20141224_socheat_media_radio-talk-poster_vs3

តើទាល់តែមានលុយទើបពន្លត់ភ្លើងមែនទេ?

ថ្មីៗនេះ មានការពិភាក្សាសំខាន់ៗទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ស្តីពីភ្លើងឆេះផ្ទះជាច្រើនខ្នង នៅតំបន់សហគមក្រីក្រក្នុងទីក្រុង។ នេះជាក្តីព្រួយបារម្មណ៍បន្ថែមទៀត សម្រាប់សហគមន៍ក្រីក្រ ដែលធ្លាប់មានបទពិសោធន៍ទទួលរងការខូចខាត ដោយសារ បញ្ហាអសុវត្ថិភាពផ្ទះសម្បែង និងការបណ្តេញចេញ។

នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៤ លោក អី សារ៉ុម ដែលជានាយកប្រតិបត្តិអង្គការសមាគមធាងត្នោត នឹងអញ្ជើញចូលរួមជា វាគ្មិនក្នុងកម្មវិធីវិទ្យុ VOD​ ដែលជជែកពិភាក្សាក្រោមប្រធាន តើទាល់តែមានលុយ ទើបពន្លត់ភ្លើងមែនទេ?  តួនាទីរបស់ស្ថានីយអគ្គិភ័យរាជធានីភ្នំពេញ ក្នុង​ការការបង្ការការកើត ឡើងនូវអគ្គិភ័យ ដែលជាញឹកញាប់ត្រូវបានគេឃើញមាន ការខ្វះការយកចិត្តទុកដាក់ ចំពោះសហគមន៍ក្រីក្រ។

នេះគឺជាឱកាសដ៏ល្អមួយ ក្នុងការបើកកិច្ចពិភាក្សាស្តីអំពីដើមហេតុ ដែលបង្កឲ្យមានការផ្ទុះឡើង នូវអគ្គិភ័យនៅ ក្នុងតែសហគមន៍ក្រីក្រ។ កិច្ចពិភាក្សានេះទៀតសោត ​នឹងនិយាយលំអិតអំពីការបង្ហាញខ្លួន យឺតយ៉ាវរបស់ភ្ងាក់ងារពន្លត់អគ្គិភ័យ ក្នុងការបង្ការអគ្គិភ័យមិនឲ្យកើតឡើង។​

About សំឡេងទីក្រុង

Urban Voice is a map-based visualisation of developments in the urban space that allows anyone to contribute. The citizens of Phnom Penh have many different interests, and Urban Voice is the place where these can be brought together. Urban Voice is a source of information, as well as a site for civic engagement. Check here for information on news, events, urban issues and many other developments that concern the city.

Leave a Reply