រដ្ឋាភិបាលកម្ពុជាគួរតែតំរូវឱ្យអ្នកបើកបរម៉ូតូមានប័ណ្ណបើកបរ
Posted On : មេសា, 23, 2018 | By Vantha

ឥរិយាបថរបស់មនុស្សជាមូលហេតុចម្បងនៃបញ្ហាចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។អ្នកប្រហែលជាមានអារម្មណ៍ខឹងទៅនឹងចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។ ជាការពិតបញ្ហាចរាចរណ៍មិនថាតែការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ទេ វាគឺជាបញ្ហាដ៏ធំមួយដែលគួរតែមានដំណោះស្រាយភ្លាមៗដោយអ្នកបង្កើតគោលនយោបាយនិងស្ថាប័នរដ្ឋាភិបាល។

វាអាចពាក់ព័ន្ធផងដែរទៅនឹងការបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍។ តាមតួលេខបានបង្ហាញថាការបើកបរលើសល្បឿនកំណត់  ការបើកបរដោយមានជាតិស្រវឹង និងខ្វះការប្រុងប្រយ័ត្នគឺស្ថិតក្នុងចំណោមហេតុផលសំខាន់ៗដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ ផលប៉ះពាល់នៃការកកស្ទះចរាចណ៍គឺកំពុងឱ្យយើងខ្ជះខ្ជាយលុយកាក់ទៅលើប្រេង​ឥ​ន្ទៈ។  វាអាចប៉ះពាល់ដោយប្រយោលទៅដល់សេដ្ឋកិច្ចរបស់ប្រទេសយើងទាំងមូលប្រសិនបើយើងមិនអនុវត្តឲ្យបានត្រឹមត្រូវទេ។ ក្រៅពីឥរិយាបថរបស់មនុស្សកត្តាសំខាន់ផ្សេងទៀតដែលរួមចំណែកធ្វើឱ្យមានបញ្ហាចរាចរណ៍មានដូចជាការកើនឡើងនូវចំនួនប្រជាជននៅក្នុងទីក្រុង ការពង្រីកទីក្រុង កំណើនចំនួនយានជំនិះ។ ល។

វាមានដំណោះស្រាយជាក់ស្តែងក្នុងការអនុវត្តដើម្បីកាត់បន្ថយបញ្ហាចរាចរណ៍នៅរាជធានីភ្នំពេញ។ ថ្មីៗនេះរដ្ឋាភិបាលកម្ពុជាបានដាក់ពិន័យជាបណ្តោះអាសន្នទ្វេដងដល់អ្នកដែលរំលោភលើច្បាប់ចរាចរណ៍ទូទៅដូចជាការបើកបរដោយមិនពាក់មួកសុវត្ថិភាព បើកបរហួសល្បឿនកំណត់ ការបើកបរមិនគោរពភ្លើងក្រហម ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ដើម្បីកាត់បន្ថយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍និងដើម្បីលើកកំពស់ការយល់ដឹងអំពីបញ្ហាចរាចរណ៍។ លើសពីនេះទៅទៀត តម្រូវឱ្យមានកំណែទំរង់ការអនុវត្តរបស់ស្ថាប័នរដ្ឋាភិបាល ដោយមានសំណើរផ្លាស់ទីតាំងអគាររដ្ឋទៅជាយក្រុង និងជៀសវាងការបិទផ្លូវសម្រាប់ប្រារពពិធីផ្សេងៗ និងព័ត៌មានលម្អិតអំពីសន្តិសុខ។

តើអ្វីទៅជាដំណោះស្រាយរយៈពេលយូរក្នុងការកាត់បន្ថយបញ្ហាចរាចរណ៍ជាពិសេសគ្រោះថ្នាក់ចរាចរណ៍និងការកកស្ទះចរាចរ? តើមានជាដំណោះស្រាយក្នុងការពង្រឹងច្បាប់ដែលមានដែលស្រាប់រឺទេ? ប្រជាជនក្រីក្រមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងការអនុវត្តច្បាប់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។ ការពង្រឹងទៅលើច្បាប់ដែលមានស្រាប់តែមួយមុខមិនអាចផ្តល់នូវដំណោះស្រាយប្រកបដោយនិរន្តរភាពដើម្បីកាត់បន្ថយបញ្ហាចរាចរណ៍នៅកម្ពុជាទេ។ ផ្ទុយទៅវិញយើងគួរតែរួមបញ្ចូលសុជីវធម៌ ដើម្បីផ្លាស់ប្តូរទម្លាប់នៃការបើកបររបស់ប្រជាជនកម្ពុជាផងដែរ។

ម៉ូតូគឺជាមធ្យោបាយដឹកជញ្ជូនដែលមានការពេញនិយមច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។ បើយោងតាមក្រសួងសាធារណការនិងដឹកជញ្ជូន នៅឆ្នាំ២០១៦ ចំនួនយានជំនិះដែលបានចុះបញ្ជីមានចំនួន៣,២លានគ្រឿងរួមទាំងម៉ូតូ២,៧លានគ្រឿង។ តាមធម្មតាម៉ូតូភាគច្រើនត្រូវបានកំណត់ថាជាម៉ាស៊ីនតូចឯកជន ឬសមភាពក្នុងការដឹកជញ្ជូន។ ជាទូទៅប្រជាជនកម្ពុជាមុនពេលទិញម៉ូតូម្តងៗភាគច្រើនវិនិច្ឆ័យតាមលក្ខណៈមួយចំនួនដូចជា: តម្លៃទាប អាចជិះលើសពី២នាក់ និងមានភាពធន់ដែលអាចមានរយៈពេល១០ឬ២០ឆ្នាំបាន។ ប្រសិនបើរដ្ឋាភិបាលផ្តោតសំខាន់ទៅលើការត្រួតពិនិត្យបច្ចេកទេសម៉ូតូដើម្បីឱ្យស្របទៅតាមស្តង់ដារអន្តរជាតិ វាប្រាកដជាងាយមានផលពិបាកដល់ប្រជាជនដែលមានប្រាក់ចំណូលទាបជាមិនខាន។

ដំណោះស្រាយប្រកបដោយនិរន្តរភាពរបស់យើងគឺស្នើសុំឱ្យអ្នកបើកបរម៉ូតូត្រូវតែមានប័ណ្ណបើកបរ។ បច្ចុប្បន្ននេះអ្នកបើកបរម៉ូតូដែលមានកំលាំង១២៥cc ឬតិចជាងនេះ ដែលតំណាងឱ្យអ្នកបើកបរភាគច្រើនគឺមិនតម្រូវឱ្យមានប័ណ្ណបើកបរទេ។ ការបើកបរដោយមិនបានរៀនអំពីច្បាប់ចរាចរណ៍ប៉ុន្តែទិញឈ្មោះក្នុងការប្រលងជាប់យកប័ណ្ណបើកបរកំពុងតែបណ្តាលឱ្យមានភាពច្របូកច្របល់នៅលើដងផ្លូវនៅក្នុងប្រទេសកម្ពុជា។ សិទ្ធិនិងកាតព្វកិច្ចនៅក្រោមច្បាប់ចរាចរណ៍គឺជាកត្តាសំខាន់សម្រាប់អ្នកបើកបរ។

វាពិតជាមានគ្រោះថ្នាក់ខ្លាំងមែនទែន ​ដែលជនរងគ្រោះនៃគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនជាអ្នកបើកបរម៉ូតូ ។ ទោះបីជារដ្ឋាភិបាលបានសន្យាថានឹងបង្កើនយុទ្ធនាការរបស់ខ្លួនដើម្បីផ្សព្វផ្សាយនិងបង្រៀនអំពីច្បាប់ចរាចរណ៍ដល់សាធារណជន ជាពិសេសតាមរយៈវិទ្យុ ទូរទស្សន៍និងបដារូបភាពជាសាធារណៈដើម្បីបង្កើនការយល់ដឹង ប៉ុន្តែប្រសិទ្ធិភាពរបស់វានៅតែមានកំរិត​និងភាពមិនច្បាស់លាស់នៅឡើយ។ ខណៈពេលដែលទម្រង់នៃការអប់រំទាំងនោះមិនទាន់មានប្រសិទ្ធភាពដូចអ្វីដែលបានគិតនោះ ប័ណ្ណបើកបរអាចជាវិធានការដែលមានប្រសិទ្ធភាពបំផុតដើម្បីធានាថាអ្នកបើកបរមានចំណេះដឹងមូលដ្ឋានអំពីច្បាប់ចរាចរ។

ប្រទេសកម្ពុជាជាប់ឈ្មោះជាប្រទេសដែលនាំចូលផលិតផលដែលមិនត្រូវការពីបរទេស ។ ឧទាហរណ៍រថយន្តជជុះដែលត្រូវបានប្រើប្រាស់មានប្រហែលពី៧០ទៅ៩០ភាគរយនៃទីផ្សាររថយន្ត។ ក្នុងពេលនេះរដ្ឋាភិបាលកម្ពុជាមិនមានគោលនយោបាយហាមឃាត់ការនាំចូលរថយន្តជជុះទេ​​ នៅតាមព្រំដែន និង/ឬផែ និយ័តករតាមអ្វីដែលបានរកឃើញ។

ក្នុងពេលនេះរដ្ឋាភិបាលកម្ពុជាមិនមានគោលនយោបាយហាមឃាត់ការនាំចូលរថយន្តជជុះទេ​ ថ្វីបើមានការព្រួយបារម្ភថាកម្ពុជាបានធ្លាក់ចុះនៅពីក្រោយបណ្តាប្រទេសដទៃទៀតក្នុងតំបន់អាស៊ានស្តីពីសុវត្ថិភាពនិងការការពារអតិថិជន។ ជាលទ្ធផលអ្នកទិញរថយន្តនៅកម្ពុជាអាចជួបប្រទះបញ្ហាមិនមានគាំទ្រក្រោយពេលទិញ​ និង កំរិតម៉ាស៊ីនគុណភាពទាប។ ក្នុងករណីនេះការដាក់កម្រិតលើការរឹតបន្តឹងឲ្យមានភាពសមស្របនិងសមហេតុផល និងការត្រួតពិនិត្យលើការនាំចូលឡានជជុះមិនត្រឹមតែកាត់បន្ថយតួលេខដែលបានលើកឡើងនោះទេ ប៉ុន្តែវាក៏នឹងកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរផងដែរ។ ប្រសិនបើរដ្ឋាភិបាលធ្វើនិយ័តកម្មច្បាប់តឹងរឹងលើបញ្ហាបច្ចេកទេសរបស់យានយន្តនោះ វាសមតែពិនិត្យសារឡើងវិញនូវគោលនយោបាយស្តីពីការនាំចូលរថយន្តជជុះ ។

(Prime Minister Hun Sen was on motorcycle without helmet. Photo from Khmer Times)

អាជ្ញាធររដ្ឋាភិបាលគួរតែចាត់វិធានការយ៉ាងធ្ងន់ធ្ងរដើម្បីលុបបំបាត់នូវអំពើពុករលួយក្នុង រដ្ឋបាលអាជ្ញាប័ណ្ណបើកបរ។​ ក្នុងចំណោមអ្នកបើកបរនៅប្រទេសកម្ពុជាមានការយល់ដឹងតិចតួចបំផុតអំពីច្បាប់ចរាចរ។ អ្នកបើកបរភាគច្រើនមិនទទួលបានការឆ្លងកាត់ការអប់រំស្តីពីចរាចរណ៍ផ្លូវគោកនិងការប្រលងឱ្យបានត្រឹមត្រូវទេប៉ុន្តែទទួលបានប័ណ្ណបើកបរ។ វប្បធម៌នៃការរកកម្រៃក្រៅផ្លូវការគួរតែត្រូវបានជំនួសដោយពាក្យថា ” កាយវិការនៃការទទួលខុសត្រូវ” ។ លើសពីនេះទៅទៀតមន្រ្តីរាជការគួរតែដើរតួនាទីជាជនគំរូសម្រាប់ប្រជាពលរដ្ឋជាពិសេសប៉ូលីសចរាចរ ដែលជួនកាលមន្រ្តីនេះឯងមិនដែលគោរពច្បាប់ចរាចរហើយតែងតែរួចផុតពីការពិន័យ។ជាជាងដាក់ពិន័យទ្វេដងជាបណ្តោះអាសន្នលើការរំលោភបំពានចរាចរណ៍ យើងគួរតែបញ្ចូលពីការយល់ដឹងនិងសុជីវធម៌ល្អក្នុងច្បាប់បើកបរ ដើម្បីផ្លាស់ប្តូរទម្លាប់នៃការបើកបរនៅកម្ពុជារបស់យើង៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!