4-5-023

ក្រសួងធនធានទឹកនិងឧតុនិយម៖ ភ្លៀងនឹងបន្តធ្លាក់នៅតាមខេត្តមួយចំនួន , សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និង​ខ្យល់កន្ត្រាក់

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ក្រសួងធនធានទឹក និងឧតុនិយម បានចេញការព្យាករណ៍ឲ្យដឹងថា ថ្ងៃនេះនឹងមានភ្លៀង ធ្លាក់បង្គួរ នៅបណ្តាខេត្តមួយចំនួន ខណៈនៅថ្ងៃទី០៦-១១ ខែឧសភា នឹងមានភ្លៀងធ្លាក់ច្រើន ក្នុងក្របខណ្ឌទូទាំងប្រទេស។

ក្រសួងធនធានទឹក បានបញ្ជាក់ថា អាកាសធាតុនេះ កើតឡើងខណៈកម្ពុជា កំពុងរងសម្ពាធទាប គ្រប់ដណ្តប់លើផ្ទៃប្រទេស ហើយទិសដៅខ្យល់ ចាប់ផ្តើមប្រែប្រួល ដែលជាសញ្ញាណនៃការខិតជិតចូលមកដល់នៃរដូវវស្សា។

បន្ថែមពីលើនេះ ក្រសួងធនធានទឹក សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ បំផុត ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានញឹកញាប់ នៅដើមរដូវវស្សាខាងមុខនេះ៕

4-5-017

Leave a Reply