Author Archives: Vantha

លំនៅដ្ឋាន​តម្លៃ​ក្រោម​៣​ម៉ឺន​ដុល្លារ ក្លាយជា​ការចាប់រ​ម្មណ៍​ខ្លាំង​របស់​មហាជន​

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រុមហ៊ុនឯកជន មន្ត្រីអង្គការសង្គមស៊ីវិល និងតំណាងសហគមន៍  ចាប់អារម្មណ៍ខ្លាំងលើគម្រោងសាងសង់លំនៅដ្ឋាន ដែលមានតម្លៃក្រោម ៣ម៉ឺនដុល្លារ សម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋដែលមានចំណូលមធ្យម និងទាប។ លំនៅដ្ឋានតម្លៃសមរម្យនេះ ត្រូវបានលើកមកជជែកពិភាក្សានៅក្នុងទិវាលំនៅដ្ឋានថ្នាក់ជាតិលើប្រធានបទ «លំនៅដ្ឋានៅចំណុចមូលដ្ឋាន» នៅរាជធានីភ្នំពេញ កាលពីដើមសប្តាហ៍នេះ។ …

បញ្ហាទឹកលិចក្នុងទីក្រុងនៅតែគ្មានដំណោះស្រាយ

រូបភាព និងវីដេអូ អំពីទឹកលិចក្នុងរាជធានីភ្នំពេញជាច្រើនត្រូវបានប្រជាពលរដ្ឋបង្ហោះ និងចែករំលែកតៗគ្នាក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រោយពេលភ្លៀងធ្លាក់ម្ដងៗ។ …

រដ្ឋាភិបាលថានឹងលក់ផ្ទះតម្លៃក្រោម៣ម៉ឺនដុល្លារឲ្យអ្នកក្រ

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថាខ្លួនកំពុងសហការជាមួយដៃគូពាក់ព័ន្ធដើម្បីសង់លំនៅឋានសមរម្យ ដែលមានតម្លៃទាបជាង៣ម៉ឺនដុល្លារលក់ឲ្យប្រជាពលរដ្ឋក្រីក្រ។ …

អជ្ញាធរក្រុងភ្នំពេញ នឹងចាត់វិធានការលើការដ្ឋានក្រុមហ៊ុនចិនមួយដែលរំលោភលើផ្លូវសាធារណៈ

សាលារាជធានីភ្នំពេញ ព្រមានចាត់វិធានការចំពោះខុនដូរមួយកន្លែង ដែលកំពុងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យមានការកក់ស្ទះចរាចរណ៍។ នេះបើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។ …

«​បញ្ហា​ជាច្រើន​»​ដែល​ត្រូវ​ដោះស្រាយ កំពុង​រង់ចាំ​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី​លោក ឃួន ស្រេង

លោក ប៉ា សុជាតិវង្ស ចូលនិវត្តន៍ លោក ឃួន ស្រេង នឹងចូលកាន់តំណែងជំនួសក្នុងនាមជាអភិបាលរាជធានីភ្នំពេញ។ នេះ គឺជាដំណឹងដ៏គួរឲ្យសាទរ ព្រោះ ពលរដ្ឋនៅរាជធានីភ្នំពេញនឹងទទួលបានមេដឹកនាំថ្មីរបស់ពួកគេ។ …

ក្រសួង​ដែនដី​ទុក​រយៈ​ពេល​ដល់​អ្នក​ប៊ូឌីញ​ដែល​មិន​ទាន់​រើ​ចេញ ត្រឹម ថ្ងៃ​ទី​១៥ ខែ​កក្កដា!

គិតមកទល់ថ្ងៃទី២២ មិថុនានេះ ពលរដ្ឋរស់នៅអគារប៊ូឌីញ«ស» ចំនួន ជាង៤៣០បន្ទប់ហើយដែលចាកចេញពីលំនៅដ្ឋានចាស់របស់ខ្លួន ព្រមជាមួយនូវសំណងថ្លៃបន្ទប់ក្នុងតម្លៃ ១៤០០ដុល្លារ ក្នុងមួយម៉ែត្រការេ ដើម្បីទៅតំាងទីលំនៅថ្មី។ ចំពោះបន្ទប់ស្នាក់នៅដែលសេសសល់ប្រមាណជា៦០បន្ទប់ទៀតនោះ ត្រូវបានក្រសួងបញ្ជាក់ថា នឹងទុករយៈពេលត្រឹមថ្ងៃទី ១៥ ខែកក្កដា។ …

ជា សុផារ៉ា ថា​ប្លង់​ផ្ទះ​គំរូ​រចនា​បទ​ខ្មែរ ​មួយ​ខ្នង​តម្លៃ​តែ ១២០០០ ដុល្លារ ជួយ​សន្សំ​សំចៃ​ពលរដ្ឋ​ខ្លាំង

ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីរៀបចំដែនដី នគររូបនីយកម្មនិងសំណង់បានបង្ហាញប្លង់ផ្ទះគំរូរចនាបទស្ថាបត្យកម្មខ្មែរ ដោយមួយខ្នងតម្លៃត្រឹមតែ ១២ ០០០ ដុល្លារ ដែលនេះសមល្មមសម្រាប់ពលរដ្ឋមានជីវភាពមធ្យមទិញស្នាក់នៅ ណាមួយមានទីធ្លាធំទូលាយនិងខ្យល់អាកាសល្អថែមទៀត។ ឯកឧត្តម ក៏បានស្នើរឲ្យស្ថាបត្យករនិងអ្នករកស៊ីវស័យអចលនទ្រព្យទាំងអស់ ត្រូវបញ្ចូលរចនាបទខ្មែរទៅលើអគារតូចធំនិងខ្ពស់ទាប ដើម្បីជាការរក្សាស្ថាបត្យកម្មខ្មែរមិនឲ្យបាត់បង់ ពិសេសជាចំណែកមួយទាក់ទាញភ្ញៀវទេសចរមួយកម្រិតទៀត។ មន្រ្តីរូបថា អះអាងទៀតថា គម្រោងសាងសង់ផ្ទះរចនាបទខ្មែរតម្លៃ ១២ ០០០ ដុល្លារនេះ នឹងជួយសម្រួលដល់ការចំណាយរបស់ពលរដ្ឋក្នុងការទិញឬធ្វើផ្ទះមកស្នាក់នៅ ម្យ៉ាងផ្ទះនេះមួយខ្នងៗមានបន្ទប់ធំទូលាយ ទីតាំងល្អ និងខ្យល់បរិសុទ្ធ ធានាមិនឲ្យពលរដ្ឋលំបាកក្នុងការមករស់នៅឡើយ៕ ប្រភព៖ angkorpost …

តម្លៃ​ដី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១ ​នៅ​តែ​បន្ត​កើនឡើង

ស្ថាបនាបញ្ចប់ផ្លូវជាតិលេខ ១ មិនមែនជាហេតុផលចម្បងតែមួយធ្វើឲ្យដីនៅតាមបណ្តោយផ្លូវជាតិលេខ ១ ឡើងថ្លៃទេ ប៉ុន្តែកំណើននៃតម្រូវការ ស្ថានភាពភូមិសាស្ត្រ និងការកើនឡើងនូវតំបន់ឧស្សាហកម្ម និងលំនៅឋានជាហេតុផលចម្បងធ្វើឲ្យតម្លៃដីនៅតាមបណ្តោយផ្លូវជាតិដ៏សំខាន់នេះបន្តកើនឡើងបន្ថែមទៀត។ …

អាជ្ញាធររាជធានីភ្នំពេញ​ នឹងសាងសង់ស្ពានដែកបាឡេមួយខ្សែ ឆ្លងកាត់ទន្លេសាប ដើម្បីកាត់បន្ថយ ការកកស្ទះចរាចរ

អាជ្ញាធររាជធានីភ្នំពេញ នឹងសាងសង់ស្ពានដែក ឆ្លងកាត់ទន្លេសាបមួយខ្សែ ឆ្លងពីតំបន់ជ្រោយចង្វារ ឆ្ពោះទៅតំបន់ឃ្លំាងប្រេងឥន្ធនៈ ក្នុងសង្កាត់ឫស្សីកែវ ដើម្បីសម្រួលការកកស្ទះ ចរាចរចេញ ចូលក្នុងទីក្រុង ខណៈការធ្វើចរាចរណ៍ នៅលើស្ពានជ្រោយចង្វារ ចាស់ត្រូវបានបិទបណ្ដោះអាសន្ន ដើម្បីធ្វើការជួសជុល ។ លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ បានថ្លែងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ថា គម្រោងសាងសង់ ស្ពានបណ្តោះ អាសន្នធ្វើពីដែកបាឡេ ឆ្លងកាត់ទន្លេសាបនេះ នឹងចាប់ផ្តើមបើកការដ្ឋាន នៅក្នុងអំឡុងខែកក្កដា ខាងមុខនេះក្រោមការចំណាយ ទំាងស្រុងរបស់ក្រុមហ៊ុន អូស៊ីអាយស៊ី ដែលអភិវឌ្ឍន៍ ទីក្រុង រណបជ្រោយចង្វារ ។ លោកបានបន្ដថា…

លាហើយអាគារប៊ូឌីង

អាគារប៊ូឌីងដែលមានអាយុកាលច្រើនមួយនេះ និងបាត់រូបរាងពីទីក្រុងភ្នំពេញនាពេលដ៏ខ្លីខាងមុខ។   ក្រុមហ៊ុនជប៉ុនដែលទទួលបានសិទ្ធិអភិវឌ្ឍពីរាជរដ្ឋាភិបាលកម្ពុជានឹងវាយកំទេចចោលអាគារដ៏ចំណាស់មួយនេះដើម្បីសាងសង់អាគារពាណិជ្ជកម្មថ្មីដែលមានកម្ពស់២១ជាន់ នាចុងឆ្នាំ២០១៧នេះ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទុកពេលអោយប្រជាពលរដ្ឋជាងមួយខែ ដោយគិតចាប់ពីថ្ងៃទី ៦ ខែមិថុនា ដល់ពាក់កណ្ដាល់ខែ កក្កដា ដើម្បីធ្វើការរុះរើចេញពីលំនៅឋានរបស់ខ្លួន។ ក្រុមហ៊ុនក៏បានផ្ដល់លុយបន្ថែមចំនួន១០០ ដុល្លា សម្រាប់ថ្លៃដឹកជញ្ជូនទ្រព្យសម្បត្តិចេញពីអាគារនេះ។ ប្រជាពលរដ្ឋជាច្រើនគ្រួសារបានចាប់ផ្ដើមរើអ៊ីវ៉ាន់ចេញជាបន្តបន្ទាប់ពីអាគារដែលពួកគេធ្លាប់រស់នៅជាយូរមកហើយ ក្រោយពីសំរេចចិត្តលក់អោយក្រុមហ៊ុនវិនិយោគជប៉ុនមួយ ឈ្មោះអារ៉ាកាវ៉ា ក្នុងទឹកប្រាក់ ១.៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់ផ្ទះរបស់ពួកគាត់។ អ្នករស់នៅអាគារប៊ូឌីង៣៨ឆ្នាំមកហើយលោក នាង ខេវិច បានរៀបរាប់ទាំងទឹកមុខក្រៀមក្រំថា៖ «ខ្ញុំពិតជាមានអារម្មណ៍ក្ដុកក្ដួលស្រណោះអាល័យជាខ្លាំងបន្ទាប់ពីទទួលដំណឹងថា ខ្ញុំត្រូវចាកចេញពីផ្ទះដែលធ្លាប់រស់នៅជាង៣០ឆ្នាំ ទៅកន្លែងថ្មី។ ថ្ងៃនេះយើងចាកចេញពីផ្ទះរបស់យើងដែលស្ថិតនៅក្នុងអាគារចំណាស់ ជាមួយនឹងបង្វេចសម្លៀកបំពាក់ កៅអី តុ ទូរទស្សន៍ និងសម្ភារៈមួយចំនួនទៀត។…

កម្រងរូបភាពអាគារប៊ូឌីង

អ្នករស់នៅអាគារប៊ូឌីងធ្វើពីធីសែនព្រេនលាម្ចាសទឹកម្ខាស់ដី មុនពេលរើរើអ៊ីវ៉ាន់ចេញ ទៅរស់នៅកន្លែងថ្មី។ ប្រជាពលរដ្ឋដែលព្រមលក់បន្ទុបស្នាក់នៅអោយក្រុមហ៊ុន Arakawa ក្នុងទឹកប្រាក់ ១.៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េស ដើម្បីសាងសង់អាគារពាណិជ្ជកម្មថ្មីដែលមានកម្ពស់២១ជាន់ បានចាប់ផ្ដើមរើអ៊ីវ៉ាន់ចេញ ទៅរស់នៅកន្លែងថ្មី។ អ្នករស់នៅអាគារប៊ូឌីងបារម្មណ៍ពីការបាតបងមុខរបររបស់ពួកគេពេលទៅរស់នៅកន្លែងថ្មី។ អាគារប៊ូឌីង ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានទំហំ ៦៥៣១ ៦៧ ម៉ែត្រការ៉េ មានកម្ពស់ ៤ជាន់ និងមាន៤៦៨ បន្ទប់ ត្រូវបានកសាងឡើងចន្លោះទសវត្សឆ្នាំ ៥០ និង៦០ ក្នុងសម័យសង្គមរាស្ត្រនិយម ក្នុងរជ្ជកាល ព្រះបាទ នរោត្តមសីហនុ។   …

ក្រសួងបរិស្ថាន សុំ​ដកព​ន្ធ​ពី​អ្នកទិញ​​សំបុត្រ​យន្តហោះ​១​ដុល្លារ ដើម្បី​ថែរក្សា​បរិស្ថាន​គ្រប់គ្រង​សំរាម​ ​

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្រេចស្នើសុំឲ្យមានការដកអាករ ១ដុល្លារអាមេរិចពីបណ្តាអ្នកទិញសំបុត្រយន្តយន្តទាំងអស់នៅក្នុងប្រទេសកម្ពុជា ដើម្បីយកថវិកានោះទៅធ្វើការងារថែរក្សាបរិស្ថាន និងការគ្រប់គ្រងសំរាម សំណល់ជាតិរឹងនៅកម្ពុជាដើម្បីកាត់បន្ថយបន្ទុករបស់រដ្ឋ។ …