ក្រសួង​មហាផ្ទៃ​​ដាក់​វិធាន​ការ​ផាក​ពិន័យ​ចំពោះ​​បុគ្គល​ណា​ចោល​សម្រាម​នៅ​ទី​សាធារណៈ

ក្រសួង​មហាផ្ទៃ​​ដាក់​វិធាន​ការ​ផាក​ពិន័យ​ចំពោះ​​បុគ្គល​ណា​ចោល​សម្រាម​នៅ​ទី​សាធារណៈ

On

ប្រភព៖ កោះសន្តិភាព,ដោយ៖ សហការី,ថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥

រាជធានី​ភ្នំពេញ ៖ ប្រភព​ពី​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ឲ្យ​ប្រជាពលរដ្ឋ រួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្លួន អនុវត្ត​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​សម្រាម និង​សំណល់​រឹង​នៅ​ទីប្រជុំជន ឲ្យ​បាន​គ្រប់​ៗ​គ្រប់​គ្នា ដើម្បី​រួម​គ្នា​ថែរក្សា​សម្អាត​បរិស្ថាន នៅ​ក្នុង​មូលដ្ឋាន​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ ។

នៅ​ក្នុង​អនុក្រឹត្យ​នោះ បាន​កំណត់​ថា សម្រាប់​បុគ្គល​ដែល​មិន​គោរព​ការ​វែកញែក វេច​ខ្ចប់​សម្រាម បែងចែក​សម្រាម ដាក់​ទុក​សម្រាម​តាម​ដងផ្លូវ មិន​សម​ស្រប​តាម​ពេលវេលា​ដែល​បាន​កំណត់ ការ​បោះចោល​សម្រាម​តាម​ទី​សាធារណៈ ដងផ្លូវ​ការ​ដុត​សម្រាម​នៅ​ទីប្រជុំជន​សាធារណៈ មិន​បាន​ត្រឹមត្រូវ​ ម្ចាស់​អ្នកគ្រប់គ្រង​ផ្សារ ទីតាំង​អាជីវកម្ម ក្រុមហ៊ុន​សហគ្រាស​ជាដើម ដែល​មិន​រៀបចំ​មាន​ធុងសម្រាម​ត្រឹមត្រូវ ការ​វេច​ខ្ចប់​ដោយ​មាន​លាយ ជាមួយ​សំណល់​រឹង​ឧស្សាហកម្ម ឬ​សំណល់​រឹង​គ្រោះថ្នាក់ នឹង​ត្រូវ​ទទួល​បានការ​ផាកពិន័យ​ជា​ប្រាក់​ចាប់ពី​១​ម៉ឺន​រៀល ទៅ​២០​ម៉ឺន​រៀល​ទៅ​តាម​ប្រភេទ​សម្រាម​ ។

ក្នុង​ករណី​បុគ្គល​បង់ប្រាក់ ពិន័យ​មិន​តាម​ពេលវេលា​កំណត់ ការ​ពន័យ​នឹង​ត្រូវ​បង់​ពិន័យ​កើន​ចំនួន​ពី​២​ដង ទៅ​៣​ដង ហើយ​បើ​មិន​បង់​ក្នុង​រយៈពេល​៩០​ថ្ងៃ អាជ្ញាធរ​នឹង​រៀបចំ​សំណុំ​ឯកសារ​ប្តឹង​ទៅ​តុលាការ ៕

សាលា​រាជធានី​ភ្នំពេញ​រៀបចំ​គោលការណ៍​ចាត់វិធានការ​លើ​អ្នកយក​ចិញ្ចើមផ្លូវ​ធ្វើ​អាជីវកម្ម​

សាលា​រាជធានី​ភ្នំពេញ​រៀបចំ​គោលការណ៍​ចាត់វិធានការ​លើ​អ្នកយក​ចិញ្ចើមផ្លូវ​ធ្វើ​អាជីវកម្ម​

On

ប្រភព៖ ថ្មីៗ, ដោយ : ខន ចំប៉ា  13-11-2015,

​សាលា​រាជធានី​ភ្នំពេញ​កំពុង​រៀបចំ​គោលការណ៍​ដាក់​ឆ្លងទៅ​ក្រុមប្រឹក្សា​ដើម្បី​ចេញ​ដីកា ក្នុងការ​គ្រប់​គ្រង់​ចិញ្ចើមផ្លូវ ដែល​ត្រូវបាន​រំលោភ​ដោយ​ម្ចាស់​លំនៅឋាន​មួយចំនួន នៅក្នុង​រាជធានី​ភ្នំពេញ​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​។

គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្រង់​សម្តី​របស់លោក ប៉ា សុជាតិ​វង្ស បន្តទៀតថា មហាវិថី​ធំៗ​ចំនួន​៥ នឹងត្រូវ​អនុវត្តន៍​មុនគេ​។ ប៉ុន្តែ​លោក ប៉ា សុជាតិ​វង្ស មិនបាន​បញ្ជាក់​ឈ្មោះ​មហាវិថី​នោះទេ​។ នៅក្នុង​គោលការណ៍​គ្រប់គ្រង​ចិញ្ចើមផ្លូវ​នេះ ក៏មាន​ការរៀបចំ​ជាថ្មី នូវ​ខ្សែលើ​អាកាស​រញ៉េរញ៉ៃ ដូចជា​ការ​កាត់​ខ្សែ​ទូរ​សព្ទ ខ្សែកាប​អុ​ប​ទិ​ក ចេញពី​បង្គោល​ភ្លើង កប់​ចូលក្នុង​ដី ដើម្បី​សោភ័ណភាព​ក្រុងភ្នំពេញ​។

​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​១៣​ខែវិច្ឆិកា​ថា គោលការណ៍​នេះ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការសិក្សា​។ លោ​កថា​បច្ចុប្បន្ន​អាជ្ញាធរ​ក៏​កំពុង​ស្រង់​ទិន្នន័យ និង​ធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ​អំពី​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​ផងដែរ​។

«​ការសិក្សា​លើផ្លូវ​ច្បាប់ ក៏​កំពុង​ធ្វើឡើង​ដែរ ដើម្បី​ដាក់​សម្ពាធ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​នៅតែ​ចចេស រំលោភ​លើ​ចិញ្ចើមផ្លូវ ឬ​យក​ធ្វើ​អាជីវកម្ម​»​។ នេះ​ជាការ​បន្ថែម​របស់​អ្នកនាំពាក្យ​រូបនេះ មុននឹង​លោក​បន្តថា​ច្បាប់​នោះ​តម្រូវ​ឲ្យ​ពលរដ្ឋ​បង់ប្រាក់​ចូល​ថវិការដ្ឋ ប្រសិនបើ​គាត់​នៅតែ​បំពាន​។

​ជុំវិញ​រឿង​បង់ប្រាក់​ជា​ថ្នូ​នឹង​ការយក​ចិញ្ចើមផ្លូវ​ធ្វើ​អាជីវ​កម្មនេះ កន្លងមក​ប្រជាពលរដ្ឋ​តែងតែ​អះអាងថា ពួកគាត់​បាន​បង់ប្រាក់​ជាប្រចាំ​ថ្ងៃ និង​ប្រចាំខែ ទៅ​ឲ្យ​អាជ្ញាធរ​។ ទាក់ទង​នឹង​បញ្ហា​នេះ លោក​ឡុង ឌី​ម៉​ង់ មិនបាន​អត្ថាធិប្បាយ​ច្រើន​នោះទេ គ្រាន់តែ​និយាយថា លុយ​ទាំងនោះ មិនបាន​ចូលទៅក្នុង​ថវិការដ្ឋ​នោះទេ​៕

 

ទីកន្លែង​ស្នាក់នៅ​របស់​សិស្ស​និស្សិត​ខ្វះគុណភាព ស្ដង់ដារ​រស់នៅ និង​សុវត្ថិភាព

ទីកន្លែង​ស្នាក់នៅ​របស់​សិស្ស​និស្សិត​ខ្វះគុណភាព ស្ដង់ដារ​រស់នៅ និង​សុវត្ថិភាព

On

ប្រភព៖​ ភ្នំពេញប៉ុស្តិ៍,​ Thu, 5 November 2015

place-for-student-stay

​ការរស់នៅ​ក្នុង​កន្លែង​តូចចង្អៀត​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​និស្សិត​សាកលវិទ្យាល័យ​ជាច្រើន ជាពិសេស​សម្រាប់​និស្សិត​ដែល​បាន​ចាក​ចេញពី​ស្រុកកំណើត​ពី​តាម​បណ្តា​ខេត្ត​ជាច្រើន​ដើម្បី​មក​បន្ដ​​ការសិក្សា​នៅ​ទីក្រុង​ភ្នំពេញ​។

ទោះ​បីជា​ទីក្រុង​នេះ​មាន​អគារ​ធំៗ​ខ្នាត​អន្ដរជាតិ​ជាច្រើន​យ៉ាងណា ក៏​ដោយតែ​អគារ​ទាំងនោះមិន​មែន​ជា​ជម្រើស​ដែល​សិស្សនិស្សិត​ទាំងនោះ​អាចធ្វើ​ការជ្រើសរើស​បាន​ទេ ដោយ​ពួកគេត្រូវធ្វើ​ការ​សម្រេចចិត្ត​រស់​នៅ​ទីកន្លែង​ដែលមានមនុស្ស​កកកុញ និង​ពុំ​សូវ​មាន​ស្ដង់ដារត្រឹមត្រូវ​នោះទេ។​

បន្ទាប់ពី​មាន​អារម្មណ៍​សប្បាយ​រីករាយ​ក្រោយពី​ប្រឡងជាប់​ចូល​ទៅ​​សិក្សា​នៅ​សាកលវិទ្យាល័យ និស្សិត​ដែល​មកពី​ខេត្តត្រូវ​ប្រឈម​នឹង​ភាពលំបាក​ក្នុងការ​ស្វែង​រក​កន្លែង​ស្នាក់​នៅក្នុង​ទីក្រុង​ភ្នំពេញ។ ខណៈដែល​សាកលវិទ្យាល័យ​មួយចំនួន​ដូចជា​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ដ មាន​ផ្ដល់​ជា​កន្លែង​ស្នាក់នៅ​ដល់​និស្សិត​ក៏​ដោយក៏​ទីកន្លែង​នោះ​នៅតែមានកំណត់​ដែរ​។​

​ដោយ​សង្កេតឃើញថា និស្សិត​មួយ​ចំនួន​មិនមាន​លទ្ធភាព​ក្នុង​ការ​ជួល​កន្លែង​ស្នាក់នៅ​ដោយ​ខ្លួនឯង សាកលវិទ្យាល័យ​បញ្ញា​សាស្រ្ដបាន​ជួល​អគារពីរជាន់មួយ​នៅក្បែរនោះ​សម្រាប់​ផ្ដល់​ជាកន្លែងស្នាក់នៅ​ដល់​សិស្សនិស្សិត​របស់ខ្លួន។​

​អគារ​ស្នាក់នៅ​របស់​និស្សិត​នោះ​មាន​បន្ទប់​គេងចំនួន ៤ និង​បន្ទប់ទឹកចំនួន ៣​។ បន្ទប់​គេង​ដែល​មានទំហំ ១២ ម៉ែត្រការ៉េ គឺ​ត្រូវ​បាន​ស្នាក់នៅ​ដោយ​និស្សិតចំនួន ៤ នាក់ហើយ​បន្ទប់​គេង​ដែល​មានទំហំ​ធំ​ជាង​នេះគឺត្រូវបាន​​ស្នាក់​នៅ​ដោយ​និស្សិតចំនួន ៥ នាក់​។ និស្សិត​នៅ​ទីនោះ​ត្រូវ​ទាម​ទារ​ឲ្យ​ស្នាក់​នៅក្នុង​ទីកន្លែងតូច​ចង្អៀត និង​ប្រជ្រៀតគ្នា។​

​ទោះជា​កន្លែង​ស្នាក់នៅ​សម្រាប់​និស្សិត​នោះមានត្រឹមតែ​និស្សិត​ចំនួន​តែ ២៥ នាក់​ក៏ដោយ តែនៅ​ទីនោះ​មិនមាន​គ្រែ​សម្រាប់​គេង​ទេ ដោយ​និស្សិតទាំងនោះ​ត្រូវ​គេង​ផ្ទាល់​នឹង​ឥដ្ឋ​។ ទូសម្រាប់ដាក់ខោ​អាវ​គឺ​ត្រូវ​បានដាក់​នៅតាម​ផ្លូវដើរ ហើយ​វ៉ា​លិសគឺ​ត្រូវបាន​តម្រៀប​លើ​គ្នា​ស្ទើរតែដល់ពិដាន​។ សូម្បី​តែ​បន្ទប់ទទួលភ្ញៀវ​ក៏ត្រូវបានរៀប​ចំ​ជា​កន្លែង​សម្រាប់​ឲ្យ​និស្សិត​ចំនួន ៥ នាក់បន្ថែមទៀត​គេង​ស្នាក់​នៅ​ទីនោះ​ផងដែរ​។​

​ថ្វីបើ​កន្លែង​ស្នាក់​នៅមាន​ស្ថានភាព​បែបនេះ​ក្តីក៏​វាជាជម្រើស​ដែល​ល្អ​បំផុត​សម្រាប់​និស្សិត​ជា​ច្រើន​ដែរ​។ កញ្ញា ឡៅ ដា​ណេ អ្នក​គ្រប់គ្រង​កន្លែង​ស្នាក់នៅ​របស់​សិស្ស​នោះ បាន​និយាយថា​៖ «សិស្សនិស្សិត​ដែល​ស្នាក់នៅ​ទីនោះ​គឺជា​និស្សិត​ក្រីក្រ ឬ​និស្សិត​ដែល​​មិនដឹងថាត្រូវ​រស់នៅ​ជាមួយ​អ្នកណា ឬ​មិនអាច​ស្វែងរក​កន្លែង​ដែលមាន​សុវត្ថិភាព​សម្រាប់​ស្នាក់​នៅបាន​»​។​

​កញ្ញា​បានបញ្ជាក់​ទៀតថា ដោយ ​​កញ្ញា និង​និស្សិត​នៅ​ទីនោះ​បាន​ចាប់ផ្តើម​បង់ប្រាក់​ថ្លៃ​ជួល​ចំនួន ១២ ដុល្លារ និង​ថ្លៃ​ទឹកភ្លើង ៥ ដុល្លារ ក្នុង​មួយខែក្នុង​គោល​បំណង​ជួយ​ផ្គត់​ផ្គង់​ការចំណាយ​របស់​សាកលវិទ្យាល័យ ប៉ុន្តែទោះ​នៅ​ក្នុង​តម្លៃ​នេះ​ក៏ដោយក៏​នៅ​តែមាន​និស្សិតមួយចំនួន​ដែល​មិនមាន​លទ្ធភាព​ក្នុងការ​បង់ប្រាក់​ដែរ​។​

​កញ្ញា ដា​ណេ បាន​បន្ដទៀតថា ដើម្បី​ចុះឈ្មោះ​សុំ​ស្នាក់​នៅក្នុង​កន្លែង​ស្នាក់នៅ​សម្រាប់​សិស្ស​នេះ សិស្ស​និស្សិត​ត្រូវតែ​ជា​សិស្ស​ដែល​មកពី​ខេត្ត ឬ​គ្រួសារ​ទីទ័លក្រ ប៉ុន្តែ​​ កន្លងមក​ក៏​ធ្លាប់មាន​ករណី​លើកលែង​មួយចំនួន​ផងដែរ។​

កញ្ញា​បាន​បន្ដថា​៖ «​យើង​ធ្លាប់​មាន​សិស្សស្រី​មួយរូប ដែល​គាត់​បានមក​សុំ​ស្នាក់នៅ​កន្លែង​របស់​យើង ព្រោះ​ពេលដែល​គាត់​រស់នៅ​ជាមួយ​បងប្អូន​គាត់ មាន​សមាជិក​ប្រុស​ក្នុង​គ្រួសារ​នោះ​ប៉ុនប៉ង​ចង់​ចាប់រំលោភ​គាត់ អ៊ីចឹង​យើង​ក៏​បាន​ផ្ដល់​ជា​កន្លែង​ស្នាក់នៅ​ឲ្យ​គាត់ ដោយ​គាត់​បានស្នាក់នៅ​ចំនួន ៤ ឆ្នាំ​ហើយ​»​។

កញ្ញា​ក៏បាន​បញ្ជាក់​ដែរ​ថា សម្រាប់​សិស្ស​ប្រុស​វិញ ពួក​គេ​ក៏មាន​ជម្រើស​ស្នាក់នៅ​វត្ដ​ដែរ ប៉ុន្តែ​សិស្សស្រី​គឺ​ស្នាក់នៅ​ជាមួយ​នឹង​បងប្អូន​ប្រសិនបើ​ពួក​គាត់​មិន​ជួលផ្ទះ​រស់នៅ​ដោយ​ខ្លួន​ឯង​។​

​ដោយសារតែ​សិស្ស​និស្សិត​ស្រី​ជាច្រើន​ប្រឈម​នឹង​បញ្ហា​សុវត្ថិភាព​ពេលដែល​ពួកគេ​ជួល​កន្លែង​ស្នាក់​នៅ​ដោយ​ខ្លួនឯង អង្គការ Harpswell Foundation ដែល​ជា​អង្គការ​ដែលមាន​ទីតាំង​នៅ​សហ​រដ្ឋអាមេរិក បានរៀបចំ​ផ្តល់​ជា​​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ​ដល់​សិស្ស​និស្សិត​ស្រី​នៅក្នុង​ទីក្រុង​។​

​លោកស្រី អ៊ឹង វ៉ា​រ៉ូ​នី អ្នកគ្រប់គ្រង​ជាន់ខ្ពស់​របស់​អង្គការ​នេះ បាន​​មានប្រសាសន៍ថា ជា​រៀងរាល់​ឆ្នាំ អង្គការ​អាច​ទទួលយក​សិស្ស​និស្សិត​បានត្រឹមតែ​ប្រហែល​ជា​ចំនួន ៤ នាក់ ពី​សាលា​នីមួយៗ …

កំណើនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមានន័យថាស្ថានភាពចរាចរណ៍ក្នុងទីក្រុងមានការថយចុះ

កំណើនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមានន័យថាស្ថានភាពចរាចរណ៍ក្នុងទីក្រុងមានការថយចុះ

On

កំណើនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមានន័យថាស្ថានភាពចរាចរណ៍ក្នុងទីក្រុងមានការថយចុះ
ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចកំពុងវិវត្តន៍ក្នុងល្បឿនដូចខ្យល់ព្យុះ ។ ឧស្សាហកម្មនេះកំពុងស្ថិតក្នុងដំណាក់កាលរីកធំធាត់នៅប្រទេសអភិវឌ្ឍន៍ ខណៈដែលស្ថានភាពនេះកំពុងតែចាប់ផ្តើមដំណើរកាkf-5រនៅឡើយក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់ ។ កម្ពុជាកំពុងបោះជំហ៊ានក្នុងកាលានុវត្តន៍ភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងកំពុងបោះជំហ៊ានឆ្ពោះទៅរកជោគជ័យ ។ កំណើនប្រកបដោយសក្តានុពលនៃឧស្សាហកម្មនេះមានទំហំធំធេង ហើយក្រុមហ៊ុននានាក៏ចាប់ផ្តើម ទទួលស្គាល់បន្តិចម្តងៗ ពីអត្ថប្រយោជន៍ដែលពាណិជ្ជកម្មដែលទទួលបានពីវិស័យនេះ ។ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចកំពុងទទួលបានជោគជ័យយ៉ាងខ្លាំង ដែលការណ៍នេះនាំដល់បដិវត្តន៍បែបបទជីវិតមនុស្ស ។
ការរីកចំរើនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចមានន័យថាចរាចរណ៍ក្នុងទីក្រុងនឹងត្រូវបានកាត់បន្ថយជាបន្តបន្ទាប់នៅកម្ពុជា ។ បែបផែនជីវិតនឹងមានការប្រែប្រួល ។ មនុស្សមិនចាំបាច់ចេញទៅក្រៅ ឬទិញទំនិញនៅខាងក្រៅទេ ។ ដើម្បីបំពេញកង្វះខាតនានា មានការចាប់ផ្តើមគម្រោងថ្មីៗជាច្រើនក្នុងដូចជា៖ ពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណែត ឧទាហរណ៌ កាយមូ ១៩២ អ៊ីខេមហ្ស៊មភីង ។ល។ ម្យ៉ាងទៀតមនុស្សអាចស្វែងយល់ពីផលិតផលជាច្រើនក្នុងកន្លែងតែមួយ ដូច្នេះអ្នកមិនចាំបាច់ការធ្វើដំណើរច្រើនដងដើម្បីត្រួតពិនិត្យមើលទំនិញផ្សេងៗទេ ។ ការណ៍នេះធ្វើឲ្យជះឥទ្ធិពលស្ថានភាពនៅតាមដងផ្លូវ ព្រោះនាំឲ្យមានការថយចុះការធ្វើចរាចរណ៍ពីមួយថ្ងៃទៅមួយថ្ងៃ ។
ដោយសារតែមានការកកស្ទះចរាចរណ៍ ម្នាក់ៗមានអារម្មណ៍មិនល្អ ហើយទៅដល់គោលដៅយឺតជាច្រើនម៉ោង ។ សហរដ្ឋអាមេរិក និងបណ្តាប្រទេសអភិវឌ្ឍន៍ផ្សេងទៀតកំពុងពើបប្រទះបញ្ហានេះ ប៉ុន្តែចលនាចរាចរណ៍ និង ប្រព័ន្ធដឹកជញ្ជូនគឺនៅជាប្រក្រតី ដោយសារមានកំនើននៃការទិញផលិតផលតាមប្រព័ន្ធអ៊ីនធឺណែត ដែលធ្វើឲ្យមនុស្សមិនចាំបាច់ធ្វើដំណើរតាមដងផ្លូវទេ ។ អ្នកមិនចាំបាច់ទៅមើលហាងឥដ្ឋ និងសម្ភារៈបរិក្ខាដើម្បីទិញទំនិញដោយផ្ទាល់ទេព្រោះអ្វីៗអាចរកបាននៅលើអ៊ីនធឺណែត ។
កម្ពុជាក៏អាចរៀនតាមម៉ូដែលដូចគ្នានេះដើម្បីដោះស្រាយបញ្ហាចរាចរណ៍បានដែរ ។ ដោយហេតុថា ឧស្សាហកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចកំពុងស្ថិតនៅក្នុងដំណាក់កាលចាប់ផ្តើមនៅឡើយ វាត្រូវការពេលវេលាដើម្បីឲ្យមនុស្សផ្លាស់ប្តូរឥរិយាបទមនុស្សឲ្យទៅដើរផ្សារតាមអ៊ីនធឺណែតវិញ ។ មានកត្តាជាច្រើនដើរតួនាទីយ៉ាងសំខាន់ដើម្បីបង្កើនការទិញតាមប្រព័ន្ធអ៊ីនធឺណែត ។ បើប្រទេសកម្ពុជាអាចផ្តោតលើកត្តាទាំងនេះ យើងច្បាស់ជាឃើញមានការផ្លាស់ប្តូរជាបដិវត្តន៍ក្នុងការបន្ថយចរាចរណ៍ទីក្រុង ។

កសាងទំនុកចិត្ត
ការកសាងទំនុកចិត្តគឺជាចំនុចខ្លឹម និងជាផ្នែកសំខាន់បំផុតនៅក្នុងការទិញឥវ៉ាន់តាមប្រព័ន្ធអ៊ីនធឺណែត ។ វាក៏ជាចំណុចទីមួយជាហេតុនាំឲ្យអាជីវកម្មបរាជ័យ ។ អតិថិជនច្បាស់ជាមិនទិញទំនិញតាមអ៊ីនធឺណែតទេ ប្រសិនជាពួកគេមិនជឿជាក់អ្នកលក់ ។ នេះគឺជាសករាជនៃប្រព័ន្ធសារគមនាគមន៍សង្គម ហើយអ្វីៗទាំងអស់គឺធ្វើតែមួយភ្លែតប៉ុណ្ណោះ ។ អ្នកលក់ត្រូវធានាថាពួកគេមិនពាក់ព័ន្ធនឹងកេរ្តិ៍ឈ្មោះអាស្រូវសាធារណៈ និងត្រូវកសាងទំនុកចិត្តតាមរយៈក្រមសីលធម៍ និងកសាងទំនាក់ទំនងល្អជាមួយអតិថិជន ។

របៀបនៃ ការចំណាយ
មានមនុស្សជាច្រើនមានការព្រួយបារម្ភអំពីការដឹកជញ្ជូនផលិតផល ។ ពួកគេមានការស្ទាក់ស្ទើរពេលទិញផលិតផលតាមប្រព័ន្ធអ៊ីនធឺណែត ព្រោះមិនមានការធានាជាក់លាក់ពីអ្នកលក់ថាត្រូវដឹកជញ្ជូនផលិតផលដោយវិធីណា ។ ដើម្បីដោះស្រាយបញ្ហានេះក្រុមហ៊ុនជាច្រើនបានផ្តល់សេវាបង់លុយនៅពេលទំនិញទៅដល់ដៃអតិថិជន ។

ការសម្ងាត់
ការសម្ងាត់គឺជារឿងសំខាន់បំផុត ។ មានរឿងអាស្រូវជាច្រើននាពេលថ្មីៗនេះដោយហេតុថាមានព័ត៌មានសម្ងាត់បុគ្គលជាច្រើនត្រូវលេចលឺដល់សាធារណៈជន ។ អតិថិជនត្រូវការសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួន និងការពារពីការប្រើប្រាស់មិនត្រឹមត្រូវ ។ គេហទំព័រតាមប្រព័ន្ធអ៊ីនធឺណែតត្រូវឆ្លើយតបបញ្ហានេះ …

អភិរក្សអាគារសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ៖ ការផ្លាស់ប្តូរទីតាំង និងការអភិវឌ្ឍន៍

អភិរក្សអាគារសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ៖ ការផ្លាស់ប្តូរទីតាំង និងការអភិវឌ្ឍន៍

On

ប្រភព៖សំឡេងទីក្រុង​ ដោយ៖ សុវណ្ណា​ ថ្ងៃពុធទី០៧ ខែតុលា ឆ្នាំ២០១៥

E E1

EE EEE

EEEE

ជា​សត្យា​​នុមតិ​ តែងតែមាន​ចលនា​បញ្ច្រាស​គ្នារវាង​ការអភិវឌ្ឍន៍ និង​ការ​អភិរក្ស​​ ។ ក្នុង​ទិដ្ឋភាព​អភិវឌ្ឍន៍​​នគររូ​បនីយ​កម្ម​ ចលនា​​បញ្ច្រាស​​គ្នានេះ​​តែង​កើត​​ឡើង​​ជា​រឿយៗ​ ពិ​សេស​ក្នុង​ករណី​​អាគារ​ចាស់ៗ​​ដែល​មាន​​ប្រវត្តិសាស្ត្រ​យូរ​អង្វែង​ ។​ ចលនា​ទាំង​ពីរ​នេះ​មានហេតុ​​ និង​​គុណ​តម្លៃ​ជា​អំណះ​អំណាង​រៀង​ៗ​ខ្លួន​ ។​ ការណ៍​នេះ​ជា​មូលហេតុ នាំ​ឲ្យមាន​​​ការ​ពិភាក្សា​គ្នា​កើត​ឡើង​ ។ ​​ពេល​ដែល​​មនុស្ស​​​មួយ​​ចំនួន​​យល់​​ថា​​​ ​តំបន់​ខ្លះ​​​គួរ​តែ​អភិវឌ្ឍ​ដើម្បី​អត្ថប្រយោជន៍​សេដ្ឋកិច្ច​នៃ​ទីក្រុង​ ដោយ​ឡែក​ ​ក្រុម​ខ្លះ​​តស៊ូ​ប្តូរផ្តាច់​​​អភិរក្ស​អាគារ​ដើម្បី​រក្សាទុក​ប្រវត្តិសាស្ត្រឲ្យរស់​រវើក​​ ។​

ជាករណី​​ពិសេសក្នុង​ទីក្រុង​ភ្នំពេញ​​ ថ្មីៗនេះ​មានលឺ​​ព័ត៌មាន​ ​​​ការ​ផ្លាស់ប្តូរ​ទីតាំង​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ  ដែល​រឿង​នេះ​វា​​​ស្រដៀង​ខ្លាំង​​​ទៅនឹងករណី​ពិភាក្សា​ខាងលើ​ ។​ ស្រប​ពេលដែល​ ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ ​ប្រកាស​ពី​ការ​ផ្លាស់​ប្តូរ​ទី​តាំង​សាកលវិទ្យាល័យ​ មាន​ប្រតិតកម្ម​​​​ឆ្លើយ​តប​ជា​ច្រើន​​លើកឡើង​ដោយ​និស្សិត​ដែល​កំពុង​​សិក្សានៅទីនោះ​ ។

​            ព័ត៌មាន​ផ្លូវការ​ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​មាន​ផែនការ​ពង្រីក​ទំហំដី​សារៈមន្ទីរ​ជាតិ​ដែលស្ថិ​ត​​នៅ​​ជាប់​នឹង​សាកលវិទ្យាល័យ​ ។​ ដូច្នេះ​ហើយ​​ ​ចាំ​បាច់​​ត្រូវ​​ផ្លាស់​ប្តូរ​ទី​តាំង​សាកលវិទ្យាល័យ​​ដើម្បី​​​ឲ្យ​មាន​ទីធ្លា​ទូលាយ​ដល់​​ភ្ញៀវ​ទេសចរណ៍​ដែល​​កំពុង​កើនឡើង​​​ អាច​ដើរ​ទស្សនា​ជុំវិញ​សារៈ​មន្ទីរ​​ ដោយ​ឡែក​បរិវេណ​អាគារ​ថ្មី​​​សាកលវិទ្យាល័យ​​នឹង​ត្រូវ​សាងសង់​ដោយ​ថវិការ​រដ្ឋាភិបាលនៅ​តំបន់​ជ្រោយ​ចង្វា​​​ ​ជា​ដី​ដែល​ផ្តល់​ដោយ​សាលា​ក្រុង​ភ្នំពេញ​ ។ ក្រៅ​ពីនេះ​​​ បរិវេណ​​សាកលវិទ្យាល័យថ្មី​​នឹ​ង​មាន​​ស្ថាន​ភាព​ធំទូលាយ​ និង​មាន​អាគារច្រើន​ជាងមុន​​​​ ។

ទោះ​ជាយ៉ាងនេះក្តី​ និស្សិតជាច្រើន​នៃ​សាកលវិទ្យាល័យ​នេះ​​បានអះអាង​ថា​ អាគារ​សាកល​វិទ្យាល័យ​​​​នេះ​ស្ថិត​ក្នុង​ចំណោម​អាគារ​ចាស់ៗ​បំផុត​ក្នុង​ទីក្រុង​ ហើយ​វា​នឹង​មាន​អាយុកាល​ ១០០ ឆ្នាំ​ក្នុង​ឆ្នាំ​ ២០១៦​ ​នេះ​ ។ អាគារ​ទាំងនោះ​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​​​មិន​អាច​កាត់​ថ្លៃបាន​ ​ដែល​គុណតម្លៃ​នេះ​ជាកត្តា​ជុំ​រុញស្មារតី​​​និស្សិត​ជាច្រើន​ឲ្យ​​មក​​សិក្សានៅ​ទីនោះ ។

លោក​ សៀន​ សុភក្តិ​ ជានិស្សិត​ឆ្នាំ​ទី០៣ នៃ​សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ​​និយាយថា​ គាត់​កំពុងសិក្សា​នៅក្នុង​សាលានេះ​អស់រយៈពេល​ ០៣ ឆ្នាំ​មកហើយ​ ។ គាត់ស្រលាញ់សាលា​​ និង​អាគារ​​ស្ថាបត្យកម្មសិល្បៈបុរាណនេះណាស់ ។ គាត់​មិន​ចង់​ចាកចេញ​ទៅសិក្សា​នៅ​អាគារ​ថ្មី​នោះទេ​​ ។ គាត់​បាន​បន្ថែម​ថា​ “បើ​ទោះ​ជា​សារៈ​មន្ទីរ​ត្រូវ​ពង្រីកទីធ្លា​​​ វា​មិន​ត្រូវ​ការ​​ទីតាំង​សាកលវិទ្យាល័យ​ទាំងមូលទេ ព្រោះ​យើង​អាច​សង់​​អាគារ​ថ្មី​​ជា​កញ្ចក់​ឲ្យសាកលវិទ្យាល័យធ្វើ​​ប្រតិបត្តិការ​​ ។ ”

និស្សិត​ស្ថាបត្យកម្ម​ម្នាក់ទៀត​ លោក​ បុរី​ ​ក៏​លើក​​​ពី​ចេតនា​ស្រដៀងគ្នា​នេះដែរគឺ​មិន​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ទីតាំងនោះទេ​ ។ គាត់និយាយថា​វា​នឹង​​​ពិបាកខ្លាំង​ចំពោះនិស្សិត ​ព្រោះ​ត្រូវ​​ឆ្លង​ស្ពាន​ជ្រោយ​ចង្វាដើម្បី​ទៅសាលា​ និង​ធ្វើការ​ស្រាវជ្រាវ​ជារៀង​រាល់ថ្ងៃ​ ។ គាត់​បន្ត​ថា​ “ប្រសិន​ជា​មាន​ជម្រើស​ ខ្ញុំ​ចង់​ឲ្យសាលា​រក្សា​ទីតាំង​ដដែល​ ។ ”​

ផ្ទុយទៅវិញ​ កញ្ញា …

វគ្គបណ្តុះបណ្តាលអំពី សំឡេងទីក្រុង

វគ្គបណ្តុះបណ្តាលអំពី សំឡេងទីក្រុង

On

កាលពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៥ សមាគមនធាងត្នោតបានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពី “សំឡេងទីក្រុង៖ ការចូលរួមកំណត់ទីតាំងក្នុងទីក្រុងភ្នំពេញ និងសកម្មភាពកំណត់ទីតាំង” ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងនៅអង្គការ People in Need ដែលមានការចូលរួមពីនិស្សិតដែលមកពីសាកលវិទ្យាល័យ អង្គការក្រៅរដ្ឋាភិបាល និងអង្គភាពសាធារណៈ ។ មុននឹងធ្វើការបង្ហាញប្រធានបទ លោក អែល អាត ជាអ្នកគ្រប់គ្រងគម្រោងព័ត៌មានបច្ចេកវិទ្យា និងសារគមនាគមន៍ បានធ្វើតេស្តវាយតម្លៃសមត្ថភាពអ្នកចូលរួមថាតើពួកគាត់យល់ដឹងកម្រិតណាអំពីសម្លេងទីក្រុង ។ បន្ទប់ពីការធ្វើតេស្តប្រហែលជា ១០នាទីរួច មានការបង្ហាញណែនាំពីសារៈសំខាន់នៃកម្មវិធីសម្លេងទីក្រុង និងថាតើសម្លេងទីក្រុងរួមចំណែកអ្វីខ្លះជំរុញការផ្លាស់ប្តូរក្នុងទីក្រុង និងថាតើពួកគាត់ធ្លាប់ចូលរួមក្នុងសកម្មភាពទីក្រុងដែរឬទេ ។
សំឡេងទីក្រុងជាអ្វី?
សំឡេងទីក្រុង ជាផែនទីមូលដ្ឋានមួយដែលបង្ហាញពីការអភិវឌ្ឍនៅតំបន់ទីក្រុងដែលអនុញ្ញាតឲ្យ អ្នកទាំងអស់គ្នាចូលរួមចែករំលែកព៌ត៌មានផ្សេង។ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានទស្សនៈគំនិតផ្សេងៗគ្នា ហើយ សំឡេងទីក្រុងជាកន្លែងមួយដែលប្រមូលផ្តុំមនុស្សឲ្យមក ធ្វើការចែករំលែកព័ត៌មានទាំងនោះបាន។ សំឡេងទីក្រុង ជាប្រភពនៃព័ត៍មាន ហើយក៏ដូចជាទំព័រមួយ សម្រាប់ផ្សាភ្ជាប់កិច្ចអភិវឌ្ឍសង្គមផងដែរ។ អ្នកអាចស្វែងរកនៅទីនេះបាននូវព័ត៌មាន ព្រឹត្ដិការណ៍ បញ្ហា និងការអភិវឌ្ឍផ្សែងៗជាច្រើនទៀតនៅក្នុងទីក្រុង។
តើនរណាជាអ្នកបង្កើត គេហៈទំព័រសំឡេងទីក្រុង?
សំឡេងទីក្រុងមិនមែនជាអង្គភាពមួយនោះទេ ប៉ុន្ដែវាពឹងផ្អែកទាំងស្រុងទៅលើការចូលរួម របស់ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ។ ចំពោះការចូលរួមនោះគឺចាប់ផ្ដើមដោយគ្រាន់តែចុច យកប្រអប់ដែលមានពាក្យ ដាក់បញ្ជូលរបាយការណ៍ ដែលស្ថិតនៅផ្នែក ខាងលើខាងស្ដាំនៃទៅព័រដើមនៃគេហៈទំព័រសំឡេងទីក្រុង។
យើងមានក្រុមការងារដែលជាមនុស្សមានជំនឿជាក់ ស្វាហាប់ក្នុងការបំពេញការងារ ប្ដេជ្ញាចិត្តខ្ពស់និងមានភាពឈ្លាសវៃ ពួកគេបានធ្វើឲ្យសំឡេងទីក្រុងរហូតដល់ប្រែក្លាយជាសំឡេងពិតមួយ។ ហើយពួកគេមាន តួនាទីជាច្រើន ដូចជា ការផ្ទៀងផ្ទាត់របាយការណ៍ គ្រប់គ្រងតាមដានគេហៈទំព័រ បង្កើត និងធ្វើយុទ្ធនាការ បញ្ជូលព័ត៌មានថ្មីៗនៅលើប្លុក ស្រង់ព័ត៍មានពីប្រភពព័ត៌មានផ្សេងៗ ស្រង់ព័ត៌មានដែលពាក់ព័ន្ធនឹងទីក្រុងភ្នំពេញជាច្រើនទៀត និងការចូលរួមក្នុងកិច្ចការនានារបស់សហគមផងដែរ។ នោះជាអ្វីដែលអ្នកទាំងអស់គ្នា គួរតែអគុណ ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ ដែលបានធ្វើឲ្យសំឡេងទីក្រុង អាចឲ្យអ្នកដែលរស់នៅទីក្រុងភ្នំពេញ មាន ឱកាសចែករំលែកព័ត៌មាននានា សម្រាប់ធ្វើការភិវឌ្ឍទីក្រុងរបស់ខ្លួន។
ក្រុមការងាររបស់យើងមានជំនាញច្រើនផ្សេងៗគ្នា ដូចជា សរសេរកម្មវិធី បង្កើតគេហៈទំព័រ បង្រៀន ថតរូប និង ជំនាញផ្សេងៗទៀតជាច្រើន ដែលជាសមត្ថភាពសំខាន់ៗរបស់ក្រុមការងារ។ សមាជិកក្រុមម្នាក់ៗមាន បទពិសោធន៍ និងការយល់ដឹងផ្ទាល់ខ្លួនអំពីទីក្រុងភ្នំពេញ ដែលវាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ មានន័យថា យើងអាចទទួលបានការយល់ដឹងពីទិដ្ឋភាពផ្សេងៗនូវអ្វី ដែលកំពុងកើតឡើងនៅរាជធានីភ្នំពេញ កាន់តែទំលំទូលាយថែមទៀត។ ហើយចំណាប់អារម្មណ៍ផ្សេងៗរបស់ក្រុមការងារសំឡេងទីក្រុង គឺជាគំរូដ៏ល្អមួយរបស់ភាពចំរុះគ្នានៃទិដ្ឋភាពទីក្រុង។…