Category Archives: ប្លុក

គម្រោងស្ថាបនាពង្រីកផ្លូវកប់ស្រូវដំណាក់កាលទី១ ចាប់ពីផ្លូវរថភ្លេីងដល់ រង្វង់មូលស្ពានលោកឧកញ៉ា លី យ៉ុងផាត់ សម្រេចបាន ៤៥% ហើយ

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ យោងតាមគេហទំព័របណ្ដាញសង្គមហ្វេសបុករបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ ការដ្ឋានស្ថាបនាពង្រីកផ្លូវកប់ស្រូវដំណាក់កាលទី១ ប្រវែង ១២.៨គ.ម ទទឹង ៩.៧៥ម ចាប់ពីផ្លូវរថភ្លេីងដល់ រង្វង់មូលស្ពានលោកឧកញ៉ា លី យ៉ុងផាត់ សម្រេចបាន ៤៥%នៃគម្រោង។ …

ក្រសួងទេសចរណ៍ គ្រោងបង្កើតនាវាទេសចរណ៍ពេលរាត្រី តាមដងទន្លេចតុមុខ

ប្រភព៖ business-cambodia ក្រសួងទេសចរណ៍ គ្រោងបង្កើតនាវាទេសចរណ៍ពេលរាត្រី សម្រាប់ភ្ញៀវទេសចរណ៍ ធ្វើដំណើរឆ្លងកាត់ទន្លេចតុមុខ នាពេលរាត្រី អាចទស្សនារាជធានីភ្នំពេញ និងស្រូបយកខ្យល់អាកាសត្រជាក់នាពេលយប់ផងដែរ។ …

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសឱ្យម្ចាស់​យានយន្ដ ទៅទទួល​យកប័ណ្ណដែលបានស្នើសុំធ្វើប័ណ្ណសម្គាល់ លើការបង់ពន្ធមធ្យោបាយ​ដឹកជញ្ជូន

ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសដល់ម្ចាស់យានយន្ដគ្រប់ប្រភេទទាំងអស់ ដែលបានស្នើសុំធ្វើប័ណ្ណ សម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឲ្យមកទទួលយកប័ណ្ណ នៅតាមទីកន្លែងដែលខ្លួន បានដាក់ពាក្យធ្វើរួមមាន តាមសាខាពន្ធដារ និងតាមធនគារនានាជាដើម។ …

ផ្លាកហាមចតជាច្រើន ត្រូវបានដាក់នៅតាមផ្លូវធំៗនៅភ្នំពេញ

ផ្លាកហាមចតជាច្រើន បានត្រូវដាក់នៅផ្លូវធំៗនៅភ្នំពេញ មានដូចជាតាមបណ្តោយផ្លូវព្រះមុនីវង្ស ព្រះនរោត្តម ព្រះសីហនុ ម៉ៅសេទុង កម្ពុជាក្រោម និង វិថី ហ្សាលឌឺហ្គោល។ ដោយសារបញ្ហាចរាចរណ៍ជាបញ្ហាចម្បងមួយនៅក្នុងទីក្រុងភ្នំពេញ រដ្ឋបាលសាលារាជធានីភ្នំពេញបានមានវិធានការជាច្រើនដើម្បីដោះស្រាយ បញ្ហានេះ ក្នុងនោះមានការដាក់ផ្លាកសញ្ញាបន្ថែម ការពុះទ្រូងចែកទ្រូងផ្លូវ ការជ្រើសរើសនិងបណ្តុះបណ្តាលបន្ថែមប៉ូលីសចរាចរណ៍ ដាក់កាំមេរ៉ាចរាចរណ៍តាមស្តុប បន្ថែមស្តុបចរាចរណ៍តាមផ្លូវនៅជាយរាជធានី កែលំអររង្វង់មូលជាស្តុបវិញ និងសំណង់ស្ពានអាកាស។ ក្នុងនោះការដាក់ផ្លាកចរាចរណ៍ក្នុងទីក្រុងមានការអនុវត្តថ្មីៗនេះដែរ បើតាមការចាប់អារម្មណ៍របស់ក្រុមការងារសំឡេងទីក្រុងបានអង្កេត ដូច្នេះសូមប្រជាពលរដ្ឋក្នុងទីក្រុងមេត្តាមានការប្រុងប្រយ័ត្នក្នុងការចតយានជំនិះរបស់បងប្អូន ជាការគោរពច្បាប់ចរាចរណ៍ផង និងមិនខាតបង់ប្រាក់កាសផងដែរ។ បើតាមច្បាប់ចរាចរណ៍ថ្មី និង អនុក្រឹត្យស្តីពី ការពិន័យអន្តរការណ៍ចំពោះអំពើល្មើស បានចែងថា អ្នកដែលរំលោភច្បាប់ក្នុងការចតមិនគោរពផ្លាកសញ្ញាហាមចត ឬហាមឈប់ ត្រូវពិន័យ១៥០០០រៀល ចំពោះអ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺក៉…

របាយការណ៍ប្រជាពលរដ្ឋ៖សំរាមនៅផ្លូវ ១២៣ កែង ៤៧៨ មិនទាន់បានប្រមូល

តាមការរាយការណ៍របស់ប្រជាពលរដ្ឋបានរាយការណ៍មកកាន់សំឡេងទីក្រុងថា សំរាមនៅផ្លូវ ១២៣ កែង ៤៧៨ មិនបានប្រមូល ហើយគាត់បានសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធមេត្តាជួយ អន្តរាគមន៍ ទៅដល់ក្រុមហ៊ុន គ្រប់គ្រងការប្រមូលសំរាមនេះផង។ នេះរូបភាពខាងក្រោម រូបភាពសំរាម និងទីតាំងដែលគាត់បានរាយការណ៍មក។ តំណរទីតាំង៖ https://goo.gl/maps/b8BTjjzjH5M2 …

ការប្រមូលពន្ធមធ្យោបាយដឹកជញ្ជូនឆ្នាំ២០១៦ ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦

ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ ប្រញាប់ឡើងៗ រយៈពេលកន្លងមកថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានកំណត់ការប្រមូលពន្ធលើ មធ្យោបាយដឹកជញ្ជូន និងយាន្តជំនិះគ្រប់ប្រភេទសម្រាប់ ឆ្នាំ២០១៦ បានចាប់ផ្ដើមបើកដំណើការហើយ ដោយគិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី ៣០ ខែវិច្ចិកា ឆ្នាំ២០១៦ ខាងមុខនេះ។ សូមបងប្អូនម្ចាស់យាន្តជំនិះគ្រប់ប្រភេទ រួសរាន់ទៅបង់ពន្ធឱ្យបានទាន់ពេលវេលា។ …

ទស្សនយុវជន៖ ដាំថ្ងៃនេះ ផលដល់កូនចៅ

ដោយ៖ ម៉ូលីន ការចូលរួមដាំកូនឈើនៅថ្ងៃទី៣១ខែកក្កដា នៅទីតាំង៣កន្លែងក្នុងរាជធានីភ្នំពេញ។ ទស្សនរបស់ខ្ញុំផ្ទាល់ ដើមឈើពិតជាមានសារៈសំខាន់ខ្លាំងណាស់ មិនត្រឹមតែជួយមនុស្ស សត្វ ប៉ុន្តែដើមឈើគឺបានជួយសង្គ្រោះផែនដីទាំងមូលអោយមានលំនឹង ជៀសពីគ្រោះធម្មជាតិទាំងឡាយ។ ការដុតនឹងកាប់បំផ្លាញព្រៃឈើប្រៀបដូចជាយើងដុតផ្ទះសម្បែងរបស់ខ្លួន….. ការចុះដាំកូនឈើថ្ងៃទី៣១ បានបង្រៀនរូបខ្ញុំអោយចេះ ៣មេរៀន៖ មេរៀនទី១៖ យល់ដឹងពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ មេរៀនទី២៖ ចេះធ្វើការជាក្រុម សហគមន៍ នឹង សមាគម មេរៀនទី៣៖ យល់ដឹងពីបរិស្ថាននៅជុំវិញទីក្រុង អ្វីទាំងអស់នេះហើយបានជួយអោយរូបខ្ញុំបង្កើនការគិត នឹងការយល់ឃើញខុសពីគ្រាមុនបានច្រើន។ អរគុណដល់សម្លេងទីក្រុងដែលបានផ្តល់ឱកាសដល់រូបខ្ញុំក្នុងការចូលរួមបំពេញការងារនេះរហូតបានជោគជ័យ អរគុណក្រុមសហគមន៍បៃតងដែលបានផ្តល់ភាពកក់ក្តៅដល់ខ្ញុំនឹងសមាជិកទាំងអស់។ ដើមឈើខ្ញុំ ជីវិតខ្ញុំ ដាំថ្ងៃនេះ ផលដល់កូនចៅ …

ទស្សនរបស់យុវជន៖ ការដាំដើមឈើនៅសហគមន៍ក្រីក្រក្នុងទីក្រុង

ដោយ៖ ឦសាន

ការដាំដើមឈើកាលពីថ្ងៃមុន ចំពោះទស្សនរបស់ខ្ញុំ ខ្ញុំយល់ថា៖ វាជាការល្អ ក្នុងការចូលរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ យើងដឹងហើយថាសព្វថ្ងៃប្រទេសយើងក៏ដូចជាពិភពលោកទាំងមូលកំពុងទទួលរងនូវការឡើងកម្ដៅ។ ក្នុងនោះការកាប់បំផ្លាញព្រៃឈើគឺជាកក្ដាមួយរួមចំណែកដែលធ្វើឲ្យមានការប្រែប្រួលអាកាសធាតុនេះ។ ចំពោះសកម្មភាពរបស់គ្នាយើងកាលពីថ្ងៃមុន វាគឺជាសារមួយសម្រាប់ផ្ញើឱ្យយុវជនយើង ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ឲ្យមានស្មារតីភ្ញាក់រលឹក ចូលរួមចំណែកក្នងការដាំដើមឈើ ក៏ដូចជា ថែរក្សាបរិស្ថាន ដើម្បី ខ្លួនឯង កូនចៅជំនាន់ក្រោយ ប្រទេសយើង និងពិភពលោកទាំងមូល៕

ចំណាប់អារម្មណ៍របស់យុវជន៖ចូលរួមថែរក្សា ការពារ និង ដាំដើមឈើទាំងអស់គ្នា

ដោយ៖ Samoy Va

នៅក្នុងការចុះដាំដើមឈើនេះ ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំង ព្រោះនេះជាលើកទៅមួយដែលខ្ញុំបានធ្វើការចុះដាំដើមឈើនៅតាមសហគមន៍បែបនេះ ហើយខ្ញុំបានស្គាល់មនុស្សជាច្រើនដែលបានចូលរួមពីកន្លែង ផ្សេងៗគ្នា ទាំងអ្នកនៅសិក្សា អ្នកធ្វើការ និងព្រះសង្ឃ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចុះទៅដាំដើមឈើដើម្បីជាប្រយោជន៍រួមរបស់មនុស្សជាតិទាំងអស់គ្នា ។ ជាមួយគ្នានេះដែរ ខ្ញុំពិតជាមានសេចក្តីត្រេកអរដែលបានឃើញប្រជាសហគមន៍នៅទីនោះ មានការយល់ដឹងពីរអត្ថប្រយោជន៍នៃការដាំដើមឈើនេះ ។

ហើយខ្ញុំសង្ឃឹមថា មនុស្សគ្រប់រូបនឹងយល់ពីអត្ថប្រយោជន៍របស់ដើមឈើ និង ចូលរួមការពារ និងដាំដើមឈើអោយបានច្រើន ព្រោះយើងឃើញហើយថាព្រៃឈើមានការបាត់បង់ជាច្រើន ហើយបាននាំមកនូវគ្រោះមហន្តរាយ ដូចជាខ្យល់ព្យុះ ការឡើងកម្តៅនៃភពផែនដី  រញ្ជួយដី និងបញ្ហាផ្សងៗជាច្រើនទៀតដោយសារការបាត់បង់ព្រៃឈើ ។

ជាចុងក្រោយខ្ញុំសូមសំណូមពរដល់រាជរដ្ឋាភិបាល ក៏ដូចជាមន្ត្រីពាក់ព័ន្ធ ជួយអន្តរាគមន៍ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ចូលរួមអភិរក្ស និង ចូលរួមដាំដើមឈើផងដែរ ។

ក្រុមហ៊ុនGlobal Taxi នៅកម្ពុជា បញ្ជាទិញរថយន្តម៉ាក Great Wall M4 ចំនួន២៤០គ្រឿង ដើម្បីពង្រីកសេវាកម្មតាក់ស៊ី

ប្រភព៖ business-cambodia ក្រុមហ៊ុន WORLDWIDE GARAGE CO.LTD ចែកចាយផ្ដាច់មុខលើរថយន្តម៉ាក Great Wall M4 បានប្រកាសថា ក្រុមហ៊ុន M4 Mini SUV បាន២៤០គ្រឿងទៅឱ្យក្រុមហ៊ុនតាក់ស៊ី Global Taxi ដែលជាក្រុមហ៊ុនផ្ដល់សេវាតាក់ស៊ីឈានមុខជាងគេនៅកម្ពុជា។ លោកពាង ម៉ាន ប្រធានក្រុមហ៊ុន WORLDWIDE GARAGE CO.LTD បានមានប្រសាសន៍ឱ្យដឹងថា  នេះជាការបញ្ជារថយន្តដ៏ច្រើនបំផុតដែលមិនធ្លាប់មាន ពីក្រុមហ៊ុនតាក់ស៊ីនៅមក្ពុជា ហើយយើងសប្បាយចិត្តខ្លាំងណាស់ដែលក្រុមហ៊ុនតាក់ស៊ី Global Taxi មានទំនុកចិត្តបានទិញរថយន្ត Great Wall M4 ជាប្រភេទរថយន្តដែលផ្ដល់ផាសុខភាព និងសុវត្ថិភាពខ្ពស់។ ការរចនារូបរាងពិសេសរបស់រថយន្ត Great…

ពន្ធដារ ក្រើនរំលឹកដល់ម្ចាស់យានយន្ដ ប្រញាប់ទៅបង់ពន្ធឲ្យបានទាន់ពេលវេលា ជៀសវាងប្រជ្រៀតគ្នាពេលជិតផុតកំណត់

ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ដើម្បីក្រើនរំលឹកដល់ម្ចាស់យានយន្ដទាំងអស់ ដែលមិនទាន់បានបំពេញ កាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ពន្ធ លើមធ្យាបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រកបដោយប្រសិទ្ធិភាព និងជៀសវាងការ កកស្ទះការប្រជ្រៀតគ្នា មកប្រកាសបង់ពន្ធ នៅថ្ងៃជិតផុតកំណត់នោះ ឲ្យបានទាន់ពេលវេលាមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ …

កម្ពស់ទឹកនៅអាងទន្លេមេគង្គកើនឡើង នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦បានឱ្យដឹងថា ឥទ្ធិពលប្រព័ន្ធសម្ពាធទាប និងធ្វើឱ្យកម្ពស់ទឹកនៅអាងទន្លេមេគង្គកើនឡើងជាបន្តបន្ទាប់។ …