EDC នឹង​ផ្តាច់ភ្លើង​នៅតាម​តំបន់​មួយ​ចំនួន ពី​ថ្ងៃទី​១៥ ដល់ ១៨ វិច្ឆិកា
Posted On : វិច្ឆិកា, 15, 2018 | By សំឡេងទីក្រុង

បើយោងតាម facebook ផ្លូវការរបស់គ្គិសនី​កម្ពុជា បាន​ជូន​ដំណឹង​ថា ខ្លួននឹង​ផ្អាកការ​ផ្គត់ផ្គង់​ភ្លើង​នៅ​តំបន់​មួយ​ចំនួន​ពីថ្ងៃទី​១៥ ដល់ ១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លងខ្សែ​បណ្តាញ​បង្ក​លក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។

១. ថ្ងៃទី១៥ ខែ​វិច្ឆិកា៖ សង្កាត់​ជ្រោយចង្វារ ក្បាលកោះ កាកាបទី២ ចោមចៅទី៣ បាក់ខែង កោះដាច់ និង​តំបន់ភ្លើង​មួយចំនួន​ដែលស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៨ ចាប់ពី​ស្រុក​មុខកំពូល ក្នុងខេត្ត​កណ្តាល ដល់ស្រុក​ពារាំង ក្នុង​ខេត្តព្រៃវែង ចាប់ពី​ម៉ោង ៩​ព្រឹក ដល់ម៉ោង ៤​រសៀល។

២. ថ្ងៃទី១៦ ខែ​វិច្ឆិកា៖ សង្កាត់​ជ្រោយចង្វារ តាខ្មៅ ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យ​ទី៣ និង​ចោមចៅទី១ ចាប់ពី​ម៉ោង ៩ព្រឹក ដល់ម៉ោង ៤​រសៀល។

៣. ថ្ងៃទី១៧ ខែ​វិច្ឆិកា៖ សង្កាត់​ក្រាំងធ្នង់ សំរោងក្រោម គោកឃ្លាង ក្រាំងធ្នង់ ត្រពាំង​ក្រសាំង ​ទួលសង្កែ​ទី១ ទួលសង្កែ​ទី២ ចាប់ពី​ម៉ោង ៩​ព្រឹក ដល់ម៉ោង ៥​ល្ងាច។

៤. ថ្ងៃទី១៨ ខែ​វិច្ឆិកា៖ សង្កាត់​ទួលសង្កែទី១ ទួលសង្កែ​ទី២ គោកឃ្លាង ក្រាំងធ្នង់ ជើងឯក វាលវង់ អូរឡាំពិក ទួលទំពូងទី១ ទូលទំពូងទី២ បឹងកេងកង​ទី៣ បឹងត្របែក និង​ផ្សារដើមថ្កូវ ចាប់ពី​ម៉ោង ៩ព្រឹក ដល់​ម៉ោង ៥ល្ងាច៕

 

 

 

 

 

 

សំឡេងទីក្រុង!

សំឡេងទីក្រុង!