EDC ជូន​ដំណឹង​ពីការ​ផ្តាច់ភ្លើង​រយៈពេល ៤​ថ្ងៃ​​
Posted On : កញ្ញា, 13, 2018 | By សំឡេងទីក្រុង

អគ្គិសនី​កម្ពុជា នឹង​ផ្អាកការ​ផ្គត់ផ្គង់​ភ្លើង​នៅតាម​តំបន់​មួយ​ចំនួន ពីថ្ងៃទី​១៣ ដល់ ១៦​កញ្ញា ២០១៨ ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ និង​ដំឡើង​បរិក្ខារ​នានា។

ពេលវេលា និង​ទីកន្លែង​ដែល​ត្រូវផ្តាច់​ភ្លើង​រួមមាន

១. ថ្ងៃទី១៣ ខែ​កញ្ញា៖ សង្កាត់​ភ្នំពេញ​ថ្មី ទឹកថ្លា និង​ស្រុក​កៀនស្វាយ ចាប់ពី​ម៉ោង ៩ព្រឹក ដល់​ម៉ោង ២រសៀល។

២. ថ្ងៃទី១៤ ខែ​កញ្ញា៖ សង្កាត់​បឹងកេងកង​ទី១ មនោរម្យ ជ្រោយចង្វារ ក្បាលកោះ ស្ទឹងមានជ័យទី២ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ៤ល្ងាច។

៣. ថ្ងៃទី​១៥ ខែកញ្ញា៖ សង្កាត់​ចោមចៅទី១ និង​ចោមចៅទី២ ចាប់ពី​ម៉ោង ៩​ព្រឹក ដល់ម៉ោង ១២​ថ្ងៃត្រង់។

៤. ថ្ងៃទី១៦ ខែ​កញ្ញា៖ សង្កាត់​ដង្កោ ទួល​សង្កែទី២ គីឡូម៉ែត្រ​លេខ៦ ច្រាំងចំរេះ​ទី២ ក្រាំងធ្នង់ កាកាប​ទី១ កាកាប​ទី២ ឃុំ​បែកចាន ឃុំ​ឆក់ឈើនាង ឃុំពើក តាខ្មៅ និង​សង្កាត់​កំពង់សំណាញ់ ចាប់ពី​ម៉ោង ៩ព្រឹក ដល់ម៉ោង ៥​ល្ងាច៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!