17-7-008

សាលា​ក្រុង​នឹង​បញ្ចៀស​ចរាចរណ៍​បរិវេណ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​នៅ​ថ្ងៃ​ទី​១៧​កក្កដា

ប្រភព ៖ RFA

សាលារាជធានីភ្នំពេញ នឹងរៀបចំបញ្ចៀសចរាចរណ៍នៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៧ កក្កដា ដើម្បីរៀបចំពិធីអបអរសាទរការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ បញ្ជាក់ថា ដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមក្នុងពិធីអបអរសាទរនោះ ព្រមទាំងមានអ្នកចូលរួមប្រមាណ ១ម៉ឺននាក់ផង ដូច្នេះដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ទើបសាលាក្រុងត្រូវបញ្ចៀសចរាចរណ៍តំបន់នេះបណ្ដោះអាសន្នសិន។

ការបញ្ចៀសចរាចរណ៍នេះ នឹងចាប់ផ្ដើមពីម៉ោង ៤រសៀលដល់ម៉ោង ១០យប់៕

Leave a Reply