សូមអបអរសាទរចំពោះ ក្រុមហ៊ុនអគ្គិសនីកម្ពុជាដែលបានចេញ តារាងព័ត៌មានអំពីការដាច់ចរន្តអគ្គិសនី
Posted On : មករា, 17, 2014 | By សំឡេងទីក្រុង

សារព័ត៌មានជាតិ និងអន្តរជាតិបានផ្សាយនូវ សេក្ដីជូនដំណឹងជាផ្លូវការរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី១៣ មករាឆ្នាំ២០១៣ អំពីការចុះផ្សាយនូវតារាងព័ត៌មានដាច់រន្តអគ្គិសនី។ ហេតុផលនៃការអគ្គិសនីនេះ គឺ ដើម្បីអនុវត្ដការងារជួសជុល ថែរទាំ នឹងផ្លាស់ប្ដូរបរិក្ខារប្រព័ន្ធចែកចាយភ្លើង នៅតំបន់មួយចំនួនដូចជា នៅខណ្ឌ ពោធ៌សែនជ័យ ខណ្ឌ​សែនសុខ ខណ្ឌដូនពេញ ខណ្ឌ ៧មករា ខណ្ឌឬស្សីកែវ ជាដើម។ ព័ត៌មានលម្អិតនៅទីនេះ

គួររំលឹកផងដែរថា សម្លេងទីក្រុងបានផ្ញើរ លិខិតចំហរ មួយនៅថ្ងៃទី​២៩ ឧសភា ឆ្នាំ២០១៣ ទៅកាន់លោក កែវ រតនៈដែលជានាយកប្រត្តិបត្តិអគ្គិសនីកម្ពុជា ក្នុងគោលបំណងអោយអគ្គិសនីកម្ពុជា ចេញផ្សាយនូវតារាងព័ត៌មាននៃការដាច់ចរន្តអគ្គិសនី។ បើយោងទៅតាមលិខិតនោះ អគ្គិសនីកម្ពុជាបានចុះផ្សាយនូវ សេក្ដីថ្លែងការណ៍ជាច្រើន ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីបញ្ជាក់អំពីលទ្ធភាពផ្គត់ផ្គង់អគ្គិសនី នៅក្នុងប្រទេសកម្ពុជា។

សម្លេងទីក្រុងកម្ពុជាគិតថា វាពិតជាដំណឹងល្អប្រកបដោយទំនួលខុសត្រូវរបស់ ក្រុមហ៊ុនអគ្គីសនីកម្ពុជា ក្នងការឆ្លើយតបទៅនឹង ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារការដាច់ចរន្ដអគ្គិសនី។

សំឡេងទីក្រុង!

សំឡេងទីក្រុង!