EDC ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​រយៈពេល៤ថ្ងៃ​តាម​ពេលវេលា​និង​កន្លែង​ផ្សេងគ្នា​នៅ​ភ្នំពេញ
Posted On : January, 15, 2015 | By សំឡេងទីក្រុង

ចុះ​ផ្សាយ​នៅ​ថ្ងៃ   14-01-2015 5:28 pm)   |  ដោយ៖ ថ្មីៗ

អគ្គិសនី​កម្ពុជា នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​ភ្លើង​មួយចំនួន រយៈពេល៤ថ្ងៃ ចាប់ពី​ម៉ោង៩ព្រឹក​ដល់​ម៉ោង៥ល្ងាច​រាល់ថ្ងៃ​ដើម្បី​សម្រួល​ដល់​ការអនុវត្ត​ ការងារ​ជួសជុល​ផ្លាស់ប្តូរ​តម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្តាញ និង​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។ការផ្អាក​ ផ្គត់ផ្គង់​អគ្គិសនី​នេះ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី១៥មករា​ទៅតាម​ពេលវេលា​និង​ ទីកន្លែង​មួយចំនួន។

បើតាម​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​នៅ​ថ្ងៃទី១៥ខែមករា​អគ្គិសនី​ កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​ភ្លើង​លេខ P៨៧៥ P១១៨១ ដែល​ស្ថិតនៅ​ក្នុងភូមិ​ផ្សារ​លិច១ សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ​ព្រែក​ព្នៅ និង​ផ្អាក​ការផ្គត់ផ្គង់​តំបន់​ភ្លើង P៧២៤ P៨៥៩ P១៣២៩ដែល​ស្ថិតនៅ​ភូមិ​ព្រែក​សំរោង​សង្កាត់​តាខ្មៅ​និង​ភូមិ​កំពង់​សំណាញ់​ សង្កាត់​កំពង់​សំណាញ់​ក្រុង​តាខ្មៅ។

ថ្ងៃទី១៦ខែមករា​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​ភ្លើង​លេខ P០៦៤P៤៣១ស្ថិតនៅ​ក្នុងភូមិ​ថ្មគោល​និង​ភូមិ​ជ្រៃ​កោង​សង្កាត់​ចោមចៅ​ខណ្ឌ​ ពោធិ៍​សែន​ជ័យ និង​នៅ​តំបន់​ភ្លើង​លេខ P៧២៤ P៨៥៩ P១៣២៩ដែល​ស្ថិតនៅ​ភូមិ​ព្រែក​សំរោង​សង្កាត់​តាខ្មៅ​និង​ភូមិ​កំពង់​សំណាញ់​ សង្កាត់​កំពង់​សំណាញ់​ក្រុង​តាខ្មៅ។

ដោយឡែក​នៅ​ថ្ងៃទី១៧ខែ​កម​រា​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​ភ្លើង​លេខ P២០៣P៣២២ ស្ថិតនៅ​ក្នុងភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ និង​ផ្អាក​ផ្គត់ផ្គង់​នៅ​តំបន់​ភ្លើង  PT៨៩០ស្ថិតនៅ​បណ្តោយ​ផ្លូវលោក​នាយករដ្ឋមន្ត្រី ហ៊ុនសែន​ក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន ព្រមទាំង​នៅ​តំបន់​ភ្លើង​មួយចំនួន​ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង​ភូមិ​ទួល​ ពង្រ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ចំណែកឯ​នៅ​ថ្ងៃទី១៨ខែមករា​អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការ​ផ្គត់​ផ្ក​ង់​នៅ​ តំបន់​ភ្លើង​លេខ P៣២២ ស្ថិតនៅ​ក្នុងភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​តំបន់​ភ្លើង​លេខ​ប.ត៣២៤ ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​តំបន់​ភ្លើង​លេខ​ប.ត៧៣៨ស្ថិតនៅក្នុង​សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍ ​សែន​ជ័យ​និង​នៅ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ៥៩៨ពី​សង្កាត់​ទួល​ សង្កែ​រហូតដល់​សង្កាត់​ស្វាយប៉ាក​ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ។នេះ​បើតាម​ សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​ដដែល៕

Urban Voice Cambodia

Urban Voice Cambodia