យុទ្ធនាការថ្មី៖  របាយការណ៍​​ស្តីអំពីការដាច់ចរន្ដអគ្គីសនីឆ្នាំ២០១៥

យុទ្ធនាការថ្មី៖ របាយការណ៍​​ស្តីអំពីការដាច់ចរន្ដអគ្គីសនីឆ្នាំ២០១៥

On

ដោយ៖ សំឡេងទីក្រុង ថ្ងៃទី២៦ ខៃសីហា ឆ្នាំ២០១៥

របាយការណ៍នៃយុទ្ធនាការ ស្តីអំពីការដាច់ចរន្តអគ្គីសនី២០១៥ បានចេញផ្សាយហើយ។ នៅក្នុងកំឡុងពេល នៃការធ្វើយុទ្ធនាការ ដែលចាប់ផ្តើមពីខែមេសា ឆ្នាំ២០១៥ រហូតដល់ ខែមិថុនា ឆ្នាំ២០១៥ សំឡេងទីក្រុងបានទទួលរបាយការណ៍ចំនួន ២៣ ដែលបង្ហាញពីទីតាំងនៃការ ការដាច់ចរន្តអគ្គីសនីនៅរាជធានីភ្នំពេញ។

យុទ្ធនាការការកកស្ទះចរាចរណ៍ឆ្នាំ២០១៥៖ ផែនទីចុងក្រោយបានចេញផ្សាយហើយ

យុទ្ធនាការការកកស្ទះចរាចរណ៍ឆ្នាំ២០១៥៖ ផែនទីចុងក្រោយបានចេញផ្សាយហើយ

On

របាយការណ៍ និងយុទ្ធនាការការ កកស្ទះចរាចរណ៍ឆ្នាំ២០១៥ បានចេញផ្សាយហើយ។ នៅក្នុងកំឡុងពេល នៃការធ្វើយុទ្ធនាការ ដែលចាប់ផ្តើមពីខែមករា ឆ្នាំ២០១៥ រហូតដល់ ខែមិនា ឆ្នាំ២០១៥ សំឡេងទីក្រុងបានទទួលរបាយការណ៍ចំនួន ៤៥ ដែលបង្ហាញពីទីតាំងនៃការ កកស្ទះចរាចរនៅរាជធានីភ្នំពេញ។

បើយោងតាមរបាយការណ៍នៅលើ បានបង្ហាញថា ទីកន្លែងដែលមាន បញ្ហាស្ទះចរាចរណ៍ខ្លាំង នៅរាជធានីភ្នំពេញ គឺបានកើតឡើងស្ទើគ្រប់ទីកន្លែង ជាពិសេស នៅចំណុចផ្លូវកែងតែម្តង។ បើទោះបីជាស្ពានអាកាស មួយចំនួនត្រូវបាន សាងសង់រួចរាល់ក្តី តែដោយសាតែ កំណើនប្រជាពលរដ្ឋ និងយានយន្ត វាបានបង្កឲ្យមានការកកស្ទះចរាចណ៍យ៉ាងខ្លាំង ដែលនេះជាបញ្ហាចម្បង ដែលរាជរដ្ឋាភិបាល ត្រូវស្វែងរកវិធានការ ដោះស្រាយជាបន្ទាន់។

អ្នកអាចចូលទៅកាន់ទំព័ផែនទី៖ http://goo.gl/TU6bGD

យុទ្ថនាការថ្មី៖ រាយការណ៍អំពីការដាច់ចរន្តអគ្គិសនី ២០១៥

យុទ្ថនាការថ្មី៖ រាយការណ៍អំពីការដាច់ចរន្តអគ្គិសនី ២០១៥

On

ដោយសារតែគេមិនដឹងមុននៅការដាច់ចរន្តអគ្គិសនី ដូច្នេះវាបានបង្ករឲ្យខាងបង់ចំណូល និងរំខានដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ បើគ្មានចរន្តអគ្គិសនី ពលរដ្ឋនៅរាជធានីភ្នំពេញ នឹងជួបប្រទះភាពអត់អគ្គិសនីប្រើប្រាស់ ដោយពុំអាចធ្វើការងារ និងធ្វើអាជីវកម្មអ្វីបានឡើយ។

កាលពីឆ្នាំកន្លងទៅ សំឡេងទីក្រុងបានធ្វើយុទ្ធនាការ ´រាយការណ៍អំពីការដាច់ចរន្តអគ្គិសនី´ ហើយយើងទទួលបានរបាយការណ៍ចំនួន ១០ របាយការណ៍ស្តីអំពីការដាច់ចរន្តអគ្គិសនី នៅរាជធានីនៅភ្នំពេញ ដែលរាយការណ៍ពីតំបន់ផ្សេងៗ ដោយប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ។ ឆ្នាំនេះ សំឡេងទីក្រុង បានសម្រេចចិត្តធ្វើយុទ្ធនាការស្តីអំពីការដាច់ចរន្តអគ្គិសនីសារជាថ្មីឡើងវិញ ដែលនឹងត្រូវបានចាប់ផ្តើមឡើងពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥ រហូតទៅដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ បន្ទាប់ពីមានការដាច់ចរន្តអគ្គសនី និងផលវិបាករបវាមកលើប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ជាពិសេសពលរដ្ឋនៅក្នុងសហគមក្រីក្រតែម្តង។

តើនៅតំបន់របស់អ្នកនៅតែមានបញ្ហាដាច់ចរន្តអគ្គិសនីទៀតមែនទេ? ដាករបាយការណ៍ មកកាន់សំឡេងទីក្រុងឥឡូវនេះ ដោយគ្រាន់តែចុចលើពាក្យថា ´ ដាក់របាយការណ៍´ នៅផ្នែកខាងលើនៃគេហទំព័រសំឡេងទីក្រុង ឬផ្ញើសាររបស់លោកអ្នកមកកាន់ 097 264 0056។ សូមជួយពួកយើង ក្នុងការបង្កើនការយល់ដឹងស្តីអំពីការដាច់ចរន្តអគ្គិសនី ដែលការមានឡើងនៅរាជធានីភ្នំពេញ ដើម្បីជួអភិវឌ្ឍរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរទាំងអស់គ្នា។

យុទ្ធនាការស្តីពីគ្រោះទឹកជំនន់២០១៤ ៖ ផែនទីចុងក្រោយបានចេញផ្សព្វផ្សាយហើយ

យុទ្ធនាការស្តីពីគ្រោះទឹកជំនន់២០១៤ ៖ ផែនទីចុងក្រោយបានចេញផ្សព្វផ្សាយហើយ

On

របាយការណ៍និងផែនទីស្តីអំពីយុទ្ធនាការណ៍ប្រមូលទិន្នន័យអំពីទឹកជំនន់នាឆ្នាំ ២០១៤ ត្រូវបានដាក់បង្ហាញជាសាធារណ៍ហើយ។ សំឡេងទីក្រុងកម្ពុជាបានធ្វើយុទ្ធនាការ ស្តីពី ទឹកជំនន់នេះក្នុងរយៈពេល ៥ ខែ ដែលចាប់ពី ខែឧសភា ដល់ខែ តុលា ឆ្នាំ២០១៤ ហើយជាលទ្ធផល ក្រុមការងារសំឡេងទីក្រុងកម្ពុជាបានទទួលរបាយការណ៍សរុបចំនួន ៣០ ស្តីអំពីទឹកជំនន់ក្នុងទីក្រុងភ្នំពេញ។​ តាមរយៈផែនទី បានបង្ហាញថា តំបន់ដែលរងគ្រោះដោយសារទឹកជំនន់ខ្លាំងជាងគេក្នុងទីក្រុងភ្នំពេញគឺ ខណ្ឌ ចំការមន ទួលគោក និង ដូនពេញ។ ចំនែកឯទីតាំងមួយចំនួនទៀតក៏បានរងគ្រោះដោយសារទឹកជំនន់ខ្លាំងដែរ ជាក់ស្តែងដូចជា តំបន់ផ្សារកណ្តាល (ខណ្ឌដូនពេញ) តំបន់កម្ពុជាក្រោម និងផ្សារដេប៉ូ (ខណ្ឌទួលគោក) ផ្លូវម៉ៃដា (ខណ្ឌសែនសុខ) ផ្លូវបឹងត្របែក និងសង្កាត់ទំនប់ទឹក (ខណ្ឌចំការមន)។

យោងតាមទិន្នន័យស្តីអំពីគ្រោះទឹកជំនន់តាមដងផ្លូវដែលទទួលបានពីយុទ្ធនាការនាឆ្នាំ ២០១៣​ និង ២០១៤ បានបង្ហាញថា គ្រោះទឺកជំនន់តាមដងផ្លូវគឺបានក្លាយជាបញ្ហាមួយដ៏ខ្លាំងក្លាមួយ នៅក្នុងទីក្រុងភ្នំពេញនារដូវភ្លៀងធ្លាក់។​ តាមរយៈរង្វាយតម្លៃរបស់សហព័ន្ធសត្វព្រៃពិភពលោកអំពី Greater Mekong និង Climate Change នាឆ្នាំ២០០៩ បានឲ្យដឹងថា តំបន់ដែលស្ថិតនៅតំបន់ទន្លេមេគង្គគឺជាតំបន់ដែលងាយទទួលឥទ្ធិពលពីការប្រែប្រួលអាកាសធាតុ។ ម្យ៉ាងវិញទៀត ប្រសិនបើយើងគិតថា ការប្រែប្រួលអាកាសធាតុអាចផ្តល់មកនូវទឹកជំនន់ និង ព្យុះ យើងគួរតែជំរុញឲ្យមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងភ្នំពេញ ដើម្បីការពារនិងទប់ស្កាត់ទឹកជំនន់ ។​

យុទ្ធនាការណ៍ឆ្នាំ ២០១៥៖ ការរាយការណ៍ពីការកកស្ទះចរាចរណ៍

យុទ្ធនាការណ៍ឆ្នាំ ២០១៥៖ ការរាយការណ៍ពីការកកស្ទះចរាចរណ៍

On

ដោយសារតែមានកំណើនប្រជាជនយ៉ាងឆាប់រហ័ស ទីក្រុងភ្នំពេញសព្វថ្ងៃ កំពុងមានការកើនឡើង នូវការប្រើប្រាស់យានយន្ត​ និងយានជំនិះផ្សេងៗយ៉ាងច្រើននៅលើដងផ្លូវសាធារណៈ ហើយការកើនឡើង នេះបានក្លាយជាមូលហេតុដ៏សំខាន់មួយដែលចូលរួមចំណែកបង្កឲ្យមានការកកស្ទះចរាចរណ៍ នៅក្នុង ទីក្រុងភ្នំពេញ។ ការកកស្ទះចរាចរណ៍អាចកើតឡើងគ្រប់ពេលវេលា ជាពិសេសក្នុងកំឡុងពេល ដែលប្រជាពលរដ្ឋ ធ្វើដំណើរចាកចេញពីកន្លែងធ្វើការ។ នៅពេលដែលមានការកកស្ទះចរាចរណ៍ វាផ្តល់ផលប៉ះពាល់យ៉ាង ច្រើនដល់ ជីវិតរស់នៅប្រចាំថ្ងៃ និង ការប្រកបរបររកស៊ី ក៏ដូចជាសុវត្ថិភាព ប្រចាំថ្ងៃផងដែរ ដែលកត្តាទាំងនេះ ធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រកបដោយភាពអាប់អួរ។

ចាប់តាំងពីឆ្នាំ២០១២មក សំឡេងទីក្រុងកម្ពុជាទទួលបាន​របាយការណ៍ចំនួនសរុប ៨៦របាយការណ៍ពីប្រជាពលរដ្ឋ ដែលរាយការណ៍អំពីបញ្ហាកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ។ ឆ្លៀតក្នុងពេលនេះដែរ ដើម្បីចូលរួមក្នុងការ កាត់បន្ថយនៃការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ សំឡេងទីក្រុងកម្ពុជាសូមគោរពអញ្ជើញប្រជាពលរដ្ឋទាំងឡាយ ចូលរួមជាមួយសំឡេងទីក្រុងកម្ពុជា ក្នុងការដាក់របាយការណ៍មកកាន់គេហទំព័រ urbanvoicecambodia.net ដើម្បីបង្កើនការយល់ដឹង ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍។

សូមដាក់របាយកាណ៍មកកាន់សំឡេងទីក្រុងទាំងអស់គ្នាដើម្បី ចូលរួមក្នុងការអភិវឌ្ឍន៍ទីក្រុងភ្នំពេញឲ្យ​ក្លាយជាតំបន់ដ៏ល្អប្រណិតមួយ។

យុទ្ធនាការ២០១៤៖ រាយការណ៍ពីទឹកជំនន់នៅតំបន់របស់អ្នក!

យុទ្ធនាការ២០១៤៖ រាយការណ៍ពីទឹកជំនន់នៅតំបន់របស់អ្នក!

On

ទឹកជំនន់បានបង្ករបញ្ហាជាច្រើនដល់ប្រជាពលរដ្ឋ ដូចជា សុខភាព ការធ្វើដំណើរ និងសកម្មភាពអាជីវកម្មជាដើម។ ជារៀងរាល់ឆ្នាំ ទឹកជំនន់តែងតែកើតឡើងនៅប្រទេសកម្ពុជានៅរដូវវស្សា ចាប់ពីខែឧសភា ដល់ ខែតុលា ជាពិសេស ទឹកជំនន់នៅរាជធានីភ្នំពេញតែម្តង។ កាលពីឆ្នាំមុន សម្លេងទីក្រុងកម្ពុជាបានធ្វើយុទ្ធនាការទឹកជំនន់ និងស្រង់បានរបាយការណ៍ចំនួន ១១៩​របាយកាណ៍។ ហើយដំបន់ដែលមានទឹកលិចច្រើនជាងគេ គឺនៅខណ្ឌ ចំការមន ខណ្ឌប្រាំពីមករា ខណ្ឌទួលគក ខណ្ឌដូនពេញ និងខណ្ឌសែនសុខ។

តើលោកអ្នករងចាំអ្វីទៀត? សូមដាក់របាយការណ៍ដំបូងរបស់អ្នក ឥឡូវនេះ ដើម្បីអភិវឌ្ឍរាជធានីយើងទាំងអស់គ្នា។