11007724_785730024809868_3508091637764076896_n

ខណ្ឌ២ នៅរាជធានីភ្នំពេញដាច់ទឹកបណ្ដាក់គ្នាតែម្ដង…

ទំព័រហ្វេសប៊ុក របស់រដ្ឋាករទឹករាជធានីភ្នំពេញ បានចេញសេចក្ដីជួនដំណឹងផ្ទួនៗគ្នាអំពីការកាត់ផ្ដាច់ទឹកនៅខណ្ឌចំនួនពីរក្រោមហេតុផលតែមួយនោះគឺដើម្បីអនុវត្តការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មី ដើម្បីបម្រើដល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១៦០មម នៅខាងលិចនៃចិញ្ចើមផ្លូវជាតិលេខ៥ កែងនឹងផ្លូវលេខ១១៤R-S2 ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧ និងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១៦០មម នៅផ្លូវលេខ២៩CC ចាប់ពីចន្លោះផ្លូវ CC ដល់ផ្លូវ៥៣CC និងទំហំ២២៥មម នៅលើផ្លូវ៥៣CC ចាប់ពីចន្លោះផ្លូវ២៩CC ដល់ផ្លូវ១០៤CC ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧។

22-5-001

22-5-002

 

Leave a Reply