សូមអញ្ជើញទស្សនាវីឌីអូអំពី ទីក្រុងនិយាយ!
Posted On : តុលា, 11, 2013 | By សំឡេងទីក្រុង

ក្រុមការងារសម្លេងទីក្រុង បានផលិតវីឌីអូខ្លីមួយ ដែលមានចំណងជើងថា “ទីក្រុងនិយាយ”​ ។ វីឌីអូនេះ ឆ្លុះបញ្ចាំងអំពីកិច្ចពិភាក្សារ របស់ប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញ អំពីអ្វីដែលពួកពេញចិត្ត និងអ្វីដែលមិនពេញចិត្តអំពីទីក្រុង។ សារដែលជាគន្លឹះដ៏សំខាន់នៃវីឌីអូ គឺបង្ហាញពី  ទស្សនៈ គំនិតរបស់អ្នករស់នៅទីក្រុងភ្នំពេញ អំពីបញ្ហាអភិវឌ្ឍន៍ និងបញ្ហាប្រឈមនៅក្នុងការរស់ នៅប្រចាំថ្ងៃរបស់គេ នៅទីក្រុង។ លើសពីនេះទៅទៀត វាក៏បង្ហាញអំពីក្តីរំពឹងរបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍរាជធានីភ្នំពេញ ទៅថ្ងៃអនាគត់ និងសំណូមពរឲ្យភ្នាក់ងារស្ថាប័ន្ធរដ្ឋាភិបាល ជួយដោះស្រាយបញ្ហា និងក្តីបារម្មណ៍របស់ពួកគេផងដែរ។

វីឌីអូ អំពីទីក្រុងនិយាយ​បានចាក់បញ្ចាំងជាលើកដំបូង នៅក្នុងកំឡុងពេល ការដាក់ឲ្យដំណើរការជាផ្លូវការគេហទំព័រសម្លេងទីក្រុងនៅឯ Meta House។

វីឌីអូ និយាយជាភាសាខ្មែរ ដែលមានបង្ហាញភាសាអង់គ្លេសនៅពេលនិយាយ។ សូមអញ្ជើញមើលវីឌីអូខាងក្រោមនេះ!

សូមថ្លែងអំណរគុណដល់លោកអ្នកដែលបានចំណាយពេលក្នុងការចូលមកកាន់សម្លេងទីក្រុង

ពីក្រុមការងារសម្លេងទីក្រុង

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!