a0cd03a3-e888-4390-bdb8-be7ab5844a27

អាជ្ញាធរ​រាជធានី នឹង​ពង្រីក​បន្ថែម​សេវា​ខ្សែ​រថយន្តក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព ៖ កោះសន្តិភាព

អាជ្ញាធររាជធានី បានធ្វើការពង្រីកបន្ថែមសេវាខ្សែរថយន្តក្រុងដឹកជញ្ជូនសាធារណៈ ឲ្យស្ទើរតែដល់មាត់ទ្វាររោងចក្រតែម្តង និងបន្ថែមឲ្យបាន៨ខ្សែនៅក្នុងខែតុលានេះ ដើម្បីបន្ថែមសេវានេះឲ្យកាន់តែទូលំទូលាយ សម្រាប់ដឹកកម្មករ, សិស្ស, ជនចាស់ជរា អត់យកលុយ តាមការណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែនក្នុងនោះ ក៏ត្រៀមបង្កើត APP នៅក្នុងទូរស័ព្ទដៃ ដើម្បីងាយស្រួលឱ្យប្រជាពលរដ្ឋ ដែលប្រើប្រាស់រថយន្តក្រុងសាធារណៈ ងាយស្រួល និងដឹងពីពេលវេលា ទីតាំងចំណត តម្រាយផ្លូវធ្វើដំណើរ ព្រមទាំងបង្កើតប្រព័ន្ធទូទាត់ថរិការ បែបអេឡិកត្រូនិច ពីសាច់ប្រាក់ មកជាការឆូតកាតវិញផងដែរ ។

8e705d7e-c3b9-4b55-96a4-4718d34ceed1

លោក មាស ម៉េតភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងក្រោយពីបញ្ចប់កិច្ចប្រជុំស្តីពីស្ថានភាព នៃការគ្រប់គ្រងរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង ថា ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរំលឹកឡើងវិញ ពីប្រសាសន៍ សម្តេចតេជោ ដែលបានលើកឡើង កាលពីពេលថ្មីនេះ ដែលបានអនុញ្ញាតឱ្យកម្មករ-កម្មការិនី បានជិះរថយន្តក្រុងដោយឥតគិតប្រាក់ រយៈពេលពីរឆ្នាំ និងបានណែនាំឱ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់ ក្នុងការអនុវត្តប្រសាសន៍របស់ សម្តេចតេជោ ដើម្បីឱ្យមានប្រសិទ្ធិភាពផងដែរ ។

3fab8267-9f2f-4f32-8db7-dd49c725c82d

លោកបន្តថា ជាមួយគ្នានោះ អភិបាលរាជធានី ក៏បានក្រើនរំលឹកដល់អ្នកបើកបររថយន្តក្រុងសាធារណៈទាំងអស់ ត្រូវមានក្រមសីលធម៌វជ្ជាជីវៈ ជាអ្នកបើកបរ មានការយោគយល់ គោរពច្បាប់ចរាចណ៍ ដើម្បីបញ្ជៀសនូវថ្នាក់ចរាចរណ៍ផ្សេងៗ រដ្ឋបាលរាជធានីគ្រោងបង្កើតឱ្យមានលេខទូរស័ព្ទ (Hot Line) និងបង្ហាញនៅក្នុងរថយន្តក្រុងផ្ទាល់ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលផ្តល់ដំណឹងជូនអាជ្ញាធរ ងាយស្រួលរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដែលទទួលសេវាកម្មរថយន្តក្រុងផងដែរ ៕

74d97462-a594-4d18-b77a-5bbc6ed489d1

 

Leave a Reply