19-5-002

កម្ពុជានឹងរៀបចំកម្មវិធីរត់ប្រណាំងសប្បុរសធម៌អាស៊ាន

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ម្សិលម៉ិញនេះ រដ្ឋបាលរាជធានីភ្នំពេញបានជួបប្រជុំជាមួយតំណាងស្ថានទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងចរាចរណ៍ ក្នុងកម្មវិធី ដើរសប្បុរសធម៌មួយ (Asean Charity Fun Walk) ដែលមានចម្ងាយ ១.៩Km ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ នៅកោះពេជ្រ។

19-5-005

កម្មវិធីនេះជាការរៀបចំឡើងដោយកិច្ចសហការណ៍រវាង កម្ពុជារួមជាមួយនឹង ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ដើម្បីរំលឹកខួបលើកទី៥០ឆ្នាំ នៃអាស៊ាន។

គួរបញ្ជាក់ផងដែរថានៅឆ្នាំ២០១៦ កម្មវិធី Asean Charity Fun Walk នេះត្រូវបានប្រារព្ធធ្វើឡើងនៅ padang merbok ទីក្រុងកូឡាឡាំពួ ប្រទេសឥណ្ឌូនេស៊ី ដែលមានការចូលរួមពីសំណាក់ប្រជាជននៅទីនោះយ៉ាងច្រើនកុះករ ហើយឆ្នាំ២០១៧ នេះកម្មវិធីនេះផងដែរក៏នឹងត្រូវប្រារព្ធឡើងនៅទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ដែលអាចអោយបងប្អូនសិស្សានុសិស្ស មិត្តៗយុវវ័យអាចចូលរួម ថតរូបទុកជាអនុស្សាវរីយ៍ និងទទួលយកភាពសប្បាយរីករាយជាច្រើនទៀត ដោយសេរីនៅទីនោះ ៕

 

19-5-003

19-5-004

 

Leave a Reply