Category Archives: ប្លុក

មានការស្រាវជា្រវថ្មីមួយស្តីអំពីនិរន្តរភាពនិងតម្លៃរួមរបស់យានជំនិះសារធារណៈក្នុងទីក្រុង

ផែនការពីរឆ្នាំ សម្រាប់ប្រព័ន្ធរថភ្លើងដើរដោយចរន្ដចរន្ដអគ្គិសនី នៅក្នុងរាជធានី​ត្រូវបានធ្វើទស្សនៈកិច្ចសារជាថ្មី កំឡុងពេលដំំណើរទស្សនៈកិច្ចរបស់  The Mayor of Paris​ នៅរាជធានីភ្នំពេញនាពេលថ្មីៗកន្លងទៅ នេះ។ ក្នុងរបាយការណ៍របស់ ការសែតភ្នំពេញប៉ុស្ដិ៍បានអោយដឹងថា     នាពេលថ្មីៗកន្លងទៅនេះ  ក្រុមហ៊ុន របស់បារាំងឈ្មោះ Sytra បានធ្វើការសិក្សារអំពីលទ្ធិភាព ដែលអាចធ្វើបាន និងបានកំពុងសម្លឹងមើល ក្នុង ការអភិវឌ្ឍផ្លូវរថភ្លើង​ដែល អាចចរាចរពីផ្លូវមុនីវង្ស ទៅដល់ម្ដុំច្បារអំពៅក្នុងខណ្ឌមានជ័យ។ យាន្ដជំនិះ សារធារណៈពិតជាត្រូវការយ៉ាងចាំបាច់សម្រាប់ទីក្រុងភ្នំពេញ។ ជាមួយគ្នានេះ ផងដែរ ក៏មានការ សិក្សាថ្មីមួយដោយ​ The Rockefeller Foundation ដែលមាន ចំណងជើងថា    Catalyzing…

VTrust: តម្លៃផ្ទះកើនឡើង លឿនជាង ប្រាក់ចំណូល

យោងទៅតាម​ព្រឹ​ត្ដ​ប័ត្រ​ប្រចាំត្រីមាស​របស់ VTrust ដែល​បាន​ចុះផ្សាយ​ថ្ងៃនេះ​បាន​បង្ហាញថា តម្លៃ​ថ្លៃ​ផ្ទះ​នៅក្នុង​ទីក្រុង​បាន​កើនឡើង​រហ័ស​ជាង​ចំណូល​ប្រចាំថ្ងៃ​របស់​អ្នក​នៅ​ទីក្រុង។ ព្រឹ​ត្ដ​ប័ត្រ​បាន បង្ហាញ​ពី​អ្នកទិញ​ផ្ទះ​ដែលមាន​ជីវភាព​មធ្យម និង​អ្នកទិញ​ផ្ទះ​ដែលមាន​ជីវភាព​ក្រីក្រ នឹង​ពិបាក​ក្នុងការ ក្លាយខ្លួនជា​ម្ចាស់​លើ​អចលនទ្រព្យ​នៅ​ថ្ងៃ​អនាគត​ដោយសារ​តម្លៃ​អចល​ទ្រព្យ និង អតិផរណា មានការ​កើនឡើង តែ​ប្រាក់ខែ​របស់​ពួកគេ​នៅ​ដដែល។ នៅក្នុង​ព្រឹ​ត្ដ​ប័ត្រ​បានបញ្ជាក់​ទៀតថា “បច្ចុប្បន្ននេះ​ប្រាក់ចំណូល​ប្រហែល ១ពាន់​ដុល្លា​អាមេរិក​ក្នុង​មួយខែ គឺ​វា​គ្រប់គ្រាន់​ល្មម​ក្នុង​ការធានា​ប្រាក់កម្ចី​ធនាគារ​សម្រាប់​ទិញ​ផ្ទះ ដែលមាន​តម្លៃ​ប្រហែល​ពី៤ទៅ៥ម៉ឺន​ដុល្លា​អា​មេ​រិច ក៏ប៉ុន្ដែ​អ្វី​ដែលជា​បញ្ហា​ចោទ  គឺ​ការពិបាក​ស្វែងរក​ផ្ទះ​ដែលមាន​តម្លៃ៤ទៅ៥ម៉ឺន​ដុល្លា​អា​មេ​រិច នៅ 5 ទៅ 6 ឆ្នាំ​ខាងមុខ​ទៀត។ អ្នក​អាច​ចូល​មើល​ព្រឹត្តិប័ត្រ​ព័ត៌មាន​នៅទីនេះ: Vtrust Quarterly Newsletter …

ផ្ញើរសារមកកាន់យើងឥឡូវនេះ អំពីការដាច់ចរន្ដអគ្គិសនី តាមរយៈទូរស័ព្ធលេខ ០៩៧ ២៦​ ៤០ ០៥៦

ឥឡូវនេះវាពិតជាគួឲ្យសប្បាយរីករាយណាស់។ សម្លេងទីក្រុង មានប្រព័ន្ធផ្ញើសារបន្ទាន់តាម ទូរស័ព្ធដៃ ហើយ អ្នកអាចផ្ញើរសារតាមទូរសព្ធដៃមកកាន់ សម្លេងទីក្រុង បានប៉ុន្ដែ យើងមិនទាន់មានសម្ថតិភាពគ្រប់គ្រាន់ដែលអាចឲ្យលោកអ្នកផ្ញើរសារផ្ទាល់ទៅកាន់ គេហៈទំព័រនោះបានទេ ប៉ុន្ដែវាអាចធ្វើឲ្យអ្នកអាចផ្ញើរសារជាមួយនឹង ព័ត៌មាន​របាយការណ៍ឲ្យបានគ្រប់ជ្រុងជ្រោយច្បាស់លាស់ មកកាន់យើង ហើយក្រុមការងាររបស់យើងនឹង ដាក់បញ្ចូលរបាយការណ៍របស់អ្នកទៅក្នុងគេហៈទំព័រសម្លេងទីក្រុង។ អ្នកអាចផ្ញើរសារមកកាន់ទូរស័ព្ធ លេខ ០៩៧ ២៦៤ ០០​៥៦ ហើយអ្វីដែលតម្រូវឲ្យអ្នកជួយគឺ បញ្ជាក់ឲ្យបានច្បាស់លាស់នូវ ព្រឹតិ្តការណ៍ ទីតាំង និងពេលវេលានៃហេតុការណ៍ដែលបានកើតឡើង  បន្ទាប់ មកក្រុមការងារបស់យើងនឹងដាក់បញ្ចូលរបាយការណ៍នោះ និងកិច្ចការផ្សេងៗទៀត ទៅក្នុងគេហទំព័រសម្លេងទីក្រុង ។ ឧទារហរណ៍ដូចជា ដើម្បីរាយការណ៍អំពីទឹកជំនន់ អ្នកអាចផ្ញើរសារមកកាន់យើង ដោយបញ្ជាក់ថា “ទឹកជំនន់​…

សូមចុះផ្សាយតារាងព័ត៌មានពីការដាច់ចរន្ដអគ្គីសនី!

មានការជជែកវែកញែកអស់​រយៈពេលជាច្រើនថ្ងៃមកហើយ អំពីបញ្ហានៃការដាច់ចរន្តអគ្គិសនីនៅក្នុង រាជធានីភ្នំពេញ។​ ព័ត៌មានរបស់សម្លេងទីក្រុង ក៏ត្រូវបានចុះផ្សាយដោយការសែតភ្នំពេញប៉ុស្ដ៏ នូវអត្ថបទថ្មីៗកន្លងទៅនេះ។​​​ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ មិត្តអ្នកអានទាំងអស់ដែលបានផ្ដល់ របាយការណ៍មកកាន់សម្លេងទីក្រុង។ ទោះបីជាយើងពុំសូវឃើញមាន ការផ្ញើរបាយការណ៍ មកយើងក៏ដោយ ប៉ុន្តែយើងសូមស្នើរឲ្យ អ្នកបន្ដផ្ញើរបាយការណ៍ មកកាន់យើងបន្ថែមទៀត  (ឥឡូវនេះអ្នកអាចផ្ញើរសារនូវ របាយការរបស់អ្នកតាមរយៈទូរស័ព្ធលេខ ០៩៧ ២៦៤ ០០ ៥៦)​ ។​ សម្លេងទីក្រុង កំពុងត្រូវបានបង្ហាញអំពីការដាច់ចរន្ដអគ្គីសនី ដែលជាបញ្ហាចោទ នាពេលថ្មីៗនេះ។ យើងក៏ទទួលស្គាល់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដែលកំពុងអភិវឌ្ឍ ហើយនាពេលថ្មីៗនេះ ការប្រើប្រាស់ចរន្ដអគ្គីសនី ក៏មិនទាន់បានគ្រប់គ្រាន់នៅឡើយ សម្រាប់ ប្រជាពលរដ្ឋតាមតំបន់នីមួយៗ។​ ការទទួលបានអគ្គីសនីប្រើប្រាស់បន្ថែមទៀត…

ចង់ធ្វើការស្ម័គ្រចិត្តជាមួយសម្លេងទីក្រុង!

ឥឡូវនេះ សម្លេងទីក្រុ (www.urbanvoicecambodia.net) កំពុងជ្រើសរើសអ្នកធ្វើការស្ម័គ្រចិត្ត ដែលមានសញ្ជាតិខ្មែរ​ ទាំងពីភេទ ដើម្បីធ្វើការលើ័គម្រោង crowdsourcing របស់យើង។ អ្នកដែលត្រូវបានជ្រើសរើសដោយជោគជ័យ នឹធ្វើការងារយ៉ាងជិតស្និតជាមួយក្រុមគម្រោង ទទូលបាននូវទំនួលខុសត្រូវច្បាស់លាស់ និងបានសិក្សាជំនាញថ្មីៗបន្ថែមទៀត។​ ទំនួលខុសត្រូវសំខាន់ៗ រួមមាន៖ –      ជួយខាងផ្នែកសកម្មភាពស្រាវជ្រាវ ស្តីពីបញ្ហាទីក្រុងដែលផ្តោតលើការប្រមូលទិន្ន័យ និងបញ្ចូលទិន្ន័យ។ –      តាមដានព័ត៌មានប្រព័ន្ធផ្សព្វផ្សាយនានា –      ជួយកិច្ចការរបស់ក្រុមទៅលើគេហទំព័រ​ រួមទាំងការផ្តល់មត្តិយោបល់ផ្សេងៗ លក្ខណៈសម្បតិ្ត៖ –      ជានិស្សិត ឬអ្នកដែលបានបញ្ចប់ការសិក្សាពីជំនាញ អ្នកការសែត បច្ចេកវិទ្យា ស្ថាបត្យកម្ម ការគ្រប់គ្រងដីធ្លី ឬក៏អ្នកដែលមានជំនាញពាក់ព័ន្ធផ្សេងៗ។ –      មានចំណេះដឹង…

ជម្ងឺដាច់ចរន្តអគ្គិសនី លាប់ឡើងវិញទៀតហើយ

កាលពីឆ្នាំមុន ក្រុមការងារសម្លេងទីក្រុងបានប្រមូលទិន្នន័យស្តីពីការការដាច់ចរន្តអគ្គិសនីនៅរាជធានីភ្នំពេញ។ យើងបានទទួលតែរបាយការណ៍មួយចំនួនប៉ុណ្ណោះ គឺភាគច្រើនមកពីម្តុំទួលស្លែង សូមមើលផែនទីស្តីពីបញ្ហាការប្រើប្រាស់អគ្គិសនី ដើម្បីឃើញពីលទ្ធផលនៃតំបន់នានាដែលដាច់ចរន្តអគ្គិសនី។ ជាអកុសល បញ្ហានៃការដាច់ចរន្តអគ្គិសនីកំពុងវិលត្រឡប់មកវិញទៀតហើយក្នុងឆ្នាំនេះ ធ្វើឱ្យអ្នករស់នៅតំបន់ទួលស្លែង កំពុងមានការត្អូញត្អែរសារជាថ្មី។ តើការដាច់ចរន្តអគ្គិសនីនេះកើតមានទេនៅតំបន់ដទៃទៀត? សូមមើលត្រង់ចំណុច បញ្ជូនរបាយការណ៍ ក្នុងគេហទំព័ររបស់យើង ហើយសូមបញ្ចូលព័ត៌មានស្តីពីការដាច់ចរន្តអគ្គិសនី។​ …

យុទ្ធនាការសង្គ្រោះហាងអ៊ីនធើណេតកាហ្វេ

យុទ្ធនាការមួយដែលសម្លេងទីក្រុងធ្លាប់ទទួលបានជោគជ័យបំផុតរហូតមកដល់ពេលនេះគឺ យុទ្ធនាការ សង្គ្រោះហាងអ៊ីនធើណេតកាហ្វ។ យុទ្ធនាការនេះបានបង្កើតឡើងដោយសារតែ    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសារាចរលេខ១៨១៥ ដែលតម្រូវឱ្យ បិទហាងអ៊ីនធើណេត ទាំងអស់ដែលនៅ ជិតជុំវិញសាលារៀនចំងាយ៥០០ម៉ែត។ តាមរយៈការប្រើបា្រស់ crowdmapping, សម្លេងទីក្រុង អាចកំណត់ បាននូវអត្ដសញ្ញាណ ទីតាំងហាងអ៊ីន ធើណេត ទាំងអស់នៅក្បែរសាលារៀននានា ក្នុងទីក្រុងភ្នំពេញ។ ការដៅពីបញ្ហានានានៅលើផែនទី បាន បង្ហាញ ពីផលប៉ះពាល់ ជាច្រើនដល់អ្នកប្រើប្រាស់ប្រាស់អ៊ីនធើណេតនៅរាជធានីភ្នំពេញ   ដោយសារតែ សារាចរនេះ។ បើបិទហាងអ៊ីនធ្វើណេតដែលមានចំងាយ៥០០ ម៉ែត ពីសាលារៀន នោះគ្រប់តំបន់ទាំងអស់ នៅក្នុងរាជធានីភ្នំពេញនឹងរងផលប៉ះពាល់។ ផលប៉ះពាល់នោះគឺមិនត្រឹមតែអាជីវកម្មជាច្រើនត្រូវបានបង្ខំឱ្យបិទនោះទេ  តែថែមទាំង…

សូមស្វាគមន៍មកកាន់សម្លេងទីក្រុង

វាជាពេលវេលាដ៏សមរម្យប្រកបដោយគោលជំហរ ដែលក្រុមការងារសម្លេងទីក្រុង សូមស្វាគមន៍ អ្នកទាំង អស់គ្នាចូលទៅកាន់គេហៈទំព័រថ្មីរបស់ខ្លួន។ មនុស្ស មួយចំនួនតូចប្រហែល​ជាធ្លាប់បានចូលស្រាវជ្រាវ ឬ ចូលទៅកាន់អ៊ីនធើណេតសម្រាប់ជាការកំសាន្ត និងបានប្រទះជាមួយគេហៈទំព័រនេះពីមុន ហើយមនុស្ស មួយចំនួនទៀតក៏ ធ្លាប់បានប្រើប្រាស់នូវលក្ខណៈពិសេសៗរបស់គេហៈទំព័រ និងបានគិតថាវាជាផ្នែកមួយ ដែលអាចជួយដល់សហគមរបស់គេទៀតផង ដែលនេះជាអ្វីដែលសម្លេងទីក្រុងបានបង្កើតឡើង ប៉ុន្តែ   មនុស្សមួយចំនួនក៏មិនធ្លាប់បានឮ អំពីសម្លេងទីក្រុងនោះដែរ។  ប៉ុន្ដែវាមិនជាបញ្ហាអ្វីនោះទេ សម្រាប់អ្នក ទាំងអស់គ្នា ព្រោគេហៈទំព័រសម្លេងទីក្រុងមានទំរងបែបថ្មី។។ ជាការពិតណាស់ ដោយសារតែគេហៈទំព័រ សម្លេងទីក្រុងកំពុងស្ថិតនៅក្នុង ការស្ថាបនាបន្តិចបន្តួចបន្ថែមទៀត ដូច្នេះសូមសហការ និងរងចាំមើល គេហៈទំព័រដោយអត់ធ្មត់  ដោយពេលឥឡូវនេះ យើងកំពុងកែលម្អវាឲ្យកាន់​តែមាន ភាពងាយស្រួល ក្នុង ការប្រើប្រាស់…