Category Archives: ប្លុក

តើផែនការដំណើរការរថយន្ដសាធារណៈដើរដល់ចំណុចណាហើយ?

នៅព្រឹកថ្ងៃទី២២ ខែមករា​ ឆ្នាំ ២០១៤ នេះ ក្រុមការងារសម្លេងទីក្រុង បានចុះទៅសង្កេតមើល អំពីដំណើរការនៃការស្ថាបនា ចំណតរថយន្ដក្រុងតាមបណ្ដោយផ្លូវមុន្នីវង្ស​ដែលចំណតដំបូងបង្អស់ គឺស្ថិតនៅចំណុចផ្សារច្បារអំពៅ។ មកដល់ពេលនេះការធ្វើចំណតរថយន្ដនោះ គឺបានស្ថាបនាដល់ចំណុច មុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយ ដែលការស្ថាបនាទាំងសង់ខាងផ្លូវនោះ គឺបានសម្រេចរួចរាល់ចំនួន ៧ ចំណតរួចមកហើយគិត មកដល់ចំណុចចំណត នៅមុខក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ បើតាមសំដីរបស់ មេការនៃក្រុមកម្មករដែលស្ថាបនា​ ចណណតរថយន្ដសារធារណៈនេះ បានបញ្ជាក់ថា ប្រហែល២ ឬ៣​ថ្ងៃទៀតការស្ថាបនាចំណតរថតយន្ដនេះ នឹងត្រូវបានបញ្ចប់ជាស្ថាពរ។ គួរបញ្ជាក់ផងដែរថា រថយន្ដក្រុងសារធារណៈនេះ គឺនឹងធ្វើចរាចរណ៍ចាប់ពីចំណុច ផ្សារច្បារអំពៅរហូតដល់រង្វង់មួលកាំភ្លើង គល់ស្ពានជ្រោយចង្វារ។…

សូមអបអរសាទរចំពោះ ក្រុមហ៊ុនអគ្គិសនីកម្ពុជាដែលបានចេញ តារាងព័ត៌មានអំពីការដាច់ចរន្តអគ្គិសនី

សារព័ត៌មានជាតិ និងអន្តរជាតិបានផ្សាយនូវ សេក្ដីជូនដំណឹងជាផ្លូវការរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី១៣ មករាឆ្នាំ២០១៣ អំពីការចុះផ្សាយនូវតារាងព័ត៌មានដាច់រន្តអគ្គិសនី។ ហេតុផលនៃការអគ្គិសនីនេះ គឺ ដើម្បីអនុវត្ដការងារជួសជុល ថែរទាំ នឹងផ្លាស់ប្ដូរបរិក្ខារប្រព័ន្ធចែកចាយភ្លើង នៅតំបន់មួយចំនួនដូចជា នៅខណ្ឌ ពោធ៌សែនជ័យ ខណ្ឌ​សែនសុខ ខណ្ឌដូនពេញ ខណ្ឌ ៧មករា ខណ្ឌឬស្សីកែវ ជាដើម។ ព័ត៌មានលម្អិតនៅទីនេះ គួររំលឹកផងដែរថា សម្លេងទីក្រុងបានផ្ញើរ លិខិតចំហរ មួយនៅថ្ងៃទី​២៩ ឧសភា ឆ្នាំ២០១៣ ទៅកាន់លោក កែវ រតនៈដែលជានាយកប្រត្តិបត្តិអគ្គិសនីកម្ពុជា ក្នុងគោលបំណងអោយអគ្គិសនីកម្ពុជា ចេញផ្សាយនូវតារាងព័ត៌មាននៃការដាច់ចរន្តអគ្គិសនី។ បើយោងទៅតាមលិខិតនោះ អគ្គិសនីកម្ពុជាបានចុះផ្សាយនូវ សេក្ដីថ្លែងការណ៍ជាច្រើន…

សម្លេងទីក្រុងកម្ពុជាបានធ្វើបទបង្ហាញនៅក្នុង សន្និសិទយុវជនថ្នាក់ជាតិលើកទី១

សម្លេង​ទីក្រុង​កម្ពុជា បានធ្វើ​បទ​បង្ហាញ​នៅក្នុង ស​ន្និសិទ​យុវជន​ថ្នាក់ជាតិ​លើក​ទី១ ស្តីពី“ដំណើរ​ឆ្ពោះទៅកាន់​ភាពជោគជ័យ​ក្នុង​ការងារ និង​មុខរបរ​ផ្ទាល់ខ្លួន” ដែល​បានរៀបចំ​ដោយ ម​ជ្ឈ​ម​ណ្ឌុ​ល​យុវជន​ដើម្បី​ការអភិវឌ្ឍ នៅ​ថ្ងៃទី ១២ ខែមករា ឆ្នាំ២០១។ គោលបំណង​សំខាន់​ក្នុងការ​រៀបចំ​ស​ន្និ​សិទ្ធ​នេះ​ឡើង​គឺ​ដើម្បី៖ របៀប​ទទួល​បានការ​ងារ និង​ការចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម លើកឡើង​អំពី​ស្ថានភាព​ស​ស្វែងរក​ការងារ ធ្វើ​របស់​យ​វជន​ក្នុងប្រទេស​កម្ពុជា និង​របៀប​រក្សា​ស្ថេរភាព​ការងារ របៀប​ត្រៀមខ្លួន​ឱ្យបាន​ល្អ សម្រាប់​ដាក់​ពាក្យសុំ​ការងារ វិធីសាស្ត្រ​សម្រាប់​ទទួលបាន​ជោគជ័យ​ក្នុង​បទ​សម្ភាស​ការងារ របៀប​ស្វែងរក​ការងារ​តាម​អ៊ី​ន​ធើ​ណេ​ត និង​សិក្សា​ដោយ​សេរី​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ចែករំលែក​បទពិសោធ​ន៍​លើ​ការធ្វើ​ជំនួញ​ផ្លា​ល់​ខ្លួន ដំណើរការ​ជ្រើស​រើ​សបុ​គ្គ​លឹក​របស់​អង្គការសហប្រជាជាតិ បើក​កិច្ចពិភាគ្សា​ជាមួយ​អ្នកផ្តល់​បទ​សម្ភាស​ការ​ងារ (ពី​ស្ថាន​ប័ន​ឯកជន គ្រឹះស្ថានសិក្សា ភ្នាក់ងារ​ផ្តល់​ការងារ ស្ថាប័ន​អង្គការ​នានា ភ្នាកងារ​រដ្ឋាភិបាល និង​បុគ្គ​លឹក​ស្ថានទូត) របៀប​បង្កើត​សហគ្រាស់​ធំ​តែមាន​ហានិភ័យ​ទាប របៀប​ស្វែងរក​ការងារ​ក្រៅ​ម៉ោង តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ដែល​ទទួលបាន​ប្រាក់ខែ​សម​រម…

សិក្ខាសាលាទី២ “សម្លេងទីក្រុង និង ការអភិវឌ្ឍទីក្រុង”

នៅ​ថ្ងៃទី១៤ខែធ្នូ ឆ្នាំ ២០១៤ ក្រុមការងារ សម្លេង​ទីក្រុង បានរៀបចំ​សិក្ខាសាលា​ទី២ ដែលមាន​ប្រធានបទ​ថា “សម្លេង​ទីក្រុង និង​ការអភិវឌ្ឍ​ទីក្រុង” នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ភ្នំពេញ មាន​អ្នកចូលរួម​សរុប ប្រមាណ​ជា៣៨នាក់ ដែល​ពួកគេ​ជា​និស្សិត​ផ្នែក​ស្ថា​ប្យក​ម្ម សំណង់​ស៊ីវិល អាយ​ធី អគ្គិសនី អេ​ឡិច​ត្រូ​និ​ច អក្សរសាស្ដ្រ​អង់គ្លេស ច្បាប់ សេដ្ឋកិច្ច មកពី សាកលវិទ្យាល័យ​នានា​ក្នុង​រាជា​ធានី​ភ្នំពេញ។ សិក្ខា​សិលា​នេះ​រៀបចំឡើង ក្នុង​គោលបំណង​ចែករំលែក​បទពិសោធន៍​គម្រោង កិច្ចការ​នានា​របស់រ​បស់​សម្លេង​ទីក្រុង និង​បញ្ហា​ការអភិវឌ្ឍ​ទីក្រុង ដើម្បី​ឲ្យ​ពួកគេ​មានឱកាស​ផ្តល់​ជា​មិត្ត​យោបល់ល្អៗ អំពី​ការ​ភិ​វ​ឌ្ឍ​ទីក្រុង និង​ផលប៉ះពាល់​នានា​ស្តីពី​ការអភិវឌ្ឍ​ទីក្រុង នាពេល​បច្ចុប្បន្ន។   លើ​ពីនេះ​ទៅទៀត និ​សិ​ត្ស​ទទួលបាន​ចំណេះដឹង​ជាច្រើន ក្នុងការ​ចូលរួម អភិវឌ្ឍ​សង្គម​តាមរយៈ…

នៅទីក្រុងភ្នំពេញ បន្ទាប់ពីមានទឹកជំនន់ (វីដីអូ)

វីឌីអូខ្លី ដែលមានចំណងជើងថា “ទីក្រុងភ្នំពេញ បន្ទាប់ពីទឹកជំនន់” របស់ក្រុមការងារសម្លេងទីក្រុង បានដាក់បញ្ចាំងជាផ្លូវការហើយ។ គោលបំណងសំខាន់ ក្នុងការផលិតរបស់វីឌីអូនខ្លីនេះឡើង គឺចង់បង្ហាញពីស្ថានភាពទឹកលិចផ្លូវ ក្នុងរាជធានីភ្នំពេញបន្ទាប់ពីភ្លៀងធ្លាក់ចុះ និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដោយសារទឹកជំនន់ ហើយនិង កត្ដាដែលធ្វើអោយមានទឹកជំនន់ ក្នុងទីក្រុងភ្នំពេញេទៅ ដល់មនុស្សទាំងអស់នៅ ក្នុងពិភពលោកអោយបានដឹង។ វីឌីអូមានរយៈពេល ៥នាទី និង៤៨វិនាទី។ ក្រុមការងារសម្លេងទីក្រុងបានចុះទៅ សម្ភាសន៍ជាមួយប្រជាពលរដ្ឋមួយចំនួនដែលពួគគាត់រងគ្រោះដោយសារទឹកកជំនន់នេះ។ ប្រជាលពលរដ្ឋបានបង្ហាញអំពី ទុក្ខលំបាករបស់ពួកគាត់ដោយសារទឹកជំនន់រួមជាមួយ និងសំណូមពរមួយចំនួន ដល់រដ្ឋាភិបាល ដើម្បីអោយជួយដោះស្រាយបញ្ហានេះ ដល់ពួកគាត់ផងដែរ។ រហូតមកដល់ពេលនេះ សម្លេងទីក្រុងបានផលិតវីឌីអូចំនួន ៣ មានចំណងជើងដូចជា ទីក្រុងនិយាយ ,…

សម្លេង​ទីក្រុង​កម្ពុជា ធ្វើ​បទ​បង្ហាញ​ដល់​និស្សិត ចំនួន ១៦០នាក់

កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្រុមការងារ​សម្លេង​ទីក្រុង​បាន​ដែល​ដឹកនាំ​ដោយ លោក មី សុវណ្ណ ប្រធាន​គម្រោង​ទទួលបន្ទុក​ព័ត៌មាន បានធ្វើ​បទ​បង្ហាញ​ស្ដីពី សម្លេង​ទីក្រុង និង​ការអភិវឌ្ឍ​ទីក្រុង​ដល់​និស្សិត នៃ​វិទ្យាស្ថាន​អភិវឌ្ឍន៍​និស្សិត ហើយ​ពេល​រសៀល ក៏​បន្តធ្វើ​បទ​បង្ហាញ​នៅ សាកលវិទ្យាល័យ សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប។ ការធ្វើ​បទ​បង្ហាញ​នេះ គឺ​ត្រូវបាន​ធ្វើឡើង​ស្របទៅតាម​ផែនការ និង​យុទ្ធនាការ​នានា​របស់​ស​ម្លេ​ង​ទីក្រុង ក្នុង​គោ​បំណង​ចែករំលែក​អំពី បទពិសោធន៍​ការងារ សកម្មភាព​គម្រោង យុទ្ធនាការ​នានា និង​របៀប​ដែល​ប្រជា​ពលរ​ដ្ធ​ទូទៅ ជាពិសេស សិស្ស​និស្សិត និង យុវជន​អាច​ចូលរួម ក្នុងការ​អា​ភិ​វ​ឌ្ឍ​រាជធានី​ភ្នំពេញ តាមរយៈ​ការរាយការណ៍ ឬ​ការដាក់​របាយការណ៍​មកកាន់ គេហទំព័រ​សម្លេង​ទីក្រុង http://urbanvoicecambodia.net/maps/reports/submit/?l=km ដើម្បី​ឲ្យ​រាជធានី​ភ្នំពេញ មានការ​អភិវឌ្ឍ​បាន​កាន់​ត​តែមាន​ភាពល្អ​ប្រសើរឡើង​ថែមទៀត។ សូមបញ្ជាក់​ផងដែរ​ថា…

តើការប្រមូលនិងការទុកដាក់សំរាម នឹងឈប់ក្លាយជាបញ្ហាចោទ ក្នុងទីក្រុងភ្នំពេញសម្រាប់ឆ្នាំ ២០១៤ មែនឬទេ?

អភិបាលថ្មីរបស់សាលារាជធានីភ្នំពេញ ឯកឧត្ដម ប៉ា សុជាតិវង្ស បានមានប្រសាន៍ថា សំរាមជាអាវុធមុខ ពីរដ៍សាហាវ ដែលវាអាចឆក់យកជីវិតប្រជាពលរដ្ឋ ដោយសារតែការស្រូបយក ក្លិនស្អុយរបស់វា។ ជាងនោះទៅទៀត វាផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់វិស័យទេសចរណ៍ និង​បរិស្ថាននៅជុំវិញ ទីក្រុងភ្នំពេញ។ (ប្រភព vayofm.com, ចុះផ្សាយកាលពីថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ២០១៣ ដោយ លោក សួ វិសាល) ទោះបីជាយ៉ាងណាក៍ដោយ អតីតអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម កែប ជុតិមា ក៍ធ្លាប់មានប្រសាន៍ដែរថាចំពោះ អាជ្ញាប័នលើការប្រមូលសំរាមត្រូវបាន អនុញាតិអោយក្រុមហ៊ុន ប្រមូលសំរាមស៊ីនទ្រី ប៉ុន្ដែសាលារាជធានីភ្នំពេញ…

ភ្នំពេញត្រូវបានចាត់ចំណាត់ថ្នាក់ ជាទីក្រុងមួយដែលអាក្រក់បំផុត ក្នុងចំណោមទីក្រុងទាំងឡាយ ដែលមិនគួររស់នៅក្នុងពិភពលោក

ក្នុង​ឆ្នាំ 2012 អង្គភាព​អ្នកសេដ្ឋកិច្ច​ពិសេស (EIU) បាន​សហការ​ជា​ដៃគូ​ជាមួយ Buzz Data បានរៀបចំ​ការប្រកួត​ប្រជែង ដើម្បី​អនុញ្ញាតឱ្យ អ្នកប្រើប្រាស់​ដាក់បញ្ចូល​គ្នា នូវ​ទិន្នន័យ​អំពី​ការចំណាយ​ក្នុងការ​រស់​របស់​ពួកគេ​ទូទាំង​ពិភពលោក និង​ការស្ទង់មតិ​អំពី​លទ្ធិភាព​នៃ​ការរស់នៅ ដើម្បី​បង្កើត​ចំណាត់ថ្នាក់ របស់​ពួកគេ។ អ្នកឈ្នះ​គឺជា “Spatially Adjusted Livability Index” ដែល​ផ្តោតលើ​ទំហំ លក្ខណៈ ដូចជា សួន​កំសាន្ដ ទ្រព្យសម្បត្តិ​វប្បធម៌ ទំហំ​លាតសន្ធឹង និង​ការបំពុល​បរិស្ថាន។ យោងតាម​លិបិក្រម​នេះ រាជធានី​ភ្នំពេញ​ស្ថិតនៅ​ក្នុងចំណោម ទីក្រុង 4 នៃ​ទីក្រុង​ដ៏​អាក្រក់​បំផុត​ក្នុងការ​រស់នៅ។ លទ្ធភាព​នៃ​ការរស់នៅ ជាការ​ពិតណាស់ វា​ជា​ប្រធានបទ​មួយ ដែល​ប្រជាពលរដ្ឋ​មួយ…

សិក្ខាសិលាទី១របស់សម្លេងទីក្រុងកម្ពុជា ស្តីពីការអភិវឌ្ឍទីក្រុង

  ក្រុមការងារ​សម្លេង​ទីក្រុង​បានរៀបចំ​សិក្ខា​សិលា​ជា​សេរី​របស់ខ្លួន​នៅឯ​ភោ​ជនី​ដ្ឋា​ន អេ​ដែន ដែល​សិក្ខា​សិលា​ទីមួយ​បានចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១។ សិក្ខា​សិលា​ទីមួយ​បាន​អ​ញ្ចើ​ញ​អង្គការ​សង្គម​ស៊ី​វី​ល និង​សកម្មជន​សហគម ដើម្បី​បណ្តុះបណ្តាល និង​ផ្សារ​ផ្ជា​ប់​ពួកគេ​ជាមួយ​សកម្មភាព​របស់​សម្លេង​ទីក្រុង ដើម្បី​ឲ្យ​ពួកគេ​មានការ​យល់ដឹង​កាន់​ប្រសើរ​លើ​គម្រោង​នានា​របស់​សម្លេង​ទីក្រុង និង​បង្កើត​កិច្ចពិភាគ្សា​ក៏ដូចជា​ប្រមូលផ្តុំ​សំលេង​អ្នករស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ស្តីអំពី​ការអភិវឌ្ឍ និង​បញ្ហា​នៃ​ការអភិវឌ្ឍផ្សេង។ អ្នកចូលរួម​ចំនួន ១៦នាក់ ត្រូវបាន​ចែកជា ៣ក្រុម​ពិភាគ្សា​ដោយ​ផ្អែកលើ​ប្រធានបទ​ដែល​បាន​ផ្តល់អោយ។ បន្ទាប់ពី​បាន​ចូលរួម​យ៉ាងសកម្ម​ពិភាគ្សា​ក្នុង​ក្រុម​តូច​អស់​រយៈពេល កន្លះ​ម៉ោង ពួកគេ​បានផ្តល់​ជាគំនិតល្អៗជាច្រើន ហើយ​បានធ្វើ​បទ​បង្ហាញ​ដល់​អ្នកចូលរួម​ទាំងអស់។ សូម​អាន​សំណួរ​ដែលជា​ប្រធានបទ និង​ចម្លើយ​របស់​សិក្ខាកាម​ពី​ក្រុម​ទាំងបី​ដូច​ខា​ក្រោម៖  ១. តើប្រជាពលរដ្ឋអាចចូលរួមក្នុងកិច្ចអភិវឌ្ឍទីក្រុងបានយ៉ាងដូចម្តេចខ្លះ? –          រួមគ្នាសំអាតសហគម –          ធ្វើអនាម័យក្នុងទីក្រុង –          រូមគ្នាគោរពច្បាប់ចរាចរ និងច្បាប់ដ៏ទៃទៀតដែលមានចែង –          ចូលរួមសកម្មភាពសង្គម ដូចជាការការពារបរិស្ថាន…

សម្លេងទីក្រុងធ្វើបទបង្ហាញ ក្នុងសិក្ខាសាលា ទីក្រុងសិល្បៈអមតៈ

កាលពី​ថ្ងៃទី១៤ខែវិច្ឆិកា​ឆ្នាំ២០១៣ ក្រុមការងារ​សម្លេង​ទីក្រុង​បាន​ចូលរួម​ក្នុង​កម្មវិធី សិក្ខាសាលា​មួយ របស់​ទីក្រុង​សិល្បៈ​អមតៈ​ដែល​បាន​ធ្វើឡើង​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ។ ក្រុមការងារ សម្លេង​ទីក្រុង​បានធ្វើ​បទ​បង្ហាញ​ទៅកាន់​សិក្ខាកាម​ប្រមាណ​ជា៤០នាក់ ដែល​មកពី​សាលា​ស្ថាប្បត្យកម្ម សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ អង្គការ សា​សា​បាសាក់ និង អង្គការ លម្អ ជូណ​ល។ សិក្ខាសាលា​បាន​ប្រមូលផ្តុំ​អ្នករស់នៅ​ទីក្រុង​ច្រើន ដែលជា​ទូទៅ​ពួកគេ​មិនមែនជា​ផ្នែក​នៃ​ការអភិវឌ្ឍ និង​ស្ថាបនា​ទីក្រុង​នោះទេ។ សិល្បៈករ និស្សិត ស្ថាប័ន​វប្បធម៌ និង​ប្រជាពលរដ្ឋ​ទីក្រុង​ភ្នំពេញ ដែល​ចាប់អារម្មណ៍​ទៅលើ​ការចូលរួម​កិច្ចពិភាក្សា​អំពី ការអភិវឌ្ឍ​ទីក្រុង​ភ្នំពេញ ត្រូវបាន​លើក​ទឹក​ចិ​ត្ដ​អោយ​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ។ មានការ​ពិភាក្សារ​សន្ទនា​ទៅវិញទៅមក​ក្នុងចំណោម​អ្នក​ដែល​ចូលរួម ដើម្បី​ដោះស្រាយ​លើ​បញ្ហាផ្សេងៗនិង​បញ្ហា ដែល​ផ្ដោត​សំខាន់​លើ​ការអភិវឌ្ឍ​ទីក្រុង។  លិ​ទ្ធិ​ផល​ជា​គន្លឹះ​ដែល​បានមកពី​កិច្ច​ពិ​ភគ្សា​របស់​ស​ក្ខា​កាម គឺថា​ផ្សាភ្ជាប់​កិច្ចការ​រវាង​ភាគី​ពាក់ព័ន្ធ​ផ្សេង​និង​សាធារណជន​ទូទៅ​គឺជា​ធាតុ​សំខាន់​នៃ​ការអភិវឌ្ឍ​នា​រាជធានី​ភ្នំពេញ​នាពេល​អនាគត។ នេះ​ជា​រូបភាព​មួយចំនួន​អំពី​សម្មភាព​កំឡុងពេល​សិក្ខាសាលា៖ …

ទស្សនៈគំនិតរបស់ប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ ស្តីពី ការអភិវឌ្ឍរយៈពេល ១០ឆ្នាំខាងមុខ

យើង សម្លេង​ទីក្រុង​កម្ពុជា បានដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​គេហទំព័រ​របស់​យើង នៅ​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣ ដែលមាន​អ្នកចូលរួម​ចំនួន ១០០នាក់។ នៅក្នុង​ការដាក់​ឲ្យ​ដំណើរការ មាន​សកម្មភាព​ជាច្រើន​ដូចជា ការធ្វើ​បទ​បង្ហាញ​គម្រោង​សម្លេង​ទីក្រុង ចាក់​បញ្ចាំង​រឿង​ខ្លី​មាន​ចំណងជើង​ថា ទីក្រុង​និយាយ! ចាក់​បញ្ចាំង​វី​ឌី​អូ របៀប​ដាក់​របាយការណ៍ ដោត​ម្ជុល​នៅលើ​ផែន​ទីដៅ​ទីតាំង​ផ្ទះ​របស់​អ្នកចូលរួម ការតាំង​ពិ​ពណ៌​ផែនទី ការ​ពិពណ៌នា​ទីក្រុង​ភ្នំពេញ​ដោយ​ប្រើប្រាស់​មួយ​ពាក្យ និង​ឆ្លើយ​នឹង​សំណួរ តើ​ការអភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​អ្វីខ្លះ​ដែល​អ្នក​ចង់ឃើញ​ក្នុង​រយៈពេល ១០ឆ្នាំ​ខាងមុខ? Idea Tank គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់ មាន​អ្នកចូលរួម​ចំនួន ៣២នាក់ ដែល​បាន​សរសេរ​គំនិត​របស់គេ​ឆ្លើយតប​ទៅនឹង​សំណួរ​ខាងលើ ដាក់​លើ​ក្រដាស​ពណ៌​ដែល​ផ្តល់ ហើយ​យកទៅដាក់​នៅក្នុង​ធុង។ បន្ទាប់ពី​ព្រឹត្តិការណ៍​បាន​បញ្ចប់ទៅ ក្រុមការងារ​សម្ល​ង​ទីក្រុង បាន​ប្រមូល​គំនិត​ទាំងនោះ ហើយ​ចែករំលែក​ត្រឡប់​ទៅ​សាធារណៈជន ក៏ដូចជា​អ្នកចូលរួម ដើម្បី​ឲ្យ​បានដឹង​អំពី​របៀប​នៃ​ការអភិវឌ្ឍ​ទីក្រុង​ភ្នំពេញ…

សកម្មភាពក្រុមអ្នកស្ម័គ្រចិត្តសម្អាតទីក្រុងនៅផ្សារកណ្តាល

កាលពីថ្ងៃទី១២ខែតុលាឆ្នាំ២០១៣ក្រុមការងារសម្លេងទីក្រុងបាន ធ្វើសកម្មភាពស្ម័គ្ររើសសំរាមនៅម្ដុំផ្សារ កណ្ដាលនៅលើផ្លូវលេខ១៥៤ និង ផ្លូវលេខ១៣ ដែលចាប់ផ្ដើមពីផ្លូវ១៥៤ខាងក្រោយវត្ដឧណ្ណាឡោម ដល់ ផ្លូវ១០៨ជាប់ផ្សាររាត្រី។ នៅក្នុងសកម្មភាពស្ម័គចិត្ដសំអាតទីក្រុង ដែលរៀបចំដោយក្រុមការងារសម្លេងទីក្រុង នេះគឺចាប់ផ្ដើមពីម៉ោង ៨ព្រឹកដល់ម៉ោង១១ថ្ងៃត្រង់ ហើយមានអ្នកចូលរួម២៧នាក់ ដែលជានិស្សិតនឹងប្រជាជនមកពីសហគម។ មុននឹងចាប់ផ្តើមធើ្វដំណើទៅកាន់កន្លែងសំអាតទីក្រុង លោក មី សុវណ្ណ ប្រធានគម្រោងសម្លេងទីក្រុងបាន ធ្វើបទបង្ហាញអំពីសម្លេងទីក្រុង សកម្មភាពថ្មីៗរបស់ម្លេងទីក្រុង របៀបដាក់របាយការណ៍ ចូលទៅក្នុងគេហទំព័រសម្លេងទីក្រុង និងសកម្មភាពកិច្ចការប្រជុំប្រចាំខែ​ ទៅដល់អ្នកដែលចូលរួម។ ក្នុងសម្មភាពរើសសំរាមនេះ អ្នកចូលរួមបានបង្ហាញពីអារម្មណ៍សប្បាយរីករាយ របស់ពួកគេដែលបានចូលរួម សម្លេងទីក្រុងក្នុងការងារសង្គម ហើយពួកគេសង្ឃឹមថានឹងមាន ឱកាសចូលរួមជាមួយនឹង ក្រុមការងារសម្លេងទីក្រុងជាបន្ដទៀតនាពេលអនាគត។ លើសពីនេះទៅទៀត ពួកគេបានបង្ហាញទឹកចិត្ដស្រលាញ់ដល់ទីក្រុងភ្នំពេញ ហើយក៍ចង់ធ្វើជា…