9-6-018

កត្តាគួរយល់ដឹងមុនពេលអ្នកទិញអចលនទ្រព្យ

ប្រភព ៖ Business-cambodia

តើផ្នែកណាមួយនៃអចលនទ្រព្យដែលអ្នកកំពុងសម្លឹងរក? ផ្ទះសម្បែងសម្រាប់ក្រុមគ្រួសារ?  កន្លែងសម្រាប់បើកអាជីវកម្ម ឬសម្រាប់វិនយោគបន្ត? តើលោកអ្នកកំពុងតែមានអាជីវកម្មដែលមានទំនាក់ទំនងទៅនឹងការសាងសង់ផ្ទះ ខុនដូ អគារពាណិជ្ជកម្ម ឬសណ្ឋាគារមែនទេ? បើមានបំណងបែបនេះពិតមែន តើអ្នកត្រូវស្វែងយល់ពីអ្វីខ្លះមុនពេលអ្នកសម្រេចចិត្តធ្វើវា?

១.ជ្រើសរើសក្រុមហ៊ុនអចលនទ្រព្យដែលមានវិជ្ជាជីវៈ

ក្រុមហ៊ុននេះនឹងអាចជួយសម្រួលដល់កិច្ចព្រមព្រៀងជាមួយម្ចាស់អចលនទ្រព្យនៅកម្ពុជា ថែមទាំងអាចជួយផ្តល់ប្រឹក្សាយោបល់ វាយតម្លៃលើអចលនទ្រព្យត្រូវតាមតម្លៃទីផ្សារ និងជួយសម្រួលរាល់ការដំណើរការតាមផ្លូវច្បាប់ និងការងាររដ្ឋបាលផ្សេងៗ។

២.ត្រួតពិនិត្យលើធនធាន ឬកញ្ចប់ថិការដែលខ្លួនមាន

វាគឺជាចំណុចសំខាន់មួយដែលអ្នកត្រូវដឹងពីលទ្ធិភាពផ្ទាល់ខ្លួន ហើយត្រូវចៀសវាងការទិញអចលនទ្រព្យលើសលុបពីអ្វីដែលខ្លួនមាន។ ម្យ៉ាងទៀតត្រូវចេះស្ទាបស្ទង់មើលស្ថានភាពទីផ្សារ ទីតាំង និងឱកាសល្អនៃអចលនទ្រព្យនោះ។

៣. ត្រូវធ្វើការស្រាវជ្រាវ

មិនមែនអ្នកឃើញគេមានដាក់លក់ដី ឬផ្ទះនៅកន្លែងណាមួយ ហើយត្រូវចិត្តអ្នក អ្នកនឹងទិញភ្លាមនោះទេ។អ្នកគួរធ្វើកាស្រាវជ្រាវអំពីអចលទ្រព្យនោះសិនថា តើវាជាដីឯកជន ឬដីរបស់រដ្ឋ តើវាស្ថិតនៅតំបន់អ្វី(ពាណិជ្ជកម្ម ឬទីកន្លែងសម្រាប់រស់នៅជាដើម)។ ម្យ៉ាងទៀត អ្នកត្រូវប្រាកដក្នុងចិត្តថា តើអ្នកលក់នោះពិតជាមានកម្មសិទ្ធលើអចលនទ្រព្យដែរឬទេ? តើអ្នកងាចទិញផ្តាច់ឬ ដីនៅទីនោះគ្រាន់តែជាដីសម្បទានដែលមានរយៈពេលកំណត់( ឧទាហរណ៍ត្រឹមតែ ៩០ឆ្នាំប៉ុណ្ណោះ)។ម្យ៉ាងទៀត អ្នកត្រូវដឹងច្បាស់ថា តើទ្រព្យនោះមាន ដាក់បញ្ជាំឬជាប់ទាក់ទងនឹងរឿងក្តីក្តាំងនៅតុលាការដែរឬទេ?

Leave a Reply