embassyresidence2_0

Embassy Residences ​សម្លឹង​ឃើញ​ចក្ខុវិស័យ​របស់​អ្នក​ទិញ​លំនៅដ្ឋាន ​នៅក្នុង​តំបន់​ទីក្រុង

ប្រភព ៖ ភ្នំពេញបុស្តិ៍

គិតត្រឹមតែរយៈពេលប៉ុន្មានឆ្នាំមុននេះប៉ុណ្ណោះវាហាក់បីដូចជារឿងដ៏ពិបាកមួយក្នុងការរំពឹងឲ្យវិនិយោគិនក្នុងស្រុកទិញខុនដូខ្ពស់ៗនៅក្នុងប្រទេសកម្ពុជា។

សហគមន៍នៅតំបន់ជាយក្រុងដែលភាគច្រើនត្រូវបានគេស្គាល់ថាជាបុរីនោះត្រូវបានគេមើលឃើញថាជាកន្លែងដែលប្រជាជនកម្ពុជានិយមរស់នៅជាងគេ។

ចក្ខុវិស័យរបស់ក្រុមហ៊ុន Urbanland និងការកើនឡើងគួរឲ្យកត់សំគាល់នៃអ្នកធ្វើការក្នុងទីក្រុងបានធ្វើឲ្យសំណង់អគារសម្រាប់ស្នាក់នៅ និងអគារការិយាល័យរបស់ខ្លួនកំពុងតែបោះជំហានទៅមុខជាលំដាប់អមជាមួយនឹងការឈ្នះពានរង្វាន់ជាច្រើន។

ឆ្នាំ ២០១៧ នេះគឺជាឆ្នាំដ៏ជោគជ័យសម្រាប់ក្រុមហ៊ុន Urbanland ដែលបានឈ្នះពានរង្វាន់ Cambodian Property Awards ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូដ៏ល្អបំផុតប្រចាំឆ្នាំ ២០១៦ ខណៈដែលខុនដូ Embassy Residences បានសាងសង់រួចរាល់ហើយដែរជាមួយនឹងជោគជ័យនៃការលក់លើសពី ៩០ ភាគរយ។

កាលពីខែមុនស្ថិតក្រោមការត្រួតពិនិត្យគ្រប់គ្រងរបស់ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យអន្តរជាតិ CBRE បណ្តាម្ចាស់ផ្ទះដំណាក់កាលទី ១ បានចាប់ផ្តើមចូលមកស្នាក់នៅអគារដែលសាងសង់ឡើងមានរូបរាង និងលក្ខណៈស្ថាបត្យកម្មបែបទំនើបប្លែកពីគេនៅក្នុងតំបន់ទន្លេបាសាក់មួយនេះ។

photos-for-pp-post-website-03

លោក ហុក កាំង ដែលជាស្ថាបនិក និងជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Urbanland បានពន្យល់ពី Embassy Residences ថា «ការអភិវឌ្ឍន៍ និងពង្រីកតំបន់ទីក្រុងគឺជាចំណុចមួយដែលវិនិយោគិននៅក្នុងតំបន់អាស៊ីទាំងអស់មិនអាចមើលរំលងបាននោះឡើយ។ ប៉ុន្តែពួកយើងចង់ធ្វើឲ្យការអភិវឌ្ឍន៍នេះមានលក្ខណៈប្លែកពីគេ។ យើងបានឃើញពីសក្តានុពលភាពនៃការរស់នៅក្នុងទីក្រុងដែលមានការវិវឌ្ឍន៍ទៅមុខជាលំដាប់។ យើងបង្កើតនូវគម្រោងស្នាក់នៅមួយសម្រាប់អ្នកនៅទីក្រុងដែលមមាញឹកនឹងការងារអាចទទួលបានកន្លែងរស់នៅប្រកបដោយផាសុខភាព និងសេចក្តីសុខក្នុងអារម្មណ៍»។

ការសហការគ្នាយ៉ាងស្អិតរមួតនៅក្រោមដំបូលតែមួយរវាងអ្នករចនាម៉ូត ស្ថាបត្យករ ព្រមទាំងអ្នកជំនាញផ្នែកទីផ្សារដែលមានបទពិសោធន៍ និងមានទេពកោសល្យខ្ពស់របស់ក្រុមហ៊ុន Urbanland បានបង្កើតនូវចរន្តដ៏មានប្រសិទ្ធភាពក្នុងការផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមកប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ គំនិតទាំងនេះហើយដែលបានបង្កើតឡើងនូវចក្ខុវិស័យរួមមួយជាគោលសម្រាប់ការអភិវឌ្ឍគម្រោងសហគមន៍រស់នៅប្រកបដោយភាពសុខដុមរមនាស្របគ្នាទៅនឹងទំលាប់នៃការរស់នៅជាសហគមន៍របស់ប្រជាជនកម្ពុជា។

«មិនថាយើងទទួលបន្ទុករចនាម៉ូតអគារធ្វើការ ឬអគារស្នាក់នៅនោះទេយើងមិនចង់ផ្តោតតែទៅលើភាពប្រណិតទាន់សម័យដូចទៅនឹងអ្វីដែលដៃគូប្រកួតប្រជែងរបស់យើងកំពុងធ្វើនោះឡើយ» នេះបើតាមប្រសាសន៍របស់លោក ហុក កាំង។

«យើងចង់ផ្តល់នូវកន្លែងមួយដែលមានការរចនាម៉ូដផ្ចិតផ្ចង់ និងស្រស់ស្អាត ជាមួយនឹងការផ្តោតសំខាន់ទៅលើការរស់នៅបែបទំនើប និងបណ្តុំនៃការរចនាម៉ូតផ្នែកខាងក្នុងដែលមានមុខងារត្រឹមត្រូវ ច្បាស់លាស់ និងមានភាពទាក់ទាញ»។

photos-for-pp-post-website-02

ក្រុមហ៊ុន Urbanland ក៏បានបង្កើតនូវបរិយាកាសនៃការរស់នៅបែបសហគមន៍ផងដែរនៅក្នុងគម្រោង Embassy Residences តាមរយៈការរចនាដែលអាចឲ្យអ្នកស្នាក់នៅមើលឃើញទេសភាពដងទន្លេ និងទេសភាពទីក្រុងដែលលាតសន្ធឹងពីតំបន់កោះពេជ្រ និងវិមានឯករាជ្យរហូតទៅដល់តំបន់ទួលទំពូង។

ចំណែកឯការរចនាផ្នែកខាងក្នុងវិញក៏ត្រូវបានធ្វើឡើងដើម្បីផ្តល់នូវអារម្មណ៍មួយដាច់ឆ្ងាយពីភាពមមាញឹកលើដងផ្លូវនៅក្នុងទីក្រុងផងដែរ។ ចំណែកឯកន្លែងស្នាក់នៅគឺមានលក្ខណសម្បត្តិដ៏ល្អឥតខ្ចោះប្រកបដោយគុណភាពខ្ពស់ហើយអ្នករចនាម៉ូតក៏បានដាក់បញ្ចូលនូវរចនាបថបែបសហសម័យ និងបានធ្វើឲ្យបន្ទប់ស្នាក់នៅក្នុងអាផាតមិននីមួយៗមានបរិយាកាសស្ងប់ស្ងាត់សន្តិនិយមគួរឲ្យចង់រស់នៅ។

ទីតាំងរបស់ខុនដូនេះក៏ជាចំណុចដ៏សំខាន់ផងដែរក្នុងការសម្រេចចិត្តរបស់ក្រុមហ៊ុន Urbanland។

រាជធានីភ្នំពេញមានសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះហើយតំបន់ទន្លេបាសាក់ដ៏ស្ងប់សុខហើយសម្បូរទៅដោយបណ្តារស្ថានទូតនានានេះគឺជាកន្លែងដ៏ល្អបំផុតសម្រាប់ការស្នាក់នៅ។ ខុសពីតំបន់ផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញសន្ទុះនៃការអភិវឌ្ឍន៍នៅតំបន់ទន្លេបាសាក់នេះហាក់មានលក្ខណៈខុសប្លែកពីគេដោយសារតែមានទាំងសណ្ឋាគារប៊ូទិក និងភោជនីយដ្ឋានដ៏ល្អៗបំផុតផងដែរ។

«ទីតាំងនេះគឺពិតជាទីតាំងដ៏ល្អឥតខ្ចោះសម្រាប់គម្រោងអគារស្នាក់នៅដំបូងបង្អស់របស់ពួកយើង» នេះបើតាមប្រសាសន៍របស់លោក ហុក កាំង។

នេះគឺជាភាពជាក់ស្តែងមិនអាចប្រកែកបានមួយនៅពេលយើងក្រឡេកទៅមើលកេរិ៍្តឈ្មោះដ៏ល្អរបស់ Embassy Residences។ អត្រានៃការលក់បានកើនឡើងលើសពីការរំពឹងទុករបស់ផ្នែកទីផ្សារហើយមានបន្ទប់អាផាតមិនចុងក្រោយនៅសល់តិចតួចទៀតប៉ុណ្ណោះ។

ក្រុមហ៊ុន Urbanland ដែលរំលេចទៅដោយចក្ខុវិស័យតូចមួយ ប៉ុន្តែពោរពេញទៅដោយមហិច្ឆតាខ្ពស់នេះកំពុងតែនាំមុខគេលើការបង្កើតនូវសក្តានុពលភាពថ្មីមួយក្នុងការអភិវឌ្ឍគម្រោងស្នាក់នៅប្រកបដោយគុណភាពនៅក្នុងរាជធានីនៃព្រះរាជាណាចក្រកម្ពុជា៕

Leave a Reply