Category Archives: ប្លុក

សូមអញ្ជើញទស្សនាវីឌីអូអំពី ទីក្រុងនិយាយ!

ក្រុមការងារសម្លេងទីក្រុង បានផលិតវីឌីអូខ្លីមួយ ដែលមានចំណងជើងថា “ទីក្រុងនិយាយ”​ ។ វីឌីអូនេះ ឆ្លុះបញ្ចាំងអំពីកិច្ចពិភាក្សារ របស់ប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញ អំពីអ្វីដែលពួកពេញចិត្ត និងអ្វីដែលមិនពេញចិត្តអំពីទីក្រុង។ សារដែលជាគន្លឹះដ៏សំខាន់នៃវីឌីអូ គឺបង្ហាញពី  ទស្សនៈ គំនិតរបស់អ្នករស់នៅទីក្រុងភ្នំពេញ អំពីបញ្ហាអភិវឌ្ឍន៍ និងបញ្ហាប្រឈមនៅក្នុងការរស់ នៅប្រចាំថ្ងៃរបស់គេ នៅទីក្រុង។ លើសពីនេះទៅទៀត វាក៏បង្ហាញអំពីក្តីរំពឹងរបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍរាជធានីភ្នំពេញ ទៅថ្ងៃអនាគត់ និងសំណូមពរឲ្យភ្នាក់ងារស្ថាប័ន្ធរដ្ឋាភិបាល ជួយដោះស្រាយបញ្ហា និងក្តីបារម្មណ៍របស់ពួកគេផងដែរ។ វីឌីអូ អំពីទីក្រុងនិយាយ​បានចាក់បញ្ចាំងជាលើកដំបូង នៅក្នុងកំឡុងពេល ការដាក់ឲ្យដំណើរការជាផ្លូវការគេហទំព័រសម្លេងទីក្រុងនៅឯ Meta House។ វីឌីអូ និយាយជាភាសាខ្មែរ ដែលមានបង្ហាញភាសាអង់គ្លេសនៅពេលនិយាយ។ សូមអញ្ជើញមើលវីឌីអូខាងក្រោមនេះ!…

សូមអញ្ជើញចូលរួមកិច្ចប្រជុំ Task Force!​

សូមអញ្ជើញចូលរួមកិច្ចប្រជុំ Task Force របស់សម្លេងទីក្រុងនៅ ថ្ងៃសៅរ៍ ទី១២ ខែតុលា! Task Force របស់សម្លេងទីក្រុង គឺជាក្រុមអ្នកធ្វើការស្ម័គ្រចិត្ត ដែលជួបជុំគ្នាប្រចាំខែ ដើម្បីពិភាគ្សាអំពីបញ្ហាទីក្រុង ការអភិវឌ្ឍចុងក្រោយស្តីពីសម្លេងទីក្រុង និងការផ្តល់ផលត្រឡប់មកទីក្រុងវិញ តាមរយៈការសំអាតទីក្រុង។គោលបំណនៃ Task Force គឺ័ដើម្បីពង្រឹងការចូលរួមពីសង្គមស៊ីវិល ក្នុងការអភិវឌ្ឍទីក្រុង ទាំងនៅលើ អនឡាញតាមរយៈគេហទំព័រសម្លេងទីក្រុង និងអហ្វឡាញ តាមរយៈការសំអាតទីក្រុង នៅខណៈដែលនៅតែបន្តការលើកឡើងពីបញ្ហា ឲ្យមានការយល់ដឹងរវាងសាធារណៈជន និងគម្រោង។​តាមរយៈការចូលរួមក្នុងកិច្ចប្រជុំ Task Force អ្នកអាចសិក្សាអំពីទស្សនៈផ្សេងៗ ដូចជា “សិទ្ធិក្នុងការរស់នៅក្នុងទីក្រុង”  ហើយរបៀបដែលអ្នកអាចជួយចែករំលែក ក្នុងការអភិវឌ្ឍឲ្យទីក្រុងភ្នំពេញកាន់មានភាពល្អប្រសើរឡើងសម្រាប់មនុស្សគ្រប់គ្នា។ កិច្ចប្រជុំលើកដំបូងរបស់យើង…

គេហទំព័រសម្លេងទីក្រុងបានដាក់ឲ្យដំណើរការជាផ្លូវការហើយ!

សូមថ្លែងអំណគុណចំពោះភ្ញៀវកិតិ្តយស ទាំង ១០០នាក់ ដែលមានសេចក្តីក្លាហ៊ាន ពុះពារធ្វើដំណើរឆ្លងកាត់ភ្លៀងខ្លាំង និងទឹកជំនន់កាលពី យប់មិញ ដើម្បីចូលរួមក្នុងកម្មវិធី ការដាក់ឲ្យដំណើរការជាផ្លូវការនូវ គេហទំព័រសម្លេងទីក្រុង របស់យើង នៅ Meta House! យើងក៏បានឆ្លៀតយកឱកាសដ៏ ប្រសើរនេះប្រារព្ភ ទិវាលំនៅដ្ឋានពិភពលោកជាមួយលោកអ្នកផងដែរ! សម្រាប់ភ្ញៀវកិត្តិយសដែលមិនបានចូលរួម លោកអ្នកអាចតាមដានសកម្មភាពដែល យើងបានកើតឡើងដូចខាងក្រោម៖ ភ្ញៀវកិត្តិយសទាំងអស់បានចួលរួមសិក្សារៀនសូត្រពីគម្រោងរបស់ សម្លេងទីក្រុង វីឌីខ្លីដំបូងបំផុតរបស់យើង ដែលមានចំណងជើងថា ទីក្រុងនិយាយ! វីឌីអូ គឺឆ្លុះបញ្ចំាង អំពីសម្លេងរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញ អំពីទស្សនៈគំនិតរបស់ ពួកគេដូចជា ការចូលចិត្ត ការមិនចូលចិត្ត និងសេចក្តីសង្ឃឹមសម្រាប់ទីក្រុង។ យើងក៏បានដាក់តាំងពិពរណ៌ស្តីពីកិច្ចការថ្មីៗរបស់យើង ហើយបានអញ្ជើញអ្នកចូលរួម…

ទីក្រុងនិយាយ! ការដាក់ឲ្យដំណើរការ គេហទំព័រសម្លេងទីក្រុង

អស់​រយៈពេល១ឆ្នាំកន្លះ​បន្ទាប់ពី​ការ​ឲ្យ​ដំណើរការ​គេហទំព័រ​ដំបូង​កាលពី​ខែកុម្ភៈ ឆ្នាំ២០១២ យើង​មាន​ភាព​រីករាយ​យ៉ាងខ្លាំង​ក្នុងការ​ដាក់​ឲ្យ​ដំណើរ​ជា​ផ្លូវការ​នូវ​គេហទំព័ សម្លេង​ទីក្រុង!  រយៈពេល១៨ខែ​កន្លងមកនេះ យើង​បានធ្វើការ​យ៉ាង​សស្រាក់សស្រាំ​ក្នុ្ង​ង​ការ​អភិ​វ​ឌ្ឃ​គេហទំព័រ​នេះ ដូចជា​ការដាក់​បន្ថែម​ទំព័រ​ប្លុក និង​ប្រព័ន្ធ​រាយការណ៍​តាមរយៈ​សារ​ជា​អក្សរ​តាម​ទូរស័ព្ទដៃ និង​ការផលិត​វី​ឌី​អូ​ណែនាំ​ជាជំហានៗពន្យល់​ពី​របៀប​ដាក់រ​បាយ​ការណ៍​ទៅ​គេហទំព័រ។ យើង​បានធ្វើ​យុទ្ធនាការ​មួយចំនួន ចាប់ពី​យើង​បាន (ទទួលជោគជ័យ) ជួយសង្គ្រោះ​ហាង​អ៊ី​ន​ធើ​ណេ​ត​កាហ្វេ ទៅ​យុទ្ធនាការ​ដ៏​ល្បី​គឺ​ការ​ដាច់​ចរន្តអគ្គិសនី  រហូតមកដល់​យុទ្ធនាការ​រាយ​ការ​ណី​ពី​ស្ថានភាព​ផ្លូវ​នៅក្នុង​រាជធានី​ភ្នំពេញ។ ក្នុងពេល​នៃ​ការដាក់​ដំណើរ​ជា​ផ្លូវការ​នូវ​គេហទំព័រ​នេះ យើង​ក៏មាន​សេចក្តី​រីករាយ​ក្នុងការ​ចាប់ផ្តើម​យុទ្ធនាការ​ថ្មី​ស្របពេល​ជាមួយគ្នា ដែល​យុទ្ធនាការ​នេះ​ផ្តោតទៅលើ​ទឹកជំនន់​នៅ​ទីក្រុង​ភ្នំពេញ។ បើទោះបីជា​ប្រព័ន្ធ​លូទឹក​មាន​ដំណើរការ ក៏​ប​ន្តែ​ផ្លូវ​មួយចំនួន​នៅក្នុង​ទីក្រុង​នៅ​បន្ត​លិច​ក្នុងពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​យើង​ចង់ដឹងថា​វា​មាននៅ​ទីណា​ខ្លះ! លទ្ធផល​ទិន្នន័យ​នៅលើ​ផែនទី នឹង​ជួយ​អ្នករស់នៅ​ទីក្រុង​ជៀស​ពី​តំបន់​មាន ដែលមាន​ការលិចលង់​ខ្លាំង ក្នុងអំឡុងពេល​ភ្លៀង ហើយក៏​ដូចជា​ជួយ​បង្ហាញ​ដល់​កិច្ចប្រឹងប្រែង​អភិវឌ្ឍ​ប្រព័ន្ធ​លូទឹក។ យើង​ក៏មាន​សេចក្តី​សប្បាយរីករាយ ក្នុងការ​ប្រកាស​អំពី​កិច្ចប្រជុំ​ប្រចាំខែ​របស់​សម្លេង​ទីក្រុង​ផងដែរ។ កិច្ចប្រជុំ​ប្រចាំខែ​របស់​សម្លេង​ទីក្រុង គឺមាន​ក្រុម​អ្នក​ស្ម័​គ​ចិត្ត​ដែល​ជួបគ្នា​រៀងរាល់ខែ ដើម្បី​ពិភាគ្សា​អំពី​បញ្ហា​ទីក្រុង ការអភិវឌ្ឍ​ចុងក្រោយ​របស់​សម្លេង​ទីក្រុង និង​ការឆ្លើយតប​វិញ​តាមរយៈ​ការសំអាត​ទីក្រុង។ កិច្ចប្រជុំ​នឹង​ចាប់​ផ្តើមដំបូង នៅ​ថ្ងៃទី១២…

ផ្លួវគ្រលុកនៅទីក្រុងភ្នំពេញ!

ផែនទីស្តីពីស្ថានភាពផ្លួវរបស់ គឺត្រូវបានផលិត! យើងសូមថ្លែងអំគុណចំពោះអ្នកទាំងអស់គ្នាដែលបានដាក់របាយការណ៍ យើងទទួលបានរបាយការណ៍សរុប ចំនួន ៤៥០របាយការណ៍ ដូចមាននៅតាមចំនាត់ថ្នាកដូចខាងក្រោម៖ ចូរក្រលេកមើលផែនទីចុងក្រោយរបស់យើង វាពិតជាគួរឲ្យចាប់អារម្មណ៍ណស់ក្នុងការ សំគាល់ផ្លូវផ្សេងនៅខ័ណ្ឌ ដូនពេញ និងទន្លេបាសាក់ដែលផ្លូវនៅតំបន់នោះ មើលទៅទើបតែមានការអភិវឌ្ឍល្អប្រសើ តែនៅមានគ្រលុកដោយកន្លែង។ ផ្ទុយទៅវិញ ផ្លូវនៅម្តុំទួលស្លែង ក៏ដូចជានៅម្តុំផ្សារទួលទំពូង (ផ្សាររូស៊ី) គឺជាបណ្តាផ្លូវដែលមានស្ថានភាពមិនល្អ ទាល់តែសោះ។ សរុបមក មានតែ ១២ភាគរយនៃផ្លូវដែលបានស្រាវជ្រាវ បង្ហាញថាជា ផ្លូវល្អបំផុត។ របាយការណ៍ ៣៤ភាគរយ បង្ហាញពីស្ថានភាពផ្លូវមិនល្អ។ មាន ៦១ភាគរយនៃផ្លូវដែបានស្រាវជ្រាវ មានទាំងស្ថានភាពផ្លូវមិនសូវ មិនល្អ និងមិនល្អសោះ។ ទោះបីជាយ៉ាងណាក៏ដោយ មានតែ…

សម្លេងទីក្រុងទស្សនា CAMBUILD’13

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ ក្រុមការងារសម្លេងទីក្រុងបានទៅចូលរួម ពិធីតាំងពិព័រណ៍ CAMBUILD13 ដែលជាការបង្ហាញអំពីអាគារ និង សំណង់ធំៗបំផុតរបស់ប្រទេសកម្ពុជា ដែលធ្វើឡើងនៅមជ្ឍមណ្ឌលកោះពេជ្រចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី ១២ ខែសីហានេះ។ វាជាកាឆ្លុះបញ្ចាំងអំពីការរីកចំរើននៃសំណង់អាគារក្នុងរាជធានីភ្នំពេញ ហើយលក្ខណៈពិសេសនៃព្រឹត្ដិការនេះ មានការចូលរួមតាំងពិព័រណ៍របស់ក្រុមហ៊ុនធំៗ រួមទាំងក្រុមហ៊ុនសំណង់ ជាច្រើននិង ក្រុមឈ្មួនកណ្ដាលនៃអចលទ្រព្យផងដែរ។  ខាងក្រោមនេះជារូបភាពមួយចំនួនដែលយើងបានថតពី ផែនការនានា សម្រាប់គម្រោងសាងសង់អគារជាច្រើននៅក្នុងរាជធានីភ្នំពេញនាពេលអនាគត់។ …

កិច្ចពិភាគ្សាអំពី កាកសំណល់

សំរាម​សម្រាប់​បុគ្គល​ម្នាក់ អាចជា​មាសប្រាក់​របស់​បុគ្គល​ដ៏​ទៃ​ណាមួយ ឬក៏​ពាក្យចាស់​បុរាណ​និយាយ​គ្មាន​ន័យ។ នៅ​ទីក្រុង​ភ្នំពេញ មាន​ករណី​របស់​អ្នក​រើស​អេតចាយ ដែល​តែងតែ​រក​របស់របរ​តាម​ធុងសំរាម ដែល​អ្នក​ដ៏​ទៃ​បាន​បោះបង់ចោល។ តែ​កាក​សំ​ណា​ល់​ជា​របស់​ដែល​មនុស្ស​ភាគច្រើន តែងតែ​មិន​យកចិត្តទុកដាក់​លើ​វា ដោយ​គិតថា​វា​មិនមែនជា​បញ្ហា​របស់គេ ឬ​គិតថា​វា​នឹង​ត្រូវបាន​គេ​យកទៅ​បោះចោល​ក្នុងពេលឆាប់។  រហូតដល់​ទុក​ឲ្យ​សំរាម​ធុមខ្លិន​ស្អុយ និង​មិន​ចង់យក​ភ្នែក​មើល​ផង ដោយ​វា​មានការ​ជះ​ចំហាយ ឬ​មាន​ដង្កូវ និង​សត្វល្អិត​ចាក់រុក​ដោយ​ពុំ​មានការ​ខ្វល់ខ្វាយ។ គ្រប់ពេល​នៅពេល​ដែលមាន​ពិធី​សម្រាក​ជា​សាធារណៈ​នៅ​ទីក្រុង​ភ្នំពេញ គេ​តែងតែ​ឃើញ​មាន​សំរាម​រាយមាយ​នៅត្រង់​កន្លែង​ដែលមាន​គេ​ទៅ​កម្សាន្ត​ច្រើន។ ជា​លទ្ធផល យើងទាំងអស់គ្នា​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ មាន​ឧបសគ្គ​មួយ គឺ​ការធ្វើដំណើរ​ជៀសវាង​ផ្លូវ​ដែលមាន​សំរាម​ច្រើន។ នៅ​ថ្ងៃ​ច័ន្ទ ឬ​អង្គារ​បន្ទាប់ សំរាម​ទាំងឡាយ​ត្រូវបាន​រសាត់​បាត់​ភាគច្រើន។ ពលរដ្ឋ​គ្រប់រូប ងាយ​ណាស់​ក្នុងការ​ចោល​សំរាម​នៅតាម​ទី​ទំនេ​កាច់ជ្រុង និង​រក​ចំណូល​ដាក់​ហោប៉ៅ​ខ្លួនឯង ពី​សំរាម​នៅ​ទីក្រុង​ភ្នំពេញ តែ​ហាក់បីដូចជា​មិនសូវ​បានការ​យកចិត្តទុកដាក់​នៃ​ការសំអាត​ទីធ្លា តាម​ចិញ្ចើមផ្លូវ​ឬ​ការប្រមូល​សំរាម​ចោល​នោះទេ។ កាកសំណល់​សំរាម​រងចាំ​គេ​ប្រមូល​យកទៅ​ចោល គឺ​វា​ជាការ​កើតឡើង​ភាគច្រើន​ពី​ទីលំនៅ​ស្ថាន​របស់​មនុស្ស នៅលើ​ទូ​ទាំ​ពិភពលោក។ នៅ​កន្លែង​ខ្លះ…

បើកទ្វាបង្ហាញទិន្នន័យ ៖ សារៈសំខាន់នៃ លេខល្អ – ផ្នែកទី៣

នេះជាផ្នែកទីបីនៃផ្នកទាំងបីរបស់អត្ថបទនិយាយពី ទិន្នន័យល្អ អ្នកអាចស្វែងរកនៅទីនេះ បើកទ្វាបង្ហាញទិន្នន័យ ៖  សារៈសំខាន់នៃ លេខល្អ – ផ្នែកទី១ និង ផ្នែកទី២  ការផ្ទៀងផ្ទាត់ គ្រប់ទិន្នន័យទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ឡើងវិញដោយការយល់ឃើញថា ប្រហែលជាមានកំហុសឆ្គងខ្លះដែលអាចកើតមានឡើង។ មនុស្សក្នុងករណីជាច្រើន គឺជាអ្នកប្រមូលព័ត៌មានផង ឬជាអ្នកយកព័ត៌មានផង ដែលត្រូវបានធ្វើការវិភាគ ហើយពួកគេអាចនឹងធ្វើឱ្យមានកំហុសឆ្គង។ ការពិចារណានិយមន័យនៃពាក្យគន្លឹះ វិធីសាស្រ្ត និងសូម្បីតែមូលហេតុដែលទិន្នន័យត្រូវបានប្រមូល អាចផ្តល់ឱ្យអ្នកនូវគំនិតដ៏ល្អមួយ នៃរបៀបក្នុងការប្រមូលទិន្នន័យ ដែលអាចនឹងមិនមានភាពត្រឹមត្រូវទាំងស្រុង និងអ្វីដែលជាព័ត៌មានលំអិតអាចត្រូវបានត្រួតពិនិត្យឡើងវិញ។ នៅក្នុងឧទាហរណ៍នៃយុទ្ធនាការប្រឌិតគេហដ្ឋានពណ៌ក្រហមទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដែលអាស័យដ្ឋានគួរតែត្រូវបានត្រួតពិនិត្យ។ ការផ្ទៀងផ្ទាត់ គឺជាដំណើរការនៃការពិនិត្យមើលទិន្នន័យ ដើម្បីធានាថាវាមានភាពត្រឹមត្រូវ។ ចំពោះសម្លេងទីក្រុង ក្នុងវិធីពីរយ៉ាងក្នុងការផ្ទៀងផ្ទាត់: 1) របាយការណ៍អំពីបញ្ហាដូចគ្នា…

បើកទ្វាបង្ហាញទិន្នន័យ ៖ សារៈសំខាន់នៃលេខល្អ – ផ្នែកទី២

នេះជាផ្នែកទីពីរនៃផ្នកទាំងបីរបស់អត្ថបទនិយាយពី ទិន្នន័យល្អ អ្នកអាចស្វែងរកនៅទីនេះ បើកទ្វាបង្ហាញទិន្នន័យ ៖  សារៈសំខាន់នៃ លេខល្អ – ផ្នែកទី១ គុណភាព ធៀបទៅនឹងបរិមាណ វាជាការងាយស្រួលក្នុងការធ្វើអោយមានការទាក់ទាញ ដោយសារគំនិតនៅក្នុងទិន្នន័យជាច្រើន។ ជាមួយនិងចំនួនទិន្នន័យច្រើនអ្នកអាចធ្វើការបានរហ័ស។ ចំពោះសម្លេងទីក្រុង មានន័យថាយើង អាចបន្ថែមនូវរបាយការណ៍ជាច្រើន នៅលើផែនទីរបស់យើង​ ហើយ ជាមួយគ្នានេះផងដឬ វាក៏បានបង្ហាញនូវ សេចក្ដីសន្និដ្ឋានដែលគួរឲ្យចាប់អារម្មណ៍មួយចំនួនផងដែរ។ ចំពោះយុទ្ធនាការណ៍របស់យើងវិញ វាក៏នឹងទទួលបានជោគជ័យក្នុងក្រសែរភ្នែកមនុស្សភាគច្រើនផងដែរ។ ជាឧទាហរណ៍មួយនៃយុទ្ធិនាការណ៍ អំពី ចំនួនផ្ទះដែលមានគេហដ្ឋានពណ៌ក្រហមនៅក្នុងរាជធានីភ្នំពេញ។ ដោយសារយើងចង់បានតែរបាយការណ៍អំពីផ្ទះដែលមានគេហដ្ឋានពណ៌ក្រហមប៉ុណ្ណោះ ដូច្នេះ យើងនឹងសន្មត់ថារបាយការណ៍ដែលយើងទទួលបាន គឺអំពីគេហដ្ឋាន និងពណ៌របស់វា ហើយមានពណ៌ក្រហម។ ហេតុអ្វីបានជារាបាយការណ៍អំពគេហដ្ឋានមួយ គួរតែមានពណ៌ផ្សេងៗ?…

វីឌីអូៈ របៀបបញ្ញ្ចូលរបាយការណ៍

តើអ្នកមានបញ្ហាអំពី ការបញ្ចូលរបាយការណ៍របស់អ្នក ទៅក្នុងគេហទំព័រសម្លេងទីក្រុងមែនទេ? យើងដឹងថាវាពិតជាលំបាកបន្តិចសម្រាប់ការធ្វើជាលើកដំបូង ដូច្នេះ យើងរីករាយនឹងប្រាប់អ្នកថា យើងបានផលិតវីឌីអូជាភាសាខ្មែរ និងភាសាអង់គ្លេសដែលជួយលោកអ្នកឲ្យ ការដាក់ របាយការណ៍បានតាមជំហ៊ានបន្តបន្ទាប់។ វីឌីអូនេះនឹងបង្ហាញលោកអ្នកពីចំហ៊ាននីមួយៗ នូវរបៀបដាក់ របាយការណ៍ដោយ ចាប់ផ្តើមដំបូង គឺចូលទៅកាន់គេហទំព័រ សម្លេងទីក្រុង។ សូមចំណាយពេលបីបូននាទី ដើម្បីមើលវីឌីអូ នោះមិនយូរប៉ុន្មាន លោកអ្នកនឹង អាចក្លាយទៅជាបុគ្គលរាយ ការណ៍សម្រាប់សម្លេងទីក្រុងប្រកបដោយវិជ្ជាជីវៈ។ ដើម្បីមើលវីឌីអូអំពីរបៀបដាក់របាយការណ៍ លោកអ្នកគ្រាន់តែចុចនៅត្រង់នេះ៖ ឌីអូជាភាសាអង់គ្លេស ឬ ភាសាខ្មែរ សូមបន្តដាក់របាយការណ៍របស់អ្នក! ពីក្រុមការងារសម្លេងទីក្រុង …

បើកទ្វាបង្ហាញទិន្នន័យ ៖ សារៈសំខាន់នៃ លេខល្អ – ផ្នែកទី១

ទិន្នន័យ ឬ​ក៍​ព័ត៌មាន ដែល​ទិន្នន័យ​ទាំងនោះ​អាច​នឹងធ្វើ​ឲ្យ​មាន​ភាព​ធុញទ្រាន់ ហើយ​ទិន្នន័យ​នោះ​វា​ថែមទាំង​មាន​ភាព​មិនល្អ​ទៅទៀត។  ប៉ុន្ដែ​វា​មិន​តម្រូវ​ថា​សុ​ត​តែ​មិនល្អ​យ៉ាង​នោះឡើយ។ ព័ត៌មាន​គឺ​ល្អ​ស្រស់ស្អាត ហើយ​គេហទំព័រ​មួយ​មាន​ទិសដៅ ដើម្បី​បង្ហាញ​នូវ​របៀប​ក្នុងការ​បង្ហាញ​ទិន្នន័យ​ជា​ព័ត៌មាន​ដូចជា​ការបង្ហាញ​ម៉ូត គឺជា​ការ​បំផុសគំនិត​មួយ​សម្រាប់​ក្រុមការងារ​សម្លេង​ទីក្រុង និង​ជាពិសេស​នៅលើ​ផែនទី។ ផែនទី​នៅលើ​គេហទំព័រ​សម្លេង​ទីក្រុង គឺ​ពឹង​ផ្អែកទៅលើ​ទិន្នន័យ ដូចជា​ក្រា​ហ្វិ​ច​ទិន្នន័យ​ទាំងអស់ នៅលើ​ព័ត៌មាន គឺមាន​ភាពស្រស់ស្អាត។ ការច្នៃ​រូបភាព​ទាំងនោះ គឺ​ពឹងផ្អែក​ទិន្នន័យ​ត្រឹមត្រូវ ការបកស្រាយ​ច្បាស់លាស់ និង​មានបំណង​យល់ដឹង​ពី​របៀប​នៃ​ការបង្ហាញ​ព័ត៌មាន ដែល​គេ​អាច​មើលឃើញ​បាន។ នេះ​គឺ​សម្លេង​ទីក្រុង យើង​មាន​ពេលវេលា​ល្អ ជាជាង​មាន​ព័ត៌មាន​ដែលជា​នាវិក​ដ៏​ល្អ ប៉ុន្ដែ​ទោះជា​យ៉ាង​ក៏ដោយ យើង​គួរតែ​ធ្វើការ​ការបង្ហាញ​ព័ត៌មាន​ទាំងនោះ​នៅលើ​ផែនទី​តែប៉ុណ្ណោះ។ ដើម្បី​ធ្វើការ​បង្ហាញ​អ្វីមួយ​នៅលើ​ផែនទី តម្រូវ​ឲ្យ​គេ​ធ្វើការ​បន្ថែម​កម្រិត​នៃ​ភាពត្រឹមត្រូវ ដែល​ស្ថិតិ​ភាគច្រើន​មិនមាន​ព័ត៌មាន ពី​ទីតាំង​ព័ត៌មាន​ច្បាស់លាស់។ ចំពោះ​ផែនទី​នេះ គេ​អាច​ធ្វើបាន​តាមរយៈ​ប្រព័ន្ធ​បី​ផ្សេងគ្នា គឺ កូអរដោនេ​ក្រឡាចត្រង្គ  រយៈទទឹង និង​រយៈបណ្ដោយ…

ការប្រកួតប្រជែងសរសេរសំណេរពី ទីក្រុងបៃតង!

ក្រុមការងារសម្លេងទីក្រុងស្រលាញ់ ទីធ្លាបៃតង និងបច្ចេកវិទ្យា ហើយដើម្បី​អបអរសាទរចំពោះ​សេចក្តីស្រលាញ់ យើងបានធ្វើកិច្ចសហប្រតិបត្តិការណ៍ជាមួយ វិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ រៀបចំការប្រកួតប្រជែងសំណេរអត្ថបទស្តីអំពីទីក្រុងបៃតង។ ការប្រកួតប្រជែងសំណេរអត្ថបទ​ពីទីក្រុងបៃតង មានគោលបំណងផ្តោតលើ សិស្សានុសិស្សដែលទើបតែ​នឹងបានបញ្ចប់ការ​សិក្សានៅថ្នាក់វិទ្យាល័យ ប្រធានបទនៃសំណេរ គឺ ការអភិវឌ្ឍន៍ទីក្រុងស្អាត ដោយប្រើបច្ចេកវិទ្យា។​  សិស្សានុសិស្ស វិទ្យាល័យ ត្រូវបានស្នើរឲ្យសរសេរសំណេរអត្ថបទនោះ ជាភាសាខ្មែរចាប់ពី ៨០០ ទៅ ១០០០ ពាក្យ លើប្រធានបទខាងលើ។ បេក្ខជនត្រួវបញ្ជូនសំណេរ​របស់ខ្លួនមកកាន់ ផ្ទះលេខ ៥៤ វិថីលេខ ១០០៣ កាច់ជ្រុងវិថី ១៩៨៨ ឬតាមរយៈអាស័យដ្ឋានអ៊ីម៉ែល sor_buntha@ppit-edu.com និង cpsti@ppit-edu.com  ឲ្យបានមុនថ្ងៃទី…