Author Archives: Vantha

រដ្ឋាភិបាល​​នឹង​​ពិចារណា​សម្រេច​អនាគត​របស់​អគារ Gold Tower 42

អ្នកជំនាញខាងផ្នែកអចលនទ្រព្យនិងឧស្សាហកម្មនេះបានជំរុញឲ្យរដ្ឋាភិបាលពន្លឿនការបញ្ចប់នៃគម្រោងអគារខុនដូ Gold Tower 42 របស់ប្រទេសកូរ៉េខាងត្បូង ដោយបានលើកឡើងថា អគារនេះហាក់ដូចជាមិនមានការវិវឌ្ឍទៅមុខដែលវាស្ថិតនៅចំកណ្ដាលបេះដូងនៃទីក្រុងស្របពេលដែលមន្ត្រីបានបញ្ជាក់ឲ្យដឹងថារាជរដ្ឋាភិបាលកំពុងតែធ្វើការដោះស្រាយជាមួយនឹងក្រុមហ៊ុនមួយនេះ។ គម្រោងនេះបានចាប់ផ្តើមនៅក្នុងឆ្នាំ២០០៨ប៉ុន្តែត្រូវបានពន្យារពេល៦ដងរួចមកហើយចាប់តាំងពីឆ្នាំ២០០៩រហូតមកដល់បច្ចុប្បន្ន។ បើទោះជាមានការពន្យារពេលយ៉ាងណាក៏ដោយ ការសាងសង់នៃអគារនេះបានឈានដល់ចំនួន ៣២ជាន់។ ជម្លោះរវាងក្រុមហ៊ុនកូរ៉េទាំងពីរ បានឈានទៅដល់ការដោះស្រាយជាមួយនឹងអាជ្ញាកណ្ដាលក្នុងឆ្នាំ២០១២។ ក្រុមហ៊ុន Hanil ត្រូវបានបញ្ជាឲ្យបង់នូវទឹកប្រាក់ចំនួន ៣០លានដុល្លារសហរដ្ឋអាមេរិក ក្នុងការផ្តល់ជាសំណងទៅឲ្យក្រុមហ៊ុន Yon Woo ដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាលរបស់ប្រទេសកូរ៉េ។ លោក គីម ហ៊ាង ប្រធានសមាគមន៍អ្នកវាយតម្លៃអចលនវត្ថុកម្ពុជា (CVEA) បានឲ្យដឹងកាលពីថ្ងៃអង្គារ ថា ការសាងសង់អគារមួយនេះត្រូវបានពន្យារពេលជាច្រើនឆ្នាំមកហើយដែលជាកត្តាមួយធ្វើឲ្យអ្នកវិនិយោគបរទេសជាច្រើនផ្សេងទៀតដែលមានបំណងចង់វិនិយោគនៅទីនេះហាក់មានការស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត។ លោកបានបន្តឲ្យដឹងថា៖«វាបង្កជាផលប៉ះពាល់ទាំងយ៉ាងខ្លាំងដល់មុខមាត់នៃឧស្សាហកម្មនេះដែលមើលទៅដូចជាយើងកំពុងតែហាលសារុងនៅពាក់កណ្តាល នៃទីក្រុងដ៏ស្រស់ស្អាតមួយនេះ ដោយសារតែអាគារមួយនេះមានទីតាំងស្ថិតក្នុងចំណុចកណ្ដាលក្រុងដែលជាទីតាំងដ៏ពេញនិយមត្រង់កែងមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះសីហនុ»។ លោកបានបន្តថា៖ «ខ្ញុំគិតថា…

តំបន់មាត់ទន្លេភាគខាងជើងកាន់តែទាក់ទាញក្នុងការវិនិយោគលំនៅឋានបែបប្រណិត

តំបន់មាត់ទន្លេគឺជាតំបន់ដែលកំពុងអង្រួនបេះដូងអ្នកវិនិយោគជាច្រើនក្នុងការអភិវឌ្ឍតំបន់នេះ ឲ្យក្លាយជាទីក្រុងរណបថ្មីលំដាប់ខ្ពស់ដែលមានសក្កានុពលបើប្រៀបធៀបទៅនឹងតំបន់ដទៃ។ …

ផ្លូវ​រថភ្លើង​កម្ពុជា-​ថៃ រំពឹង​ដំណើរការ​ពាក់​កណ្តាល​ឆ្នាំ​២០១៧

ការដាក់ដំណើរការនៃសេវាផ្លូវរថភ្លើងរវាងកម្ពុជា ថៃ រំពឹងថា នឹងមានចាប់ពីពាក់កណ្តាលឆ្នាំ២០១៧ នេះតទៅ បន្ទាប់ពីនាយករដ្ឋមន្ត្រីប្រទេសទាំងពីរជិះលើរថភ្លើងរួមគ្នានៅព្រំដែនប៉ោយប៉ែត។ប៉ុន្តែការដោះស្រាយបញ្ហាប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវរថភ្លើងប្រវែង ១គីឡូម៉ែត្រ នៅក្រុងប៉ោយប៉ែត អាចរារាំងដល់ដំណើរការសេវារថភ្លើងនេះ។ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក លី បូរិន បានឲ្យដឹងកាលពីម្សិលមិញថា អាជ្ញាធរកំពុងពន្លឿនការដោះស្រាយជាមួយប្រជាពលរដ្ឋប្រមាណ ៥០គ្រួសារ នៅក្រុងប៉ោយប៉ែត ដើម្បីឲ្យដាក់ដំណើរការសេវារថភ្លើងនៅពាក់កណ្តាលឆ្នាំនេះ។ ប៉ុន្តែការដោះស្រាយសំណង ៥០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារផ្លូវរថភ្លើងប្រវែង១គីឡូម៉ែត្រនៅមិនទាន់ចប់នៅឡើយទេ ហើយដំណើរការអាចចំណាយពេលរហូតដល់ ២ខែ។ ប៉ុន្តែលោកមិនបានបញ្ជាក់ពីចំនួនថវិកាប៉ាន់ប្រមាណត្រូវប្រើសម្រាប់ដោះស្រាយសំណងឡើយ។ តាមការគ្រោងទុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសមភាគីថៃ លោក ប្រាយុទ្ធ ចាន់ អូចា គ្រោងនឹងជិះលើរថភ្លើងរួមគ្នា នៅខែកក្កដា…

ជប៉ុនគ្រោងកសាងស្ថានីយ៍ប្រព្រឹត្តកម្មទឹកសំណល់រាវធំរួមនៅក្រុងភ្នំពេញ

ប្រទេសជប៉ុន តាមរយៈអង្គការ JICA បាននឹងកំពុងសិក្សាគម្រោងកសាងស្ថានីយប្រព្រឹត្តកម្មទឹកសំណល់រាវធំរួម សម្រាប់កែលម្អប្រឡាយលូ និងសំណល់រាវ ដើម្បីលើកកម្ពស់បរិស្ថានទីក្រុងភ្នំពេញ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចេញផ្សាយនាពេលថ្មីៗនេះ។ …

មន្ត្រី​រាជការ និង​កម្មករ​ត្រូវ​​ចូល​រួម​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍

មន្ត្រីនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា រាជរដ្ឋាភិបាលនឹងត្រូវអនុវត្តវិធានផ្ទៃក្នុងមួយដែលតម្រូវឲ្យមន្ត្រីរាជការនិងកម្មកររោងចក្រទាំងអស់ត្រូវតែពាក់មួកសុវត្ថិភាពក្នុងអំឡុងពេលបើកបរទោចក្រយានយន្តក្នុងគោលបំណងដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។ …

តើសង្គមខ្មែរយើងពិតជាស្អប់ខ្ពើមអំពើពុករលួយមែនឬ?

តាមការវាយតម្លៃរបស់អង្គការតម្លាភាពអន្តរជាតិ(Transparency International) នៅឆ្នាំ២០១៦ ស្តីអំពីអំពើពុករលួយ ប្រទេសកម្ពុជាមានចំណាត់ថ្នាក់លេខរៀងទី១៥៦ ក្នុងចំណោម១៧៦ប្រទេស។ ចំណាត់ថ្នាក់នេះបញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសមួយដែលស្ថិតក្នុងចំណោមប្រទេសដែលមានអំពើពុករលួយខ្ពស់ រីករាលដាល។ អំពើពុករលួយបង្កការរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បង្កើតភាពអយុត្តិធម៌ក្នុងសង្គម និងធ្វើឲ្យសង្គមឈានទៅរកអស្ថិរភាព។ …

ឈ្មោះ​​ក្រុង ​ស្រុក ខណ្ឌ ទាំង​អស់​​ក្នុង​​រាជធានី ខេត្ត​នីមួយៗ​ ​នៃ​​​ប្រទេស​កម្ពុជា

ប្រទេសកម្ពុជាមានក្រុង២៦ ស្រុក១៥៩ ខណ្ឌ១២ សរុប១៩៧ និងមានឈ្មោះដូចខាងក្រោម៖ …

មនុស្ស១២ នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១២ ខែមីនា

មនុស្ស ១២នាក់ ស្លាប់ រងរបួសធ្ងន់ ១៥នាក់ និងរងរបួសស្រាល៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៨លើកនៅទូទាំងប្រទេស ដែលបានកើតឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹង។ …

ការពារប្រសើរជាងព្យាបាល

នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ គេឃើញអ្នកដំណើរភាគច្រើន ជាពិសេសអ្នកជិះម៉ូតូ ឬកង់ តែងតែពាក់ម៉ាសឃ្លុំច្រមុះ និងមាត់ជិតឈឹង។ នេះមិនមែនជាម៉ូតថ្មីទេ តែដើម្បីការពារ សុខភាព ព្រោះនៅភ្នំពេញ ខ្យល់សំបូរធូលីដី និងផ្សែងយានយន្តចាស់ៗ។ ខ្យល់កខ្វក់អាចបណ្ដាលអោយមានជំងឺដូចជា រលាកភ្នែក រលាកសួត អស់កម្លាំង។ ឧទាហរណ៍ជាក់ស្ដែង នៅម្ដុំដែលមានការដ្ឋានសាងសង់ ឡានដឹកសម្ភារៈ ទាំងនោះមិនបានធ្វើការលាងសំអាតនិងគ្របដំបូលអោយបានត្រឹមត្រូវមុនដឹកចេញឬចូល ដែលបង្ករអោយមាន កំទេចដី ភក់ ស៊ីម៉ងត៍ ធ្លាក់ពេញផ្លូវ។ និងជាពិសេសផ្លូវដែលមានរថយន្តធំៗឆ្លងកាត់៕ …

តំបន់ភាគខាងត្បូងរាជធានី កាន់តែមានសក្ដានុពលខ្ពស់ទាំងវិស័យសេដ្ឋកិច្ចនិងអចលនទ្រព្យ

ការរីកចម្រើនរបស់ទីក្រុងភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើឲ្យរាជធានីនេះកាន់តែរីកធំជាងមុន ហើយគ្រប់ផ្នែកនៃរាជធានីមានការអភិវឌ្ឍក្នុងល្បឿនយ៉ាងលឿន ជាក់ស្តែងភាគខាងត្បូងនៃទីក្រុងភ្នំពេញនៅតែជាតំបន់មួយដែលទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគនានា។ …

ឡានចូលស៊ីការ រងរបួស៣នាក់

រថយន្តមួយគ្រឿងបានបើកទៅបុករោងការមួយនៅលើផ្លូវលេខ២១បេ ភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បណ្ដាលអោយចុងភៅ៣នាក់ របួសធ្ងន់និងស្រាល កាលពីថ្ងៃទី៨ ខែ មិនា ឆ្នាំ២០១៧។ នេះបើយោងតាមព័ត៌មានក្នុងស្រុកបានចេញផ្សាយ។  ជនរងគ្រោះទី១.ឈ្មោះ គុំ វី អាយុ៤៣ឆ្នាំ រងរបួសបាក់កំភួនជើង, ទី២.ឈ្មោះ យ៉ុន អ៉េត អាយុ១៧ឆ្នាំ រងរបួសបាក់ភ្លៅ ឯទី៣.ឈ្មោះ ប៊ិច គង ងរបួសស្រាល។ តាមអ្នកភូមិបានបញ្ជាក់ថា គ្រោះថ្នាក់ចេះចំថ្ងៃធ្វើរោង គឺគ្រោះថ្នាក់តែចុងភៅប៉ុណ្ណោះ ប៉ុន្តែប្រសិនចាំថ្ងៃស៊ីការវិញ មិនដឹងមនុស្សប៉ុន្មាននាក់រងរបួស និងស្លាប់នោះទេ ហើយគ្រោះថ្នាក់នេះក៏បានបណ្តាលឲ្យបាក់រោងការអស់៣បន្លោះផងដែរ៕ ប្រភព៖ ដើមអំម្ពិល…

PPAP នឹង​បែង​ចែក​ភាគ​លាភ​នៅ​ខែ​មេសា

កំពង់ផែស្វយ័តភ្នំពេញ (PPAP) នឹងបែងចែកភាគលាភប្រចាំឆ្នាំ ២០១៦ ជាសាច់ប្រាក់សុទ្ធ សរុបជាង ១ ពាន់លានរៀល (២៦ ម៉ឺនដុល្លារ) ដល់ភាគហ៊ុនិក ដែលភាគលាភក្នុងមួយហ៊ុនមានចំនួន ២៥៦ រៀល។ នេះបើតាមសេចក្តីជូនដំណឹងកាលពីថ្ងៃអង្គារ។ ទឹកប្រាក់នៃការបែងចែកភាគលាភចំនួនជាង ២៦ ម៉ឺនដុល្លារនេះ ស្មើនឹង ៦,៣៩ ភាគរយនៃប្រាក់ចំណេញសុទ្ធកាលពីឆ្នាំ២០១៦ របស់ PPAP ខណៈចំណែកនៅសល់ដែលមិនបានបែងចែកត្រូវរក្សាទុកដើម្បីប្រើប្រាស់សម្រាប់ការពង្រីកការវិនិយោគដើម្បីបន្តកំណើន។ ការបែងចែកភាគលាភនេះគឺសម្រាប់ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតប្រភេទ «ក» ដែលការទូទាត់នេះនឹងចាប់ផ្តើមពីថ្ងៃទី ២៩ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ ២០១៧ នៅរៀងរាល់ថ្ងៃធ្វើការ។ PPAP…