Author Archives: Vantha

JICA បន្ត​សិក្សា​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ធុន​ស្រាល​នៅ​ភ្នំពេញ

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនចៃកា (JICA) នឹងចាប់ផ្តើមសិក្សាលើគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាលមួយបន្ថែមទៀតនៅរាជធានីភ្នំពេញ ដើម្បីកសាងផែនការមេនៃអភិវឌ្ឍន៍ផ្លូវរថភ្លើងរាជធានីភ្នំពេញ ដែលនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យដឹងថា អង្គការចៃកា នឹងចាប់ផ្តើមសិក្សាពីលទ្ធភាពនៃគម្រោងរថភ្លើងធុនស្រាលចាប់ពីខែមេសា ឆ្នាំ២០១៧ រហូតដល់ ខែឧសភា ឆ្នាំ២០១៨។ លោក វ៉ា ស៊ឹមសុរិយា អ្នកនាំពាក្យក្រសួងសាធារណការ បានឲ្យដឹកកាលពីម្សិលមិញថា គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងនេះ ជាផ្នែកមួយនៃការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍។ លោក ស៊ឹមសុរិយា ថ្លែងថា៖ «ក្រសួងធ្លាប់មានគម្រោងស្រដៀងគ្នាយូរហើយ ដោយសារក្រសួងយល់ថា តម្រូវការចាំបាច់ណាស់ក្នុងការកាត់បន្ថយការស្ទះចរាចរណ៍ក្នុងទីក្រុង។ ប៉ុន្តែគម្រោងមួយចំនួនយើងនៅតែមិនទាន់អាចអភិវឌ្ឍន៍បានទេ ដោយផ្ដោតទៅលើគម្រោងអាទិភាពមុនសិន»។ សាលារាជធានីភ្នំពេញ កាលពីម្សិលមិញបានអះអាងថា ចៃកា ធ្លាប់បានស្នើគម្រោងដើម្បីពិនិត្យ និងសិក្សាពីលទ្ធភាព…

ប្លង់​គោល​អភិវឌ្ឍ​រាជធានី ​ភ្នំពេញ ​អនុម័ត​ក្រោយ​គម្រោង​ធំៗ​អនុវត្ត​រួច​ហើយ

ប្លង់គោលរាជធានីភ្នំពេញដែលត្រូវបានគេទន្ទឹងរង់ចាំជាយូរមកហើយនោះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តកាលពីចុងឆ្នាំ ២០១៥ កន្លងនេះដោយទទួលបានការស្វាគមន៍ពីអ្នកជំនាញផ្នែកអចលនទ្រព្យបើទោះបីជាវាហាក់ដូចជាយឺតយ៉ាវក៏ដោយ។ …

ផ្លូវ​រថភ្លើង​ចូល​ព្រលាននិង​តំបន់​សេដ្ឋកិច្ច​ពិសេស​គ្រោង​សាងសង់

រដ្ឋាភិបាលបានកំណត់កាលបរិច្ឆេទ លើគម្រោងសាងសង់ផ្លូវភ្លើង តភ្ជាប់ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) នៅខែមីនា ឆ្នាំ២០១៨។ គម្រោងនេះជាផ្នែកមួយនៃការសម្រួលការធ្វើដំណើររបស់អ្នកដំណើរ ការដឹកទំនិញ និងកម្មករ។ …

កម្ពុជា-ជប៉ុនសិក្សាគម្រោងដំណើរការថភ្លើងធុនស្រាលស្វ័យប្រវត្ដិលើអាកាសក្នុងក្រុងភ្នំពេញ

នៅថ្ងៃទី៣១ មករា សាលាក្រុងភ្នំពេញបានជួបពិភាក្សាការងារជាមួយទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិនៃប្រទេសជប៉ុន(JICA) ដើម្បីពិភាក្សាពីការសិក្សានៃដំណើរការរថភ្លើងធុនស្រាលស្វ័យប្រវត្ដិលើអាកាស AGT ក្នុងរាជធានីភ្នំពេញ ដើម្បីជួយដោះស្រាយបញ្ហាធ្វើចរាចរណ៍នៅក្រុងភ្នំពេញ។ រថភ្លើងធុនស្រាលស្វ័យប្រវត្ដិលើអាកាស (AGT, Automated Guideway Transit) ជាមធ្យោបាយដឹកជញ្ជូនសាធារណៈមួយដែលទីក្រុងមួយចំនួនរបស់ប្រទេសជប៉ុនបានកំពុងប្រើប្រាស់ តាមរយៈទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិនៃប្រទេសជប៉ុន ក៏បានស្នើសុំធ្វើការសិក្សាបន្ថែមដោយសិក្សាលើផ្នែកបច្ចេកទេស តម្លៃ និងការងារពាក់ព័ន្ធមួយចំនួនដើម្បីដំណើរការរថភ្លើងធុនស្រាលក្នុងរាជធានីភ្នំពេញក្នុងពេលខាងមុខ។ ភាគីកម្ពជាបានស្នើឱ្យទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិនៃប្រទេសជប៉ុន ដែលហៅកាត់ថា JICA ត្រូវសិក្សាឱ្យបានច្បាស់លាស់លើគម្រោងដែលបានស្នើនោះ ដើម្បីជួយសម្រួលចរន្ដចរាចរណ៍ និងបន្ថយការកកស្ទះ ដោយត្រូវគិតពីហេដ្ឋារចនាសម្ព័ន្ធ ការងារបច្ចេកទេស និងការផ្ដល់សេវាកម្មជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ។ សូមជម្រាបផងដែរថា រថភ្លើងស្វ័យប្រវត្ដិលើអាកាសនេះជាប្រព័ន្ធដឹកជញ្ជូនសាធារណៈបែបទំនើបមួយបានរួមចំណែកយ៉ាងធំក្នុងការការបន្ថយការកកស្ទះ និងកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលជាក្តីកង្វល់ធំរបស់ពលរដ្ឋរស់នៅភ្នំពេញ៕ ប្រភព៖ business-cambodia …

ពលរដ្ឋទាមទារ​​​​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ដោះស្រាយ​បញ្ហា​​មិន​ប្រក្រតី

ប្រជាពលរដ្ឋជាង ២០នាក់តំណាងជិត ៥០គ្រួសារ នៅសហគមន៍ចំនួន ២ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញបានទាមទារជាថ្មីឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោះស្រាយបញ្ហាភាពមិនប្រក្រតីនៃការផ្គត់ផ្គង់ទឹក ខណៈដែលការទូទាត់ថ្លៃទឹកក្នុងរយៈពេល២ខែចុងក្រោយនេះ បានកើនឡើងគុណទ្វេដងនៃថ្លៃទឹកដែលពួកគាត់ធ្លាប់បានបង់ប្រចាំខែ។ លោក ភឿង ពិសី ប្រជាពលរដ្ឋម្នាក់រស់នៅភូមិ១៥ បានឲ្យដឹងនៅក្នុងការតវ៉ានៅមុខរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញថា ក្នុងរយៈពេល ២ខែកន្លងមកនេះ គឺនៅខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៦ បើទោះជាពួកគាត់បានប្រើប្រាស់ទឹកជាប្រក្រតី និងមានការសន្សំសំចៃ ប៉ុន្តែតម្លៃទឹកបែរជាមានការកើនឡើងទ្វេដង ដែលគ្រួសារខ្លះកើនឡើងដល់ ៣០០ភាគរយ បើធៀបនឹងថ្លៃទឹកដែលពួកគាត់ធ្លាប់បានបង់ប្រចាំខែកាលពីមុន។ លោកថា ការកើនឡើងនេះ អាចបណ្តាលមកពីភាពមិនប្រក្រតីណាមួយ ទើបពួកគាត់ស្នើឲ្យរដ្ឋាករទឹកពិនិត្យឡើងវិញ និងជួយអន្តរាគមន៍ក្នុងការកែត្រឹមតម្លៃដើម ឬតម្លៃប្រហាក់ប្រហែលដែលពួកគាត់បានបង់ជូនកាលពីខែមុនៗជាធម្មតាវិញ។ លោកបានបញ្ជាក់ថា៖…

កូរ៉េសម្រេចផ្តល់កម្ចីដល់កម្ពុជាប្រមាណ៤០០លានដុល្លារសម្រាប់អភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ

នៅថ្ងៃទី៣១ មករា នេះកម្ពុជា–កូរ៉េនឹងធ្វើពិធីចុះហត្ថលេខាខ្ចីលុយប្រមាណ៤០០លានដុល្លាររវាងឯកឧត្តម ប្រាក់ សុខុនទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម គីម វ៉ន ជីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការប្រកាសព័ត៌មាននៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាកាលពីម្សិលមិញ។ ទឹកប្រាក់ចំនួន៣៥០លានដុល្លារសម្រាប់ផ្តល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ ២០១៦-២០១៨ ដែលនឹងត្រូវប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ហិរញ្ញវត្ថុដល់គម្រោងអាទិភាពនានាលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត សុខភាព ផ្លូវជនបទ និងប្រព័ន្ធលូបង្ហូរទឹក។ ដោយឡែកទឹកប្រាក់ចំនួន ៦៧.៤៣៤.០០០ ដុល្លារផ្តល់ឥណទានសម្បទាន សម្រាប់គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិ លេខ៤៨។ គួរជម្រាបផងដែរថា ការបន្តគាំទ្ររបស់សាធារណរដ្ឋកូរ៉េ បានឆ្លើយតបយ៉ាងល្អដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឲ្យប្រសើរនូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងរួមចំណែកដល់ការរក្សានូវកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព៕ ប្រភព៖ business-cambodia.com …

អគ្គិសនីកម្ពុជាគ្រោងដាក់ឲ្យដំណើររោងចក្រធ្យូងថ្មនៅឆ្នាំ២០១៧នេះ

អគ្គិសនីកម្ពុជាគ្រោងដាក់ឲ្យដំណើរការរោចក្រធ្យូថ្មនៅឆ្នាំ២០១៧នេះ ដើម្បីទប់ទល់នឹងកំណើនសេចក្តីត្រូវការប្រើប្រាស់បន្ថែមទៀត និងបន្ថយការនាំចូលពីប្រទេសជិតខាងឲ្យមកត្រឹមតែ២០%ប៉ុណ្ណោះ។ នេះបើតាមការប្រកាសឲ្យដឹងពីអគ្គិសនីកម្ពុជានាពេលថ្មីៗនេះក្នុងឳកាសប្រជុំបូកសរុបការងារនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា នៅថ្ងៃទី៣០ មករា។ …

វិស័យ​ឯកជន​ទទូច​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​យកចិត្តទុកដាក់​លើ​បញ្ហា​អនាម័យ

ក្រុមការងារវិស័យឯកជនសុទ្ធបានទទូចសុំឲ្យអាជ្ញាធរមូលដ្ឋានពង្រឹងការយកចិត្តទុកដាក់លើអនាម័យបរិស្ថាន និងកុំឲ្យមានសំរាមពាសវាលពាសកាលនៅតាមថ្នល់ជាតិ និងរមណីយដ្ឋាននានា ។ ប្រសិនបើទីក្រុងគ្មានសំរាម នឹងបានចូលរួមចំណែកលើកស្ទួយមុខមាត់ប្រទេស ប្រជាពលរដ្ឋរស់នៅមានសុខភាពល្អ និងទាក់ទាញភ្ញៀវទេសចរបរទេសចូលមកទស្សនាកាន់តែមានកំណើនឡើង ។ …

សេវា រថយន្តក្រុងសាធារណៈ កំពង់ស្ពឺ-ភ្នំពេញ នឹងមានវត្តមានក្នុងពេលឆាប់ៗនេះ

សេវាដឹកជញ្ជូនតាមរថយន្តក្រុងសាធារណ រវាងខេត្តកំពង់ស្ពឺ និង ទីក្រុងភ្នំពេញ នឹងមានវត្តមានក្នុងពេលឆាប់ៗខាងមុខ នេះបើយោងតាមអភិបាលខេត្តកំពង់ស្ពឺ។ …

Scott Neeson៖ យើងនឹងធ្វើឲ្យតំបន់គំនរសំរាមស្ទឹងមានជ័យ ក្លាយជាសាលាបច្ចេកវិទ្យាល្អបំផុតរបស់កម្ពុជា

លោក Scott Neeson ដែលជាតារាភាពយន្តហូលីវូត កំពុងតែមានសកម្មភាពយ៉ាងសកម្ម នឹងការងារមនុស្សធម៌នៅកម្ពុជា បានរំលឹកកាលពីខែឧសភា ឆ្នាំ២០១៥ ឆ្នាំដែលលោកបាន ប្រកាសថា លោកនិងក្រុមលោក នឹងធ្វើឲ្យអតីតតំបន់គំនរសំរាមស្ទឹងមានជ័យ ក្លាយជាសាលាបណ្តុះបច្ចេកវិទ្យាល្អបំផុតនៅកម្ពុជា។ …

បរិស្ថាន​ក្នុង​ផ្សារ​ស្រុក​ស្ទោង តែ​កំពុង​តែ​បង្អួត​សម្រស់​សំរាម…!

ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្ទោងខេត្តកំពង់ធំ នាំគ្នានិយាយរិះគន់ថា លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោងអសមត្ថភាពណាស់ គំនរសំរាមនៅក្នុងផ្សារស្រុកស្ទោងរាប់ឆ្នាំមកហើយកំពុងតែធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋ ចំណែកអាជ្ញាធរស្រុកមិនមានចំណាត់ការសោះ ដែលជាហេតុធ្វើឲ្យ ខូចបរិស្ថាន និងសុខភាពមនុស្ស សត្វ។ ជុំវិញបញ្ហា ករណីសំរាមនៅក្នុងផ្សារស្ទោងនេះ ប្រជាពល រដ្ឋដែលប្រកបរបរលក់បន្លែនៅទីនោះបាននាំគ្នាសំណូមពរដល់ អ្នកម៉ៅការភាស៊ីផ្សារ និងអាជ្ញាធរស្រុកស្ទោងជួយមានវិធានការចំពោះសំរាមទាំងអស់នេះផង ពីព្រោះវាកំពុងតែធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសកូនចៅតូចៗរបស់ពួកគាត់ ខណៈដែលជីវភាពក្រីក្រហើយនាំគ្នាមកចងអង្រឹងយោលកូន និងលក់បន្លែរនៅទីនេះ។ លោក នង ស៊ីថា អ្នកម៉ៅការភាស៊ីផ្សារស្រុកស្ទោងប្រាប់ថា លោកក៏មានផលលំបាកជាខ្លាំងចំពោះរឿងសំរាមនេះ ទី១.បងប្អូនអាជីវករមិនចូលរួម កន្លែងធ្វើសម្រាប់ទុកឲ្យពួកគាត់យកសំរាមទៅចោល គាត់មិនទៅចោលទេនាំគ្នាយកមកបោះចោលទីនេះវាជិត មានអ្នកមកពីឆ្ងាយឯណាមកចោល គឺមានតែពួកគាត់នៅក្នុងផ្សារនេះឯង។ ទី២.ផ្លូវចូលផ្សារទទឹង៣ម៉ែត្រ នាំគ្នាឃុបឃិតគ្នាលក់តូបធ្វើឲ្យផ្លូវចូលផ្សារតូចចង្អៀត គ្រាន់តែរ៉ឺម៉កចូលដឹកសំរាមក៏ចូលមិនរួចផង…

ដី​ធ្លី​នៅ​តាម​មាត់​ទន្លេ​ អាច​ជា​ចំណាប់​អារម្មណ៍​ពី​គម្រោង​ធំៗ ​ឯ​លំនៅឋាន​នៅ​តាម​ច្រាំង​ទន្លេ​ប្រឈម​នឹង​គ្រោះថ្នាក់

ជារឿយៗមិនថានៅក្នុងរដូវវស្សា ឬរដូវប្រាំងទេ គឺតែងលេចឮអំពីព័ត៌មានបាក់ស្រុតផ្ទះ ឬដីភូមិនៅតាមជួរបណ្តោយមាត់ទន្លេនានានៅក្នុងប្រទេសកម្ពុជា និងថ្វីបើករណីគ្រោះថ្នាក់បែបនេះបានកើតឡើងក៏ពិតមែន ក៏ប៉ុន្តែមានប្រជាជនរាប់ពាន់គ្រួសារនៅក្នុងទីក្រុងភ្នំពេញ បាននិងកំពុងបន្តជីវភាពរស់នៅរបស់ខ្លួនជាធម្មតា ខណៈអ្នកឯកទេសខាងអចលនទ្រព្យបានអះអាងថា ដីនៅម្ខាងផ្លូវនៃជួរមាត់ទន្លេមានហាងឆេងល្អជាង សម្រាប់ដីឡូតិ៍ធំៗមានទំហំដូចគ្នា។ …