យុទ្ធនាការផ្លូវល្អ ទីក្រុងស្អាត
Posted On : កុម្ភៈ, 15, 2018 | By Vantha

តើអ្នកយល់យ៉ាងណាចំពោះស្ថានភាពផ្លូវក្នុងរាជធានីភ្នំពេញ? តើអ្នកចង់រាយការណ៍ពីស្ថានភាពផ្លូវនៅក្នុងសហគមន៍របស់អ្នកទេ?  តើអ្នកចូលចិត្តជិះកង់ កំសាន្ត នៅថ្ងៃចុងសប្តាហ៍ទេ ? តោះចូលរួមទាំងអសគ្នា​?

ខណៈរាជធានីភ្នំពេញបន្តរីកចម្រើន ការធ្វើចរាចរលើវិថីនានាក្នុងទីក្រុងនេះក៏កើនឡើង​ផងដែរ។  ប៉ុន្តែគួរឱ្យសោកស្តាយ ហេដ្ឋារចនាសម្ព័ន្ធមិនទាន់មានគុណភាព និងមិនទាន់គ្រប់គ្រាន់បើប្រៀបធៀបទៅនឹងកំណើនប្រជាពលរដ្ឋដែលកំពុងមានការកើនឡើង។​

ដើម្បីចូលរួមក្នុងការកែលម្អផ្លូវក្នុងរាជធានីភ្នំពេញ  សំឡេងទីក្រុងនឹងរៀបចំកម្មវិធី «ជិះកងដើម្បីផ្លូវស្អាត ក្នុងរាជធានីភ្នំពេញ»ក្នុងគោលបំណង ជិះកង់ដើម្បីមើលស្ថានភាពទីក្រុង និង រាយការណ៍ពីស្ថានភាពផ្លូវក្នុងរាជធានីភ្នំពេញ ក៏ដូចជាជួយបណ្តុះគំនិតដល់ប្រជាពលរដ្ឋ និងយុវជនឲ្យចេះគោរពច្បាប់ចរាចរណ៍ និងចេះស្រលាញ់សោភ័ណភាពផ្លូវសាធារណៈ។

កម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ ។ ជួបជុំគ្នានៅម៉ោង៧ នាទីព្រឹកនៅ សួនកុមារវត្តបទុមវតី ក្បែរព្រះបរមរាជវាំង។

បញ្ជាក់៖ចំពោះលោកអ្នកមិនមានកង់ ក៏អាចចូលរួមបានដែរ ដោយលោកអ្នកត្រូវបង់ ៥ដុលារ សំរាប់ជួលកង់ ឬក៏អាចជួលដោយខ្លួនឯង។  សូមលើកទឹកចិត្តដល់អ្នកដែលមានកង់ផ្ទាល់ខ្លួន ។

ប្រសិនបើជាសិស្ស និស្សិត ឫយុវជនទំាងអស់មានចំណាប់អារម្មណ៍ អាចចុះឈ្មោះតាមតំណរភ្ជាប់នេះ UVC

ក្រុមការងាររៀបចំសូមរក្សាសិទ្ធិជ្រើសរើស ត្រឹមតែអ្នកចុះឈ្មោះ ៣០នាក់ ដំបូងតែប៉ុណ្ណោះ!!! ចំពោះអ្នកដែលបានជ្រើសរើសឱ្យចូលរួម ក្រុមការងាយើងខ្ញុំនឹងធ្វើការទាក់ទងទៅដោយផ្ទាល់ ។

សំរាប់ព័ត៌មានលំអិត​ ០៨៦ ៦១៦១ ៣១

សូមអរគុណ !!

សំឡេងទីក្រុង!

សំឡេងទីក្រុង!