Category Archives: យុទ្ឋនាការ

យុទ្ធនាការសង្គ្រោះហាងអ៊ីនធើណេតកាហ្វេ

យុទ្ធនាការមួយដែលសម្លេងទីក្រុងធ្លាប់ទទួលបានជោគជ័យបំផុតរហូតមកដល់ពេលនេះគឺ យុទ្ធនាការ សង្គ្រោះហាងអ៊ីនធើណេតកាហ្វ។ យុទ្ធនាការនេះបានបង្កើតឡើងដោយសារតែ    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសារាចរលេខ១៨១៥ ដែលតម្រូវឱ្យ បិទហាងអ៊ីនធើណេត ទាំងអស់ដែលនៅ ជិតជុំវិញសាលារៀនចំងាយ៥០០ម៉ែត។ តាមរយៈការប្រើបា្រស់ crowdmapping, សម្លេងទីក្រុង អាចកំណត់ បាននូវអត្ដសញ្ញាណ ទីតាំងហាងអ៊ីន ធើណេត ទាំងអស់នៅក្បែរសាលារៀននានា ក្នុងទីក្រុងភ្នំពេញ។ ការដៅពីបញ្ហានានានៅលើផែនទី បាន បង្ហាញ ពីផលប៉ះពាល់ ជាច្រើនដល់អ្នកប្រើប្រាស់ប្រាស់អ៊ីនធើណេតនៅរាជធានីភ្នំពេញ   ដោយសារតែ សារាចរនេះ។ បើបិទហាងអ៊ីនធ្វើណេតដែលមានចំងាយ៥០០ ម៉ែត ពីសាលារៀន នោះគ្រប់តំបន់ទាំងអស់ នៅក្នុងរាជធានីភ្នំពេញនឹងរងផលប៉ះពាល់។ ផលប៉ះពាល់នោះគឺមិនត្រឹមតែអាជីវកម្មជាច្រើនត្រូវបានបង្ខំឱ្យបិទនោះទេ  តែថែមទាំង…

យុទ្ធនាការផ្សព្វផ្សាយ៖ ភ្នំពេញសម័យសង្គមរាស្រ្តនិយម!

ដើម្បីជាការគោរពចំពោះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ​ សម្លេងទីក្រុងសូមស្វែងរករូបថតក្នុងទសវត្សរ៍ឆ្នាំ១៩៦០!​ តើអស់លោកអ្នកមានរូបថតដើម្បីចែករំលែកដែរឬទេ?​ បើមាន សូមបញ្ចូលរូបទាំងនោះទៅកាន់ប្រភេទ ទសវត្សរ៍ឆ្នាំ១៩៦០​ ក្រោម ប្រភេទ រូបថតប្រវត្តិសាស្ត្រ​​​ ហើយសូមចូលរួមជាមួយពួកយើងក្នុងការ​ចងចាំ ដែលទីក្រុងភ្នំពេញ​ ធ្លាប់មានឈ្មោះជាទីក្រុងគុជនៅអាស៊ី។ …

ចូររាយការណ៍អំពី ការដាក់ចរន្ត អគ្គិសនី នៅតំបន់របស់អ្នក!

យោងតាមអគ្គិសនីកម្ពុជា(EDC)ការដាច់ភ្លើងដែលបណ្តាលឱ្យរាជធានីភ្នំពេញស្ថិតក្នុងភាពងងឹក គឺនៅតែបន្ត។​ ដោយហេតុថា! អាកាសធាតុកាន់តែក្តៅ ទំហំនៃការដាក់ភ្លើងកាន់តែកើនឡើងដែរ។ អគ្គិសនីកម្ពុជា(EDC)​​ បានអះអាងថា មួយផ្នែកធំនៃអ្នករស់នៅរាជធានីភ្នំពេញ នឹងទទួលផល់ប៉ះពាល់ការដាច់ចរន្តអគ្គិសនីនេះស្មើៗគ្នា តើករណីលើកឡើងរបស់ EDC ជាការពិតឬ? ចូលរួមរាយការណ៍អំពីការដាច់រចន្តអគ្គិសនីនៅតំបន់របស់អ្នកទៅក្នុងគេហទំព័រ សំឡេងទីក្រុង យើងទាំងអស់គ្នាអាចបង្កើតនូវផែនទីច្បាស់លាស់មួយស្តីពីទីកន្លែងដាច់​ចរន្តអគ្គិសនីទាំងនោះ! បញ្ជូនរបាយការណ៍ទៅកាន់ ​www.urbanvoicecambodia.netហើយចុចពាក្យ​“Submit a report”.  The “Electricity Blackouts” category អាចរកឃើញនៅក្រោម “Utilities Issues”. …