Category Archives: យុទ្ឋនាការ

យុទ្ធនាការតាមប្រព័ន្ធអ៊ីនធីណែតស្តីពីសំរាមរបស់សំឡេងទីក្រុងកម្ពុជា

សេចក្តីផ្តើម សំរាមបានក្លាយជាបញ្ហាប្រឈមមួយនៅក្នុងរាជធានីភ្នំពេញ ស្របពេលដែលទីក្រុងនេះទទួលនូវកំណើនសេដ្ឋកិច្ច ការពង្រីកទីក្រុង លំហូរចូលនៃប្រជាពលរដ្ឋ និងកំណើនទ្វេដងកាកសំណល់ក្នុងទីក្រុង ។ ការគ្រប់គ្រងសំរាមប្រកប ដោយប្រសិទ្ធិភាពចាំបាច់ត្រូវមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគឺបងប្អូនប្រជាពលរដ្ឋនៅក្នុងទីក្រុង ។ បញ្ហាប្រឈមស្តីពីសំរាម ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញកំពុងមានការព្រួយបារម្ភអំពីការទុកដាក់សំរាម និងការរស់ក្នុងកន្លែងដែលព័ទ្ធជុំវិញ ដោយសំរាម ។ ការរស់នៅក្បែរគំនរសំរាម បង្កឲ្យមានផលប៉ះពាល់សុខភាព និងសុខុមាលភាពប្រជាជនក្នុងរយៈពេលវែង រីឯក្លិនស្អុយនៃសំរាមធ្វើឲ្យមនុស្ស ជាពិសេសកុមារតូចៗ មានអារម្មណ៍ធុញ ប៉ះពាល់ផ្លូវដង្ហើម និងអាចបង្កឲ្យកុមារមាន ជំងឺរាគរួស រីកធំធាត់យឺតជាងវ័យ ។ល។ នៅតាមចិញ្ចើមផ្លូវ ទោះផ្លូវតូចក្តី ធំក្តី មានគំនរសំរាមជាច្រើន មិនមានការវេចខ្ចប់ត្រឹមត្រូវ គ្មានការបែងចែកប្រភេទសំរាម រាយគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឲ្យបាត់សោភ័ណ្ឌភាពទីក្រុង…

អនុក្រឹត្យ​ថ្មី​​​នឹង​ផាកពិន័យ​ ប្តឹង​ដល់​តុលាការ​​ចំពោះ​អ្នក​ចោល​សម្រាម

ប្រភព៖ ភ្នំពេញប៉ុស្តិ៍, ដោយ៖ ឃុត សុភចរិយា,Tue, 17 November 2015 ភ្នំពេញៈ យោងតាម​​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​ សម្រាម និង​សំណល់ ​រឹង ​និង ​រាវ នៅ​ទីប្រជុំជន បាន​កំណត់​ថា ចំពោះ​ជន​ទាំង​ឡាយ​ណា​ ​ដែល​មិន​គោរព​អនុវត្ត​ ការវេច​ខ្ចប់​ ការញែក​ឬ​បែងចែក និង​ទុក​ដាក់សម្រាម​តាម​ដងផ្លូវ មិន​បានសម​ស្រប​តាម​ពេលវេលា​ដែល​បាន​កំណត់ ការ​បោះចោល​សម្រាម​តាម​ទីសាធារណៈ តាមដងផ្លូវ​ ការដុត​សម្រាម​នៅ​ទី​ប្រជុំជន​សាធារណៈ មិន​បាន​ត្រឹមត្រូវ​ នឹង​ត្រូវ​​ផាក​ពិន័យ​ជា​ប្រាក់​ចាប់​ពី​ ១ ​ម៉ឺន​រៀល​ទៅ​ ២០ ​ម៉ឺន​រៀល​ទៅតាម​ប្រភេទ​​សម្រាម​។ ចំពោះ​ម្ចាស់​ឬ​អ្នក​គ្រប់គ្រង​ផ្សារ ទីតាំង​អាជីវកម្ម ក្រុមហ៊ុន​…

យុទ្ធនាការថ្មី៖ របាយការណ៍​​ស្តីអំពីការដាច់ចរន្ដអគ្គីសនីឆ្នាំ២០១៥

ដោយ៖ សំឡេងទីក្រុង ថ្ងៃទី២៦ ខៃសីហា ឆ្នាំ២០១៥ របាយការណ៍នៃយុទ្ធនាការ ស្តីអំពីការដាច់ចរន្តអគ្គីសនី២០១៥ បានចេញផ្សាយហើយ។ នៅក្នុងកំឡុងពេល នៃការធ្វើយុទ្ធនាការ ដែលចាប់ផ្តើមពីខែមេសា ឆ្នាំ២០១៥ រហូតដល់ ខែមិថុនា ឆ្នាំ២០១៥ សំឡេងទីក្រុងបានទទួលរបាយការណ៍ចំនួន ២៣ ដែលបង្ហាញពីទីតាំងនៃការ ការដាច់ចរន្តអគ្គីសនីនៅរាជធានីភ្នំពេញ។ …

យុទ្ធនាការការកកស្ទះចរាចរណ៍ឆ្នាំ២០១៥៖ ផែនទីចុងក្រោយបានចេញផ្សាយហើយ

របាយការណ៍ និងយុទ្ធនាការការ កកស្ទះចរាចរណ៍ឆ្នាំ២០១៥ បានចេញផ្សាយហើយ។ នៅក្នុងកំឡុងពេល នៃការធ្វើយុទ្ធនាការ ដែលចាប់ផ្តើមពីខែមករា ឆ្នាំ២០១៥ រហូតដល់ ខែមិនា ឆ្នាំ២០១៥ សំឡេងទីក្រុងបានទទួលរបាយការណ៍ចំនួន ៤៥ ដែលបង្ហាញពីទីតាំងនៃការ កកស្ទះចរាចរនៅរាជធានីភ្នំពេញ។ បើយោងតាមរបាយការណ៍នៅលើ បានបង្ហាញថា ទីកន្លែងដែលមាន បញ្ហាស្ទះចរាចរណ៍ខ្លាំង នៅរាជធានីភ្នំពេញ គឺបានកើតឡើងស្ទើគ្រប់ទីកន្លែង ជាពិសេស នៅចំណុចផ្លូវកែងតែម្តង។ បើទោះបីជាស្ពានអាកាស មួយចំនួនត្រូវបាន សាងសង់រួចរាល់ក្តី តែដោយសាតែ កំណើនប្រជាពលរដ្ឋ និងយានយន្ត វាបានបង្កឲ្យមានការកកស្ទះចរាចណ៍យ៉ាងខ្លាំង ដែលនេះជាបញ្ហាចម្បង ដែលរាជរដ្ឋាភិបាល ត្រូវស្វែងរកវិធានការ ដោះស្រាយជាបន្ទាន់។ អ្នកអាចចូលទៅកាន់ទំព័ផែនទី៖ http://goo.gl/TU6bGD…

យុទ្ថនាការថ្មី៖ រាយការណ៍អំពីការដាច់ចរន្តអគ្គិសនី ២០១៥

ដោយសារតែគេមិនដឹងមុននៅការដាច់ចរន្តអគ្គិសនី ដូច្នេះវាបានបង្ករឲ្យខាងបង់ចំណូល និងរំខានដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ បើគ្មានចរន្តអគ្គិសនី ពលរដ្ឋនៅរាជធានីភ្នំពេញ នឹងជួបប្រទះភាពអត់អគ្គិសនីប្រើប្រាស់ ដោយពុំអាចធ្វើការងារ និងធ្វើអាជីវកម្មអ្វីបានឡើយ។ កាលពីឆ្នាំកន្លងទៅ សំឡេងទីក្រុងបានធ្វើយុទ្ធនាការ ´រាយការណ៍អំពីការដាច់ចរន្តអគ្គិសនី´ ហើយយើងទទួលបានរបាយការណ៍ចំនួន ១០ របាយការណ៍ស្តីអំពីការដាច់ចរន្តអគ្គិសនី នៅរាជធានីនៅភ្នំពេញ ដែលរាយការណ៍ពីតំបន់ផ្សេងៗ ដោយប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ។ ឆ្នាំនេះ សំឡេងទីក្រុង បានសម្រេចចិត្តធ្វើយុទ្ធនាការស្តីអំពីការដាច់ចរន្តអគ្គិសនីសារជាថ្មីឡើងវិញ ដែលនឹងត្រូវបានចាប់ផ្តើមឡើងពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥ រហូតទៅដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ បន្ទាប់ពីមានការដាច់ចរន្តអគ្គសនី និងផលវិបាករបវាមកលើប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ជាពិសេសពលរដ្ឋនៅក្នុងសហគមក្រីក្រតែម្តង។ តើនៅតំបន់របស់អ្នកនៅតែមានបញ្ហាដាច់ចរន្តអគ្គិសនីទៀតមែនទេ? ដាករបាយការណ៍ មកកាន់សំឡេងទីក្រុងឥឡូវនេះ…

យុទ្ធនាការស្តីពីគ្រោះទឹកជំនន់២០១៤ ៖ ផែនទីចុងក្រោយបានចេញផ្សព្វផ្សាយហើយ

របាយការណ៍និងផែនទីស្តីអំពីយុទ្ធនាការណ៍ប្រមូលទិន្នន័យអំពីទឹកជំនន់នាឆ្នាំ ២០១៤ ត្រូវបានដាក់បង្ហាញជាសាធារណ៍ហើយ។ សំឡេងទីក្រុងកម្ពុជាបានធ្វើយុទ្ធនាការ ស្តីពី ទឹកជំនន់នេះក្នុងរយៈពេល ៥ ខែ ដែលចាប់ពី ខែឧសភា ដល់ខែ តុលា ឆ្នាំ២០១៤ ហើយជាលទ្ធផល ក្រុមការងារសំឡេងទីក្រុងកម្ពុជាបានទទួលរបាយការណ៍សរុបចំនួន ៣០ ស្តីអំពីទឹកជំនន់ក្នុងទីក្រុងភ្នំពេញ។​ តាមរយៈផែនទី បានបង្ហាញថា តំបន់ដែលរងគ្រោះដោយសារទឹកជំនន់ខ្លាំងជាងគេក្នុងទីក្រុងភ្នំពេញគឺ ខណ្ឌ ចំការមន ទួលគោក និង ដូនពេញ។ ចំនែកឯទីតាំងមួយចំនួនទៀតក៏បានរងគ្រោះដោយសារទឹកជំនន់ខ្លាំងដែរ ជាក់ស្តែងដូចជា តំបន់ផ្សារកណ្តាល (ខណ្ឌដូនពេញ) តំបន់កម្ពុជាក្រោម និងផ្សារដេប៉ូ (ខណ្ឌទួលគោក) ផ្លូវម៉ៃដា (ខណ្ឌសែនសុខ) ផ្លូវបឹងត្របែក…

យុទ្ធនាការណ៍ឆ្នាំ ២០១៥៖ ការរាយការណ៍ពីការកកស្ទះចរាចរណ៍

ដោយសារតែមានកំណើនប្រជាជនយ៉ាងឆាប់រហ័ស ទីក្រុងភ្នំពេញសព្វថ្ងៃ កំពុងមានការកើនឡើង នូវការប្រើប្រាស់យានយន្ត​ និងយានជំនិះផ្សេងៗយ៉ាងច្រើននៅលើដងផ្លូវសាធារណៈ ហើយការកើនឡើង នេះបានក្លាយជាមូលហេតុដ៏សំខាន់មួយដែលចូលរួមចំណែកបង្កឲ្យមានការកកស្ទះចរាចរណ៍ នៅក្នុង ទីក្រុងភ្នំពេញ។ ការកកស្ទះចរាចរណ៍អាចកើតឡើងគ្រប់ពេលវេលា ជាពិសេសក្នុងកំឡុងពេល ដែលប្រជាពលរដ្ឋ ធ្វើដំណើរចាកចេញពីកន្លែងធ្វើការ។ នៅពេលដែលមានការកកស្ទះចរាចរណ៍ វាផ្តល់ផលប៉ះពាល់យ៉ាង ច្រើនដល់ ជីវិតរស់នៅប្រចាំថ្ងៃ និង ការប្រកបរបររកស៊ី ក៏ដូចជាសុវត្ថិភាព ប្រចាំថ្ងៃផងដែរ ដែលកត្តាទាំងនេះ ធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រកបដោយភាពអាប់អួរ។ ចាប់តាំងពីឆ្នាំ២០១២មក សំឡេងទីក្រុងកម្ពុជាទទួលបាន​របាយការណ៍ចំនួនសរុប ៨៦របាយការណ៍ពីប្រជាពលរដ្ឋ ដែលរាយការណ៍អំពីបញ្ហាកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ។ ឆ្លៀតក្នុងពេលនេះដែរ ដើម្បីចូលរួមក្នុងការ កាត់បន្ថយនៃការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ សំឡេងទីក្រុងកម្ពុជាសូមគោរពអញ្ជើញប្រជាពលរដ្ឋទាំងឡាយ ចូលរួមជាមួយសំឡេងទីក្រុងកម្ពុជា ក្នុងការដាក់របាយការណ៍មកកាន់គេហទំព័រ urbanvoicecambodia.net ដើម្បីបង្កើនការយល់ដឹង…

យុទ្ធនាការ២០១៤៖ រាយការណ៍ពីទឹកជំនន់នៅតំបន់របស់អ្នក!

ទឹកជំនន់បានបង្ករបញ្ហាជាច្រើនដល់ប្រជាពលរដ្ឋ ដូចជា សុខភាព ការធ្វើដំណើរ និងសកម្មភាពអាជីវកម្មជាដើម។ ជារៀងរាល់ឆ្នាំ ទឹកជំនន់តែងតែកើតឡើងនៅប្រទេសកម្ពុជានៅរដូវវស្សា ចាប់ពីខែឧសភា ដល់ ខែតុលា ជាពិសេស ទឹកជំនន់នៅរាជធានីភ្នំពេញតែម្តង។ កាលពីឆ្នាំមុន សម្លេងទីក្រុងកម្ពុជាបានធ្វើយុទ្ធនាការទឹកជំនន់ និងស្រង់បានរបាយការណ៍ចំនួន ១១៩​របាយកាណ៍។ ហើយដំបន់ដែលមានទឹកលិចច្រើនជាងគេ គឺនៅខណ្ឌ ចំការមន ខណ្ឌប្រាំពីមករា ខណ្ឌទួលគក ខណ្ឌដូនពេញ និងខណ្ឌសែនសុខ។ តើលោកអ្នករងចាំអ្វីទៀត? សូមដាក់របាយការណ៍ដំបូងរបស់អ្នក ឥឡូវនេះ ដើម្បីអភិវឌ្ឍរាជធានីយើងទាំងអស់គ្នា។ …

យុទ្ធនាការថ្មី ស្តីអំពី ការដាច់ចរន្ដអគ្គីសនី ២០១៤

កាលពីឆ្នាំកន្លងទៅ សម្លេងទីក្រុងបានធ្វើយុទ្ធនាការណ៍ រាយការណ៍អំពី “ការដាច់ចរន្ដអគ្គិសនី” ហើយយើងទទួលបានរបាយការណ៍ចំនួន ១៨៤ ក្រោមការរាយការណ៍ ពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជានីភ្នំពេញ។ ពេលនេះសម្លេងទីក្រុងនឹងចាប់ផ្ដើមធ្វើយុទ្ធនាការណ៍ រាយការអំពីការដាច់ចរន្ដអគ្គិសនី ជាលើកទី២ ដោយសារតែ បច្ចុប្បន្ននេះ ការដាច់ចរន្ដអគ្គិសនី នៅតែជាកង្វល់សម្រាប់ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនៅឡើយ ដោយពុំទាន់មាន ដំណោះស្រាយណាមួយជួយសម្រួលនោះឡើយ។ តើនៅតំបន់ដែលអ្នករស់នៅមាន បញ្ហាដាច់ចរន្ដអគ្គិសនីដែរឬទេ? សូមផ្ញើររបាយការណ៍ មកកាន់សម្លេងទីក្រុង ដោយគ្រាន់ តែចុចពាក្យ “ដាក់បាយការណ៍” នៅផ្នែកខាងនលើនៃ គេហទំព័ររបស់សម្លេងទីក្រុង ឬ ផ្ញើរសារ ជាអក្សរមកកាន់ 097 264 0056 ហើយ…

យុទ្ធនាការណ៍ “រាយការណ៍ពីសំរាម និងកាកសំណល់នៅតំបន់របស់អ្នក” ត្រូវបានបញ្ចប់ទៅហើយ

រហូតមកដល់ពេលនេះ យុទ្ធនាការណ៍ នេះបានបញ្ចប់ទៅហើយ ហើយក្រុមការងារ សម្លេងទីក្រុង ទទួលបាន របាយការណ៍ អំពីតំបន់គំនរសំរាម ចំនួន 88 របាយការណ៍ ផងដែរ។ ក្រុម ការងារសម្លេងទីក្រុង សូមធ្វើការថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលបាន ចូលរួម សហការ ផ្ដល់ជារបាយការណ៍ មកសម្លេងទីក្រុង។ ហើយ យើង សង្ឃឹមថា ក្រុមហ៊ុន ស៊ីនទ្រី រួមជាមួយ និងសាលាក្រុងភ្នំពេញ នឹងបន្តការយកចិត្ដទុក្ខដាក់ ជួយដោះស្រាយ បញ្ហា សំរាមនេះ និងផ្ដល់ជា ធុងដាក់សំរាម បានត្រឹមត្រូវ…

យុទ្ធនាការថ្មី៖ រាយការណ៍ពីសំរាម និងកាកសំណល់នៅតំបន់របស់អ្នក!

នៅពេលថ្មីៗនេះ ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ កំពុងមានបញ្ហាព្រួយកង្វល់ ជាមួយនឹង​ បញ្ហាសំរាម ដែលនៅព័ទ្ធជុំវិញតំបន់ ដែលពួកគេរស់នៅ។ ក្លិនស្អុយនៃសំរាម និង កាកសំណល់ បានជះឥទ្ធិពលអាក្រក់ ដល់សុខភាពរបស់ប្រជាជន ជាពិសេសកុមារតូចៗ។ សូម្បីតែនៅតាម ចិញ្ចើមផ្លូវទាំងឡាយ, យើងឃើញមានគំនរសំរាម ជាច្រើន ដោយមិនបាន ធ្វើការវេចខ្ចប់ និង បោះចោល អោយបានត្រឹមត្រូវនោះទេ។ ក្រុមហ៊ុនប្រមូលសំរាម មិនអាចប្រមូល​ សំរាម និង កាកសំណល់ទាំងអស់នោះ ទាន់ពេលវេលាបានទេ។ គួរកត់សំគាល់ថា នៅក្នុងឆ្នាំ ២០០២ ក្រុមហ៊ុនមួយ ដែលត្រូវបានយើងស្គាល់ថាជា ក្រុមហ៊ុនស៊ីនទ្រី…

ផែនទីចុងក្រោយស្តីពី ទឹកជំនន់ក្នុងរាជធានីភ្នំពេញចេញហើយ!

ផែនទីអំពីទឹកជំនន់ក្នុងរាជធានីភ្នំពេញត្រូវបានផលិតឡើងហើយ! ចាប់តាំងពីយុទ្ធនាការដំណើរការមកដល់ចប់ (ពីខែសីហា ដល់តុលា ឆ្នាំ២០១៣) យើងទទួលបានរបាយការណ៍សរុប ចំនួន១១៩របាយការណ៍។ បើអ្នកក្រឡេកទៅមើលផែនទីរបស់យើងអំពីទឹកជំនន់វិញ អ្នកនឹងសង្កេតឃើញថាស្ទើរតែគ្រប់តំបន់ក្នុងរាជធានីភ្នំពេញត្រូវបានលេចលង់ក្នុងពេលដែលភ្លៀងធ្លាក់ម្ដងៗ ដោយកន្លែងខ្លះអាចលិច ទៅដល់ពីរឬបីថ្ងៃទើបស្រក់ ហើយកន្លែងខ្លះទឹកអាចលិចលើសពីមួយសប្ដាហ៍ដែលបង្ករ អោយមានផលវិបាកជាខ្លាំងសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញផងដែរ។ បើតាមផែនទីដែលសម្លេងទីក្រុង បានបង្ហាញថា តំបន់ដែលទទួលរងគ្រោះ បញ្ហាទឹកជំនន់ធ្ងន់ធ្ងរជាងគេគឺ ខណ្ឌ ចំការមន ប្រាំពីមករា ទួលគក នឹងដូនពេញ តំបន់ផ្សារកណ្ដាល ដែលស្ថិតនៅខណ្ឌដូនពេញ ផ្លូវកម្ពុជាក្រោម ដែលស្ថិតនៅក្នុងខណ្ឌទទួលគក ផ្លូវវែងម៉ៃដា ដែលស្ថិតនៅខណ្ឌសែនសុខ និងផ្លូវម្ដុំផ្សារទួលទំពួង និងតំបន់សង្កាត់ទំនប់ទឹកដែលស្ថិតនៅខ័ណ្ឌចំការមនជាដើម។ ក្នុងកំឡុងពេលយុទ្ធនាការអំពីទឹកជំនន់នេះ ក្រុមការងារសម្លេងទីក្រុងបានផលិតវិឌីអូខ្លីមួយ ផងដែរអំពីផលវិបាកនៃទឹកជំនន់ ដែលមានចំណងជើងថា “ភ្នំពេញបន្ទាប់ពីមានទឹកជំនន់”។…