_mg_0054

អនាគតអគារប៊ូឌីង

អគារវ័យចំណាស់សល់តាំងពី សម័យសង្គមរាស្ត្រនិយម ដែលមានទីតាំងនៅក្នុងសង្កាត់ទន្លេបាសាក់   ខណ្ឌចំការមន រាជធានីភ្នំពេញ នឹងត្រូវផ្លាស់ប្តូរទៅជាអគារខុនដូរទំនើបវិញនាពេលខាងមុខឆាប់ៗនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិទៅឱ្យក្រុមហ៊ុនជប៉ុន ដើម្បីធ្វើការអភិវឌ្ឍ។

បច្ចុប្បន្នអគារនេះ មានប្រជាពលរដ្ឋចំនួន ៥៥៤គ្រួសារកំពុងរស់នៅ ហើយពួគគាត់មានមុខរបរ ជាអ្នកលក់ដូរ ជាអ្នកសិល្បៈ មន្ត្រីរាជការ និង គ្រូបង្រៀន។

ក្រុមហ៊ុនជប៉ុន បានយល់ព្រមទិញ ក្នុងតម្លៃ ១,៤០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ដោយមានការសម្របសម្រួលពី ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ចំពោះពលរដ្ឋដែលព្រមព្រៀងលក់ឲ្យក្រុមហ៊ុន នឹងត្រូវធ្វើការចាកចេញពីអគារប៊ូឌីង ចាប់ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ខាងមុននេះ ដោយអាជ្ញាធទុកពេលឱ្យមួយខែសម្រាប់ធ្វើការរុះរើ។

ក្រុមហ៊ុនជប៉ុន ឈ្មោះថា អារ៉ាកាវ៉ា (Arakawa) ទទួលបានសិទ្ធិសាងសង់អគារកម្ពស់ ២១ជាន់ នៅទីតាំងអគារប៊ូឌីង ដែលត្រូវចំណាយពេល៤ឆ្នាំ ក្នុងទំហំទឹកប្រាក់ជាង ៨០លានដុល្លារអាមេរិក។

អគារនេះ ត្រូវបានសាងសង់ឡើងតាំងពីទសវត្សរ៍ទី៦០ (១៩៥០) ដោយវិស្វករដ៏ល្បីល្បាញ លោក វណ្ណ ម៉ូលីវណ្ណ ក្រោមការដឹកនាំរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ។

_mg_0008

_mg_0026

19-5-021

 

Leave a Reply