fn-2017-04-05-14-07-27-0

អាជ្ញាធរខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងជាច្រើននាក់ ចុះរៀបចំសណ្ដាប់ធ្នាប់ និងលុបបំបាត់ការយកចំណីផ្លូវធ្វើអាជីវកម្មតាមមូលដ្ឋាន

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព ៖ Fresh News

ក្រោយពីបានជូនដំណឹងណែនាំម្ដងហើយ ម្តងទៀត ពីអាជ្ញាធរខណ្ឌឫស្សីកែវ តែអ្នករកស៊ីហាក់មិនចាប់អារម្មណ៍សោះនោះ ពោលគឺនៅតែបន្ត យកចិញ្ចើមផ្លូវ ធ្វើអាជីវកម្មដដែល។ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧នេះ អាជ្ញាធរខណ្ឌឫស្សីកែវ បានចាត់វិធានការ ដោយចុះរៀបចំសណ្ដាប់ធ្នាប់ ឲ្យមានរបៀបរៀបរយ តាមដងផ្លូវសាធារណៈរបស់រដ្ឋ ចាប់ពីព្រំប្រទល់សង្កាត់ស្រះចក ខណ្ឌដូនពេញ ស្ថិតលើផ្លូវជាតិលេខ៥ កែងស្តុប ផ្លូវលេខ៦៨ ក្នុងសង្កាត់ទួលសង្កែ រហូតមកដល់ខាងមុខឃ្លាំងសាំងសូគីម៉ិច នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ឲ្យបានមុនថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ មកដល់នាពេលខាងមុខ ពោលគឺលុបបំបាត់ការយកចំណីផ្លូវរបស់រដ្ឋទៅប្រកបអាជីវកម្មដែលធ្វើអោយខុសច្បាប់។

ការចាត់វិធានការចុះរៀបចំសណ្ដាប់ធ្នាប់ខាងលើនេះ ក្រោយពីមានការណែនាំម្តងហើយ ម្តងទៀត ពីអាជ្ញាធរខណ្ឌឫស្សីកែវដែលមានលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានជម្រុញឲ្យប្រជាពលរដ្ឋ ក៏ដូចជាក្រុមអាជីវករ កុំយកចិញ្ចើមផ្លូវមកដាក់តាំង ជាតូបលក់ដូរហៀរមកលើទ្រូងផ្លូវ ធ្វើឲ្យបាត់បង់ទាំងសណ្ដាប់ធ្នាប់ និងសោភ័ណ្ឌភាពទីក្រុង។ នៅថ្ងៃនេះលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ បានណែនាំបន្តឲ្យលោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ និងលោក ពេញ ពន្លក ជាមន្ត្រីអនុវត្ត ដើម្បីដឹកនាំចាត់វិធានការនេះតែម្ដង។

លោក ប្រាជ្ញ សីហា បានបញ្ជាក់ឲ្យដឹងថា «កន្លងមកអាជ្ញាធរខណ្ឌ និងសង្កាត់ បានចេញសេចក្តីណែនាំជូនដល់ក្រុមអាជីវករជាច្រើនលើក ច្រើនសារមកហើយ ដោយចាក់មេក្រូតាមដងផ្លូវសាធារណៈ ទីប្រជុំជន និងតាមទីផ្សារជាដើម ក្នុងមូលដ្ឋាន ដើម្បីហាមប្រាមមិនឲ្យមានអាជីវករ អ្នករកស៊ីលក់ដូរផ្សេងៗ យកចិញ្ចើមផ្លូវមកប្រើប្រាស់ និងបិតផ្សាយពាណិជ្ជកម្មបានឡើយ ព្រោះជាសម្បត្តិរបស់រដ្ឋនិងដើម្បីអនុវត្តតាមគោលការណែនាំ របស់សាលារាជធានីភ្នំពេញ ក៏ដូចជា អនុក្រឹតរបស់រាជរដ្ឋាភិបាល»

លោក ប្រាជ្ញ សីហា បានបន្ថែមទៀតថា ក្រោយចេញសេចក្ដីជូនដំណឹងយ៉ាងណាក៏ដោយ ប៉ុន្តែក្រុមអាជីវករនៅតែបន្ត បំពាន មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរឡើយ ដោយបន្តដាក់លក់ទំនិញលើកផ្លូវ បង្ករការកកស្ទះ និងធ្វើឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាពទីក្រុង និងសណ្តាប់ធ្នាប់សាធារណៈ ដូច្នេះនៅព្រឹកថ្ងៃនេះ ក៏មានវិធានការចុះអនុវត្តតែម្ដង ប្រសិនបើការហាមប្រាមមិនមានប្រសិទ្ធិភាព ទៅលើអ្នកលក់ដូរ រកស៊ី ជាអាជីវករ ដោយមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរ មានសមត្ថកិច្ចទេនោះ ប្រាកដជាត្រូវប្រឈម និងវិធានការរដ្ឋបាលតាមផ្លូវ
ច្បាប់មិនខាន ហើយមិនទទួលខុសត្រូវលើការខូចខាតសម្ភារ ឫបាត់បង់ទ្រព្យសម្បត្តិឡើយ។

លោកថា «ក្នុងការចុះអនុវត្តរៀបចំ សណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈនេះ អាចប្រកបទៅបានដោយជោគជ័យ និងរលូនបានលុះត្រា តែមានការចូលរួមសហការពីប្រជាពលរដ្ឋ ពីព្រោះទាំងលើកកម្ពស់សោភ័ណ្ឌភាពរាជធានី និងសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ គឺផ្ដើមចេញពីប្រជាពលរដ្ឋ»

fn-2017-04-05-14-07-39-0

 

 

fn-2017-04-05-14-07-39-4

fn-2017-04-05-14-07-40-6

 

 

Leave a Reply