អគ្គីសនីកម្ពុជាផ្អាកផ្គត់ផ្គង់ចរន្តអគ្គីសនី៣ទីតាំងនៅថ្ងៃនេះ
Posted On : មេសា, 25, 2017 | By Thak Sreyleak

យោងតាមហ្វេសប៊ុកផេករបស់អគ្គីសនីកម្ពុជា បានអោយដឹងថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅវេលាម៉ោង ០៦ៈ៥០ នាទីព្រឹក អគ្គីសនីកម្ពុជាបានធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គីសនីបណ្តោះអាសន្នពីអនុស្ថានីយទី៣(GS3-F4A) ដែលមានទីតាំងមួយចំនួនស្ថិតនៅ៖ (១)តាមបណ្តោយផ្លូវណតប្រ៊ីត ផ្លូវឧកញ៉ាដួងងៀប សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (២)តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (៣)ផ្លូវលេខ២០០៤ ភូមិស្លែងរលើង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលកាបបណ្តាញតង់ស្យុងមធ្យម(MV) ក្រោមដី។
អតិថិជននឹងមានចរន្តអគ្គីសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១១ៈ០០ នាទីព្រឹក។

សំឡេងទីក្រុង!

សំឡេងទីក្រុង!