Category Archives: ប្លុក

រដ្ឋបាលរាជធានីភ្នំពេញនិងធ្វើកិច្ចសន្យារវាងអង្កការ JICA និងក្រុមហ៊ុន ​លើគម្រោងស្ថាបនាផ្សេងៗ

អភិបាលរង រាជធានីភ្នំពេញ អមដោយមន្ត្រីជំនាញបច្ចេកទេស អង្កការ JICA និងតំណាងក្រុមហ៊ុន បានប្រជុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសគម្រោងរៀបចំចំណតរថយន្តក្រោម ដី និងកន្លែងសេវាកម្មផ្សេងៗទៀត។ បើយោងតាមគេហទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។ គម្រោងរៀបចំចំណតរថយន្តក្រោម ដី មានទំហំ ៩.១៣៧.៤៧ម ស្ថិតនៅចន្លោះផ្លូវលេ១០៦,១០៨,១៣,១៩ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ របស់ក្រុមហ៊ុន អ៊ីឌីស៊ីយូតា ខេមបូឌា ខូអិលធីឌី។ ផ្អែកតាមលទ្ធផលនៃការពិភាក្សាខាងលើសម្រេចដូចខាងក្រោម៖ ១/ សូមឲ្យតំណាងសាលារាជធានីភ្នំពេញត្រៀមធ្វើកិច្ចសន្យារវាងរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន និងសៀវភៅបន្ទុក ដើម្បីជំរុញនៃការធ្វើ។ ២/ ក្រុមហ៊ុនត្រូវបន្តបង្កើតជម្រើសផ្សេងៗទៀតឲ្យបានច្រើនក្នុងរចនាបទ ក្នុងន័យកាត់បន្ថយការប៉ះពាល់សួនច្បារសាធារណៈ ស្របតាមបច្ចេកទេសផង និងបង្ការឧបគ្គសផ្សេងៗពេលមានបញ្ហារផង។…

គម្រោងអភិវឌ្ឍន៍ចំនួន៤ចំណុចសំខាន់ៗ នៅក្នុងរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ  បានដឹកនាំប្រជុំ មួយស្ដីពី គម្រោងអភិវឌ្ឍន៍ចំនួន៤ចំណុចសំខាន់ៗ ក្នុងការត្រួតពិនិត្យការងារគម្រោងសាងសង់ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងរាជធានីភ្នំពេញ។ …

ការអនុវត្ដសារាចរ និងការគ្រប់គ្រងផ្សារគ្រប់ប្រភេទនៅទូទាំងរាជធានីភ្នំពេញ

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រជុំស្ដីពី ការពង្រឹងការអនុវត្ដសារាចរ និងការគ្រប់គ្រងផ្សារគ្រប់ប្រភេទនៅទូទាំងរាជធានីភ្នំពេញ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលអង្គប្រជុំមានការចូលរួមពីបណ្ដាខណ្ឌ គណៈកម្មាការផ្សារនានា អ្នកប្រមូលភាស៊ី និងអ្នកពាក់ព័ន្ធទៅនឹងសារាចរ។ បើយោងតាមមគេហទមព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦។ …

គម្រោងដាក់បណ្តាញលូ១ខ្សែ នៅខណ្ឌច្បារអំពៅ

រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដាក់បណ្តាញលូមួយកន្លែង ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដើម្បីជួយដោះស្រាយបញ្ហាទឹកលិចនៅក្នុងទីក្រុង។ បើយោងតាមគេហទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦។ …

ខ្យល់មួសុងឦសាន នឹងជះឥទ្ធិពលដល់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០៨-១៤ ខែធ្នូ ឆ្នាំ២០១៦

នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ស្តីពី “ស្ថានភាពអាកាសធាតុនៅប្រទេសកម្ពុជា”។ នៅក្នុងសេចក្ដីជូនដំណឹងនេះ បានបញ្ជាក់ថា ឥទ្ធិពលខ្យល់មួសុងឦសានខ្សោយ បក់មកពីសមុទ្រចិនខាងត្បូង បាននិងបង្កើនឥទ្ធិពលទៅលើតំបន់ឥណ្ឌូចិន។ …

សាលាក្រុងភ្នំពេញ៖ បានដាក់លូបេតុងថ្មី១ខ្សែ ក្នុងខណ្ឌឬស្សីកែវ

នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដាក់លូបេតុងប្រអប់នៅប្រឡាយថ្មី១ខ្សែ តភ្ជាប់ពីប្រឡាយបាក់ទូកទៅប្រឡាយអូរវែង ក្នុងខណ្ឌឫស្សីកែវ ដើម្បីដោះស្រាយបញ្ហាទឹកលិចនៅរាជធានីភ្នំពេញ។ បើយោងតាមគេហទំព័រសង្គមហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ។ …

ផ្លូវបេតុងអារមេ១ខ្សែតភ្ជាប់ផ្លូវជាតិលេខ២ទៅផ្លូវខ្សែក្រវ៉ាត់ក្រុងទី២ កំពុងធ្វើការស្ថាបនា

នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមការដ្ឋានស្ថាបនាផ្លូវបេតុងអារមេ១ខ្សែ ក្នុងខណ្ឌដង្កោ ដើម្បីជួយកាត់បន្ថយការកកស្ទហចរាចរណ៍នៅតំបន់នេះ។បើតាមគេហទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ។ គម្រោងស្ថាបនាផ្លូវថ្មីចំនួន ១ខ្សែ ជាផ្លូវបេតុងអារមេនេះមានប្រវែង ១៩១០ម ទទឹង ៧ម កម្រាស់ ២០សម ដែលតភ្ជាប់ផ្លូវជាតិលេខ២ ទៅផ្លូវខ្សែក្រវ៉ាត់ក្រុងទី២ ឆ្លងកាត់ស្ពានព្រែកថ្លឹង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ៕ …

គម្រោងស្ថាបនាពង្រីកផ្លូវ និងអ៊ុតកៅស៊ូស្រទាប់ទី២បន្ថែម នៅខណ្ឌទួលគោក

បន្ទាប់ពីគម្រោងជួសជុលវិថីសម្តេច ប៉ែន នុត ឬ ផ្លូវលេខ ២៨៩ ចាប់ពីរង្វង់មូលទួលគោកដល់អង់តែនទួលគោក និងដាក់លូទំហំ ១ម សងខាងផ្លូវរួចមក នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦។ រាជធានីភ្នំពេញបានចាប់ផ្ដើមបើកការដ្ឋានស្ថាបនាពង្រីកផ្លូវលេខ ៣៥៥ និងកំពុងអ៊ុតកៅស៊ូប្រវែង ៦៨៣ម ទទឹង ២ម ។ …

អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងមួយចំនួន ចាប់ពីថ្ងៃទី០៨-១១ខែធ្នូ ឆ្នាំ២០១៦

យោងតាមសេចក្តីជូនដំណឹងពីអគ្គិសនីកម្ពុជា ដែលចុះនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ថានឹងមានការផ្អាកប្រើប្រាស់អគ្គិសនីនៅតំបន់មួយចំនួន ដោយសារការអនុវត្ត ជួសជុល តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្ករដល់ការពង្រីកផ្លូវ។ …

ការប្រកួតរចនាទីក្រុងបានរកឃើញនិស្សិតជ័យលាភីលើប្រធានបទ អគារសនាថ្ងៃអនាគត

នៅថ្ងៃទី០៤ ខែធ្នូ កន្លងមកនេះ សំឡេងទីក្រុងបានរៀបចំកម្មវិធីប្រកួតប្រជែងជ្រើសរើសស្នាដៃស្ថាបត្យកម្មលើប្រធានបទ “អគារសនាថ្ងៃអនាគត” ដោយមានការចូលរួមប្រកួតពីសំណាក់និស្សិតស្ថាបត្យកម្មជាច្រើនមកពីសាកលវិទ្យាល័យផ្សេងៗគ្នា។ គោលបំណងនៃការរៀបចំកម្មវិធីប្រកួតប្រជែងនេះឡើង គឺដើម្បីជួយជុំរុញអោយប្រជាពលរដ្ឋ និងយុវជនចូលរួមយ៉ាងសកម្មលើបញ្ហាទីក្រុង និងស្វែងរកដំណោះស្រាយ។ នៅថ្ងៃដាក់បង្ហាញ និងការធ្វើបទបង្ហាញចុងក្រោយ មានតែ៤ក្រុមប៉ុណ្ណោះដែលបានចូលរួម ក្នុងនោះមានបីក្រុមដែលបានទទួលរង្វាន់ជ័យលាភីទី១ ទី២ និងទី៣ ពីសំឡេងទីក្រុង។ ក្រុមដែលទទួលបានជ័យលាភីទីមួយគឺជានិស្សិតដែលមកពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា គឺនិស្សិត ឃុន សុបញ្ញា និង សំ ស្រីពៅ។ ជ័យលាភីទី២បានទៅលើក្រុមនិស្សិតមកពីសាកលវិទ្យាល័យន័រតុន គឺនិស្សិត ស័ក្ត វិសាល ធូ ឆាយលី គង់ គឹមលី និងហុង ហួសាន…

គម្រោងស្ថាបនាផ្លូវបេតុងអារមេ១ខ្សែ ក្នុងខណ្ឌច្បារអំពៅសម្រេចបាន ៤០%នៃគម្រោង

ដើម្បីដោះស្រាយបញ្ហាកកស្ទហចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្ថាបនាផ្លូវថ្មីចំនួន ១ខ្សែ ជាផ្លូវបេតុងអារមេ ស្ថិតនៅផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ។ …

សាលាក្រុងភ្នំពេញ៖ គ្រោងស្ថាបនាស្ពានអាកាស៣ខ្សែបន្ថែម ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅភ្នំពេញ

នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញ រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់បន្ថែមស្ពានអាកាសក្បាលថ្នល់ចំនួន ៣ខ្សែបន្ថែមទៀត សម្រាប់ការបត់ឆ្វេង ដើម្បីជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅតំបន់នេះ។ នេះបើយោងតាមគេហទំព័រហ្វេប៊ុករបស់សាលាក្រុងភ្នំពេញ។ …