img_0126

កម្ពុជាស្នើជប៉ុនជួយកែច្នៃសំរាម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើអោយភាគីជប៉ុន សិក្សាជាមួយអ្នកជំនាញកម្ពុជាអំពីការកែច្នៃសំរាមនៅទីក្រុងភ្នំពេញ ក្នុងដំណើរទស្សនកិច្ចផ្លូវការការងាររយៈពេល ៤ ថ្ងៃនៅប្រទេសជប៉ុន។

រោងចក្រកែច្នៃសំរាមមានឈ្មោះ SHIN-KOTO INCINERATION PLANT ដែលគ្រប់គ្រងដោយ “អាជ្ញាធរសម្អាតទីក្រុងតូក្យូ” មានកំពស់ ៦ជាន់ បំពាក់ដោយម៉ាស៊ីនកិនកំទេចសំរាម ហើយបែងចែកទៅតាមប្រភេទសំរាមនីមួយៗ ដែលផលិត ចេញជាវត្ថុសម្រាប់ប្រើប្រាស់បានឡើងវិញ។ កាកសំណល់មួយចំនួនគឺយកទៅធ្វើជីរ និងបម្លែងទៅជាថាមពលអគ្គីសនី សម្រាប់ប្រើប្រាស់ផងដែរ។

សំរាមគឺជាបញ្ហាចម្បងធំទីពីរបន្ទាប់ពីបញ្ហាចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ។ កម្ពុជាត្រូវការរោងចក្របែបនេះដើម្បីកែឆ្នៃសំរាមដែលដឹកចេញទៅគរនៅជាយក្រុងសព្វថ្ងៃ។  នេះបើយោងតាមទំព័រហ្វេសប៊ុករបសលោកនាយករដ្ឋមន្រ្តី។

ក្រុងភ្នំពេញ សំរាមជាមធ្យមមានប្រមាណជាង២.៣០០តោនក្នុង១ថ្ងៃ ហើយចំនួនសំរាមបានកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ការគ្របគ្រងសំរាមនៅក្នុងរាជធានីភ្នំពេញនៅមានការខ្វះចន្លះច្រើន។

នាយករដ្ឋមន្រ្តី ក៏បានស្នើឲ្យរដ្ឋាភិបាលជប៉ុនជួយគិតគូរក្នុងការផ្ដល់ជំនួយជាហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីអភិវឌ្ឍលើវិស័យដឹកជញ្ជូន ជាពិសេសរៀបចំអោយមានរថភ្លើងស្វ័យប្រវត្តិលើអាកាសបែបនេះ (Sky Train) ដើម្បីកាត់បន្ថយនូវការចំណាយរបស់ពលរដ្ឋ ព្រមទាំងកាត់បន្ថយនូវការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ៕

Leave a Reply