19-8-005

បិទ​ការដ្ឋាន​សំណង់​មួយ​កន្លែង ក្រោយ​ពី​មានការ​ប៉ះពាល់​អ្នក​ជិតខាង

ប្រភព ៖ កោះសន្តិភាព

គណៈកម្មការចម្រុះមួយក្រុម ដែលដឹកនាំដោយលោក អ៊ុក សាកល អភិបាលរងខណ្ឌដូនពេញ បានចុះបិទការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែង ក្រោយពីបានធ្វើឡើងដោយប៉ះពាល់ដល់ការរស់នៅ និងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរខាង ហើយធ្វើការដកហូតនូវសម្ភារមួយចំនួនទៀតផង។ ការចុះបិទនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១៣៣ និង៦៩Eo ផ្លូវលេខ៤៩ កែងផ្លូវ១៥៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

19-8-006

តាមប្រភពព័ត៌មានពីមន្ត្រីអាជ្ញាធរមូលដ្ឋានបានប្រាប់ឱ្យដឹងថា ម្ចាស់ការដ្ឋានសំណង់ខាងលើមានឈ្មោះ លី សុខងីម ភេទស្រី។ ក្រោយពីទទួលបាននូវពាក្យបណ្តឹងពីសំណាក់បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានទីលំនៅក្បែរខាងការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែងខាងលើ ដែលធ្វើឲ្យមានការប៉ះពាល់ដល់ការរស់នៅ និងផ្ទះរបស់ពួកគាត់យ៉ាងខ្លាំងនោះ។ ទើបក្នុងថ្ងៃនេះដែរ ក្នុងនាមពួកគាត់ជាអាជ្ញាធរមូលដ្ឋានក៏បានបង្កើតជាគណៈកម្មាធិការចម្រុះមួយក្រុមនាំគ្នាចុះមកធ្វើការហាមឃាត់ និងបិទការដ្ឋានសំណង់មួយកន្លែងនេះ ជាបណ្តោះអាសន្ន មិនតែប៉ុណ្ណោះព្រមទាំងធ្វើការដកហូតនូវសម្ភារសំណង់មួយចំនួនទៀតផងដែរ។

19-7-003

ក្រោយពីគណៈកម្មាធិការចម្រុះបានចុះមកបិទការដ្ឋានសំណង់ខាងលើនេះ ក៏មានការចូលរួមអំពីសំណាក់អ្នកតំណាងភាគីម្ខាស់ការដ្ឋានផងដែរ ដោយបានធ្វើការដកហូតនូវសម្ភារសំណង់មួយចំនួនមានដូចជា ប៉ុសផ្សាចំនួន១គ្រឿង ស៊ីម៉ង់ត៍ចំនួន៥បាវ ម៉ូទ័របុកចំនួន១គ្រឿង ម៉ូទូទ័រកាត់ចំនួន១គ្រឿង យកទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ និងរង់ឱ្យម្ចាស់ការដ្ឋានសំណង់ខាងលើចូលខ្លួនទៅធ្វើការដោះស្រាយបញ្ចប់រឿងផងដែរ ទើបអនុញ្ញាតឲ្យដំណើរការសាងសង់ឡើងវិញបាន៕

19-8-004

Leave a Reply