untitled-1

សូមបងប្អូនប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំនន់​ទឹក​ភ្លៀង​ចាប់ពី​ថ្ងៃ​ទី​១៧-២០​សីហា

ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសឲ្យសាធារណជន មន្ត្រីរាជការ ជាពិសេសអ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង ដែលអាចនឹងកើតឡើងអំឡុងថ្ងៃទី១៧ រហូតដល់ថ្ងៃទី២០ ខែសីហា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយថ្ងៃទី១៦ ខែសីហា ឲ្យដឹងថា ស្ថានភាពអាកាសធាតុនៅប្រទេសកម្ពុជា មានការប្រែប្រួលស្ទើរទូទាំងប្រទេស ដោយសារទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប ដែលអាចបង្កឲ្យមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង លាយឡំជាមួយនឹងផ្គររន្ទះ និងបង្កឲ្យរលកសមុទ្រមានកម្ពស់ខ្ពស់ៗ។

សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងទៀតថា អាកាសធាតុសម្ពាធទាបនេះចាប់ផ្តើមពីសមុទ្រចិនខាងត្បូង នៅថ្ងៃទី១៧ ខែសីហា ឆ្ពោះទៅដល់ប្រទេសថៃ និងឆ្លងកាត់ប្រទេសវៀតណាម និងប្រទេសកម្ពុជា៕

Leave a Reply