_mg_0026

អ្នក​រស់​នៅ​ប៊ូឌីញ​ជិត ៨៥%​ហើយ​បាន​ចុះ​កិច្ច​សន្យា​លក់​បន្ទប់​ស្នាក់​នៅ​របស់​ខ្លួន

ប្រភព ៖ RFI

គិតត្រឹមល្ងាចថ្ងៃទី ២២ ខែឧសភា ម្សិលមិញនេះ ប្រជាពលរដ្ឋរស់នៅអគារប៊ូឌីញ ស បានមកចុះកិច្ចសន្យាលក់ ទិញបន្ទប់ស្នាក់នៅរបស់ខ្លួននៅក្រសួងដែនដីបានចំនួន ៤១៧ បន្ទប់ ស្មើនឹងជិត ៨៥% នៃចំនួនសរុប ៤៩៣ បន្ទប់។ នេះបើតាមមន្រ្តីរបស់ក្រសួងដែនដីដែលបានបង្ហាញឲ្យដឹងកាលយប់មិញ។

សូមជំរាបជូនថា ប្រជាពលរដ្ឋទាំង៤៩៣ គ្រួសារដែលកំពុងរស់នៅអគារប៊ូឌីញស បានយល់ព្រមទទួលយកសំណងចំនួន១៤០០ ដុល្លារក្នុងមួយម៉ែតការ៉េ ជាថ្នូរនឹងការចាកចេញរបស់ពួកគេ ដើម្បីទុកឱកាសឲ្យក្រុមហ៊ុនជប៉ុនឈ្មោះថា អារ៉ាកាវ៉ា ធ្វើការអភិវឌ្ឍលើអាគារវ័យចំណាស់ស្ថិតនៅកណ្តាលទីក្រុងភ្នំពេញមួយនេះ។ ចំពោះតម្លៃ ១៤០០ ដុល្លារក្នុងមួយម៉ែតការ៉េនេះ លោកជា សុផារ៉ា ដែលជារដ្ឋមន្រ្តីក្រសួងដែនដី ធ្លាប់បានបញ្ជាក់ថា គឺជាតម្លៃមួយលើសពីតម្លៃទីផ្សារបច្ចុប្បន្ន បើប្រៀបធៀបនឹងតំបន់ផ្សេងៗដែលនៅក្បែរអគារប៊ូឌីញ ស នេះ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ដែលជាអ្នកសម្របសម្រួលធ្វើកិច្ចសន្យាលក់ ទិញសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងអាគារប៊ូឌីញសនេះ បានលើកឡើងថា បន្ទាប់ពីចុះកិច្ចសន្យា និងទទួលប្រាក់រួច នោះប្រជាពលរដ្ឋនឹងផ្តើមរើចេញពីអគារប៊ូឌីញសចាប់ពីថ្ងៃទី៦ ខែមិថុនា រហូតដល់ថ្ងៃទី៦ ខែកក្កដា ខាងមុខនេះ ដោយក្រសួងនឹងឧបត្ថម្ភទឹកប្រាក់ ១០០ដុល្លារបន្ថែមទៅលើថ្លៃដឹកជញ្ជូនរបស់ពួកគេ។ ដូច្នេះក្រសួងដែនដី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅអគារប៊ូឌីញស ទាំងអស់ ដែលមិនទាន់មកចុះកិច្ចសន្យា ឲ្យរួសរាន់មកចុះកិច្ចសន្យាលក់ ទិញបន្ទប់ស្នាក់នៅរបស់ខ្លួន នៅទីស្តីការក្រសួងរៀបចំដែនដី  ដែលក្រុមការងាររបស់ក្រសួងនៅទទួលបម្រើការរៀងរាល់ថ្ងៃទាំងក្នុងថ្ងៃឈប់សម្រាក រហូតដល់ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០១៧ខាងមុខនេះ៕

19-5-021

_mg_0054

រូបភាព ៖ Phoung Vantha

Leave a Reply