអាសន្ន និងរក្សាទុកសារធាតុទាំងនោះដាច់ដោយឡែក និងដាច់ឆ្ងាយពីអគារផលិតកម្ម។ ក្រៅពីនោះ ក្រសួងក៏តម្រូវឲ្យរោងចក្រសហគ្រាសដាក់ឧបករណ៍វាស់ស្ទង់កំដៅនៅកន្លែងធ្វើការ ដើម្បីងាយស្រួលតាមដានកំដៅនៅក្នុងសហគ្រាសគ្រឹះស្ថាន ក៏ដូចជារៀបចំឲ្យមានគិលានដ្ឋាន ព្រមទាំងមធ្យោបាយសង្គ្រោះបន្ទាន់ប្រចាំរោងចក្រសហគ្រាស។ ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់បរិភោគដល់កម្មករនិយោជិត ក៏ជាកត្តាចាំបាច់ដែលក្រសួងទាមទារឲ្យរោងចក្រសហគ្រាសអនុវត្តផងដែរ។ ចំណែកកម្មករនិយោជិតទៀតសោត គឺត្រូវតែបានទទួលការបណ្ដុះបណ្ដាលពីរបៀបជម្លៀសខ្លួន និងសញ្ញាការពារសុវត្ថិភាពនៅតាមប៉ុស្តិ៍ការងារ។ ដោយឡែក ចំពោះរោងចក្រសហគ្រាសដែលមានប្រើប្រាស់ប្រព័ន្ធឡចំហាយ គឺត្រូវរៀបចំតម្លើងប្រព័ន្ធទាំងនោះទៅតាមបទដ្ឋានបច្ចេកទេសនិងសុវត្ថិភាព ដោយមានអ្នកទទួលខុសត្រូវនិងបញ្ជាដែលមានការបណ្ដុះបណ្ដាលត្រឹមត្រូវ។ ក្រសួងការងារបានគូសបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងទៀតថា ខ្លួននឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះម្ចាស់រោងចក្រសហគ្រាសណា ដែលល្មើសនឹងវិធានការទាំង១១ចំណុចនេះ។ សូមជម្រាបជូនថា សេចក្ដីជូនដំណឹងនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុនណោះ ក្រោយពេលដែលរដ្ឋមន្ដ្រីក្រសួងការងារ…

ក្រសួង​ឧស្សាហកម្ម​សូម​ទោស​ចំពោះ​ការ​កើន​ឡើង​តម្លៃ​ទឹក និង​ប្រកាស​សង​ប្រាក់​វិញ

ក្រសួង​ឧស្សាហកម្ម​សូម​ទោស​ចំពោះ​ការ​កើន​ឡើង​តម្លៃ​ទឹក និង​ប្រកាស​សង​ប្រាក់​វិញ

On

ប្រភព ៖ វិទ្យុបារាំង ក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានចេញមុខសូមទោសចំពោះការកើនឡើងតម្លៃទឹក និងប្រកាសសងប្រាក់វិញជូនអតិថិជនវិញ។ នេះជាដំណោះស្រាយមួយធ្វើឡើងភ្លាមៗបន្ទាប់ពីការបង្គាប់បញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ។

គ្រាន់តែសន្លប់តាមគ្នា​៤៨នាក់… តែ​អត់ដឹង​មូលហេតុសោះ

គ្រាន់តែសន្លប់តាមគ្នា​៤៨នាក់… តែ​អត់ដឹង​មូលហេតុសោះ

On

ប្រភព ៖ កោះសន្តិភាព សេចក្តីរាយការណ៍ឱ្យដឹងថា កម្មការិនីរោងចក្រកាត់ដេរយីហោ LUCIDA ប្រមាណ៤៨នាក់ បានដួលសន្លប់បន្តបន្ទាប់គ្នា ដោយមិនដឹងពីមូលហេតុខណៈកំពុងបំពេញការងារ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិក្រាំងដូនតី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៥ សីហា នេះ ។ ពេលភ្លាមៗ តំណាងរោងចក្របានជួយដឹកបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនមូលមិត្ត ហើយជាង១ម៉ោងក្រោយ ទើបបង្កការភ្ញាក់

កម្ពុជា​គួរ​កែ​លម្អ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ថ្លៃ​ពលកម្ម បើ​ចង់​រក្សា​សមត្ថភាព​ប្រកួតប្រជែង

កម្ពុជា​គួរ​កែ​លម្អ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ថ្លៃ​ពលកម្ម បើ​ចង់​រក្សា​សមត្ថភាព​ប្រកួតប្រជែង

On

ប្រភព ៖ កោះសន្តិភាព អង្គការស្រាវជ្រាវម៉ាក្រូ សេដ្ឋកិច្ចអាស៊ាន+៣ ហៅកាត់ថាAMRO បានស្នើឲ្យចាត់វិធានការដើម្បីទប់ទល់នឹងផលប៉ះពាល់អវិជ្ជមានដែលកើតចេញពីការកើនឡើងនៃថ្លៃពលកម្ម ប្រសិនបើកម្ពុជាចង់រក្សាសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ខណៈដែលការព្យាករថាកម្ពុជា នឹងមានកំណើនសេដ្ឋកិច្ចខ្លាំង ជាមួយនឹងអតិផរណាមធ្យម ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានពីសមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថាGMAC បានប្រកាសកាលពីថ្ងៃទី១១ កក្កដា ម្សិលមិញ ។