Category Archives: ប្លុក

«សួនច្បារមិត្តភាពកម្ពុជា-ថៃ»

សួនច្បារខាងលិចវត្តភ្នំ ស្ថិតនៅខាងលិចរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានប្ដូរឈ្មោះទៅជា «សួនច្បារមិត្តភាពកម្ពុជា-ថៃ»  ក្រោយរដ្ឋបាលរាជធានីភ្នំពេញធ្វើការជួសជុលកែលម្អរួច។ This slideshow requires JavaScript. …

លោកនាយករដ្ឋមន្រី្ត បញ្ជាឲ្យបញ្ចុះថ្លៃទឹកក្រោយទទួលរងការរិះគន់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យបញ្ចុះតម្លៃទឹកមកនៅតម្លៃដើម និងសងប្រាក់ទៅពលរដ្ឋវិញ ក្រោយទទួលដំណឹងពីប្រជាពលរដ្ឋពីបញ្ហាទឹកឡើងថ្លៃ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧។ …

ទឹកឡើងថ្លៃ ពលរដ្ឋក្រីក្រក្នុងទីក្រុងចាប់ផ្ដើមត្អូញត្អែរ

ក្រោយពីរឿងតម្លៃអគ្គិសនីបានស្ងប់ស្ងាត់ ពេលនេះប្រជាពលរដ្ឋក្រីក្រនៅរាជធានីភ្នំពេញងាកមកត្អូញត្អែរពីការកើនឡើងនៃតម្លៃទឹកវិញម្តង ដោយស្នើឲ្យរាជរដ្ឋាភិបាលចាត់វិធានការជួយសម្រួលតម្លៃទឹកអោយនៅដូចមុន។ …

សហគមន៍ស្មសាន ត្អូញត្អែរពីការរស់នៅ

សកម្មភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុង សង្កាត់និរោធ នាពេលនេះបានរួមចំណែកយ៉ាងធំធេងក្នុងការផ្លាស់ប្តូរមុខមាត់សង្កាត់ឲ្យកាន់តែមានភាពស្រស់បំព្រងឡើងជាលំដាប់។ ប៉ុន្តែសហគមន៍ស្មសានដែលស្ថិតនៅក្នុងសង្កាត់និរោធដែរនោះ នៅមិនទាន់មានការផ្លាស់ប្រែជាដុំកំភួននៅឡើយទេ។ …

អគ្គីសនីកម្ពុជា ផ្ដាច់ចរន្តអគ្គិសនីរយះពេល៤ថ្ងៃ ក្នុងរាជធានីភ្នំពេញ

អគ្គីសនីកម្ពុជា នឹងផ្អាកការផ្គតផ្គង់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន់ ចាប់ពីថ្ងៃទី០៣ ខែសីហា ដល់ថ្ងៃទី០៦ឆ្នាំ២០១៧ ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញ បង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។ …

តើប្រិយមិត្រយល់យ៉ាងណាបើមានសួនផ្កាតាមបណ្ដោយមាត់លូទឹកស្អុយ?

ផ្កាសាគូជាច្រើនដែលដុះតាមបណ្តោយលូទឹកស្អុយស្ទឹងមានជ័យ ត្រង់មុខមន្ទីពេទ្យកម្ពុជា-សូវៀត(ពេទ្យរុស្ស៊ី)កំពុងបញ្ចេញសម្រស់ដ៏គួរឲ្យគយគន់។ ផ្កាទាំងនោះបានជួយបិទបាំងអ្នកដំណើរដែលឆ្លងកាត់មិនឲ្យឃើញទឹកខ្មៅកក្វក់ដែលកំពុងហូរទៅកាន់អាងស្ដុកទឹកបឹងទំពុននៅភាគខាងត្បូងរាជធានីភ្នំពេញ។ ប្រសិនបើមានសួនផ្កានៅតាមបណ្ដោយលូទឹកស្អុយទាំងអស់ក្នងរាជធានីភ្នំពេញ ប្រហែលមិនត្រឹមតែជួយបិទបាំងទឹកស្អុយប៉ុណ្ណោះទេ វានឹងជួយបង្កើនសោភ័ណភាពទីក្រុងទៀតផង។ តើលោកអភិបាលក្រុងថ្មីអាចទទួលយកគំនិតនេះទៅពិចារណាដែរឬទេ? ចុះប្រិយមិត្រយល់យ៉ាងណាដែរ? …

ការដុតសំរាមតាមទីសាធារណៈមានទោសដែរឬទេ?

យើងសង្កេតឃើញថា ការដុតសំរាមនៅតាមទីសាធារណៈ សាលារៀន និងតាមផ្ទះមិនថាទីជនបទ ឬទីប្រជុំជននោះទេ វាហាក់ដូចជាក្លាយជារឿងសាមញ្ញ របស់ពលរដ្ឋខ្មែរមួយចំនួនទៅហើយ។ ប៉ុន្តែពួកគាត់មិនដឹងពីផលប៉ះពាល់សុខភាពបណ្តាលមកពីការដុតសំរាមនោះទេ ដែលបញ្ហានេះបានជះឥទ្ឋិពលធ្ងន់ធ្ងរដល់សុខភាពអ្នកប្រព្រឹត្តផ្ទាល់ និងសហគមន៍ជុំវិញខ្លួនពួកគេ។ …

ការអប់រំមនុស្សជំនាន់ក្រោយជាជម្រើសល្អសម្រាប់បរិស្ថានស្អាតនៅកម្ពុជា

បរិស្ថានមិនស្អាតនៅតែជាបញ្ហាប្រឈមដែលមិនទាន់អាចដោះស្រាយបាននៅកម្ពុជា។ សំរាមនៅតែឃើញមាននៅតាមទីសាធារណៈ បើទោះបីទីតាំងទាំងនោះមានធុងដាក់សំរាមហើយក៏ដោយ។ មនុស្សគ្រប់រូបមានរបៀបរស់នៅរាងៗខ្លួន ដូច្នេះវាពិតជាពិបាកក្នុងការផ្លាស់ប្ដូរទម្លាប់របស់ពួកគេណាស់។ ពិតណាស់មនុស្សម្នាក់ ឬមួយក្រុមមិនអាចដោះស្រាយបញ្ហាសំរាម បាននោះទេ ដើម្បីដោះស្រាយបញ្ហាទាំងនេះបានត្រូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់គ្នា។ ការអប់រំ និងបញ្ជ្រាបការយល់ដឹងស្ដីពីបរិស្ថានទៅកាន់ក្មេងៗជំនាន់ក្រោយគឺជាមធ្យោបាយដ៏ល្អ ក្នុងការការពារ នឹងថែទាំបរិស្ថាននាថ្ងៃអនាគត។ រាជរដ្ឋាភិបាល គួរតែសហការណ៍ជាមួយអង្កការក្រៅរាជរដ្ឋាភិបាល ឬភាគីពាក់ព័ន្ធ ក្នុងការផ្សព្វផ្សាយព័ត៌មាន  ចំណេះដឹង និងអត្ថប្រយោជន៍ស្ដីពីបរិស្ថានស្អាតអោយបានទូលំទូលាយដល់សិស្សានុស្សិស និងប្រជាពលរដ្ឋតាមមូលដ្ឋាន ដូចជា៖ ការបង្កើតអោយមានគ្រូបង្គោលចុះបង្រៀនតាមសហគមន៍។  បណ្ដាញផ្សព្វផ្សាយជាតិត្រូវផលិតវីដេអូអប់រំនានា ដើម្បីចាក់ផ្សាយដល់ប្រជាពលរដ្ឋ។ ការចែក ឬបិទ ខិតប័ណ្ណពីការគ្រប់គ្រងសំរាមនៅតាមទីសារធារណៈ និងតាមលំនៅឋានរបស់ពួកគេ។ «ដើម្បីសហគមន៍មានបរិស្ថានស្អាតត្រូវចូលរួមទាំងអស់គ្នា»៕ …

លាហើយអាគារប៊ូឌីង

អាគារប៊ូឌីងដែលមានអាយុកាលច្រើនមួយនេះ និងបាត់រូបរាងពីទីក្រុងភ្នំពេញនាពេលដ៏ខ្លីខាងមុខ។   ក្រុមហ៊ុនជប៉ុនដែលទទួលបានសិទ្ធិអភិវឌ្ឍពីរាជរដ្ឋាភិបាលកម្ពុជានឹងវាយកំទេចចោលអាគារដ៏ចំណាស់មួយនេះដើម្បីសាងសង់អាគារពាណិជ្ជកម្មថ្មីដែលមានកម្ពស់២១ជាន់ នាចុងឆ្នាំ២០១៧នេះ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទុកពេលអោយប្រជាពលរដ្ឋជាងមួយខែ ដោយគិតចាប់ពីថ្ងៃទី ៦ ខែមិថុនា ដល់ពាក់កណ្ដាល់ខែ កក្កដា ដើម្បីធ្វើការរុះរើចេញពីលំនៅឋានរបស់ខ្លួន។ ក្រុមហ៊ុនក៏បានផ្ដល់លុយបន្ថែមចំនួន១០០ ដុល្លា សម្រាប់ថ្លៃដឹកជញ្ជូនទ្រព្យសម្បត្តិចេញពីអាគារនេះ។ ប្រជាពលរដ្ឋជាច្រើនគ្រួសារបានចាប់ផ្ដើមរើអ៊ីវ៉ាន់ចេញជាបន្តបន្ទាប់ពីអាគារដែលពួកគេធ្លាប់រស់នៅជាយូរមកហើយ ក្រោយពីសំរេចចិត្តលក់អោយក្រុមហ៊ុនវិនិយោគជប៉ុនមួយ ឈ្មោះអារ៉ាកាវ៉ា ក្នុងទឹកប្រាក់ ១.៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់ផ្ទះរបស់ពួកគាត់។ អ្នករស់នៅអាគារប៊ូឌីង៣៨ឆ្នាំមកហើយលោក នាង ខេវិច បានរៀបរាប់ទាំងទឹកមុខក្រៀមក្រំថា៖ «ខ្ញុំពិតជាមានអារម្មណ៍ក្ដុកក្ដួលស្រណោះអាល័យជាខ្លាំងបន្ទាប់ពីទទួលដំណឹងថា ខ្ញុំត្រូវចាកចេញពីផ្ទះដែលធ្លាប់រស់នៅជាង៣០ឆ្នាំ ទៅកន្លែងថ្មី។ ថ្ងៃនេះយើងចាកចេញពីផ្ទះរបស់យើងដែលស្ថិតនៅក្នុងអាគារចំណាស់ ជាមួយនឹងបង្វេចសម្លៀកបំពាក់ កៅអី តុ ទូរទស្សន៍ និងសម្ភារៈមួយចំនួនទៀត។…

កម្រងរូបភាពអាគារប៊ូឌីង

អ្នករស់នៅអាគារប៊ូឌីងធ្វើពីធីសែនព្រេនលាម្ចាសទឹកម្ខាស់ដី មុនពេលរើរើអ៊ីវ៉ាន់ចេញ ទៅរស់នៅកន្លែងថ្មី។ ប្រជាពលរដ្ឋដែលព្រមលក់បន្ទុបស្នាក់នៅអោយក្រុមហ៊ុន Arakawa ក្នុងទឹកប្រាក់ ១.៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េស ដើម្បីសាងសង់អាគារពាណិជ្ជកម្មថ្មីដែលមានកម្ពស់២១ជាន់ បានចាប់ផ្ដើមរើអ៊ីវ៉ាន់ចេញ ទៅរស់នៅកន្លែងថ្មី។ អ្នករស់នៅអាគារប៊ូឌីងបារម្មណ៍ពីការបាតបងមុខរបររបស់ពួកគេពេលទៅរស់នៅកន្លែងថ្មី។ អាគារប៊ូឌីង ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានទំហំ ៦៥៣១ ៦៧ ម៉ែត្រការ៉េ មានកម្ពស់ ៤ជាន់ និងមាន៤៦៨ បន្ទប់ ត្រូវបានកសាងឡើងចន្លោះទសវត្សឆ្នាំ ៥០ និង៦០ ក្នុងសម័យសង្គមរាស្ត្រនិយម ក្នុងរជ្ជកាល ព្រះបាទ នរោត្តមសីហនុ។   …

អនាគតអគារប៊ូឌីង

អគារវ័យចំណាស់សល់តាំងពី សម័យសង្គមរាស្ត្រនិយម ដែលមានទីតាំងនៅក្នុងសង្កាត់ទន្លេបាសាក់   ខណ្ឌចំការមន រាជធានីភ្នំពេញ នឹងត្រូវផ្លាស់ប្តូរទៅជាអគារខុនដូរទំនើបវិញនាពេលខាងមុខឆាប់ៗនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិទៅឱ្យក្រុមហ៊ុនជប៉ុន ដើម្បីធ្វើការអភិវឌ្ឍ។ …

ព្រឹកនេះ សាលារាជធានីភ្នំពេញ ប្រកាសដាក់ឲ្យប្រើប្រាស់ស្ពាន​អាកាស​ថ្មើរជើង ទី១នៅកម្ពុជា និងផ្លូវអមសងខាងកំណាត់ ផ្លូវជាតិលេខ៤

ប្រភព ៖ FreshNews រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ បានបើកពិធីប្រកាសដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវ ប្រវែង ៤០០ម៉ែត្រ នៃផ្លូវជាតិលេខ៤ ចាប់ពី រង្វង់មូលចោមចៅ ដល់ផ្លូវបំបែកកប់ស្រូវ ប្រវែង១.៧៥០ម៉ែត្រ និងស្ពានអាកាសថ្មើរជើង២ខ្សែ ដែលមានទីតាំងស្ថិតនៅ ម្តុំផ្សារជម្ពូវ័ន្ត ក្នុងខណ្ឌ ពោធិ៍សែនជ័យ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។ នៅក្នុងពិធីនោះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ដោយមាន បញ្ហាចម្ងល់ក្នុងបណ្តាញ សង្គមហ្វេសប៊ុក ស្តីពីករណីស្ពានអាកាសថ្មើរជើង…