កម្ពុជានឹងមាននាយកដ្ឋានប្រឆាំងបទល្មើសតាមប្រព័ន្ធ អ៊ីនធឺណិត

កម្ពុជានឹងមាននាយកដ្ឋានប្រឆាំងបទល្មើសតាមប្រព័ន្ធ អ៊ីនធឺណិត

On

ថ្ងៃទី៖ ០៨ ខែកញ្ញា ២០១៥   ដោយ៖ Urban Voice Cambodia   អត្ថបទ៖​ ចាន់ថុន

រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងបង្កើតនាយកដ្ឋានប្រឆាំងបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិត ដែលនឹងដាក់អោយឋិតក្រោមការគ្រប់គ្រងរបស់អគ្គស្នងការនគរបាលជាតិ។

ដើម្បីទប់ស្កាត់បទល្មើសតាមប្រព័ន្ធអ៊ីនធឺណិត ដូចជា ការញុះញង់ ការជេប្រមាថ​ និងរើសអើងពូជសាសន៍ ដែលតែងតែកើតមាន កន្លងមក។ ដោយលើកហេតុផលថា វាជាបញ្ហាមួយដែលត្រូវតែទប់ស្កាត់បន្ទាន់ ព្រោះវាអាចបង្ករអោយមានផលប៉ះពាល់ដលសន្តិសុខសណ្តាប់ធ្នាប់ជាតិ។

 

The Peak គ្រោងបង្ហាញខ្លួនក្នុងសង្កាត់ទន្លេបាសាក់

The Peak គ្រោងបង្ហាញខ្លួនក្នុងសង្កាត់ទន្លេបាសាក់

On

ថ្ងៃទី៖  ០៥ កញ្ញា ២០១៥      ដោយ៖ Urban Voice Cambodia    អត្ថបទ៖ ចាន់ថុន

The Peak គ្រោងនឹងសាងសង់អគារ មានកំពស់ ៥៥ជាន់ នៅក្នុងរាជធានីភ្នំពេញ ដែលមានទីតាំងនៅក្នុង សង្កាត់ទន្លេបាសាក់ ជិតជាមួយនឹង The Bridge ឬសណ្ឋាគារ Toyoki Inn ជាទីតាំងមួយសមស្របជាមួយនឹង អគាមួយនេះ។

ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗ ដោយនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ២០២០ ដោយមានការចូលរួមអភិវដ្ឍដោយក្រុមហ៊ុនចំនួនពីរគឺ Worldbridge Land (Cambodia) Co.,Ltd  នឹងក្រុមហ៊ុន  Oxley International Holding ។ អ្វីដែលគួអោយកត់សំគាល់នោះគឺ អគារស ឬអគារប៊ូឌីញដែលស្ថិតនៅតំបន់ទន្លេបាសាក់ ជាប់នឹងសកលវិទ្យាល័យបៀលប្រាយ៍ ត្រូវបានគេជ្រើសរើស និងរំពឹងថាជាតំបន់កណ្ដាលក្រុងដែលល្អបំផុតសម្រាប់ការអភិវឌ្ឍន៍ ទាំងដែលអគារមួយនេះកំពុងមានវិវាធ រវាងប្រជាពលរដ្ឋ នឹងខាងអញាធរ៕ឮ

The-Peak-Cambodia-Location
ប្លង់នៃគម្រោងក្នុងផែនទី
maxresdefault
គម្រូរនៃ អគា Peak phnompenh
The-Peak-Cambodia-Facade
គម្រូរនៃ អគា Peak phnompenh
The-Peak-Cambodia-v2
គម្រូរនៃ អគា Peak phnompenh

 

GMAC គ្រោងសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលវិទ្យាជីវៈឧស្សាហកម្មកាត់ដេរនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

GMAC គ្រោងសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលវិទ្យាជីវៈឧស្សាហកម្មកាត់ដេរនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

On

ថ្ងៃទី៖  ០១ កញ្ញា ២០១៥    ដោយ៖  Urban Voice Cambodia     ដោយ៖​ ចាន់ថុន

GMAC មកពីពាក្យពេញថា(Garment Manufacturers Association in Cambodia) សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានចេញសេចក្តីប្រកាសថា នឹងធ្វើការសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់វិស័យកាត់ដេរ ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ដែលទទួលបានបា្រក់កម្ចីពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។

វិទ្យាស្ថាននឹងបណ្តុះបណ្តាលជំនាញដល់កម្មករ និយោជិតគ្រប់ជាន់ថ្នាក់ ដែលកំពុងធ្វើការងារក្នុងវិស័យកាត់ដេរ ព្រមទាំងប្រជាជនកម្ពុជាទាំងអស់ ដែលចង់មានជំនាញ ឬចាប់យកអាជីព ក្នុងវិស័យកាត់ដេរនៅពេលអនាគត់។
វិទ្យាស្ថាននេះមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

 

លិខិតប្រកាស របស់GMAC
លិខិតប្រកាស របស់GMAC

 

គម្រោងស្ថាបនាផ្លូវថ្មើរជើងរបស់សាលារាជធានីតាមច្រាំងទន្លេសម្រេចបាន ៤០%ហើយ

គម្រោងស្ថាបនាផ្លូវថ្មើរជើងរបស់សាលារាជធានីតាមច្រាំងទន្លេសម្រេចបាន ៤០%ហើយ

On

ថ្ងៃទី៖ ៣១ ខែសីហា ឆ្នាំ២០១៥   ដោយ៖  Urban Voice Cambodia    អត្ថបទ៖ ចាន់ថុន

ក្រោយពីបានបញ្ចេញនូវគម្រោងស្ថាបនា ផ្លូវជាប់មាត់ទន្លេមួយខ្សែ ដែលតភ្ជាប់ពីបញ្ជរព័ត៌មានទេសចរមុខព្រះបរមរាជវាំង រហូតដល់ស្ពានភ្លោះកោះពេជ្រ ដែលមានប្រវែងសរុបប្រមាណ ៩៥០ម៉ែត្រ ដោយឆ្លងកាត់ សាលមហោស្រពចតុមុខ សណ្ឋាគារHimawari និងសណ្ឋាគារCambodiana។ ដើម្បីពង្រីកនូវផ្លូវដើរថ្មើរជើង និងសួនច្បារសាធារណៈ ក្នុងគោលបំណងបង្កើនសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរឡើងថែមទៀត របស់សាលារាជធានីភ្នំពេញកន្លងទៅ។ ឥឡូវគម្រោងនេះបាននឹងកំពុងសាងសង់យ៉ាងសស្រាក់សស្រាំ រហូតបានសម្រេចបានប្រមាណជា ៤០ភាគរយជាងហើយមកដល់ពេលនេះ។

ទំនាក់ទំនងមកកាន់៖  chengchanthon@gmail.com

ចំងាយផ្លូវ ដើរថ្មើរជើងតាមមាត់ទន្លេ
ចំងាយផ្លូវ ដើរថ្មើរជើងតាមមាត់ទន្លេ
11937995_477191375794953_1060127059520800860_o
រូបគំរូរក្នុង 3D (សាលារាជធានីភ្នំពេញ)
11906732_477191369128287_3580341417833417505_o
រូបគំរូរក្នុង 3D (សាលារាជធានីភ្នំពេញ)
រូបភាពនៃសកម្មភាព នឹងទិដ្ឋិភាពកំពុងសាងសង់
រូបភាពនៃសកម្មភាព នឹងទិដ្ឋិភាពកំពុងសាងសង់ (សាលារាជធានីភ្នំពេញ)
រូបភាពនៃសកម្មភាព នឹងទិដ្ឋិភាពកំពុងសាងសង់ (សាលារាជធានីភ្នំពេញ)
រូបភាពនៃសកម្មភាព នឹងទិដ្ឋិភាពកំពុងសាងសង់ (សាលារាជធានីភ្នំពេញ)

 

 

 

តើការកកស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញបណ្ដាលមកពីការអភិវឌ្ឍន៍ទីក្រុងដែរ ឬទេ?

តើការកកស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញបណ្ដាលមកពីការអភិវឌ្ឍន៍ទីក្រុងដែរ ឬទេ?

On

ថ្ងៃទី៖  ២៨ ខែសីហា ២០១៥    ដោយ៖  សម្លេងទីក្រុង

 ការកកស្ទះចរាចរណ៍គឺជាជាបញ្ហាដ៏ធំមួយនៅក្នុងទីក្រុងភ្នំពេញ។ ក្រៅពីបង្ករឱ្យមានតានតឹងអារម្មណ៍​ ការ​កកស្ទះចរាចរណ៍មានផលប៉ះពាល់ជាអវិជ្ជមានទៅលើបរិស្ថាន និងសេដ្ឋកិច្ចផងដែរ។ តើប្រជាពលរដ្ឋត្រូវ​ខ្ជះខ្ជាយថវិការប៉ុន្មានសម្រាប់ទិញសាំងយកមកប្រើបា្រស់ដោយសារការកកស្ទះចរាចរណ៍បែបនេះ? តើប្រជា​ពលរដ្ឋ​ត្រូវខ្ជះខ្ជាយពេលវេលាដោយសារការកកស្ទះចរាចរណ៍ប៉ុន្មានដែរ? ការកកស្ទះចរាចរណ៍កើតឡើង​ជារៀង​រាល់ថ្ងៃ ជាពិសេសចាប់ពីម៉ោង ៦:០០ព្រឹក ទៅដល់ ៨:០០ព្រឹក   ហើយពេលល្ងាចចាប់ពីម៉ោង ៤:០០ល្ងាច ទៅដល់​ម៉ោង ៧:០០ល្ងាច។ ការដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ដែលកើ​តឡើងនៅទីក្រុង​ភ្នំពេញ វាធ្វើឱ្យ​ចំណេញ​​​​ថវិការ និង​ថែរក្សាបរិស្ថាននៅទីក្រុងភ្នំពេញផងដែរ។ ដើម្បីដោះស្រាយបញ្ហានេះ​ ដំបូង​យើង​ត្រូវស្វែងយល់ថាតើហេតុអ្វីបានជាមានការកកស្ទះចរាចរណ៍? សំណួរសួរថា “តើការកកស្ទះ​ចរាចរណ៍​នៅ​ទីក្រុងភ្នំពេញវាពិតជាបណ្តាលមកពីការអភិវឌ្ឍន៍ទីក្រុងដែរឬ?”

ជាទំលាប់ប្រជាពលរដ្ឋភាគច្រើនបានធ្វើចំណាកស្រុកមកទៅរស់នៅទីក្រុង។ ទីក្រុងភ្នំពេញគឺជាទីក្រុង​នៃប្រទេសកម្ពុជា   ហើយវាជាបេះដូងនៃការអភិវឌ្ឍន៍ជាច្រើន ដូចជាហេដ្ឋារចនាសម្ព័ន្ធ  សេវាកម្ម និងការថែទាំ​សុខភាព ជាដើម។  ទសវត្សចុងក្រោយនេះ យើងសង្កេតឃើញថាប្រជាពលរដ្ឋនៅតំបន់ជនបទ បានធ្វើចំណាក​ស្រុក​ចេញពីជនបទដើម្បីស្វែង​រក​ការងារធ្វើ និងតាំងទីលំនៅថ្មីនៅក្នុងទីក្រុង។ នៅក្នុងឆ្នាំ២០១១ អ្នកដែល​ចំណាក​ស្រុក មានប្រមាណជាង ១០០,០០០នាក់ បានមករស់នៅទីក្រុងភ្នំពេញ ដែលចំនួននេះ បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋក្នុងក្រុងកើនឡើងរហូតដល់ប្រមាណជាង ២​ លាន់នាក់។   ស្របពេលជាមួយនេះផងដែរ ដោយ​យោង​ទៅតាមរបាយការណ៍របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន​ ប្រទេស​កម្ពុជាដែលបានចេញ​ផ្សាយ​ជារៀងរាល់ឆ្នាំ មានម៉ូតូប្រមាណជាង៨០០,០០០គ្រឿង និងរថយន្ត ១៧០,០០០ គ្រឿងនៅក្នុងទីក្រុងភ្នំពេញ។​ ចំនួននេះត្រូវបានរំពឹងថានឹងបន្ដការកើនឡើងជារៀងរាល់ថ្ងៃទៀត។

មានមូលហេតុពីរ ​ដែលបណ្ដាលឱ្យមានការកកស្ទះចរាចរណ៍ គឺផ្លូវតូចចង្អៀត និងមានយានជំនិះច្រើន​ពេក។ ចំនួនប្រជាពលរដ្ឋកើនឡើង និងចំនួនរថយន្ដក៍កើនឡើង ហើយចំនួនផ្លូវនៅទីក្រុងភ្នំពេញវាមានតិច។   នេះវា​​បានបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងរវាងនគរូបនីយកម្ម និងការកកស្ទះចរាចរណ៍៖ ចំនួនប្រជា​ពលរដ្ឋ​កើនឡើង​​ ហើយយានជំនិះក៏កើនដែរ តែការពង្រីកផ្លូវមិនទាន់គ្រប់គ្រាន់។    ទោះជាយ៉ាងណា យោងទៅតាម​​​​​ការសម្ភាសន៍ជាមួយ​​​​​​​​​​​​​​​​​​​​​​​​​ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ មូលហេតុចម្បងដែលបណ្តាលឱ្យមានការកកស្ទះ​ចរាចរណ៍គឺ លើសពីការអភិវឌ្ឍន៍ទីក្រុង។

នៅពេលសួរពីមូលហេតុនៃការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ លោក សុភាព ជានិសិ្សតនៅ​សាកលវិទ្យាល័យវិចិត្រសិល្បៈ បាននិយាយថា អភិវឌ្ឍន៍ទីក្រុងគឺពិតជាបណ្ដាលឲ្យមានការកកស្ទះចរាចរណ៍​មែន។ ប៉ុន្តែ បញ្ហាដំបូងដែលត្រូវដោះស្រាយនោះ គឺការមិនគោរពច្បាប់ចរាចរណ៍របស់ប្រជាពលរដ្ឋ។ គាត់បាន​បន្ថែម​ទៀតថា “ពេលខ្លះ ផ្លូវតូចវាមិនជាបញ្ហានោះទេ ប៉ុន្ដែរបៀបដែលប្រជាពលរដ្ឋប្រើប្រាស់ផ្លូវគឺវាបង្ករ​ឱ្យមានការកក​ស្ទះតែម្តង។ បើទោះជាម៉ូតូមួយគ្រឿងក៏អាចធ្វើឱ្យមានការកកស្ទះចរាចរណ៍បានដែរ ប្រសិនបើ​ ប្រជាពលរដ្ឋមិនគោរពតាមច្បាប់ចរាចរណ៍”។

លោក សុក ហ៊ួត និស្សិតម្នាក់នៅវិទ្យាស្ថាន ស៊ីតិច បានលើកឡើងពីកត្តាមួយទៀតដែលជា មូលហេតុនៃការកកស្ទះចរាចរណ៍។ គាត់បានមានប្រសាសន៍ថា ការកកស្ទះចរាចរណ៍ កើតឡើង ភាគច្រើន​នៅ​ពេល​មានភ្លៀងធ្លាក់ខ្លាំង …

Starbucks Coffee គ្រោងបើកសាខាដំបូងនៅកម្ពុជា

Starbucks Coffee គ្រោងបើកសាខាដំបូងនៅកម្ពុជា

On

ថ្ងៃទី៖  ២៨ ខែសីហា ២០១៥     ដោយ៖ Urban Voice Cambodia     អត្ថបទ៖ ចាន់ថុន

Starbucks Coffee ត្រូវបានគេដឹងនឹងស្គាល់ថាជាឈ្មោះហាងកាហេ្វដែលល្បីល្បាញមួយក្នុងប្រទេសអាមេរិក ដែលមានអាយុកាលយូរអង្វែងណាស់មកហើយ នឹងបានបង្ហាញពីគម្រោងក្នុងការបោះជំហ៊ាន ចូលក្នុងប្រទេសកម្ពុជា  ដើម្បីពង្រីកទីផ្សារបស់ខ្លួនក្នុងតំបន់អាស៊ី ដោយគ្រោងនឹងបើកសាខាដំបូងរបស់ខ្លួនក្នុងទីក្រុងភ្នំពេញនៅចុងឆ្នាំ២០១៥ ដែលមានទីតាំងនៅមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ហើយនៅដើមឆ្នាំ២០១៦ ហាងកាហ្វេដ៏ល្បីល្បាញមួយនេះគ្រោងនឹងបើកសាខាមួយទៀតនៅក្នុងសង្កាត់ បឹងកេងកង ខ័ណ្ឌចំការមន រាជធានីភ្នំពេញផងដែរ។

សូមទំនាក់ទំនងមកកាន់៖  chengchanthon@gmail.com

Starbucks Coffee Shop
Starbucks Coffee Shop

images