EDC ជូន​ដំណឹង​ពីការ​ផ្តាច់ភ្លើង​នៅតាម​តំបន់​មួយ​ចំនួន​ រយៈពេល ៤​ថ្ងៃ
Posted On : កក្កដា, 18, 2018 | By សំឡេងទីក្រុង

អគ្គិសនី​កម្ពុជា បាន​ជូន​ដំណឹង​ថា ខ្លួន​នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​ភ្លើង​នៅ​តាម​តំបន់​មួយ​ចំនួន ចាប់ពី​ថ្ងៃទី១៩ ដល់ ២២ ខែ​កក្កដា ឆ្នាំ​២០១៨ ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែ​បណ្តាញ​បង្ក​លក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។

ពេលវេលា​ និង​ទីកន្លែង ដែល​ត្រូវ​ផ្តាច់​ភ្លើង​រួមមាន

១. ថ្ងៃ​ទី១៩​កក្កដា៖ សង្កាត់​កំបូល ទួលសង្កែ​ទី១ កាកាប​ទី២ និង​តំបន់​មួយ​ចំនួន​ស្ថិតនៅ​ក្នុង​ឃុំ​រកាខ្ពស់ ស្អាងភ្នំ និង​ស្វាយរលំ ចាប់ពី​ម៉ោង ៩​ព្រឹក ដល់ម៉ោង ៥​ល្ងាច។

២. ថ្ងៃទី​២០​កក្កដា៖ សង្កាត់​កំបូល ភ្នំពេញ​ថ្មី ទឹកថ្លា ចោមចៅ​ទី៣ តាខ្មៅ កំពង់​សំណាញ់ តាក្តុល និង​ព្រែកហូរ ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ៥​ល្ងាច។

៣. ថ្ងៃទី​២១​កក្កដា៖ សង្កាត់​ទួលស្វាយ​ព្រៃទី២ កំបូល ដង្កោ ព្រៃស ជើងឯក និង​ព្រែកប្រា ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ៥​ល្ងាច។

៤. ថ្ងៃទី២២​កក្កដា៖ ទឹកថ្លា អូរបែកក្អម កាកាបទី១ ចោមចៅទី១ បឹងកក់ទី២ ទួលសង្កែទី២ ភ្នំពេញថ្មី ក្រាំងធ្នង់ គោកឃ្លាង កាកាបទី២ ច្បារអំពៅទី១ និង​ច្បារអំពៅទី២ ចាប់ពី​ម៉ោង ៩​ព្រឹក ដល់ម៉ោង ៥ល្ងាច៕

ប្រភព៖ ខ្លីៗ

សំឡេងទីក្រុង!

សំឡេងទីក្រុង!