076b5359-989c-4f49-a91b-02ec795bbdca

សាលា​ក្រុង​មិន​អនុញ្ញាត​ឲ្យ​ប្រើ​យន្តហោះ​បញ្ជា​ថត​វីដេអូ​ក្នុង​រាជធានី​ភ្នំពេញ

ប្រភព ៖ RFA

សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យប្រើប្រាស់ម៉ាស៊ីនថតរូប និងវីដេអូបំពាក់លើយន្តហោះបញ្ជា ដ្រូន (Drone) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឡើយ។

សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ផ្សព្វផ្សាយនៅថ្ងៃទី១៦ សីហា បញ្ជាក់ថា ដើម្បីធានាបាននូវការគោរពសិទ្ធិរស់នៅរបស់ពលរដ្ឋ និងរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សាលារាជធានីភ្នំពេញ ហាមមិនឲ្យប្រើយន្តហោះបញ្ជា ដ្រូន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដាច់ខាត។

ទោះជាយ៉ាងណា សេចក្តីជូនដំណឹងបញ្ជាក់ថា ក្នុងករណីចាំបាច់ក្នុងការប្រើប្រាស់ គឺត្រូវសុំការអនុញ្ញាតឲ្យបានត្រឹមត្រូវពីអាជ្ញាធររាជធានីភ្នំពេញ៕

Leave a Reply