EDC ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​ទីតាំង​មួយចំនួន​នៅ​ភ្នំពេញ​និង​ខេត្តកណ្តាល
Posted On : May, 21, 2015 | By សំឡេងទីក្រុង

ប្រភព:​ ថ្មីៗ,ដោយ : ខន ចំប៉ា, 21-05-2015

អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​មួយចំនួន​តាម​ពេលវេលា​និង​ទីកន្លែង​ ផ្សេងគ្នា​រយៈពេល៤ថ្ងៃ​ចាប់ពី​ថ្ងៃទី២១ដល់​ថ្ងៃទី២៤ខែឧសភា​ឆ្នាំ២០១។ ការផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​នេះ​ត្រូវបាន​ប្រកាស​នៅក្នុង​សេចក្តីជូនដំណឹង ​របស់​អគ្គិសនី​កម្ពុជា​EDC។

សេចក្តី​ដំណឹង​ចុះ​ថ្ងៃទី១៩ខែឧសភា​ បាន​ឲ្យ​ដឹងថា​ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នេះ​គឺ​ចាប់ពី​ម៉ោង៩ព្រឹក​ ដល់​ម៉ោង៥ល្ងាច​ដើម្បី​សម្រួល​ដល់​ការអនុវត្ត​ការងារ​ជួលជុល​ផ្លាស់ប្តូរ​ តម្លើង​បរិក្ខារ​និង​រុះរើ​គន្លង​ខ្សែបណ្តាញ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ ការដ្ឋាន​ពង្រីក​ផ្លូវ។

បើតាម​សេចក្តីជូនដំណឹង​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ទី២១ខែឧសភា EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​P០០៨ស្ថិតនៅ​ភូមិ​ និរោធ​សង្កាត់​និរោធ​សង្កាត់​ច្បារអំពៅ​តំបន់​ភ្លើង​លេខ​ប.ត៥៥៨ប.ត​ ៥៥៨Aស្ថិតនៅក្នុង​ភូម​ឃ្មួញ​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​តំបន់​ភ្លើង​លេខ​ P១៣៦១ស្ថិតនៅ​ភូមិ​បឹងកក់​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​និង​តំបន់​ភ្លើង​ មួយចំនួន​ដែល​ស្ថិតនៅ​ឃុំ​ពើក​ឃុំ​ព្រៃ​ពួច​ឃុំ​លំហាច​និង​ឃុំ​ក្រាំង​ ម្កាក់ស្រុក​អង្គស្នួល​ខេត្តកណ្តាល។

«នៅ​ថ្ងៃ​សុក្រ​ទី២២ខែឧសភា EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​ប.ត១៥៧ស្ថិតនៅតាម​ បណ្តោយ​ផ្លូវ​លេខ៥៩២សង្កាត់​បឹងកក់២ខណ្ឌទួលគោក​តំបន់​ភ្លើង​លេខ​ ប.ត២០៤ស្ថិតក្នុង​សង្កាត់​បឹង​កេងកង២ខណ្ឌចំការមន​តំបន់​ភ្លើង​ លេខD020ស្ថិតនៅតាម​បណ្តោយ​វិថី​តេ​ជៅ​ដំ​ឌិន​ក្នុង​សង្កាត់​ ផ្សារថ្មីៗខណ្ឌដូនពេញ​និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ឃុំ​ពើក​ឃុំ​ ព្រៃ​ពួច​ឃុំ​លំហាច​និង​ឃុំ​ក្រាំង​ម្កាក់ស្រុក​អង្គស្នួល​ខេត្តកណ្តាល។ ដោយឡែក​នៅ​ថ្ងៃ​សៅរ៍​ទី២៣ខែឧសភា​EDCនឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​ តំបន់​ភ្លើង​លេខ​ប.ត១៦៤និង​ប.ត.៣៦៤ស្ថិតនៅ​ក្នុងភូមិ​ត្នោត​សង្កាត់​ ស្ទឹងមានជ័យ​ខណ្ឌមានជ័យ​តំបន់​ភ្លើង​លេខ​ប.ត៤៣៧ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង​ សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ ដំណាក់​ធំ​ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​តំបន់​ ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ចាប់ពី​សង្កាត់​ ច្បារអំពៅ១រហូតដល់​សង្កាត់​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ»។នេះ​ បើតាម​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​ដដែល។

សេចក្តីជូនដំណឹង​បន្តថា​នៅ​ថ្ងៃអាទិត្យ​ទី២៤ខែឧសភា EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​ប.ត១៦៤និង​ ប.ត.៣៦៤ស្ថិតនៅ​ក្នុងភូមិ​ត្នោត​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ​តំបន់​ ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦Aចាប់ពី​សង្កាត់​ ជ្រោយចង្វារ​រហូតដល់​ស​ង្កា​ត់​ព្រែកលៀប​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​តំបន់​ ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តា​យ​ផ្លូវជាតិ​លេខ៤ចាប់ពី​ភូមិ​អង្គ​កែវ ​សង្កាត់​ចោមចៅ​រហូតដល់​ភូមិ​ថ្មដារ​ក្នុង​សង្កាត់​កន្ទោក​ខណ្ឌ​ពោធិ៍​សែន​ ជ័យ​និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ចាប់ពី​ សង្កាត់​ច្បារអំពៅ១រហូតដល់​សង្កាត់​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ ភ្នំពេញ៕

Urban Voice Cambodia

Urban Voice Cambodia