3-11

ពេញ​១​ខែកក្កដា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​២៥៤​លើក ស្លាប់​មនុស្ស​១៣០​នាក់ របួស​៣៧០​នាក់​

ប្រភព ៖ មាតុភូមិ

តាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រយៈពេលពេញមួយខែកក្កដា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង២៥៤លើក បណ្តាលឲ្យមនុស្ស ១៣០នាក់ស្លាប់ និង៣៧០នាក់ផ្សេងទៀតរបួសធ្ងន់ស្រាល។

របាយការណ៍ដដែលបញ្ជាក់ថា ក្នុងគ្រោះថ្នាក់ទាំង២៥៤លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន២៦២គ្រឿង រថយន្ដតូច១១៧គ្រឿង, រថយន្ដធុនធំចំនួន៥៤គ្រឿង, យានផ្សេងៗ១៩គ្រឿង និងអ្នកថ្មើរជើងចំនួន៣១នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿនចំនួន៩០លើក, ស្រវឹង១៦លើក, ប្រជែង៣០លើក, មិនគោរពសិទ្ធ៤៦លើក, មិនប្រកាន់ស្ដាំ៣៩លើក, បត់គ្រោះថ្នាក់២០លើក, ងងុយដេក៣លើក និងកត្តាយានយន្ដចំនួន១០លើក។

ដោយឡែក រាជធានី-ខេត្តដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ច្រើនជាងគេរួមមាន៖ រាជធានីភ្នំពេញ កើតឡើងចំនួន៣៩លើក, ខេត្តកណ្ដាលចំនួន២៦លើក, ខេត្តស្វាយរៀងចំណួន១៤លើក, ខេត្តកំពង់ធំចំនួន១០លើក, ពោធិ៍សាត់ចំនួន១៩លើក, ខេត្តព្រះសីហនុចំនួន១៨លើក, ខេត្តបន្ទាយមានជ័យចំនួន១៦លើក និងខេត្តតាកែវចំនួន៧លើក៕

Leave a Reply