2-5-034

សំណង់អត់ច្បាប់មួយកន្លែង នៅតាមផ្លូវជាតិលេខ៤ នៅតែបន្តសាងសង់ ទោះបីអភិបាលខណ្ឌពោធិ៍សែនជ័យ បានព្រមានឲ្យបញ្ឈប់

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព ៈ FreshNews

សំណង់សង់រំលោភច្បាប់ រំលោភផ្លូវសាធារណៈ និងដីរបស់ប្រជាពលរដ្ឋក្បែរខាងមួយកន្លែង ម្ចាស់សំណង់នៅតែគឃ្លើនបន្តលួចសាងសង់ដដែល ទាំងបំពានច្បាប់គ្មានញញើតនោះទេ បើទោះបីជាអាជ្ញាធរខណ្ឌ ប្រកាសចាត់វិធានការក្តៅ និងមិនឲ្យសាងសង់បន្តនោះ។

សំណង់គ្មានច្បាប់មួយកន្លែងនេះ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញចុះទៅប្រាប់ និងហាមឃាត់ តែរហូតមកដល់ពេលនេះ ម្ចាស់សំណង់មិនព្រមស្តាប់ ពោលនៅតែបន្តសាងសង់ដដែល។

ទីតាំងសំណង់ជាប្រភេទផ្ទះល្វែងខាងលើនេះ ស្ថិតនៅជិតរង្វង់មូលចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៤ កែងផ្លូវចូលភូមិគ្រឹះវ៉ូហ្គោ១ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារម្ចាស់សំណង់សង់រំលោភនោះ បានសុំអន្តរាគមន៍ទៅអាជ្ញាធរខណ្ឌផងដែរ ប៉ុន្តែពាក្យបណ្តឹងប្រៀបដូចក្រដាសជូតមាត់យ៉ាងដូច្នេះ ដោយសារតែដំណោះស្រាយមិនមានលទ្ធផលនោះទេ តាំងពីខែកុម្ភៈ រហូតមកដល់ពេលនេះ។

សម្រាប់សំណង់មួយនេះ សូម្បីតែអាជ្ញាធរមូលដ្ឋាន និងមន្រ្តីភូមិបាលខណ្ឌ ដែលមានជំនាញខាងសំណង់នោះ ក៏បានប្រាប់ថា គ្មានច្បាប់អនុញ្ញាតដែរពោលដំណើរការ សាងសង់ទាំងបំពានតែម្តង។

លោក ហែម ដារិទ្ធិ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧នេះថា «បើម្ចាស់សំណង់អគារខាងលើ ដែលសាងសង់ គ្មានច្បាប់អនុញាតពីសាលាខណ្ឌ និងសាលារាជធានីភ្នំពេញ បើនៅតែលួចសង់យ៉ាងគគ្រឹកគគ្រេងបន្តទៀតនោះ អាជ្ញាធរខណ្ឌ នឹងចាត់វិធានការក្តៅ ឆ្លើយតប និងការគឃ្លើនរបស់ម្ចាស់សំណង់»។ បើតាមមន្រ្តីភូមិបាល ខណ្ឌពោធិ៍សែនជ័យ ម្ចាស់សំណង់មានឈ្មោះ សុក អាន។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋរងគ្រោះ បានទទូចស្នើសុំដល់អាជ្ញាធរជួយអន្តរាគមន៍ និចាត់វិធានកាអនុវត្តតាមផ្លូវច្បាប់ឲ្យបានតឹងរឹង ដែលម្ចាស់សំណង់សង់រំលោភដីរបស់ពួកគាត់៕

2-5-035

Leave a Reply