យុទ្ធនាការណ៍ឆ្នាំ ២០១៥៖ ការរាយការណ៍ពីការកកស្ទះចរាចរណ៍
Posted On : មករា, 16, 2015 | By សំឡេងទីក្រុង

ដោយសារតែមានកំណើនប្រជាជនយ៉ាងឆាប់រហ័ស ទីក្រុងភ្នំពេញសព្វថ្ងៃ កំពុងមានការកើនឡើង នូវការប្រើប្រាស់យានយន្ត​ និងយានជំនិះផ្សេងៗយ៉ាងច្រើននៅលើដងផ្លូវសាធារណៈ ហើយការកើនឡើង នេះបានក្លាយជាមូលហេតុដ៏សំខាន់មួយដែលចូលរួមចំណែកបង្កឲ្យមានការកកស្ទះចរាចរណ៍ នៅក្នុង ទីក្រុងភ្នំពេញ។ ការកកស្ទះចរាចរណ៍អាចកើតឡើងគ្រប់ពេលវេលា ជាពិសេសក្នុងកំឡុងពេល ដែលប្រជាពលរដ្ឋ ធ្វើដំណើរចាកចេញពីកន្លែងធ្វើការ។ នៅពេលដែលមានការកកស្ទះចរាចរណ៍ វាផ្តល់ផលប៉ះពាល់យ៉ាង ច្រើនដល់ ជីវិតរស់នៅប្រចាំថ្ងៃ និង ការប្រកបរបររកស៊ី ក៏ដូចជាសុវត្ថិភាព ប្រចាំថ្ងៃផងដែរ ដែលកត្តាទាំងនេះ ធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រកបដោយភាពអាប់អួរ។

ចាប់តាំងពីឆ្នាំ២០១២មក សំឡេងទីក្រុងកម្ពុជាទទួលបាន​របាយការណ៍ចំនួនសរុប ៨៦របាយការណ៍ពីប្រជាពលរដ្ឋ ដែលរាយការណ៍អំពីបញ្ហាកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ។ ឆ្លៀតក្នុងពេលនេះដែរ ដើម្បីចូលរួមក្នុងការ កាត់បន្ថយនៃការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ សំឡេងទីក្រុងកម្ពុជាសូមគោរពអញ្ជើញប្រជាពលរដ្ឋទាំងឡាយ ចូលរួមជាមួយសំឡេងទីក្រុងកម្ពុជា ក្នុងការដាក់របាយការណ៍មកកាន់គេហទំព័រ urbanvoicecambodia.net ដើម្បីបង្កើនការយល់ដឹង ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍។

សូមដាក់របាយកាណ៍មកកាន់សំឡេងទីក្រុងទាំងអស់គ្នាដើម្បី ចូលរួមក្នុងការអភិវឌ្ឍន៍ទីក្រុងភ្នំពេញឲ្យ​ក្លាយជាតំបន់ដ៏ល្អប្រណិតមួយ។

សំឡេងទីក្រុង!

សំឡេងទីក្រុង!