15731578_1897062263904086_345482082_n-640x394

EZECOM ចំណាយទឹកប្រាក់១០០លានដុល្លារ ដើម្បីតភ្ជាប់ខ្សែកាបមិត្តភាពក្រោមបាទសមុទ្រ កម្ពុជា-ថៃ-ម៉ាឡេស៊ី

ក្រុមហ៊ុន Ezecom Telcotech បានរៀបចំប្រព័ន្ធតភ្ជាប់ និងពង្រាយខ្សែកាប អុបទិច ក្រោម បាតសមុទ្រ ដែលនឹងចំណាយទឹកប្រាក់ ១០០លានដុល្លារអាមេរិក ដែលមានប្រវែង ៨១៤គីឡូម៉ែត្រ និងកំពុងតភ្ជាប់តគ្នារវាងប្រទេសចំនួន ៣ (MCT) នឹងគ្រោងបញ្ជប់នៅថ្ងៃទី ២៨ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។

ខ្សែកាបអុមទិចក្រោមបាតសមុទ្រដែលមានឈ្មោះថា “មិត្តភាព” គ្រោងនឹងចំណាយថវិការចំនួន ១០០លានដុល្លារអាមេរិក ហើយកំពុងតភ្ជាប់រវាងចំនួន៣ប្រទេស គឺប្រទេសម៉ាឡេស៊ី ថៃ និងប្រទេសកម្ពុជាផងដែរ។

គម្រោង ខ្សែកាបអុបទិចមិត្តភាពនេះ បានបញ្ជប់ ៨១៤គីឡូម៉ែត្ររួចរាល់ហើយ និងគ្រោងតភ្ជាប់ រវាងបីប្រទេស នឹងគ្រោងបញ្ជប់នៅថ្ងៃទី ២៨ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។ ហើយ សេវាកម្មនឹងចាប់ផ្តើមដំណើរការផ្លូវការនៅក្នុងខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។

គួបញ្ជាក់ផងដែរថា ប្រព័ន្ធខ្សែកាបក្រោមបាតសមុទ្រនេះ ត្រូវបានសាងសង់ ដោយមានការសហការរវាងក្រុមហ៊ុន ៣ រួមគ្នាក្នុងនោះរួមមានដូចជា ក្រុមហ៊ុន  Telcotech ដែលស្ថិតក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុន EZECOM ក្រុមហ៊ុន Telekom Malaysia របស់ម៉ាលេស៊ីនិង ក្រុមហ៊ុន Symphony Communications របស់ថៃផងដែរ៕

Leave a Reply