Author Archives: Thak Sreyleak

ប័ណ្ណកម្មសិទ្ធិ​ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន មាន​ហានិភ័យ​ខ្ពស់​សម្រាប់​អ្នក​ផ្ដល់​ឥណទាន

ប្រភព ៖ កោះសន្តិភាព ទន្ទឹមនឹងវិស័យសំណង់កាន់តែរីកចម្រើន និងតម្រូវការលំនៅឋានស្នាក់នៅកំពុងមានសន្ទុះ បានជំរុញឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យជាច្រើនបានសម្រុកសាងសង់គម្រោងបុរី, ផ្ទះល្វែង និងអគារស្នាក់នៅរួមសម្រាប់ឆ្លើយតបនឹងតម្រូវការទីផ្សារ ។ ផ្អែកលើតម្រូវការកើនឡើងនេះ បានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនដែលមិនមានទុនបង្វិលគ្រប់គ្រាន់ បានយកប័ណ្ណកម្មសិទ្ធិអចលនទ្រព្យទៅដាក់ …

គ្រោះថ្នាក់សង្គម៦ខែស្លាប់ជាង២ពាន់និងរបួសជាង៣ពាន់នាក់​

ប្រភព ៖ VOD របាយការណ៍នគរបាលបង្ហាញថា ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៧នេះ គ្រោះថ្នាក់សង្គមបានកើតឡើងជាង ៣ពាន់ករណី បណ្តាលឲ្យមានអ្នកស្លាប់ជាង២ពាន់នាក់ និង រងរបួសជាង ៣ពាន់នាក់។ អគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញរបាយការណ៍នៅថ្ងៃចន្ទនេះថា គ្រោះថ្នាក់សង្គមកើតឡើងនៅឆ្នាំ២០១៧ មានការថយចុះ៣% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦កន្លងទៅ។ គ្រោះថ្នាក់សង្គមគឺជាគ្រោះថ្នាក់ផ្សេងៗ ដែលកើតចេញពីសកម្មភាពមនុស្សនិងធម្មជាតិ ហើយបានសម្លាប់ជីវិតមនុស្ស និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ។ របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍១ ៩០៧ករណី ស្លាប់មនុស្ស ចំនួន៩៣១នាក់។ គ្រោះអគ្គីភ័យមាន ៣០៩លើកស្លាប់មនុស្សអស់៦៩នាក់។ ខ្យល់ព្យុះចំនួន១៤៩លើក បណ្ដាលឲ្យស្លាប់មនុស្ស២នាក់ និងគ្រោះថ្នាក់សង្គមផ្សេងៗជាងមួយពាន់ករណីទៀត៕ …

ជម្ងឺរុំារ៉ៃ! រំលាយសកម្មភាពលក់ដូរនិងតាក់ស៊ីចាប់ម៉ូយអាណាធិបតេយ្យលើផ្លូវជាតិលេខ១

ប្រភព ៖ Express.com.kh បញ្ហាអ្នករត់រថយន្តតាក់ស៊ីរត់ចាប់ម៉ូយ ពាសពេញផ្លូវក្បែរគល់ស្ពានព្រះមុន្នីវង្សត្រើយខាងកើត និងការដាក់លក់ដូរបំពានចំណីផ្លូវយ៉ាងអាណាធិបតេយ្យនៅលើកំណាត់ផ្លូវជាតិលេខ១ ដែលរុំារ៉ៃ ក្នុងក្រសែរភ្នែកប្រជាពលរដ្ឋទូទៅមកជាយូរហើយនោះ ពេលនេះជម្ងឺរុំារ៉ៃទាំងនេះ នឹងត្រូវបញ្ចប់អោយបាន១០០ភាគរយ គិតចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះតទៅ។ …

នគរបាល ចាប់ផ្តើម​ពិន័យ​អ្នក​ចត​យានយន្ត​ខុសច្បាប់ ចាប់ពី​២​ម៉ឺន​៥​ពាន់ ទៅ​១០​ម៉ឺន​រៀល​

ប្រភព ៖ ថ្មីៗ នគរបាលចរាចរណ៍ បានផ្ដើមអនុវត្តន៍ការពិន័យលើបុគ្គលណាដែលចតយានយន្តខុសច្បាប់ ចាប់ពី ៥ ម៉ឺនទៅដល់ ១០ ម៉ឺនរៀល។ ការពិន័យនេះ ផ្តើមពីយានយន្តដឹកទំនិញធុនធំដែលចតចោលរាប់ម៉ោងគ្មានសណ្តាប់ និងអនុវត្តន៍នៅបណ្តាផ្លូវសំខាន់ៗនៅក្នុងភ្នំពេញ។ …

អ្នក​ណា​ជា​អតិថិជន​ទិញ​ខុនដូ​ ពិតប្រាកដ​នៅ​ពេល​ការ​ផ្គត់ផ្គង់​មាន​កំណើន​ខ្ពស់

ប្រភព ៖ ភ្នំពេញបុស្តិ៍ អ្នកណាជាអតិថិជនទិញខុនដូនៅកម្ពុជាពិតប្រាកដនៅពេលការផ្គត់ផ្គង់ខុនដូកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំជាក់ស្តែងឆ្នាំ ២០១៧ នេះខុនដូប្រមាណ ៧០០០ យូនីតទៀតនឹងត្រូវដាក់ចូលក្នុងទីផ្សារ ប៉ុន្តែវប្បធម៌នៃការរស់នៅតាមខុនដូរបស់ប្រជាពលរដ្ឋខ្មែរមិនទាន់ពេញនិយមនៅឡើយ។ លោក ទុយ ប៊ុន ម្ចាស់ភាគហ៊ុននៃគម្រោងក្រុមហ៊ុនលំនៅឋានអឹល (L) កម្ពុជា ភ្នំពេញ ដែលបាននិងកំពុងវិនិយោគខុនដូជាច្រើនគម្រោងដោយផ្តោត …

អស់ចម្ងល់រឿងតម្លៃទឹកច្រើនខុសពីធម្មតា(សូមទស្សនាវីដេអូបកស្រាយរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ)

ថ្មីៗនេះមានការភ្ញាក់ដោយសារតែប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញដែលប្រើប្រាស់ទឹកស្អាតរបស់រដ្ឋាករទឹករាធានីភ្នំពេញ ដោយពួកគាត់បានលើកឡើងថាតម្លៃទឹកថ្លៃខុសពីខែមុនៗទាំងដែលការប្រើប្រាស់ហាក់នៅប្រើធម្មតាដូចមុនសោះ។ គួរបញ្ជាក់ផងដែរថាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទើបតែប្រកាសបញ្ចុះតម្លៃទឹកស្អាតចំពោះអ្នកដែលប្រើប្រាស់ក្នុង …

អគារ​ប្រវត្តិសាស្ត្រ ប៊ុលឌិញស នឹង​ត្រូវ​កម្ទេច​ចោល​ឆាប់ៗ​ខាង​មុខ (មានវីដេអូ)

ប្រភព ៖ ភ្នំពេញបុស្តិ៍ អគារប៊ុលឌិញស ត្រូវបានសាងសង់ឡើងក្នុងសម័យសង្គមរាស្ត្រនិយមក្នុងរាជព្រះបាទ នរោត្តមសីហនុ អគារនេះដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ១៩៦៣ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន និងកំណើនប្រជាជនយ៉ាងគំហុកក្នុងអំឡុងទសវត្ស ៥០ ដល់ទសវត្ស ៧០។ ម្យ៉ាងមួយវិញទៀតដើម្បីសម្រួលដល់ប្រជាជនដែលមានចំណូលទាបនិងមធ្យមអាចមានលទ្ធភាពមានផ្ទះស្នាក់នៅសមរម្យ។ …

អាជ្ញាធរ​តម្រូវ​ម្ចាស់​អាជីវកម្ម​អម​ផ្លូវ​ពីរ​ផ្អាក​១​ថ្ងៃ​ដើម្បី​សម្រួល​ចរាចរណ៍​គណៈប្រតិភូ​វៀតណាម

ប្រភព ៖ វិទ្យុអាស៊ីសេរី រដ្ឋបាលសាលាសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី១៩ កក្កដា ចេញសេចក្ដីជូនដំណឹងដល់ម្ចាស់អាជីវកម្មស្ថានីយប្រេងឥន្ធនៈ អាជីវកម្មលក់ដូរ និងម្ចាស់ការដ្ឋានសំណង់ទាំងអស់ដែលនៅអមសងខាងផ្លូវសុធារស និងតាមផ្លូវនរោត្ដម ឲ្យផ្អាកការលក់ដូរ និងការសាងសង់មួយថ្ងៃ គឺនៅថ្ងៃទី២០ កក្កដា។ …

អភិបាល​ខណ្ឌ​ច្បារ​អំពៅ ​ចុះពិនិត្យ​ការ​ដាក់​ប្រព័ន្ធ​លូ​បង្ហូរទឹក

ប្រភព ៖ កោះសន្តិភាព នៅវេលាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នេះ អភិបាលខណ្ឌច្បារអំពៅ លោក អ៊ាង ស៊ីផាន អមដោយលោកអភិបាលរងខណ្ឌ និងអាជ្ញាធរភូមិសង្កាត់ បានចុះពិនិត្យមើលការដាក់ប្រព័ន្ធលូបង្ហូរទឹកមួយខ្សែជូនពលរដ្ឋដើម្បីប្រើប្រាស់ ស្ថិតក្នុងព្រុំប្រទល់សង្កាត់ចំនួន២ គឺសង្កាត់និរោធ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ …

បិទ​ការដ្ឋាន​សំណង់​មួយ​កន្លែង ក្រោយ​ពី​មានការ​ប៉ះពាល់​អ្នក​ជិតខាង

ប្រភព ៖ កោះសន្តិភាព គណៈកម្មការចម្រុះមួយក្រុម ដែលដឹកនាំដោយលោក អ៊ុក សាកល អភិបាលរងខណ្ឌដូនពេញ បានចុះបិទការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែង ក្រោយពីបានធ្វើឡើងដោយប៉ះពាល់ដល់ការរស់នៅ និងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរខាង ហើយធ្វើការដកហូតនូវសម្ភារមួយចំនួនទៀតផង។ ការចុះបិទនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១៣៣ និង៦៩Eo ផ្លូវលេខ៤៩ កែងផ្លូវ១៥៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ …

ក្រសួងមហាផ្ទៃបង្កើតក្រុមការងារបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ

ប្រភព ៖ VOD ក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារដើម្បីផ្សព្វផ្សាយក្នុងគោលបំណងឲ្យប្រជាពលរដ្ឋនិងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ចូលរួមក្នុងការលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ ទាំងនៅផ្លូវគោក និងផ្លូវទឹក។ តាមសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី១២ ខែកក្កដា បានឲ្យដឹងថា ក្រុមការងារដែលត្រូវចូលរួមផ្សព្វផ្សាយនោះ មានគ្នា ៨នាក់ ដែលមានសមាសភាពមកពីកម្លាំងនគរបាល កងរាជអាវុធហត្ថ និងក្រសួងយុត្តិធម៌។ …

អ្នក​ជំនាញ៖ ការ​វាយ​កម្ទេច​អគារ​ប៊ូឌីង​ត្រូវការ​ចំណាយ​ពេល​៤​ខែ

ប្រភព ៖ វិទ្យុអាស៊ីសេរី ក្រោយពេលក្រសួងដែនដី ដោះស្រាយបញ្ហាសំណងដល់ពលរដ្ឋរស់នៅអគារប៊ូឌីងជិត ៥០០គ្រួសារបានសម្រេចទាំងស្រុងរួចហើយ ការងារបន្ទាប់ គឺវាយកម្ទេចអគារចោល។ ក្រុមមន្ត្រីជំនាញអះអាងថា ពួកគេត្រូវចំណាយពេល ៤ខែ ដើម្បីវាយកម្ទេចអគារប៊ូឌីងទាំងស្រុង។ ថ្ងៃទី១៧ ខែកក្កដា ជាថ្ងៃទីមួយនៃការចាប់ផ្តើមវាយកម្ទេចអគារប៊ូឌីង ឬហៅថាអគារស។ ក្រុមមន្ត្រីក្រសួងដែនដី និងតំណាងក្រុមហ៊ុន អា …