EDCផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី៤ថ្ងៃ​តាម​ពេលវេលា​និង​ទីកន្លែង​ផ្សេងគ្នា​នៅ​ភ្នំពេញ
Posted On : មិនា, 17, 2015 | By សំឡេងទីក្រុង

ប្រភព៖ http://thmeythmey.com

អគ្គិសនី​ កម្ពុជា​នឹង​ផ្អាក​ ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​មួយចំនួន តាម​ពេលវេលា​និង​ទីកន្លែង​ផ្សេងគ្នា រយៈពេល៤ថ្ងៃ ចាប់ពី​ថ្ងៃទី១៩ដល់​ថ្ងៃទី២២មីនាឆ្នាំ២០១៥ ។ នេះ​បើ​យោងតាម​សេចក្តី ជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​EDC។

បើ​យោងតាម​សេចក្តី​ដំណឹង​ ចុះ​ ថ្ងៃទី១៧មីនា ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នេះ គឺ​ដើម្បី​សម្រួល​ដល់​ការអនុវត្ត​ការងារ​ជួលជុល ផ្លាស់ប្តូរ តម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្តាញ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ ផ្លូវ។

បើតាម​សេចក្តីជូនដំណឹង ចាប់ពី​ម៉ោង៩ព្រឹក ដល់​ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩មីនា អគ្គិសនី​កម្ពុជា នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​ប.ត០៧១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ២៨៦ ក្នុង​សង្កាត់​បឹង​កេងកង១ ខណ្ឌចំការមន តំបន់​ភ្លើង​លេខ​ប.ត៣១៣ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ៦០៨ ក្នុង​សង្កាត់​បឹងកក់២ ខណ្ឌទួលគោក និង​តំបន់​ភ្លើង​លេខ ប.ត៦២៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ២៥៩ ក្នុង​សង្កាត់​ទឹកល្អក់១ ខណ្ឌទួលគោក។

«នៅ​ថ្ងៃទី២០ខែមីនា ចាប់ពី​ម៉ោង៩ព្រឹក​ដល់​ម៉ោង៤ល្ងាច អគ្គិសនី​កម្ពុជា នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​ប.ត២០៥ ស្ថិតនៅតាម​បណ្តោយ៣០៤ ក្នុង​សង្កាត់​បឹង​កេងកង២ ខណ្ឌចំការមន តំបន់​ភ្លើង​លេខ​ប.ត៣៦៨ ស្ថិតនៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ តំបន់​ភ្លើង​លេខ P២៣៤ ស្ថិតនៅ​ក្នុងភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​តំបន់​ភ្លើង​លេខ​PT៦៧៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ ១៧២ក្នុង​សង្កាត់​ផ្សារ​ថ្មី៣ ខណ្ឌដូនពេញ។

ដោយឡែក​នៅ ថ្ងៃ​សៅរ៍​ទី២១ខែមីនា ចាប់ពី​ម៉ោង៩ព្រឹក​ដល់​ម៉ោង៤ល្ងាច អគ្គិសនី​កម្ពុជា នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​ប.ត៣៤៧ ស្ថិតនៅ​បណ្តោយ​ផ្លូវ​ហ្សា​ល​ដឺ​ហ្គោល ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ៧មករា តំបន់​ភ្លើង​លេខ​ប.ត ៣៨៦ ប.ត​៣៨៦A ស្ថិតនៅ​បណ្តោយ​ផ្លូវជាតិ​លេខ៥ ក្នុង​សង្កាត់​មិត្តភាព សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌឫស្សីកែវ និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ដំណាក់​ធំ ភូមិ​ទ្រា ភូមិ​ឫស្សី ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​ភូមិ​ត្រពាំង​ឈូក ភូមិ​ស្លែង​រលើង ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ភូមិ​ចំបក់​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ»។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​ដដែល។

សេចក្តីជូនដំណឹង​បន្តថា នៅ​ថ្ងៃទី២២ខែមីនា ចាប់ពី​ម៉ោង៩ព្រឹក​ដល់​ម៉ោង៤ល្ងាច អគ្គិសនី​កម្ពុជា នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​ប.ត០៦៨ ស្ថិតនៅតាម​បណ្តោយ​វិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន តំបន់​ភ្លើង​លេខ​ប.ត៣៣៧ ស្ថិតនៅ​បណ្តោយ​ផ្លូវ​លេខ២១៥ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ៧មករា តំបន់​ភ្លើង​លេខ​PT៩៨៣ ស្ថិតនៅ តាម​បណ្តោយ​ផ្លូវ​លេខ១៥៦ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ៧មករា តំបន់​ភ្លើង​ង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ទ្រា ភូមិ​ឫស្សី ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​កន្ទោក ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!