ក្រសួង​ដែនដី​ទុក​រយៈ​ពេល​ដល់​អ្នក​ប៊ូឌីញ​ដែល​មិន​ទាន់​រើ​ចេញ ត្រឹម ថ្ងៃ​ទី​១៥ ខែ​កក្កដា!

ក្រសួង​ដែនដី​ទុក​រយៈ​ពេល​ដល់​អ្នក​ប៊ូឌីញ​ដែល​មិន​ទាន់​រើ​ចេញ ត្រឹម ថ្ងៃ​ទី​១៥ ខែ​កក្កដា!

On

គិតមកទល់ថ្ងៃទី២២ មិថុនានេះ ពលរដ្ឋរស់នៅអគារប៊ូឌីញ«ស» ចំនួន ជាង៤៣០បន្ទប់ហើយដែលចាកចេញពីលំនៅដ្ឋានចាស់របស់ខ្លួន ព្រមជាមួយនូវសំណងថ្លៃបន្ទប់ក្នុងតម្លៃ ១៤០០ដុល្លារ ក្នុងមួយម៉ែត្រការេ ដើម្បីទៅតំាងទីលំនៅថ្មី។ ចំពោះបន្ទប់ស្នាក់នៅដែលសេសសល់ប្រមាណជា៦០បន្ទប់ទៀតនោះ ត្រូវបានក្រសួងបញ្ជាក់ថា នឹងទុករយៈពេលត្រឹមថ្ងៃទី ១៥ ខែកក្កដា។

ជា សុផារ៉ា ថា​ប្លង់​ផ្ទះ​គំរូ​រចនា​បទ​ខ្មែរ ​មួយ​ខ្នង​តម្លៃ​តែ ១២០០០ ដុល្លារ ជួយ​សន្សំ​សំចៃ​ពលរដ្ឋ​ខ្លាំង

ជា សុផារ៉ា ថា​ប្លង់​ផ្ទះ​គំរូ​រចនា​បទ​ខ្មែរ ​មួយ​ខ្នង​តម្លៃ​តែ ១២០០០ ដុល្លារ ជួយ​សន្សំ​សំចៃ​ពលរដ្ឋ​ខ្លាំង

On

ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីរៀបចំដែនដី នគររូបនីយកម្មនិងសំណង់បានបង្ហាញប្លង់ផ្ទះគំរូរចនាបទស្ថាបត្យកម្មខ្មែរ ដោយមួយខ្នងតម្លៃត្រឹមតែ ១២ ០០០ ដុល្លារ ដែលនេះសមល្មមសម្រាប់ពលរដ្ឋមានជីវភាពមធ្យមទិញស្នាក់នៅ ណាមួយមានទីធ្លាធំទូលាយនិងខ្យល់អាកាសល្អថែមទៀត។

ឯកឧត្តម ក៏បានស្នើរឲ្យស្ថាបត្យករនិងអ្នករកស៊ីវស័យអចលនទ្រព្យទាំងអស់ ត្រូវបញ្ចូលរចនាបទខ្មែរទៅលើអគារតូចធំនិងខ្ពស់ទាប ដើម្បីជាការរក្សាស្ថាបត្យកម្មខ្មែរមិនឲ្យបាត់បង់ ពិសេសជាចំណែកមួយទាក់ទាញភ្ញៀវទេសចរមួយកម្រិតទៀត។

មន្រ្តីរូបថា អះអាងទៀតថា គម្រោងសាងសង់ផ្ទះរចនាបទខ្មែរតម្លៃ ១២ ០០០ ដុល្លារនេះ នឹងជួយសម្រួលដល់ការចំណាយរបស់ពលរដ្ឋក្នុងការទិញឬធ្វើផ្ទះមកស្នាក់នៅ ម្យ៉ាងផ្ទះនេះមួយខ្នងៗមានបន្ទប់ធំទូលាយ ទីតាំងល្អ និងខ្យល់បរិសុទ្ធ ធានាមិនឲ្យពលរដ្ឋលំបាកក្នុងការមករស់នៅឡើយ៕

ប្រភព៖ angkorpost

តម្លៃ​ដី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១ ​នៅ​តែ​បន្ត​កើនឡើង

តម្លៃ​ដី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១ ​នៅ​តែ​បន្ត​កើនឡើង

On

ស្ថាបនាបញ្ចប់ផ្លូវជាតិលេខ ១ មិនមែនជាហេតុផលចម្បងតែមួយធ្វើឲ្យដីនៅតាមបណ្តោយផ្លូវជាតិលេខ ១ ឡើងថ្លៃទេ ប៉ុន្តែកំណើននៃតម្រូវការ ស្ថានភាពភូមិសាស្ត្រ និងការកើនឡើងនូវតំបន់ឧស្សាហកម្ម និងលំនៅឋានជាហេតុផលចម្បងធ្វើឲ្យតម្លៃដីនៅតាមបណ្តោយផ្លូវជាតិដ៏សំខាន់នេះបន្តកើនឡើងបន្ថែមទៀត។

អាជ្ញាធររាជធានីភ្នំពេញ​ នឹងសាងសង់ស្ពានដែកបាឡេមួយខ្សែ ឆ្លងកាត់ទន្លេសាប ដើម្បីកាត់បន្ថយ ការកកស្ទះចរាចរ

អាជ្ញាធររាជធានីភ្នំពេញ​ នឹងសាងសង់ស្ពានដែកបាឡេមួយខ្សែ ឆ្លងកាត់ទន្លេសាប ដើម្បីកាត់បន្ថយ ការកកស្ទះចរាចរ

On

អាជ្ញាធររាជធានីភ្នំពេញ នឹងសាងសង់ស្ពានដែក ឆ្លងកាត់ទន្លេសាបមួយខ្សែ ឆ្លងពីតំបន់ជ្រោយចង្វារ ឆ្ពោះទៅតំបន់ឃ្លំាងប្រេងឥន្ធនៈ ក្នុងសង្កាត់ឫស្សីកែវ ដើម្បីសម្រួលការកកស្ទះ ចរាចរចេញ ចូលក្នុងទីក្រុង ខណៈការធ្វើចរាចរណ៍ នៅលើស្ពានជ្រោយចង្វារ ចាស់ត្រូវបានបិទបណ្ដោះអាសន្ន ដើម្បីធ្វើការជួសជុល ។

លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ បានថ្លែងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ថា គម្រោងសាងសង់ ស្ពានបណ្តោះ អាសន្នធ្វើពីដែកបាឡេ ឆ្លងកាត់ទន្លេសាបនេះ នឹងចាប់ផ្តើមបើកការដ្ឋាន នៅក្នុងអំឡុងខែកក្កដា ខាងមុខនេះក្រោមការចំណាយ ទំាងស្រុងរបស់ក្រុមហ៊ុន អូស៊ីអាយស៊ី ដែលអភិវឌ្ឍន៍ ទីក្រុង រណបជ្រោយចង្វារ ។

លោកបានបន្ដថា ស្ពានដែកបាឡេនេះ ស្ថាបនាឡើងគឺដើម្បីជួយរំដោះ ការកកស្ទះចរាចរមួយផ្នែក នៅលើស្ពានជ្រោយចង្វារ មិត្តភាពកម្ពុជា-ចិន ស្របពេលដែល នៅខែសីហាខាងមុខនេះ ស្ពានជ្រោយចង្វារចាស់ នឹងបិទការធ្វើចរាចររហូត ដល់រយៈពេល២ឆ្នាំ ដើម្បីជួសជុលជាផ្លូវការ។

លោកអភិបាល រងបានលើកឡើងថា តាមគម្រោងស្ពានដែកនេះ គ្រោងប្រើរយៈពេល ស្ថាបនារហូតដល់៦ខែ ពោលគឺអាចរួចរាល់ នៅក្នុង អំឡុងដើមឆ្នាំ២០១៨ ខាងមុខ ។

ជាមួយគ្នានេះ ស្ពានដែកបាឡេនេះមាន កម្ពស់ប្រហាក់ប្រហែល នឹងកម្ពស់ស្ពានជ្រោយ ចង្វារចាស់ ហើយជើងទ្រស្ពាន មានគម្លាត៦០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើវានាចរនៅ តាមដងទន្លេសាប។

លោកអភិបាលរង រាជធានីភ្នំពេញបានបន្ថែមថា បន្ទាប់ពីគម្រោងជួសជុល ស្ពានជ្រោយចង្វារចាស់ មិត្តភាពកម្ពុជា-ជប៉ុន ស្ថាបនារួចរាល់ អាជ្ញាធរនឹងរុះរើ ស្ពានដែកនេះចេញវិញ ហើយជំនួសមកវិញ ដោយស្ពានថ្មខ្សែកាប ដែលអាជ្ញាធររាជធានី និងក្រុមហ៊ុនអូស៊ីអាយស៊ី បានសិក្សាពីបច្ចេកទេស សាងសង់ស្ពានបានរួចរាល់ហើយ ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP)៕

ប្រភព៖ ដើមអម្ពិល

លាហើយអាគារប៊ូឌីង

លាហើយអាគារប៊ូឌីង

On

អាគារប៊ូឌីងដែលមានអាយុកាលច្រើនមួយនេះ និងបាត់រូបរាងពីទីក្រុងភ្នំពេញនាពេលដ៏ខ្លីខាងមុខ។   ក្រុមហ៊ុនជប៉ុនដែលទទួលបានសិទ្ធិអភិវឌ្ឍពីរាជរដ្ឋាភិបាលកម្ពុជានឹងវាយកំទេចចោលអាគារដ៏ចំណាស់មួយនេះដើម្បីសាងសង់អាគារពាណិជ្ជកម្មថ្មីដែលមានកម្ពស់២១ជាន់ នាចុងឆ្នាំ២០១៧នេះ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទុកពេលអោយប្រជាពលរដ្ឋជាងមួយខែ ដោយគិតចាប់ពីថ្ងៃទី ៦ ខែមិថុនា ដល់ពាក់កណ្ដាល់ខែ កក្កដា ដើម្បីធ្វើការរុះរើចេញពីលំនៅឋានរបស់ខ្លួន។ ក្រុមហ៊ុនក៏បានផ្ដល់លុយបន្ថែមចំនួន១០០ ដុល្លា សម្រាប់ថ្លៃដឹកជញ្ជូនទ្រព្យសម្បត្តិចេញពីអាគារនេះ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារបានចាប់ផ្ដើមរើអ៊ីវ៉ាន់ចេញជាបន្តបន្ទាប់ពីអាគារដែលពួកគេធ្លាប់រស់នៅជាយូរមកហើយ ក្រោយពីសំរេចចិត្តលក់អោយក្រុមហ៊ុនវិនិយោគជប៉ុនមួយ ឈ្មោះអារ៉ាកាវ៉ា ក្នុងទឹកប្រាក់ ១.៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់ផ្ទះរបស់ពួកគាត់។

អ្នករស់នៅអាគារប៊ូឌីង៣៨ឆ្នាំមកហើយលោក នាង ខេវិច បានរៀបរាប់ទាំងទឹកមុខក្រៀមក្រំថា៖ «ខ្ញុំពិតជាមានអារម្មណ៍ក្ដុកក្ដួលស្រណោះអាល័យជាខ្លាំងបន្ទាប់ពីទទួលដំណឹងថា ខ្ញុំត្រូវចាកចេញពីផ្ទះដែលធ្លាប់រស់នៅជាង៣០ឆ្នាំ ទៅកន្លែងថ្មី។ ថ្ងៃនេះយើងចាកចេញពីផ្ទះរបស់យើងដែលស្ថិតនៅក្នុងអាគារចំណាស់ ជាមួយនឹងបង្វេចសម្លៀកបំពាក់ កៅអី តុ ទូរទស្សន៍ និងសម្ភារៈមួយចំនួនទៀត។ មុនគ្រួសារខ្ញុំឡើងលើរឺម៉កកង់បី ប្អូនស្រីខ្ញុំបានចង្អុលទៅកាន់អាគារចំណាស់នោះដែលគេគ្រប់គ្នាស្គាល់ថាជាអាគារប៊ូឌីង ដោយស្រែកថា «នោះជាផ្ទះរបស់យើង» យើងទាំងអស់បង្ហាញទឹកមុខក្រៀមក្រំសោកស្ដាយ ភ្លាមនោះម្ដាយរបស់ខ្ញុំបង្ហូរទឹកភ្នែក»។ អារម្មណ៍បែបនេះមិនមែនមា នតែសម្រាប់ក្រុមគ្រួសារលោក នាង ខេវិច ទេ វាទំនងជាកើត ឡើងចំពោះប្រជាពលរដ្ឋដែលកំពុងរស់នៅទីនេះជាច្រើនផ្សេងទៀតផងដែរ។

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ អាគារចាស់ៗជាច្រើនត្រូវបានវាយកំទេចចោល និង ធ្វើការកែប្រែថ្មី ដោយសារកំណើននៃការអភិវឌ្ឍក្នុងទីក្រុងមានការកើនឡើង។ ក្មេងជំនាន់ក្រោយប្រហែលលែងបានស្គាល់អ្វីដែលជារបស់ខ្មែរទៀតហើយ ព្រោះត្រូវជំនួសដោយអាគារទំនើបរចនាបទថ្មីបែបបរទេស។

លោក ម៉ៅ វាសនា កំពុងសិក្សាថ្នាក់អនុបណ្ឌិតច្បាប់នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាជំនាញច្បាប់សិទ្ធិមនុស្សអន្តរជាតិដែលធ្លាប់បានឃើញអាគារនេះតាំងពី១៤ឆ្នាំមុន បានបង្ហាញអារម្មណ៍សោកស្តាយហាក់មិនចង់អោយមានការបាត់បង់បែបនេះ «ខ្ញុំធ្លាប់ឡើងលើអាគារនេះដំបូងកាលពីឆ្នាំ ២០០៣ វាជាអាគារចាស់ដែលខ្វះការថែទាំ តែមើលទៅប្រជាជនហាក់ពេញចិត្តចំពោះការរស់នៅទីនេះជាជាងផ្លាស់ទៅរស់នៅកន្លែងផ្សេង»។ លោកបន្តទៀតថា «ការបាត់បង់អាគារជាប្រវត្តិសាស្រ្តនេះវាមិនត្រឹមតែធ្វើអោយមនុស្សជំនាន់ក្រោយលែងបានស្គាល់អ្វីដែលស្ថាបត្យករឆ្នើមរបស់គេបានបន្សល់ទុកប៉ុណ្ណោះទេ តែពួកគេទំនងជាលែងមានឆន្ទៈក្នុងការបង្កើតអ្វីថ្មីសម្រាប់មនុស្សជំនាន់ក្រោយតទៅទៀតហើយ ព្រោះគេគិតថាស្នាដៃរបស់មនុស្សជំនាន់មួយនឹងត្រូវបានវាយកំទេចដោយមនុស្សជំនាន់ថ្មីមួយទៀត» ទោះជាដូច្នេះក្តី ក៏និស្សិតរូប នេះមិនបានបដិសេធចំពោះគម្រោងការអភិវឌ្ឍរបស់ក្រុមហ៊ុនជប៉ុនមួយនេះដែរ «យើងចង់ឃើញការអភិវឌ្ឍមួយដែលគោរពសិទ្ធិមនុស្ស សូមផ្តល់សំណងអោយបានសមរម្យចំពោះប្រជាពលរដ្ឋដែលសម្រេចចិត្តចាកចេញ»។

អាគារប៊ូឌីង ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានទំហំ ៦៥៣១ ៦៧ ម៉ែត្រការ៉េ មានកម្ពស់ ៤ជាន់ និងមាន៤៦៨ បន្ទប់ ត្រូវបានកសាងឡើងចន្លោះទសវត្សឆ្នាំ ៥០ និង៦០ ក្នុងសម័យសង្គមរាស្ត្រនិយម ក្នុងរជ្ជកាល ព្រះបាទ នរោត្តមសីហនុ។

អាគារនេះសាងសង់ដោយស្ថាបត្យករខ្មែរនិងបរទេស លោក លូ បានហាប់ និង លោក វ្លាឌីមៀរ …