EDCផ្អាក​ផ្គត់ផ្គង់​អគ្គិសនី៤ថ្ងៃ​ជាប់​គ្នា​តាម​ពេលវេលា​និង​កន្លែង​ផ្សេងគ្នា
Posted On : February, 5, 2015 | By សំឡេងទីក្រុង

ដោយ ខន ចំប៉ា,​ សារព័ត៌មានថ្មីៗ, ថ្ងៃទី​ ០៥ កុម្ភៈ ២០១៥

អគ្គិសនី​កម្ពុជា នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​ភ្លើង​មួយចំនួន រយៈពេល៤ថ្ងៃ​ជាប់​គ្នា​ទៅតាម​ពេលវេលា​និង​ទីកន្លែង​មួយចំនួន ដើម្បី​សម្រួល​ដល់​ការអនុវត្ត​ការងារ​ជួសជុល​ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ រុះរើ​គន្លង​ខ្សែបណ្តាញ និង​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។ ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នឹង​ចាប់ផ្តើម​ពី​ម៉ោង៩ព្រឹក រហូតដល់​ម៉ោង៥ល្ងាច​រាល់ថ្ងៃ​ចាប់ពី​ថ្ងៃទី៥ដល់​ថ្ងៃទី៨ខែកុម្ភៈ។នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា។

បើតាម​សេចក្តីជូនដំណឹង​នៅ​ថ្ងៃទី៥ខែកុម្ភៈ​នេះ អគ្គិសនី​ម្ពុ​ជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​ភ្លើង​លេខ P០៦៤ P៩៦៣ស្ថិតនៅ​ភូមិ​ថ្មគោល ភូមិ​ត្រពាំង​ក្រឡឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ តំបន់​ភ្លើង​លេខ P៦១៦P២៤២P១០០២ស្ថិតនៅ​ភូមិ​ច្រេស​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ តំបន់​ភ្លើង​មួយចំនួន​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ៩២សង្កាត់​កន្ទោក​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​តំបន់​ភ្លើង​លេខ​ប.ត៥៥៨ប.ត​៥៥៨A ក្នុង​សង្កាត់​ឃ្មួ្ញ ខណ្ឌឫស្សីកែវ។

សេចក្តីជូនដំណឹង​បន្តថា នៅ​ថ្ងៃទី៦ខែកុម្ភៈ អគ្គិសនី​ម្ពុ​ជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​ភ្លើង​លេខ​P៤៣១ស្ថិតនៅ​ភូមិ​ជ្រៃ​កោង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​តំបន់​ភ្លើង​លេខ​ប.ត៣៥៩ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ត្រសក់ផ្អែម ក្នុង​សង្កាត់​ផ្សារ​ថ្មី២ ខណ្ឌដូនពេញ​តំបន់​ភ្លើង​លេខ​P២៩៨៧P២៩៨A P១០២៤ ស្ថិតនៅ​ក្នុងភូមិ​ព្រែកប្រា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ។

បើតាម​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​ដដែល​នៅ​ថ្ងៃទី៧ខែកុម្ភៈ អគ្គិសនី​ម្ពុ​ជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​ភ្លើង​លេខ P៤៣១ស្ថិតនៅ​ភូមិ​ជ្រៃ​កោង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៣ស្ថិតនៅ​ភូមិ​ជ្រៃ​កោង ភូមិ​ព្រៃ​សណ្តែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦Aសង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ​និង​តំបន់​ភ្លើង​លេខ​P១៣៤៤PT៧៤៨PT៩៩០P៧៨២ ស្ថិតនៅ​ភូមិ​បឹង​ឈូក​ភូមិ​តា​ង៉ូ​វ​ក្នុង​សង្កាត់​និរោធ​ខណ្ឌ​ច្បារអំពៅ។

ដោយឡែក​ថ្ងៃទី៨ខែកុម្ភៈ អគ្គិសនី​ម្ពុ​ជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ទឹកថ្លា​ភូមិ​ផ្សារ​ដី​ហុយ​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​តំបន់​ភ្លើង​លេខ​ប.ត៩៣៩ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ក្នុង​សង្កាត់​និរោធ​ខណ្ឌ​ច្បារអំពៅ និង​តំបន់​ភ្លើង​មួយចំនួន​ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង​ភូមិ​លូ​ប្រាំ​ភូមិ​ទ្រា​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា៕

 

Urban Voice Cambodia

Urban Voice Cambodia