Author Archives: Vantha

ប្រជាពលរដ្ឋអាចធ្វើដំណើរតាមរថយន្តក្រុងក្នុងថ្ងៃចូលឆ្នាំដោយមិនគិតថ្លៃ

ប្រជាពលរដ្ឋអាចធ្វើដំណើរតាមរថយន្តក្រុងនៅភ្នំពេញបាន ដោយមិនគិតថ្លៃ រយៈពេលប្រាំថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងថ្ងៃ៤ ខែមេសា នេះ។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖ «រដ្ឋាករស្វយ័តដឹកជញ្ជូនសារធារណៈរថយន្តក្រុងរាធានីភ្នំពេញ នឹងបំរើសេវាដឹកជញ្ជូនសាធារណៈក្នុងរាជធានីភ្នំពេញ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ដោយមិនគិតកម្រៃសេវា រយៈពេលប្រាំថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៧»។ …

ការចោលសំរាមតាមកន្លែងញ៉ាំអាហារ ជាទំលាប់អាក្រក់របស់អ្នករស់នៅក្នុងក្រុងភ្នំពេញ

ប្រទេសកម្ពុជាបានប្រែមុខមាត់ថ្មី ក្រោយទទួលបានសន្តិភាពនៅឆ្នាំ១៩៩៨ ហើយ២ទសវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចមានកំនើនខ្ពស់គួរឲ្យកត់សំគាល់ ដែលជំរុញអោយមានការអភិវឌ្ឍន៍  ការកាត់បន្ថយភាពក្រីក្រ សុខមាលភាព និងការរីកចំរើនរបស់វិស័យឯកជន។ បើយោងតាមការសិក្សាមួយដែលមានចំណងជើងថា Journal of Environment and Waste Management ដែលបានសិក្សាទៅលើ ភោជនីយដ្ឋាន និងកន្លែងលក់អាហារ អោយដឹងថា កន្លែងទាំងនេះជាអ្នកបង្កើតសំរាមច្រើនជាងគេ  ភោជនីយដ្ឋានធំៗបញ្ចេញកាកសំណល់រហូតដល់ទៅ ៨៩១ គីឡួក្រាម ក្នុងរយះពេលមួយសប្តាហ៍ ក្នុងរាជធានីភ្នំពេញ។  ការសិក្សាបានបង្ហាញទៀតថា ប្រជាពលរដ្ឋ និងអ្នកលក់ដូរនៅរាជធានីភ្នំពេញ បានផលិតសំរាមលើសពី ១៥០០ តោនក្នុងមួយថ្ងៃ។ ក្នុងប្រទេសកម្ពុជា ការចោលសំរាមអោយបានត្រឹមត្រូវគឺជាប្រធានបទដែលត្រូវលើកមកនិយាយ ដោយសារសំរាមមានគ្រប់កន្លែងទាំងអស់ក្នុងរាជធានីភ្នំពេញ នេះមិនរាប់បញ្ចូលការចោលសំរាមនៅតាមជនបទផង…

 នៅ​រំដួល​៖ មន្ត្រី​ពីរ​នាក់​អួត​គ្នា​រឿង​កេង​លុយ​រដ្ឋ​

កាលពីយូរលង់ណាស់មកហើយ លោក បេ និង លោក សេ គឺជាមន្ត្រីមន្ទីរផ្លូវថ្នល់ដែលនៅខេត្តផ្សេងគ្នា ហើយពួកគេក៏ជាមិត្តភក្កិជិតស្និទ្ធនឹងគ្នាដែរ។ ថ្ងៃមួយលោក បេ បានអញ្ជើញលោក សេ មកលេងផ្ទះ។ លោក សេ ភ្ញាក់ផ្អើល និងបើកភ្នែកធំៗ នៅពេលដែលគាត់ឃើញភូមិគ្រឹះ និងទ្រព្យសម្បត្តិរបស់លោក បេ។ …

ស្លាប់ ១១នាក់ និងរងរបួសធ្ងន់ស្រាល ៣០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៧ ខែមីនា

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន ១៨លើក ( យប់១១លើក ) បណ្តាលឲ្យមនុស្សស្លាប់ ១១នាក់ (ស្រី១) រងរបួសធ្ងន់ ១៩នាក់ (ស្រី៨) និងរងរបួសស្រាល១១នាក់ (ស្រី៣) ។ មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន មិនប្រកាន់ស្តាំ ប្រជែង  ស្រវឹង មិនគោរពសិទ្ធិ។ គិតចាប់ថ្ងៃទី១ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន ២៨៣លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ១៣៩នាក់ រងរបួសសរុប…

LUMIERE HOTEL សណ្ឋាគារលំដាប់ផ្កាយបួនកម្ពស់១៦ ជាន់សាងសង់ដោយក្រុមហ៊ុនក្នុងស្រុក

ស្ថិតនៅលើដងវិថីសម្តេចមង្គលអែម ផ្លូវលេខ ២២៨ កែងនឹងផ្លូវ ៥៥ ស្ថិតនៅក្នុងខណ្ឌដូនពេញនៃរាជធានីភ្នំពេញ យើងឃើញមានអគារស្រស់ស្អាតនិងប្លែកដាច់គេ រំលេចឡើងនូវឈ្មោះថា LUMIERE HOTEL ជាសណ្ឋាគារលំដាប់ផ្កាយបួន មានកម្ពស់ ១៦ជាន់។ ទោះបីជាសណ្ឋាគារនេះវិនិយោគដោយវិនិយោគិនសិង្ហបុរីក៏ដោយ អគារដ៏ស្រស់ស្អាតនេះគឺត្រូវបានរចនានិងសាងសង់ឡើងដោយក្រុមហ៊ុនខ្មែរសុធសាធ។ ក្រុមហ៊ុនខ្មែរដែលម៉ៅការសាងសង់សណ្ឋាគារដ៏ប្រណិតនេះមានឈ្មោះថា សោម៉ា ខនស្រ្តាក់សិន & ឌីវេឡុបមេន។ ការសាងសង់សណ្ឋាគារនេះមានសភាពលឿនខ្លាំងនិងគួរឲ្យកត់សម្គាល់ពោលគឺចាប់ផ្តើមសាងសង់នៅខែ សីហា ឆ្នាំ ២០១៥ និងបញ្ចប់ជាស្ថាពរនៅខែ មករា ឆ្នាំ ២០១៧៕ ប្រភព៖ business-cambodia.com …

ក្រសួង​រៀបចំ​ឲ្យ​មាន​ចលនា​បិទ​ភ្លើង​ ១ ​ម៉ោង​ដើម្បី​ភព​ផែនដី

ក្រសួងបរិស្ថាន និងស្ថាប័នដៃគូមួយចំនួននឹងរៀបចំឲ្យមានចលនាសម្រាប់ផែនដីដោយធ្វើការបិទភ្លើងរយៈពេលមួយម៉ោងនៅចុងសប្តាហ៍នេះហើយប្រជាពលរដ្ឋអាចចូលរួមចលនានេះនៅតាមផ្ទះរបស់ខ្លួនបានដែលចលនានេះគឺជានិមិត្តរូបមួយបង្ហាញពីការរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមរបស់បរិស្ថាន។ …

​​Hyatt Regency​ ចំណាយ​ ១០០​លាន​ដុល្លារសង់​សណ្ឋាគារ​ទំនើប

សណ្ឋាគារផ្កាយប្រាំលំដាប់អន្តរជាតិហាយ៉ាត់រីជិនស៊ីភ្នំពេញ (Hyatt Regency) ដែលចំណាយទុនវិនិយោគប្រមាណ ១០០លានដុល្លារអាមេរិក បានបើកការដ្ឋានសាងសង់ហើយកាលពីម្សិលមិញ និងរំពឹងថា បញ្ចប់នៅឆ្នាំ២០២០ ខាងមុខ។ …

ស្លាប់​ ៤​នាក់​ រង​របួសធ្ងន់​ស្រាល​ ៩​នាក់ ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២២​ ខែមីនា

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថានៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន ៩លើក  បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់  រងរបួសធ្ងន់ ៧នាក់  និងរងរបួសស្រាល២នាក់។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព  ៧នាក់។ គ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពី លើសល្បឿនកំណត់ មិនប្រកាន់ស្តាំ ស្រវឹង ប្រជែង និងមិនគោរពសិទ្ធិ។ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយៈពេល ២២ថ្ងៃ គិតចាប់ថ្ងៃទី១ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ កើតឡើង ចំនួន ២២០លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ១១៥នាក់ រងរបួសសរុប ចំនួន ៣០០នាក់ ក្នុងនោះរបួសធ្ងន់…

ភាវៈសំខាន់ៗ នៃបរិស្ថាន

មនុស្សមានសុខភាពល្អ ឬទ្រុឌទ្រោម និងមានអាយុវែង ឬខ្លី អាស្រ័យទៅនឹងកំរិតបរិស្ថានដែលគេកំពុងរស់នៅជាមួយ។ ដើម្បីយល់កាន់តែច្បាស់យើងត្រួវដឹងពីនិយមន័យរបស់វាជាមុនសិន។ បរិស្ថាន គឹជាអ្វីៗដែលនៅជុំវិញខ្លួនយើង ទាំងភាវៈមានជីវិត និងភាវគ្មានជីវិត ឬយើងអាចអោយនិយមន័យជារួមថា ភាវៈទាំងអស់ដែលមានទំនាក់ទំនង និងជះឥទ្ធិពលទៅវីញទៅមកលើផែនដីយើងនេះ។ តើភាវៈដែលមានឥទ្ធិពលទាំងនោះមានអ្វីខ្លះ? បរិស្ថានមានបីផ្នែកសំខានៗ បរិស្ថានធម្មជាតិ បរិស្ថានសង្គមវប្បធម៌ និងបរិស្ថានមនុស្ស។ បរិស្ថានធម្មជាតិមានន័យថាគឺជាភាវៈនៅលើពិភពលោកដែលមនុស្សមិនអាចបង្កើតបាន (ទឹក ដី ភ្លើង និងខ្យល់។ )។ បើនិយាយពីប្រទេសកម្ពុជាគឺសំបូរទៅដោយបរិស្ថានធម្មជាតិ ដូចជា បឹង ទន្លេ ភ្នំ សមុទ្រ ព្រែឈើ ជ្រោះ និងតំបន់វាលទំនាប និងខ្ពង់រាប។ បរិស្ថាន…

បុរស​អាមេរិកាំង​ម្នាក់​កែច្នៃ​សំរាម​ដប​ប្លាស្ទិក​ឲ្យ​ក្លាយ​ទៅ​ជា​គ្រឿង​តាំង​លំអ​នៅ​សៀមរាប

បុរសជនជាតិអាមេរិកាំងម្នាក់ចំណាយពេលវេលារបស់គាត់ជាច្រើនថ្ងៃ ដើម្បីដើរប្រមូល និងរើសយកសម្បកដបទឹកសុទ្ធដែលធ្វើពីប្លាស្ទិកពីកន្លែងដែលគេបោះចោលនានា មកកែច្នៃធ្វើជាគ្រឿងតុបតែងលំអ ក្នុងបំណងបំផុសឲ្យអ្នកទេសចរចម្រុះជាតិសាសន៍ និងប្រជាពលរដ្ឋនៅខេត្តសៀមរាប កុំបោះចោលសំណល់ប្លាស្ទិកដែលប្រើប្រាស់រួច ខ្ជះខ្ជាយ។ …

ករណីផ្ទុះឡ ចេញពីក្នុងរោងចក្រមួយកន្លែង ហោះមកបុកកម្មការិនីម្នាក់ស្លាប់ភ្លាមៗ និងរងរបួស៧នាក់ ខណៈកំពុងទទួលទានបាយនៅខាងក្រៅរោងចក្រ (Video inside)

នៅមុននេះបន្តិចមានករណីផ្ទុះឡ ចេញពីក្នុងរោងចក្រមួយកន្លែង ហោះចំងាយប្រមាណជាង១០០ម៉ែត្រ ទៅបុកកម្មការិនីម្នាក់ ស្លាប់ភ្លាមៗ និងរងរបួស៧នាក់ផងដែរ (ស្រ្តីពោះធំម្នាក់) ខណៈកំពុងទទួលទានបាយថ្ងៃត្រង់នៅខាងក្រៅរោងចក្រ។ កន្លែងកើតហេតុស្ថិតនៅតាម បណ្តោយផ្លូវរទេះភ្លើង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សូមទស្សនាវិដេអូ ដែលភ្នាក់ងារព័ត៌មាន Fresh News ផ្សាយផ្ទាល់ពីកន្លែងកើតហេតុតាម Facebook៖ ប្រភព៖ freshnewsasia.com …

រដ្ឋាភិបាល​​នឹង​​ពិចារណា​សម្រេច​អនាគត​របស់​អគារ Gold Tower 42

អ្នកជំនាញខាងផ្នែកអចលនទ្រព្យនិងឧស្សាហកម្មនេះបានជំរុញឲ្យរដ្ឋាភិបាលពន្លឿនការបញ្ចប់នៃគម្រោងអគារខុនដូ Gold Tower 42 របស់ប្រទេសកូរ៉េខាងត្បូង ដោយបានលើកឡើងថា អគារនេះហាក់ដូចជាមិនមានការវិវឌ្ឍទៅមុខដែលវាស្ថិតនៅចំកណ្ដាលបេះដូងនៃទីក្រុងស្របពេលដែលមន្ត្រីបានបញ្ជាក់ឲ្យដឹងថារាជរដ្ឋាភិបាលកំពុងតែធ្វើការដោះស្រាយជាមួយនឹងក្រុមហ៊ុនមួយនេះ។ គម្រោងនេះបានចាប់ផ្តើមនៅក្នុងឆ្នាំ២០០៨ប៉ុន្តែត្រូវបានពន្យារពេល៦ដងរួចមកហើយចាប់តាំងពីឆ្នាំ២០០៩រហូតមកដល់បច្ចុប្បន្ន។ បើទោះជាមានការពន្យារពេលយ៉ាងណាក៏ដោយ ការសាងសង់នៃអគារនេះបានឈានដល់ចំនួន ៣២ជាន់។ ជម្លោះរវាងក្រុមហ៊ុនកូរ៉េទាំងពីរ បានឈានទៅដល់ការដោះស្រាយជាមួយនឹងអាជ្ញាកណ្ដាលក្នុងឆ្នាំ២០១២។ ក្រុមហ៊ុន Hanil ត្រូវបានបញ្ជាឲ្យបង់នូវទឹកប្រាក់ចំនួន ៣០លានដុល្លារសហរដ្ឋអាមេរិក ក្នុងការផ្តល់ជាសំណងទៅឲ្យក្រុមហ៊ុន Yon Woo ដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាលរបស់ប្រទេសកូរ៉េ។ លោក គីម ហ៊ាង ប្រធានសមាគមន៍អ្នកវាយតម្លៃអចលនវត្ថុកម្ពុជា (CVEA) បានឲ្យដឹងកាលពីថ្ងៃអង្គារ ថា ការសាងសង់អគារមួយនេះត្រូវបានពន្យារពេលជាច្រើនឆ្នាំមកហើយដែលជាកត្តាមួយធ្វើឲ្យអ្នកវិនិយោគបរទេសជាច្រើនផ្សេងទៀតដែលមានបំណងចង់វិនិយោគនៅទីនេះហាក់មានការស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត។ លោកបានបន្តឲ្យដឹងថា៖«វាបង្កជាផលប៉ះពាល់ទាំងយ៉ាងខ្លាំងដល់មុខមាត់នៃឧស្សាហកម្មនេះដែលមើលទៅដូចជាយើងកំពុងតែហាលសារុងនៅពាក់កណ្តាល នៃទីក្រុងដ៏ស្រស់ស្អាតមួយនេះ ដោយសារតែអាគារមួយនេះមានទីតាំងស្ថិតក្នុងចំណុចកណ្ដាលក្រុងដែលជាទីតាំងដ៏ពេញនិយមត្រង់កែងមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះសីហនុ»។ លោកបានបន្តថា៖ «ខ្ញុំគិតថា…