Category Archives: ប្លុក

យុទ្ធនាការ សុវត្ថិភាពទីក្រុង ចាប់ផ្តើមដំណើរការហើយ

អង្គការ​ Action Aid កម្ពុជា និង ដៃគូសហការក្នុងស្រុក បានធ្វើយុទ្ធនាការ របស់ខ្លួន ដែលមានឈ្មោះថា “យុទ្ធនាការសុវត្ថិភាពទីក្រុង”។ គោលបំណង នៃការបង្កើត យុទ្ធនាការនេះ គឺដើម្បី បង្កើនចំណេះដឹង ពីសុវត្ថិភាពទីក្រុង សម្រាប់ ស្ត្រីកម្ពុជា ជាពិសេស នៅក្នុងទីក្រុង។ ដោយសារតែស្រ្តី ជាក្រុមដែល ងាយរងគ្រោះបំផុត នៅក្នុងចំណោម ប្រជាជន នៅក្នុងទីក្រុង។ យុទ្ធនាការនេះ ក៏ផ្តោតផងដែរទៅលើ ការស្វែង រកជំនួយពី អជ្ញាធរមានសមត្ថកិច្ច ឬ រដា្ឋភិបាល ដើម្បីដោះស្រាយពីបញ្ហា របស់ស្ត្រី…

ការបើកបរមិនប្រុងប្រយ័ត្ននិង សេវារថយន្តសង្គ្រោះបន្ទាន់តិចតួច

ក្នុងមួយឆ្នាំៗ មានមនុស្សមិនតិចជាងម្នាក់ទេ ដែលស្លាប់ក្នុងមួយថ្ងៃដោយសារតែបញ្ហាចរាចរនៅ ទីក្រុងភ្នំពេញ។ ហើយជនរងគ្រោះ​​នោះភាគច្រើនជាមនុស្សប្រុស ដែលគេស្លាប់ ដោយសារ រងបួស ក្បាលធ្ងន់ធ្ងរ ព្រោះតែមិនបានពាក់មួកសុវត្ថិភាព។​ ឱកាសក្នុងការរស់រានមានជីវិតរ ឫការជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ដោយមិនមានការរងរបួស គឺមានតិចបំផុត ប្រសិនបើវាកើតឡើងនៅក្នុងប្រទេសកម្ពុជា ពីព្រោះសេវារកម្មថយន្តសង្គ្រោះបន្ទាន់ មិនមានគ្រប់គ្រាន់។ ហើយបើសិនអ្នកខលទៅសេវា      សង្គ្រោះបន្ទាន់សាធារណៈ ជួនកាល ពួកគេ ពុំបានទទួលទូរស័ព្ទទៀត។ អ្នកត្រូវតែប្រុងប្រយ័ត្ននិងបើកបរដោយមានទំនួលខុសត្រូវ‌‌រហូតដល់សេវាសង្គ្រោះបន្ទាន់​មានភាព ល្អប្រសើរជាងនេះ។​ ហើយប្រសិនបើបានឃើញគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ សូមអ្នក ជួយជនរងគ្រោះ ទាំងនោះតាមដែលអាចធ្វើបាន,​ ព្រោះថ្ងៃណាមួយ អ្នកប្រហែល ជាអាចនឹង ត្រូវការជំនួយ ពីពួកគេវិញ ក៍ថាបាន៕ …

សាលារាជធានី សំណូមពរ ឲ្យពលរដ្ឋទុកដាក់ កាកសំណល់ ឲ្យបាន ត្រឹមត្រូវ

យោងទៅតាម សារព័ត៌មានរបស់ VOD ដែលបានចុះថ្ងៃទី ១០កក្ដដា ឆ្នាំ ២០១៤ កន្លងទៅនេះ បានបញ្ជាក់ថា សាលា​រាជធានី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ នៅ​រាជធានី​ភ្នំពេញ​រក្សា​សំរាម​ឲ្យបាន​ ត្រឹមត្រូវ ដើម្បី​សោភ័ណភាព​ទីក្រុង ខណៈ​បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី​ធ្វើ​កូដកម្ម​ក្នុង​រយៈពេល​ប៉ុន្មាន​ ថ្ងៃនេះ​។​ សេចក្តីជូនដំណឹង​បន្តថា សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​បាន​នឹង​កំពុង​ចរចា​រក​ដំណោះស្រាយ​ សម្របសម្រួល​ជូន​បុគ្គលិក​ ក្រុមហ៊ុន​។ ​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៨ ខែកក្កដា ឲ្យដឹងថា សាលា​រាជធានី អំពាវនាវ​ដល់​ប្រជាពលរដ្ឋ យោគយល់​ចំពោះ​ការរអាក់រអួល​ក្នុង​ការប្រមូល ការសម្អាត និង​ការដឹកជញ្ជូន​សំរាម​។ សាលារាជធានី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ក្នុងការ​ទុកដាក់​សំរាម​របស់​ ខ្លួន​ឲ្យបាន​ត្រឹមត្រូវ…

តើបញ្ហាសំរាមក្នុងទីក្រុងជាបញ្ហារបស់នរណា?

នាពេលបច្ចុប្បន្ននេះ បញ្ហាសំរាមនៅតែជាបញ្ហាចោទដ៏ក្ដៅគគុកលើការរស់នៅរបស់ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ទោះបីជាមានការអះអាង ពីសំណាក់ សាលាក្រុងភ្នំពេញ និងក្រុមហ៊ុនប្រមូលសម្រាម ចំពោះដំណោះស្រាយល្អៗយ៉ាងណាក៏ដោយ។ ប៉ុន្មានថ្ងៃនេះ ដោយសារមានទឹកភ្លៀងជនលិចទីក្រុង ភ្នំពេញផង រួមជាមួយនិងការយឺតយ៉ាវ ក្នុងការប្រមូល របស់ក្រុមហ៊ុនផង ធ្វើអោយគំនរសំរាម រួមជាមួយ និងទឹកភ្លៀង ដែលបង្ករអោយ អណ្តែតតាមទឹកទៅស្ទើគ្រប់ទិសទីនៃទីក្រុងភ្នែពេញ បន្សល់នៅក្លិនស្អុយជះពេញ តំបន់មួយចំនួនក្នុងរាជធានី។​​ ជាពិសេសនោះនៅតាមដងផ្លូវមួយចំនួន មានគំនរសំរាមធំៗ បង្ករកាកកស្ទះចរាចរ ធ្វើអោយប្រជាពលរដ្ឋ មានការពិបាកក្នុងការធ្វើដំណើរឆ្លងកាត់តាមផ្លូវនោះ។ បញ្ហាសំរាមក្នុងទីក្រុងវាពិតជាបង្ករផលវិបាកសម្រាប់ប្រជាពលរដ្ឋ ជាពិសេសនោះគឺ សោភ័ណ្ឌភាព ទីក្រុងភ្នំពេញតែម្ដង។ តើវាជាបញ្ហារបស់អ្នកណា? សូមជ្រើសរើសចម្លើយដូចខាងក្រោម៖ ១. ជាបញ្ហារបស់សាលាក្រុងភ្នំពេញ ២.​…

ការរស់នៅក្នុងទីក្រុងភ្នំពេញ និង ក្នុងទីក្រុងនានានៅបណ្ដារប្រទេសអភិវឌ្ឍ

ទីក្រុងភ្នំពេញ បច្ចុប្បន្ន នេះ​ក្នុង រាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះនៅរាជធានីភ្នំពេញ ប្រជាពលរដ្ឋភាគច្រើន រស់នៅតាមទីក្រុង ដែលមាបកំរិតជីវភាពស្ថិត នៅក្រោមកន្ទាត់ក្រីក្រ ខណៈពេលពលរដ្ឋមួយចំនួនតិច កំពុងតែរស់នៅ ដោយជីវភាពស្ដុកស្ដម ជាមួយនិងទ្រព្យសម្បត្ដិមហាសាល ។ ទោះជាយ៉ាងណាក៏ដោយ រាជធានីភ្នំពេញ ជាទីក្រុងដែលមានវប្បធម៏សំបូរបែប រួមជាមួយនឹងភាពចំរុះជាតិសាស្រ្ដ និងភាសារ ខុសៗគ្នា រួមជាមួយនិងជំនឿសាសនាផ្សេងៗ ។ តែអ្វីដែលពួគគេមានដូចគ្នានោះគឺ ភាពក្រីក្ររ។ ក្នុងរាជធានីភ្នំពេញ សម្រាប់អ្នកមានទ្រព្យស្ដុកស្ដម គេមានលុយអាចសាងសង់ ភូមិគ្រឹស្ដធំៗ ឬក៏បូរី សម្រាប់គ្រួសាររបស់គេ ខណៈដែលអ្នកក្រ រកលុយទិញ ផ្ទះតូចមួយមិនបាន ឬក៏ ទិញអាហារប្រចាំថ្ងៃសម្រាប់ក្រុមគ្រួសារ របស់ពួក…

មានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅទីក្រុងភ្នំពេញ

រាជធានីភ្នំពេញត្រូវបានគេស្គាល់ថា ជារាជធានីមួយនៃព្រះរាជាណាចក្រកម្ពុជា។ វាគឺជាបេះដូង នឹងជាមជ្ឈមណ្ឌប្រតិបត្តិការពាណិជ្ជកម្មពាណិជ្ជកម្មថែមទៀតផង។ អ្នកវិនិយោគ ភ្ញៀវទេសចរណ៏ ហើយនឹងអ្នកជំនួញ កម្រនឹងខកខានមកទស្សនាទីក្រុងភ្នំពេញណាស់ នៅពេលពួកគេបានមកដល់កម្ពុជា។ ពិតជាគួអោយសោកស្ដាយណាស់ ដែលផ្លូវជាច្រើនតែងតែត្រូវបានលិចលង់នៅពេលរដូវភ្លៀងចូលមកដល់ ហើយរដ្ឋាភិបាលហាក់បីដូចជាមិនចង់អើពើអ្វីនោះសោះអំពីបញ្ហានេះ។ នៅរសៀលថ្ងៃទី៤ កក្កដា ឆ្នាំ២០១៤ មានភ្លៀងយ៉ាងខ្លាំង។ តែជាលទ្ធិផល នៅលើដងផ្លូវមានទឹកលិចលុង, ភាពវឹកវរនៃចររារណ៏, ហើយប្រជាពលរដ្ឋខឹងសម្បារ និងមានបញ្ហានៅពេលធ្វើដំណើរពីផ្ទះទៅធ្វើការ។​​​​​​​​​​​​​​ សម្លេងទីក្រុង ចង់អោយរដ្ឋាភិបាលធ្វើអ្វីមួយ ដើម្បីដោះស្រាបបញ្ហាដែល បានកើតឡើងមិនចេះឈប់ឈរទាំងនេះ។ ប៉ុន្តែយើងត្រូវការ ការជួយរបស់អ្នក! ដោយការដាក់របាយការណ៏ទៅកាន់សម្លេងទីក្រុង នោះអ្នកនឹងជួយយើងអោយមានសម្លេងកាន់តែខ្លាំងឡើង។ មានតែការចូលរួមសហការជាមួយគ្នារបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងតែប៉ណ្ណោះ ដែលអាចអោយយើងដាក់សម្ពាធទៅលើរដ្ឋាភិបាល ដើម្បីចាត់វិធានការកាត់បន្ថយការគ្រោះទឹកជំនន់នេះ។   …

កិច្ចប្រជុំក្រុមការងារពិសេសលើកទី៥ និងការចុះកម្មសិក្សានៅសហគមន៍ក្រីក្ររក្នុងរាជធានីភ្នំពេញ

កាលពីខែមិថុនាកន្លងទៅថ្មីៗនេះ ក្រុមការងារសំឡេងទីក្រុង បាន​រៀបចំ កិច្ចប្រជុំក្រុមការងារពិសេសលើកទី៤ និងធ្វើទស្សនកិច្ចសិក្សានៅ សារមន្ទីជាតិ រាជធានីភ្នំពេញ។ ហើយកិច្ចប្រជុំនេះ ធ្វើឡើងដោយមាន ការចូលរួមពីសំណាក់និស្សិត និងយុវជនជាច្រើន មកពីសកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ។ នៅថ្ងៃទី១៨ ខែកក្ដដា ខាងមុខនេះ ក្រុមការងារសំឡេងទីក្រុង នឹងរៀបចំកិច្ចប្រជុំក្រុមការងារពិសេស ជាលើកទី៥ និងធ្វើទស្សនកិច្ចសិក្សារនៅតំបន់សហគមន៍ក្រីក្ររ គឺសហគម ព្រែកតាគុង ក្នុងរាជធានី ភ្នំពេញ។ កិច្ចប្រជុំក្រុមការងារពិសេស និងការចុះធ្វើកម្មសិក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដដើម្បីអោយ សិស្សនិស្សិត និងយុវជន មានឱកាសបានចូលរួម និងយល់ដឹងពីគម្រោង សំឡេងទីក្រុងកម្ពុជា និង យល់ដឹងអំពី ស្ថានភាពជីភាពការរស់នៅ…

កិច្ចប្រជុំក្រុមការងារពិសេស លើកទី៤ និងទស្សនកិច្ចសិក្សានៅសារៈមន្ទីជាតិ

កាលពីថ្ងៃ ទី២៧  ខែមិនថុនា ឆ្នាំ១០១៤ ក្រុមការងារសំឡេងទីក្រុងបានរៀបចំកិច្ចប្រជុំក្រុមការងារពិសេស និង ទស្សនកិច្ចសិក្សា នៅសារមន្ទីជាតិ។  កម្មវិធីនេះ មានការចូលរួមសិស្សនិស្សិត មកពីសាកលវិទ្យាល័យ នានា និង​យុវជនមកពី សហគមផ្សេងៗគ្នា ប្រមាណជា​ ៣០នាក់។ កិច្ចប្រជុំនេះមានចាប់ផ្តើមតាំងពីម៉ោង ៨ព្រឹក រហូតដល់ ម៉ោង ៩ព្រឹក។ បន្ទាប់ពីក្រុមការងារ គម្រោងបានធ្វើបទបង្ហាញរួច នៅវេលាម៉ោងប្រហែល ៩ និង ៣០នាទី ក្រុមការងារសំឡេងទីក្រុង ក៏បានដឹកនាំ ក្រុមនិស្សិតដែល បានចូលរួមទាំងអស់ ធ្វើដំណើរទៅទស្សនា សារមន្ទីជាតិ។ ដោយមានការបង្ហាញពីអ្នកមគ្គទេសន៍ប្រចាំនៅសារៈមន្ទីជាតិ សិស្សនិស្សិតទាំងអស់…

នាទីពិភាក្សាតាមវិទ្យុ “សំឡេងទីក្រុងក្នុងការអភិវឌ្ឍទីក្រុង”

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០១៤ លោក មី សុវណ្ណ ប្រធានគម្រោង សំឡេងទីក្រុងកម្ពុជា​ បានធ្វើការបកស្រាយជជែកវែកញែក នៅវិទ្យុសារិការ FM 106.5 នៅវេលា ម៉ោង ៩:០៥ នាទី ព្រឹក រហូតដល់ ម៉ោង ៩:៥៥ នាទីព្រឹក ក្រោមប្រធានបទ “សំឡេងទីក្រុង ក្នុងការអភិវឌ្ឍ” ។ ក្នុងកិច្ចសន្ទនានេះមានប្រិយមិត្ត ចំនួន ១0 នាក់ ដែលមាន Call ចូលរួមកិច្ចពិភាគ្សា ក្នុងការជជែកវែកញែក ផ្ដល់ជាមតិយោបល់…

ដោះស្រាយបញ្ហាចំនតយានយន្ដ អាចដោះស្រាយបញ្ហា ការកកស្ទះចរាចរ ក្នុងរាជធានីភ្នំពេញ

បញ្ហាការចតរថយន្តតាមចិញ្ចើមផ្លូវ និងការធ្វើអោយរាំងស្ទះដល់ផ្លូវធំៗនឹងមិនអាចដោះស្រាយ ដោយប្រើរយៈពេលខ្លីបាននោះទេ។ ផ្លូវតូចៗមួយចំនួននៅក្នុងសង្កាត់បឹងកេងកង II និង ផ្លូវ នៅជុំវិញសាលារៀន ត្រូវបានកកស្ទះដោយរថយន្ត ធំៗ ដែលចតតាមដងផ្លូវទាំងនោះ។ សាលារាជធានីភ្នំពេញ អាច មានវិធានការជាច្រើនដើម្បី បញ្ឍប់នូវការ ចតរថយន្ត អណាធិបតេយ្យ ដោយគ្មានហេតុ ផលសមរម្យតាមចិញ្ចើមផ្លូវ។ ចំពោះរឿងការចតយាន្ដយន្ដតាមចិញ្ចើមផ្លូវ ក៏ដូចជា ផ្លូវធំៗនានាក្ នុងរាជធានីភ្នំពេញ​នោះ គឺត្រូវបាន អន្តរាគមន៍ឡើងវិញដោយរដ្ឋាភិបាល ក៏ដូចជា អភិបាលខ័ណ្ឌ ផងដែរ។ ចាប់តាំងពីឆ្នាំ 2010 រដ្ឋាភិបាលបានចាប់ផ្តើមប្រមូលថ្លៃពីការចតឡានតាមផ្លូវធំៗ។ ហើយ ក្នុងឆ្នាំ 2012 អាជ្ញាធររាជធានីភ្នំពេញបានចាត់វិធានការ…

ចូលរួមទស្សនៈកិច្ចសិក្សារ តំបន់វប្បធម៌ “សារៈមន្ទីជាតិកម្ពុជា”

កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៤ កន្លងទៅ ក្រុមការងារ សម្លេងទីក្រុង បានដឹក នាំនិស្សិត ដែលមកពី សកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ ប្រមាណជាង ៤០នាក់ ទៅធ្វើទស្សនកិច្ចសិក្សារ នៅ សារៈមន្ទី ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ដើម្បីសិក្សារ ស្វែងយល់ អំពី ប្រវត្ដិសាស្ដ្រ និងស្ថានភាព បច្ចុប្បន្ន របស់សារៈមន្ទីនេះ។ កិច្ចទស្សនសិក្សាថ្មី គឺនឹងត្រូវធ្វើនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៤ ខាងមុខនេះ ក្រុមការងារ    សម្លេងទីក្រុង…

រាជធានីភ្នំពេញ កែលម្អរប្រព័ន្ធលូបង្ហូរទឹក

ពីមួយឆ្នាំទៅមួយឆ្នាំ ទីក្រុងភ្នំពេញ បានកំពុងបន្ត ការរីកចំរើន និងអភិវឌ្ឍន៍ ឥតឈប់ឈរ​ តែជាមួយនិង ការអភិវឌ្ឍនេះផងដែរ វាក៏ជួបប្រទះនូវ បញ្ហាតូចធំជាច្រើនដែរ ដូចជា បញ្ហាការគ្រប់គ្រង សំរាម ចរាចរ និង បញ្ហា លំនៅឋានផងដែរ។ ហើយនាពេលថ្មីៗនេះ  បញ្ហាទឹកជំនន់ គឺជាបញ្ហាចោទ ក្នុងរាជធានីភ្នំពេញ នារដូវវស្សារនេះ ហើយប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ បានដឹងយ៉ាងច្បាស់ ថាពួកគេ និងត្រូវជិះកាត់ទឹកលិចផ្លូវជាមិនខានប្រសិនបើ មាន ភ្លៀងធ្លាក់នោះ។ និសិ្សតមួយ​ រូប មកពី សកលវិទ្យាល័យបញ្ហាសាស្រ្ដ បានអោយដឹងថា​  វាពិត…